Facebook កំពុងពិចារណាដាក់ប៊ូតុង “Dislike”
Facebook កំពុងពិចារណាដាក់ប៊ូតុង “Dislike”ប្រភព៖ betanews, businessinsiderសហ
ស្ថាបនិក Facebook លោក Mark Zuckerberg
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្លែងឱ្យដឹងជាសាធារណៈថា
ពេលនេះក្រុមហ៊ុនកំពុងពិចារណាលើការដាក់ប៊ូតុង “dislike”
នៅលើបណ្ដាញសង្គមដ៏ល្បីរបស់ខ្លួន។ លោក Zuckerber និយាយដូច្នេះថា៖
«យើងកំពុងគិតត្រង់ចំណុចនេះ»។ «វាជាសំណួរគួរឱ្យចាប់អារម្មណ៍មួយ»។
លោក Zuckerberg បាននិយាយថា លោកមិនចង់បន្ថែមប៊ូតុង “dislike”
ទេពីព្រោះវាអាចធ្វើឱ្យអ្នកប្រើប្រាស់ខ្មាសគេដោយសារ friends
បញ្ចេញចំណាប់អារម្មណ៍តាមការចុចប៊ូតុងមិនចូលចិត្តទៅវិញ។
នាយកប្រតិបត្តិក្រុមហ៊ុនបណ្ដាញសង្គមល្បីល្បាញនេះ បាននិយាយថា ប៊ូតុង
“dislike” អាចជួយដល់ user បង្ហាញ
ឬសំដែងចេញពីក្ដីក្រៀមក្រំក្នុងជីវិតរបស់នរណាម្នាក់
ដែលគេបានបង្ហោះជា status។
... បើគិតថា Facebook ធ្វើឱ្យខាតពេលឥតប្រយោជន៍ អីចឹងលោកអ្នកសាកមកអនុវត្ត ៥ចំណុចនេះដើម្បីឱ្យមានប្រយោជន៍វិញ ...
ទោះបី Facebook កំពុងពិចារណាទៅលើការប្រើប៊ូតុង “dislike” ក៏ដោយ
ប៉ុន្តែឆាប់ៗនេះ
អាចនៅមិនទាន់មានលទ្ធផលពាក់ព័ន្ធនឹងប៊ូតុងមិនចូលចិត្តនេះនៅឡើយ។
លោក Zuckerberg បានលើកឡើងថា៖
«យើងមិនមានអ្វីបង្ហាញដល់សាធារណជនក្នុងពេលឆាប់ៗខាងមុខនោះទេ»៕
... រឿងពិតគួរឱ្យចាប់អារម្មណ៍១០យ៉ាងរបស់ Marck Zuckerberg
មុនឈានដល់ការបើកក្រុមហ៊ុន Facebook ជោគជ័យដូចសព្វថ្ងៃ ...
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ businessinsider
No comments:
Post a Comment