ហាងឆេងមាស ប្រេងឆៅ និងប្រាក់ដុល្លារ ថ្ងៃអង្គារ ០៩ ធ្នូ (ប្រេងឆៅធ្លាក់ថ្លៃខ្លាំង)
នៅ ថ្ងៃអង្គារនេះ មាសធ្លាក់ថ្លៃបន្តិចបន្តួច។ មាសតាមតម្លៃលក់ចេញ ធ្លាក់ថ្លៃ ០,២% គឺមួយអោន (៨ជី ៣ហ៊ុន) ថ្លៃ ១២០០,២៦ ដុល្លារគិតត្រឹមម៉ោង ០០:៣៦ ម៉ោងសកលត្រូវនឹងម៉ោង ៧:៣៦ ព្រឹកថ្ងៃអង្គារនៅព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា កាលពីយប់មិញ មាសឡើងថ្លៃវិញ ស្រាប់តែព្រឹកនេះមាសបែរជាធ្លាក់ថ្លៃ។
កាលពីរសៀលថ្ងៃច័ន្ទម្សិលមិញ មាសឡើងថ្លៃ ១% បន្ទាប់ពីប្រាក់ដុល្លារធ្លាក់ថ្លៃ។ ប៉ុន្តែនៅព្រឹកថ្ងៃអង្គារនេះ ប្រាក់ដុល្លារឡើងថ្លៃវិញធៀបនឹងរូបិយប័ណ្ណដទៃទៀតដែលកំពុងចរាចរ នៅលើទីផ្សារប្ដូររូបិយប័ណ្ណ។ សូមបញ្ជាក់ថាកាលណាប្រាក់ដុល្លារឡើងថ្លៃបែបនេះ ប្រសិនបើគេចង់ទិញមាសនឹងត្រូវចំណាយថ្លៃដើមកាន់តែច្រើន ព្រោះអ្នកប្រើក្រដាសប្រាក់ផ្សេងក្រៅពីដុល្លារអាមេរិក ត្រូវយកលុយនោះទៅប្ដូរយកដុល្លារសិន ទើបយកដុល្លារទៅទិញមាស។
កាលណាប្រេងឆៅឡើងថ្លៃ នាំឲ្យទំនិញផ្សេងទៀតឡើងថ្លៃដែរ ហើយបង្កឲ្យមានអតិផរណាកាន់តែខ្ពស់ (អតិផរណាគឺតម្លៃសាច់ប្រាក់ចុះថោក ធៀបនឹងទំនិញ)។ មាសត្រូវគេចាត់ទុកជារូបិយប័ណ្ណសម្រាប់ទប់បង្ហៀរ ដើម្បីកុំឲ្យអតិផរណាហក់ខ្ពស់ពេក។
ភាគហ៊ុននៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុបធ្លាក់ថ្លៃកាលពីថ្ងៃច័ន្ទម្សិលមិញ បន្ទាប់ពីទិន្នន័យស្ដីពីស្ថានភាពសេដ្ឋកិច្ចនៅប្រទេសចិន និងនៅជប៉ុនមិនសូវមានសម្ទុះខ្លាំង បង្ហាញសញ្ញាមិនល្អចំពោះសេដ្ឋកិច្ចពិភពលោក។ វិស័យឧស្សាហកម្មនៅប្រទេសចិនមិនសូវមានសកម្មភាពមមាញឹកដូចមុន ហើយចិនមិនសូវទិញប្រេងឆៅចូល ធ្វើឲ្យប្រេងឆៅធ្លាក់ថ្លៃកាន់តែខ្លាំង។ ប្រេងឆៅនៅលើទីផ្សារអន្តរជាតិបច្ចុប្បន្នកំពុងតែជញ់ខ្លាំងមែនទែន (oversupply) ដែលគេយល់ថារហូតទៅទល់នឹងឆ្នាំ២០១៥ ក៏ប្រេងឆៅមិនអាចឡើងថ្លៃទៅរួច។
អំពីតម្លៃមាស និងប្រេងឆៅ
ប្រេងឆៅ មួយបារ៉ែល (១៥៩ លីត្រ) = ៦៣,០៥ ដុល្លារ (ហាងឆេង West Texas នៅសហរដ្ឋអាមេរិក) – ៦៦,១៩ ដុល្លារ (ហាងឆេង Brent នៅអឺរ៉ុប)
មួយដុល្លារអាមេរិក = ៤០៦០ រៀលខ្មែរ (តាមអត្រាប្ដូរប្រាក់ផ្លូវការកំណត់ដោយធនាគារជាតិនៃកម្ពុជា ថ្ងៃអង្គារ ទី០៩ ខែធ្នូ ឆ្នាំ២០១៤)
មាស ៨ជី ៣ហ៊ុន = ១១៩៤,៩ ដុល្លារ (១ដំឡឹង = ១៤៣៩,៦៣ ដុល្លារអាមេរិក) (តាមហាងឆេង Comex នៅសហរដ្ឋអាមេរិក)
វៀតណាម ៖ មាស ៨ជី ៣ហ៊ុន = ១២០០,២៥ ដុល្លារ (មួយដំឡឹង = ១៤៤៦,០៨ ដុល្លារអាមេរិក)
ថៃ ៖ មាស ៨ជី ៣ហ៊ុន = ១២០១,៨ ដុល្លារ (មួយដំឡឹង = ១៤៤៧,៩៥ ដុល្លារអាមេរិក)
ឥណ្ឌូណេស៊ី ៖ មាស ៨ជី ៣ហ៊ុន = ១២០០,៧៧ ដុល្លារ (មួយដំឡឹង = ១៤៤៦,៧១ ដុល្លារអាមេរិក)
អត្រាប្ដូរប្រាក់តាមទីផ្សារអន្តរជាតិ ថ្ងៃអង្គារ ទី០៩ ខែធ្នូ ២០១៤ (ម៉ោង ១០:០០ ព្រឹកម៉ោងនៅព្រះរាជាណាចក្រកម្ពុជា)
មួយដុល្លារអាមេរិក = ៤០៦០ រៀលខ្មែរ
មួយដុល្លារអាមេរិក = ៣៣,០០៧ បាត (ថៃ)
មួយដុល្លារអាមេរិក = ២១៣៥៥ ដុង (វៀតណាម)
មួយដុល្លារអាមេរិក = ០,៨១២៦ អឺរ៉ូ (១អឺរ៉ូ = ដុល្លារអាមេរិក)
មួយដុល្លារអាមេរិក = ១១១៣,៣១ វុន (កូរ៉េខាងត្បូង)
មួយដុល្លារអាមេរិក = ១,២១១៤ ដុល្លារអូស្ត្រាលី
មួយដុល្លារអាមេរិក = ៧,៧៥១៣ ដុល្លារហុងកុង
មួយដុល្លារអាមេរិក = ១,១៤៩៣ ដុល្លារកាណាដា
មួយដុល្លារអាមេរិក = ១,៣២១៦ ដុល្លារសិង្ហបុរី
មួយដុល្លារអាមេរិក = ១២០,៨ យ៉េន (ជប៉ុន)
មួយដុល្លារអាមេរិក = ៦,១៨៤៩ យ័ន្ត (ចិន)
No comments:
Post a Comment