មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនមានទ្រព្យសម្បត្តិច្រើនលើសលប់ដែលគេមិននឹកស្មានដល់! លោកអ្នកដឹងថាប៉ុន្មានទេ?
ប្រធានាធិបតីកូរ៉េខាងជើងបច្ចុប្បន្ន លោកគីមជុងអ៊ុន (Kim Jungun) ក្រៅពីមានអំណាចកាន់ពេញដៃនៅប្រទេសកូរ៉េខាងជើងហើយ នៅមានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមនុស្សភាគច្រើនមិនបានដឹង ហើយបើទុកជាដឹង ក៏មិននឹកស្មានថាទ្រព្យសម្បត្តិរបស់លោក ច្រើនលើសលប់ដល់ថ្នាក់ហ្នឹងសោះ។
ទើបតែពេលថ្មីៗបំផុតនេះប៉ុណ្ណោះ ដែលរដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលកូរ៉េខាងត្បូងបានសហការគ្នាដើម្បីតាមដានទ្រព្យសម្បត្តិរបស់ប្រធានាធិបតីវ័យក្មេងគីមជុងអ៊ុន ដែលទ្រព្យសម្បត្តិទាំងនោះត្រូវបានផ្ញើនៅធនាគារក្រៅប្រទេស ហើយមិនបានដាក់ឈ្មោះពិតរបស់លោកទេ ប៉ុន្តែអ្នកជំនាញខាងសវនកម្មមានបច្ចេកទេសខ្ពស់អាចតាមដានដឹង។
...ម្ដាយមីងមេដឹកនាំកូរ៉េខាងជើងស្លុតរន្ធត់រហូតដល់ស្លាប់ ក្រោយដឹងថាប្ដីត្រូវក្មួយបង្កើតប្រហារជីវិត...
លទ្ធផលនៃការស៊ើបអង្កេតអំពីសាច់ប្រាក់លោកគីម បង្ហាញថាលោកមានប្រាក់ ជាង ៥០០០ លានដុល្លារ (ប្រាំពាន់លាន) អាមេរិកជាសាច់ប្រាក់សុទ្ធ ដែលស្ថិតនៅក្នុងខ្ទង់គណនីរបស់ធនាគារអន្តរជាតិ ដូចជាធនាគារនៅប្រទេសអូទ្រីស - ចិន - លីចតង់ស្តែន (Liechtenstein) - លុចហ្សំបួរ - រុស្ស៊ី - សិង្ហបុរី និងប្រទេសស្វីស។ ភ្នាក់ងារចារកម្ម និងសវនកម្មរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងបន្តតាមដានខ្ទង់គណនីចំនួន ២០០ ខ្ទង់ដែលជារបស់ក្រុមសេដ្ឋីគ្រាក់ៗរបស់កូរ៉េខាងជើង ហើយលុយទាំងនេះបានមកពីការជួញដូរគ្រឿងញៀន ផលិតលុយក្លែងក្លាយ ផលិតបារី។ល។
រដ្ឋាភិបាលកូរ៉េខាងជើង ច្រើនប្រើធនាគារខ្នាតតូច ដែលមិនសូវមានប្រព័ន្ធតាមដានកម្រិតខ្ពស់ដូចធនាគារធំ ឬមិនដូច្នេះទេ គេប្រើធនាគារធំៗសម្រាប់តម្កល់ប្រាក់ដោយប្រើឈ្មោះបរទេស ឬប្រើឈ្មោះក្រុមហ៊ុន។
...Kim Jong Un បានជួបជាមួយអ្នកបើកយន្តហោះប្រយុទ្ធស្ត្រីពីរនាក់ដំបូងរបស់កូរ៉េខាងជើង...
សូមបញ្ជាក់ថាលោកគីមជុងអ៊ុន ជាមេដឹកនាំផ្ដាច់ការរបស់កូរ៉េខាងជើង ដែលពោរពេញដោយជីវិតហ៊ឺហារ ស៊ីវិល័យ និងប្រណីតភាព។ របស់របរដែលលោកប្រើប្រាស់សុទ្ធតែទំនើបផុតលេខក្នុងពិភពលោក។ លោកចំណាយប្រាក់យ៉ាងច្រើនសម្រាប់ការកែអផ្សុក និងកម្សាន្តសប្បាយផ្ទាល់ខ្លួនដូចជាឧបករណ៍តន្ត្រីដ៏សម្បូរបែប រថយន្តទំនើបៗគ្រប់ស៊េរី និងសាលមហោស្រពសិល្បៈផ្ទាល់ខ្លួន ដែលមានអ្នកសំដែងសិល្បៈរហូតដល់មួយពាន់នាក់។ ពេញមួយឆ្នាំ២០១២ លោកគីមចំណាយប្រាក់សម្រាប់ការចាយវាយផ្ទាល់ខ្លួនលោកអស់ ៧១៦ លានដុល្លារអាមេរិក៕
ប្រែសម្រួល ៖ អន សំអាង

ប្រភព៖ dailymail.co.uk , businessinsider.com
No comments:
Post a Comment