Tuesday, December 16, 2014

ក្រុម​ហ៊ុន​អន្តរជាតិ​​​របស់​សហរដ្ឋ​អាមេរិក​​ នឹង​​ផ្ដល់​សេវា​កម្ម​ថែទាំ​ខ្សែ​អគ្គិសនី​​នៅ​កម្ពុជា​

បណ្ដាញ​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា​ប្រភព៖​ www.reddit.com
ក្រុម​ហ៊ុន​អន្តរជាតិ​មួយ​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋអាមេរិក​​ឈ្មោះ​ថា​ក្រុម​ហ៊ុន ​General Electric នឹង​ផ្ដល់​សេវាកម្ម​ថែ​ទាំ​ខ្សែ​បណ្ដាញ​អគ្គិសនី​កម្ពុជា ​ខណៈ​ដែល​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨ ​ខែ​ធ្នូ​ ខាង​មុខ​នេះ​។

...ក្រុមហ៊ុន​ចិន​​​​មក​ពី​ខេត្ត​ហ្វូជាន ​២១ចុះ​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជា​មួយ​​​ដៃគូ​នៅ​កម្ពុជា​...​


​​​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ចុះ​ថ្ងៃ​ទី​១៥ ​ខែ​ធ្នូ​​​​ម្សិលមិញ​នេះ​ ​ឱ្យ​ដឹង​ថា​​​ កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​នេះ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​លោក​បណ្ឌិត ​Ravi Segal នាយក​គ្រប់​គ្រង​ផ្នែក​ប្រឹក្សា​ថាមពល​របស់​ក្រុម​ហ៊ុន ​GE និង​លោក កែវ រតនៈ​ អគ្គនាយក​អគ្គិសនី​កម្ពុជា​ ដែល​ពិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​១០​ព្រឹក​នៅ​ស្ថាន​ទូត​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​លោក ​William E.Todd ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ពិធី​នេះ​។

តាម​សេចក្តី​ប្រកាស​ដដែល​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ​ ក្រុម​ហ៊ុន​ GE​ នឹង​ផ្ដល់​សេវា​ថែទាំ​ខ្សែ​អគ្គិសនី​កម្ពុជា​ ហើយ​ធ្វើ​ការ​សិក្សា​ពី​ខ្សែ​បណ្ដាញ​អគ្គិសនី​នៅ​កម្ពុជា​ ដើម្បី​រក​មើល​វិធី​កែ​លំ​អ​ខ្សែ​បណ្ដាញ​អគ្គិសនី​៕​

អត្ថបទ ៖ ចាន់​ សុខ នាង

No comments:

Post a Comment