ខាងក្រោមនេះជាច្បាប់ប្លែកៗ នៅតាមប្រទេសនានាទូទាំងពិភពលោក ហើយកំពុងនៅជាធរមាន។ នៅពេលធ្វើដំណើរទៅប្រទេសទាំងនេះ ក្នុងបុព្វហេតុអ្វីមួយ លោកអ្នកគួរស្វែងយល់លម្អិត និងស៊ីជំរៅអំពីច្បាប់ទាំងនោះ ព្រោះថ្វីត្បិតមើលមួយភ្លែត ច្បាប់ទាំងនោះប្លែកសម្រាប់ស្រុកយើង ប៉ុន្តែនេះជាការពិត ហើយលោកអ្នកនឹងជាប់ទោសទណ្ឌ ឬពិន័យជាប្រាក់ ដោយសាមីខ្លួនមិនមានចេតនាប្រព្រឹត្ត។
សហរដ្ឋអាមេរិក ៖ នៅទីក្រុងញូយ៉ក អ្នកណាលោតពីលើផ្ទះថ្ម ត្រូវកាត់ទោសប្រហារជីវិត
អ្នកណាលោតពីលើផ្ទះថ្ម ព្រោះក្នុងបុព្វហេតុអ្វីក៏ដោយត្រូវបានផ្ដន្ទាទោសប្រហារជីវិត។ ដូចនេះ អ្នកដែលប្រុងធ្វើអត្តឃាត ដោយលោតពីលើអគារ គេចមិនផុតពីស្លាប់ទេ ព្រោះប្រសិនបើ លោតមកមិនស្លាប់ ក៏ត្រូវកាត់ទោសប្រហារជីវិតដដែល។ មានន័យថាបើទុកជាអ្នកលោតនោះស្លាប់ទៅហើយក្ដី ក៏នៅតែត្រូវតុលាការផ្ដន្ទាទោសប្រហារជីវិតដដែល។
មូលហេតុសំខាន់ព្រោះអ្នកតាក់តែងច្បាប់យល់ថា អ្នកដែលលោតពីលើអគារ (ដើម្បីសម្លាប់ខ្លួន) មិនមែនស្លាប់តែម្នាក់ឯងទេ ប៉ុន្តែអាចបណ្ដាលឲ្យអ្នកធ្វើដំណើរនៅពីក្រោមនោះ ក៏ទទួលរងគ្រោះថ្នាក់ ឬស្លាប់ផងក៏សឹងមាន។
tsminteractive.com
...នៅពេលធ្វើដំណើរទៅប្រទេសថៃ សូមចងចាំត្រណមទាំងប៉ុន្មានប្រការនេះ...
អាល្លឺម៉ង់ ៖ បើកឡានអស់សាំងកណ្ដាលផ្លូវ ជាប់គុកប្រាំឆ្នាំ
នៅប្រទេសអាល្លឺម៉ង់មានផ្លូវមួយប្រភេទដែលអ្នកបើកបរនិយមបើក ក្នុងល្បឿនលឿនដែលគេឲ្យឈ្មោះថា «ផ្លូវផ្ដាច់ព្រលឹង» ឬ «ផ្លូវបើកបរល្បឿនសេរី»។ រថយន្តដែលរត់នៅលើផ្លូវនេះជាទូទៅរត់ក្នុងល្បឿន ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោងជាប្រការល្អ ប៉ុន្តែច្បាប់មិនកំណត់ល្បឿនទេ អាចបើកពីរបីរយគីឡូម៉ែត្រក្នុងមួយម៉ោងក៏បាន។ ទោះក្នុងកាលៈទេសៈណាក្ដី ការបើកបរសុខៗ ស្រាប់យានយន្តឈប់កណ្ដាលផ្លូវ ជាបទល្មើស ហើយអ្នកបើកបរប្រឈមនឹងការពិន័យជាប្រាក់ ដកហូតប័ណ្ណបើកបរយកទៅផ្អឹបទុកប្រាំមួយខែទើបប្រគល់ឲ្យវិញ។
នៅតាមផ្លូវប្រភេទនេះ មានស្ថានីយចាក់សាំងច្រើន គឺចន្លោះ ៥០ ទៅ ៥៥ គីឡូម៉ែត្រមានមួយ។ ក្នុងករណីរថយន្តឈប់កណ្ដាលទី ហើយបង្កគ្រោះថ្នាក់ដោយប្រការណាមួយ អ្នកបើកបរអាចប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ប្រាំ ឆ្នាំ។ អ្នកដែលមានសិទ្ធិបើកបរលើផ្លូវប្រភេទនេះបាន មានតែពួកអឺរ៉ុប និងពលរដ្ឋអាមេរិក។
ប្រភព ៖ foxnomad.com
...ប្រសិនបើលោកអ្នកទៅវៀតណាម សូមប្រុងប្រយ័ត្នឲ្យមែនទែនចំពោះប្រការទាំងនេះ...
ប្រទេសអេស្ប៉ាញ ៖ អ្នកបើកបរមិនពាក់ស្បែកជើងឃ្លុប ត្រូវពិន័យ ១៥០ អឺរ៉ូ
ច្បាប់ចរាចរណ៍របស់អេស្ប៉ាញដាក់ទោសទណ្ឌចំពោះអ្នកបើកបរមិនពាក់ ស្បែកជើងឃ្លុប តែបែរជាពាក់ស្បែកជើងផ្ទាត់ ឬស្បែកជើងខ្សែចំពាម ហ្នឹងជាចំណុចទីមួយ រីឯចំណុចមួយទៀត អ្នកបើកបរក៏ត្រូវមានទោសពៃផងដែរប្រសិនបើបើកបរអត់ពាក់អាវ (យ៉ាងហោចណាស់ត្រូវពាក់អាវយឺត) និងមិនត្រូវបើកបរជើងទទេជាដាច់ខាត។
លទ្ធផលបានមកពីការស្រាវជ្រាវ បង្ហាញថាការបើកបររថយន្តដោយមិនពាក់ស្បែកជើងឃ្លុប ប៉ុន្តែពាក់ស្បែកជើងផ្ទាត់ បណ្ដាលឲ្យជាន់ហ្វ្រាំងយឺត។ ប្រសិនបើបើកបរក្នុងល្បឿនជាង ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង គឺអ្នកពាក់ស្បែកជើងផ្ទាត់ជាន់ហ្វ្រាំងយឺតជាងអ្នកពាក់ស្បែកជើង ឃ្លុបចំនួន ០,១២ វិនាទី ឬ ៣,២ ម៉ែត្រ (ក្នុងករណីដែលអ្នកបើកបរពាក់ស្បែកជើងឃ្លុបមិនប៉ះអ្វីដែលនៅពី មុខឡាន គឺអ្នកពាក់ស្បែកជើងផ្ទាត់ត្រូវទទួលរង) (ប្រភព ៖ www.raccars.co.uk និង www.dailymail.co.uk
...សេរ៉ាឡេអូនអនុម័តច្បាប់ថ្មី បើលាក់បាំងអ្នកជំងឺអេបូឡា នឹងជាប់ពន្ធនាគារ២ឆ្នាំ...
ប្រទេសបារាំង ៖ អ្នកណាហ៊ានរៀបការជាមួយសាកសព ជាទង្វើខុសច្បាប់។ មានករណីលើកលែងមួយ។ កាលពីឆ្នាំ ២០០៩ នាង Magali Jaskiewicz បានរៀបអាពាហ៍ពិពាហ៍ជាមួយសពគូដណ្ដឹងរបស់នាង ដែលបានសុំរៀបការជាមួយនាងពេលគូដណ្ដឹងនោះនៅរស់ លុះក្រោយមកបានតែពីរថ្ងៃ គូដណ្ដឹងក៏ស្លាប់ចោល។
ក្រោយមរណភាពនោះមួយឆ្នាំ នាងត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យរៀបការជាមួយសពគូដណ្ដឹង។ នៅប្រទេសបារាំង ច្បាប់ហាមដាច់ខាតមិនឲ្យរៀបការជាមួយអ្នកដែលចែកឋានទៅហើយទេ ផ្ទុយពីសង្គមខ្លះ បុរសឬនារីអាចរៀបការជាមួយអ្នកស្លាប់ជាលក្ខណៈឧបកិច្ច និងបំពេញកិច្ចជាពោះម៉ាយ ឬមេម៉ាយតាមផ្លូវច្បាប់។ ប្រភព ៖ The Guardian
ប្រទេសថៃ ៖ ១- ដើរជាន់លើក្រដាសប្រាក់ ត្រូវផ្ដន្ទាទោសដាក់គុក ២- ធ្វើដំណើរមិនស្លៀកខោក្នុង ឬអាវក្នុង ជាទង្វើខុសច្បាប់ ៣- ខាកស្ដោះតាមផ្លូវ ជាប់ពិន័យ ៦០០ ដុល្លារអាមេរិក (បើមិនព្រមបង់លុយ ចាប់ដាកគុក)
នៅប្រទេសថៃ ប្រសិនបើលោកអ្នកច្រឡំជាន់លើក្រដាសប្រាក់ ឬកាក់ ដោយអចេតនា គឺមិនថ្វីទេ ប៉ុន្តែបើលោកអ្នកមានចេតនាជាន់លើកាក់ និងក្រដាសប្រាក់ តែកាលណាប៉ូលិសចាប់បានអាចផ្ដន្ទាទោសជាប់គុក។ ប្រភព ៖ thepulp.co.in
ប្រទេសព័រទុយហ្កាល់ ៖ នោមដាក់ទឹកសមុទ្រ ខុសច្បាប់
ប្រទេសកាណាដា ៖ នៅទីក្រុងអុងតារីយោ (Ontario) អ្នកដែលឡើងដើមឈើ ខុសច្បាប់ ព្រោះរុក្ខជាតិជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសកាណាដា។ មិនតែប៉ុណ្ណោះ កាណាដាមានព្រៃឈើគ្របដណ្ដប់ ៦០% នៃផ្ទៃដីសរុប (ផ្ទៃដីកាណាដាជាង ៩ លានគីឡូម៉ែត្រការ៉េ)។
សិង្ហបុរី ៖ កុំថាឡើយដល់ខាកស្ដោះ ឬខ្ជាក់ស្ករកៅស៊ូតាមទីសាធារណៈ សូម្បីតែទំពារស្ករកៅស៊ូក៏ខុសច្បាប់ដែរ។ សិង្ហបុរីជាប្រទេសមានអនាម័យខ្ពស់ សូម្បីតែតាមដងផ្លូវ ក៏គ្មានសំរាមមួយទងផង។
ប្រទេសអ៊ីតាលី ៖ នៅទីក្រុងមីឡាន (Milan) អ្នកណាមិនញញឹមសប្បាយរីករាយ ជាទង្វើខុសច្បាប់។ លើកលែងតែពីរករណីគត់ គឺពេលទៅមន្ទីរពេទ្យ និងទៅចូលរួមបុណ្យសព អាចធ្វើមុខក្រៀម ឬស្រពាប់ស្រពោនបាន ហើយក្រៅពីនេះ រដ្ឋាភិបាលតម្រូវឲ្យមនុស្សទូទៅញញឹមពព្រាយជាប់ជាប្រចាំ គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ពុំនោះទេ ត្រូវពិន័យជាប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។
...កូរ៉េខាងត្បូងប្រើធម៌ក្ដៅឈានដល់ដាក់ពន្ធនាគារចំពោះក្រុមហ៊ុនផលិត និងចែកចាយដងថត Selfie...
នៅប្រទេសទួរគី ៖ អ្នកដែលមានអាយុលើស ៨០ ឆ្នាំ ហើយធ្វើជាពីឡុតបើកយន្តហោះ នឹងត្រូវផ្ដន្ទាទោសតាមច្បាប់។
ដាណឺម៉ាក ៖ អ្នកបើកបរយានយន្តដែលបំពាក់ដោយភ្លើងហ្វាត្រូវបើកភ្លើងទាំងថ្ងៃ ទាំងយប់។ នៅតាមភោជនីយដ្ឋាន ប្រសិនបើលោកអ្នកបរិភោគល្មមៗ មិនទាន់ឆ្អែតទេ លោកអ្នកមិនចាំបាច់គិតលុយទេ លុះត្រាតែភ្ញៀវនិយាយប្រាប់ផ្ទាល់មាត់ថា «ខ្ញុំហូបឆ្អែតហើយ» នោះទើបអ្នករត់តុគេគិតលុយ។
កំណត់សម្គាល់ ៖ អត្ថបទនេះត្រូវបានដកស្រង់ចេញពីសារព័ត៌មាន Telegraph របស់អង់គ្លេសជាគោល ហើយ TheBNEWS បានស្វែងរកអត្ថបទដទៃមកផ្ទៀងផ្ទាត់ដើម្បីឲ្យកាន់តែច្បាស់។
ប្រែសម្រួល ៖ អន សំអាង
ប្រភព ៖ Your text to link">www.telegraph.co.uk
No comments:
Post a Comment