Monday, December 29, 2014

ស្ថានភាព​អាកាស​ធាតុ​នៅ​កម្ពុជា ​នឹង​ចាប់​ផ្ដើម​ចុះ​ត្រជាក់​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​

ស្ថានភាព​អាកាស​ធាតុ​នៅ​កម្ពុជា ​នឹង​ចាប់​ផ្ដើម​ចុះ​ត្រជាក់​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ប្រភព៖​ www.parish-without-borders.net
ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម​​កាល​ពី​​ម្សិល​មិញ​នេះ​ជូន​ដំណឹង​បន្ថែម​ពី​​​ស្ថាន​ភាព​អាកាស​ធាតុ​អប្បបរមា​នៅ​កម្ពុជា​ដោយ​សារ​ប្រទេស​កម្ពុជា​នឹង​​​ចុះ​ត្រជាក់​ជា​ថ្មី​ម្ដង​ទៀត​​ចាប់​ពី​ថ្ងៃ​ទី​​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៤ ​​ដល់​ថ្ងៃ​ទី ​០៤​ ខែមករា​ ឆ្នាំ​២០១៥​ ។​

​​​​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៨ ​​ខែ ​ធ្នូ​នេះ ​​ឱ្យ​ដឹង​ថា ​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា​នឹង​​ទទួល​រង​អាកាស​ធាតុ​ត្រជាក់​​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ​ដោយ​គ្រប​ដណ្ដប់​នៅ​តាម​តំបន់​ជួរ​​ភ្នំ​ដង​រែក​ក្នុង​នោះ​មាន​ ​ខេត្ត​ឧត្តរ​មាន​ជ័យ​​ ព្រះ​វិហារ​ មណ្ឌល​គីរី​ និង​រតនគីរី ស្ទឹង​ត្រែង​​ និង​ខេត្ត​ប៉ៃលិន​​ មាន​សីតុណ្ហភាព​អប្បបរមា​ពី ១៣-​១៧ អង្សា​សេ​ និង​ អតិបរមា​ ២៤-២៧​ អង្សាសេ​។ 

​រាជ​ធានី​ភ្នំពេញ​ ​កណ្ដាល​ ​ពោធិ៍សាត់​ កំពង់​ឆ្នាំង​ កំពង់​ស្ពឺ​​ ព្រៃ​វែង​ ស្វាយ​រៀង​ ​បន្ទាយ​មាន​ជ័យ​ បាត់ដំបង​ សៀមរាប​ កំពង់ធំ​ត្បូងឃ្មុំ​ ក្រចេះ​ និង​ខេត្ត​ស្វាយរៀង​​ មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៩-២១ អង្សាសេ​ និង​ អតិបរមា​ ២៧-២៩ ​អង្សាសេ​។ ចំណែក​ខេត្ត​កោះកុង​ ព្រះសីហនុ​ កំពត និង​ខេត្ត​កែប​មាន​សីតុណ្ហភាព​អប្បបរមា​ ពី​២១-២៣​ អង្សាសេ​ និង​អតិបរមា​ ៣០-៣២ អង្សាសេ​។

...ស្ថានភាព​អាកាស​ធាតុ​នៅ​កម្ពុជា​នឹង​ចាប់​ផ្ដើម​ចុះ​ត្រជាក់​ដល់​ ១៥-​១៧​ អង្សាសេ ​​​ចាប់​ពី​ថ្ងៃ​១៧​ ខែ​ធ្នូ​នេះ​...
ក្រសួង​ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​សាធារណ​ជន​​ជា​ពិសេស​វីរ​កង​ទ័ព​ដែល​កំពុង​ឈរ​ជើង​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​កម្ពុជា​-ថៃ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​ស្ថានភាព​​អាកាស​ធាតុ​ដែល​ចុះ​ត្រជាក់​នេះ​៕​

អត្ថបទ ៖ ចាន់ សុខ នាង​​​​​​​​​

No comments:

Post a Comment