យន្តហោះចម្បាំងអាមេរិកវាយប្រហារនៅអ៊ីរ៉ាក់ សម្លាប់មេដឹកនាំសំខាន់ៗរបស់ក្រុមរដ្ឋឥស្លាមអស់មួយចំនួន
ក្នុងចំណោមមេដឹកនាំ សំខាន់ៗដែលបានស្លាប់នោះ ក៏មាន លោក Abd al Basit ជាមេបញ្ជាការជាន់ខ្ពស់របស់ ក្រុមរដ្ឋឥស្លាម។ ដូច្នេះវាជា ជោគជ័យមួយផងដែរ សម្រាប់កងកម្លាំងរបស់អាមេរិក ព្រោះ ថា វាមិនងាយនោះឡើយ ក្នុងការសម្លាប់មេដឹកនាំសំខាន់របស់ក្រុមមួយនេះ។
សហរដ្ឋអាមេរិក នៅតែបន្តបេសកកម្មរបស់ខ្លួន ក្នុងការវាយប្រហារនៅប្រទេសស៊ីរី និង អ៊ីរ៉ាក់ ដោយប្រើយន្តហោះចម្បាំង ដើម្បីតាមកំទេចចលនាជ្រុលនិយមរបស់ពួកឥស្លាមទាំងនោះ។
យ៉ាងណាក៏ដោយ បើទោះបីជា អាមេរិក និង សម្ព័ន្ធមិត្តបើកការវាយប្រហារអស់ពេលជាច្រើនលើកច្រើនសារក្តី ប៉ុន្តែ ក្រុមជ្រុលនិយមទាំងនោះ នៅតែបន្តសកម្មភាពវាយប្រហាររបស់ខ្លួន បន្តទៀត ជាពិសេសនោះ គឺធ្វើបាបប្រជាជនស្លូតត្រង់ជាច្រើន។
...មេដឹកនាំដែលបំពេញការងារបានល្អបំផុតទាំង១០ រូបនៅលើពិភពលោក!...
ការសម្លាប់មេដឹកនាំរដ្ឋឥស្លាម នឹងបង្កកំហឹងដល់ក្រុមនេះកាន់តែខ្លាំង ហើយអាចនឹងមានការវាយប្រហារសងសឹកវិញ នៅពេលឆាប់ៗនេះ ព្រោះ ពួកគេធ្លាប់បានគំរាមវាយប្រហារនៅតាមតំបន់សំខាន់ៗរបស់អាមេរិកផង ដែរ។ កន្លងមក កាណាដាធ្លាប់រងការវាយប្រហារផងដែរ ហើយនាពេលថ្មីៗនេះ ក៏មានការចាប់ចំណាត់ខ្មាំងនៅក្នុងទីក្រុងអូស្ត្រាលីផងដែរ បណ្តាលឲ្យជនរងគ្រោះ ២នាក់បានស្លាប់ ហើយខ្មាន់កាំភ្លើងក៏ត្រូវបានប៉ូលិសបាញ់សម្លាប់៕
ប្រែសម្រួល៖ រស្មី
ប្រភព៖ channelnewsasia.com
No comments:
Post a Comment