Monday, December 22, 2014

៥ គន្លឹះ​​បង្រៀន​​កូនៗ​របស់​​លោក​អ្នក​ឲ្យ​​ចេះ​​រក​លុយ និង ​ចេះ​គ្រប់គ្រង​​ហិរញ្ញវត្ថុ​​​ឲ្យ​ហើយ

រូបតំណាង​ប្រភព៖​ crosswalk
១) ដាក់​កូនជ្រូក​សន្សំ​ប្រាក់​នៅ​បន្ទប់​គេង
ការ​ដាក់​កូនជ្រូក​សន្សំ​ប្រាក់​នៅ​ក្នុង​បន្ទប់​គេង​​ គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​​សម្រាប់​ប្រៀន​កូនៗ​របស់​អ្នក​ឲ្យ​ចេះ​សន្សំ​ ប្រាក់​។ អ្នក​ត្រូវ​​ដើរ​តួ​សំខាន់​នៅ​ក្នុង​រឿង​នេះ​​ដើម្បី​ទាក់ទាញ​ក្រសែភ្នែក​ កូនៗ​របស់​​អ្នក​យក​គំរូ​តាម​ប្រៀប​ដូច​ជា​យក​ចិត្ត​ទុកដាក់​ទៅ​នឹង​​ កូនជ្រូក​នេះ ​ឲ្យ​តម្លៃ​វា​ខ្លាំង និង ដាក់​ប្រាក់​មួយ​ថ្ងៃ​ម្តងៗ។ នេះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​ចងចាំ និង ចាប់​ផ្តើម​រៀនសូត្រ​ពី​ការ​សន្សំ​ប្រាក់។

២) បង្រៀន​លក់
ព្យាយាម និង សាកល្បង​ឲ្យ​កូនៗ​របស់​អ្នក​សាក​លក់​ផលិតផល​អ្វី​​មួយ​ដូច​ជា​ ផ្លែឈើ ចាប់ហួយ ឧបករណ៍​ចាស់ៗ​ និង ផលិតផល​តូចតាច​មួយ​ចំនួន​ទៀត​​នៅ​ខាងមុខ​ផ្ទះ​របស់​អ្នក​។ វា​មិនមែន​ជា​អ្វី​ដែល​អ្នក​ត្រូវ​​ដាក់កំហិត​ដល់​ពួកគេ​នោះ​ទេ តែ​គ្រាន់តែ​ធ្វើ​ឲ្យ​ពួកគេ​ចេះ​រៀន​​លក់ ចេះ​រកលុយ និង រក​វិធីសាស្ត្រ​​ទាក់ទាញ​អតិថិជន​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ។ សកម្មភាព​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពួកគេ​នឹង​កាន់តែ​ដុះ​គំនិត​រកស៊ី​​ល្អ​​ប្រសើរ​​ឡើង​ ហើយ​នៅ​ពេល​ធំ​ដឹងក្តី ពួកគេ​នឹង​មាន​បទពិសោធន៍​ពេញ​ខ្លួន​តែម្តង។

៣) កំណត់​ផែនការ​ចំណាយ​របស់​ពួកគេ​

នៅ​ទី​នេះ​អ្នក​ត្រូវ​ឲ្យ​កូនៗ​របស់​អ្នក​អង្គុយ​ចុះ ​ហើយ​សន្ទនា​ជា​មួយ​​ពួកគេ​ពី​ប្រាក់​ដែល​ត្រូវ​ចំណាយ ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ចេះ​មាន​ទំនួល​ខុសត្រូវ​មិន​ចាយ​វាយ​​ខ្ជះខ្ជាយ​។ ​អ្នក​អាច​បង្ហាញ​ពី​ផែនការ​ចំណាយ​ដ៏​​មាន​ប្រសិទ្ធភាព ដោយ​មិន​ត្រូវ​ឲ្យ​ពួកគេ​ធ្វើ​​តាម​អំពើ​ចិត្ត​នោះ​ទេ ឬ សាកល្បង​​បង្ហាញ​ពី​ពួកគេ​​ពី​ខ្ទង់​ចំណាយ​របស់​អ្នក​​ជា​រៀងរាល់​ថ្ងៃ ដូច​ជា អាហារ ស្លៀកពាក់ សិក្សា និង សម្ភារៈ​គេហដ្ឋាន​ជា​ដើម។ ​នេះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​ចេះ​ចាប់​ផ្តើម​​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​ល្អ​ ប្រសើរ​​។​

...គន្លឹះ​ចំនួន ៦ ធ្វើ​ឲ្យ​ការ​គិត​របស់​​​អ្នក​ក្នុង​ឆ្នាំ ២០១៥ នេះ​ ​កាន់តែ​ឆ្លាត​ជាង​​​មុន​...


៤) បង្រៀន​​ពួកគេ​ឲ្យ​ចេះ​សន្សំ​​

នៅ​តូចៗ​ពួកគេ​មិន​មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​បាន​​នោះ​ទេ ហេតុដូច្នេះ​បើ​អ្នក​មាន​ប្រាក់​ជា​រង្វាន់​​ដល់​ពួកគេ​ អ្នក​គួរតែ​ធ្វើ​ឲ្យ​ពួកគេ​យក​ប្រាក់​នោះ​ទៅ​សន្សំ​ទុក។ តែ​បើ​ពួកគេ​ចេះ​រក​លុយ​​ដោយ​ខ្លួន​ឯង​បាន​ទៀត​គឺ​កាន់តែ​ប្រសើរ ហើយ​អ្នក​ត្រូវ​តែ​ឈរ​នៅ​ពី​ក្រោយ​ដើម្បី​បង្ហាញ​ផែនការ​សន្សំ​ដល់​ពួកគេ។ អ្នក​អាច​ទិញ​កូន​ជ្រូក​សន្សំ​ប្រាក់​ឲ្យ​ពួកគេ​​ចំនួន​២ ដូច​ជា​ កូនជ្រូក​សម្រាប់​សន្សំ​ប្រាក់​ទុក និង កូនជ្រូក​សម្រាប់​ចំណាយ​ទិញ​សម្ភារៈ​​ផ្សេង ហើយ​បន្ទាប់​មក​​ឲ្យ​​ពួកគេ​ដាក់​ប្រាក់​ចូល​ទៅ​ក្នុង​កូនជ្រូក​សន្សំ​ ប្រាក់​ទាំង​នេះ។

៥) លើក​ទឹកចិត្ត​ឲ្យ​​ចេះ​រក​លុយ​បន្ថែម

កូនៗ របស់​អ្នក​អាច​ចាយ​ប្រាក់​ខ្ជះខ្ជាយ​ដែល​នេះ​ទាមទារ​ឲ្យ​អ្នក​ចេះ​ អន្តរាគមន៍​កំណត់​ការ​ចំណាយ​របស់​ពួកគេ។ អ្នក​រក​ជួយ​ពួកគេ​បាន​ដូច​ជា ឲ្យ​ពួកគេ​ចេះ​ធ្វើ​ការងារ​ផ្ទះ​​ និង​ខិតខំ​រៀនសូត្រ​ដើម្បី​ទទួល​​បាន​ប្រាក់​រង្វាន់​​ជា​ដើម។ ក្រៅ​ពី​នេះ បើ​​កូនៗ​របស់​អ្នក​អាច​ចេះ​លក់​​ផលិតផល​​ផ្សេងៗ​បាន​ទៀត​នោះ វា​កាន់តែ​ប្រសើរ ទោះបី​​ជា​ពួកគេ​រក​ប្រាក់​ចំណូល​បាន​តិច​ក្តី​ច្រើន​ក្តី អ្នក​​ត្រូវ​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រក​លុយ​បន្ថែម​ទៀត​កាន់តែ​ច្រើន​ឡើង។ នេះ​ហើយ​ជា​គំនិត​ស្វែង​រក​លុយ​នៅ​ពេល​ដែល​ពួកគេ​ធំ​ដឹង​ក្តី៕

ប្រែសម្រួល៖ ខេវិន​​​​
ប្រភព៖​ Lifehack

No comments:

Post a Comment