Laura Mam ឈប់ត្រឡប់ទៅអាមេរិក សុខចិត្តនៅច្រៀងស្រុកខ្មែរ ដើម្បីជួយសិល្បៈ
តារាចម្រៀងកូនខ្មែរសញ្ជាតិអាមេរិក កញ្ញា Laura Mam បាននិយាយប្រាប់ Sabayថា នាងឈប់ទៅរស់នៅសហរដ្ឋអាមេរិកទៀតហើយ ដោយចាប់ពេលនេះទៅ នឹងបន្តរស់នៅប្រទេសកម្ពុជា ដើម្បីខិតខំធ្វើការងារសិល្បៈឲ្យកាន់តែរីកចម្រើនជាងនេះទៅទៀត។
មូលហេតុចម្បងដែលនាំឲ្យ Laura Mam មិនចង់ទៅរស់នៅ សហរដ្ឋអាមេរិកដែលជាទីកំណើតរបស់នាង ត្រូវបានតារាចម្រៀងស្រីម្នាក់នេះ បញ្ជាក់ប្រាប់ថា ក៏ព្រោះតែនាងចង់រួមចំណែកជួយសិល្បៈប្រទេសកម្ពុជាឲ្យប្រសើរឡើង។ Laura បានបន្តថា នាងនិងសហការជាមួយក្រុមយុវជនកម្ពុជាដែលមានជំនាញខាងសិល្បៈចម្រៀង ដើម្បីផលិតបទចម្រៀងថ្មីៗបន្ថែមទៀត។
ក្រុមយុវជនកម្ពុជា ដែលជាគោលដៅរបស់ Laura អាចជាក្រុម SuperK Cambodia ត្បិតបច្ចុប្បន្ន នាងកំពុងតែសហការជាមួយក្រុមមួយនេះខ្លាំងណាស់។ តែបែបណាក្ដីនៅមិនទាន់លេចចេញជារូបរាងច្បាស់លាស់ឡើយ។ Laura បានលើកឡើងថា ការងារនេះនាងត្រូវការ ធ្វើតែជាមួយយុវវ័យកម្ពុជាសុទ្ធសាធ មិនចង់ឲ្យមានបរទេសចូលរួមឡើយ ព្រោះនាងគិតថា យុវជនខ្មែរមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើការងារនេះឲ្យបានជោគជ័យ ដើម្បីផលិតបទចម្រៀងដែលមិនមានការចម្លងពីបរទេស។
ការចាប់ដៃគូសហការសំខាន់ៗចាប់ពីពេលនេះរហូតទៅអនាគតគឺចង់បានអ្នកដែលមានសមត្ថភាព និងមានឆន្ទៈដូចគ្នា ហើយ នាងត្រៀមស្វាគមន៍ជានិច្ចរាល់គ្រប់យុវជនដែលចង់កសាងស្នាដៃថ្មីរួមគ្នា៕
អានអត្ថបទ៖ សុទ្ធតែតារាល្បីៗ ចូលរួមជប់លៀង មជ្ឈមណ្ឌលកែសម្ផស្សឌែម៉ូគ្លីនិក យប់មិញ
អានអត្ថបទ៖ CSM Boy CSM Girl យកតែបទគេមកច្រៀង តែមានទីផ្សារគួរសម
អត្ថបទ៖ ខុត សីហា
អានអត្ថបទ៖ សុទ្ធតែតារាល្បីៗ ចូលរួមជប់លៀង មជ្ឈមណ្ឌលកែសម្ផស្សឌែម៉ូគ្លីនិក យប់មិញ
អានអត្ថបទ៖ CSM Boy CSM Girl យកតែបទគេមកច្រៀង តែមានទីផ្សារគួរសម
អត្ថបទ៖ ខុត សីហា
No comments:
Post a Comment