កូរ៉េខាងជើងដាច់អ៊ីនធឺណិតទាំងអស់ ក្រោយពីអាមេរិកប្រកាសចាត់វិធានការលើ ករណីវាយប្រហារលើក្រុមហ៊ុន Sony Pictures
បញ្ហាដាច់បណ្ដាញអ៊ីនធឺណិតនេះ គឺ កើតឡើងក្រោយពេលដែល សហរដ្ឋអាមេរិកបាននិយាយដាក់កូរ៉េខាងជើងចំៗថា នឹងចាត់វិធានការឲ្យសមស្របទៅនឹង សកម្មភាពលួចទិន្នន័យជាច្រើនរបស់ក្រុមហ៊ុន Sony Pictures ដែលអាមេរិកចោទថា ជាស្នាដៃរបស់កូរ៉េខាងជើង។
យ៉ាងណាក៏ដោយ គេមិនទាន់មានភស្តុតាងថា អាមេរិកជាអ្នកបង្កបញ្ហានេះ ដល់កូរ៉េខាងជើងនៅឡើយទេ ហើយសហរដ្ឋអាមេរិកក៏មិនបញ្ជាក់ថា ខ្លួនជាអ្នកនៅពីក្រោយចំពោះការផ្តាច់ប្រព័ន្ធអ៊ីនធឺណិតនោះដែរ តែគ្រាន់តែទាមទារឲ្យមានសំណងចំពោះការខូចខាតរបស់ក្រុមហ៊ុន Sony Pictures។
...កូរ៉េខាងជើង៖ បើអាមេរិកមិនសហការជាមួយយើងរឿង Hack ក្រុមហ៊ុន Sony ទេ នឹងមានបញ្ហាធំ...
ប្រទេសកូរ៉េខាងជើង ជាប្រទេសមួយដែលមានការរឹតត្បិតបំផុតលើប្រព័ន្ធអ៊ីនធឺណិត ពោលគឺមានតែមន្ត្រីធំៗ និង អ្នកជំនាញប៉ុណ្ណោះដែលប្រើប្រាស់ច្រើន ចំណែកប្រជាពលរដ្ឋទូទៅនោះ មិនងាយបានប្រើឡើយ។ លើសពីនេះទៀត រាល់ព័ត៌មានផ្សេងៗដែលមាននៅប្រព័ន្ធអ៊ីនធឺណិត គឺសុទ្ធតែស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហើយព័ត៌មានពីក្រៅមិនអាចចូលក្នុងប្រទេសនេះដោយងាយឡើយ។
សូមបញ្ជាក់ថា ក្រុមហ៊ុនរបស់ចិនឈ្មោះថា China United Network Communications Group Co., Ltd គឺជាអ្នកផ្គត់ផ្គង់អ៊ីនធឺណិត ប៉ុន្តែក្រុមហ៊ុននេះមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យកូរ៉េខាងជើង ដាច់អ៊ីនធឺណិតទេ៕
ប្រែសម្រួល៖ រស្មី
ប្រភព៖ nytimes.com &phys.org
No comments:
Post a Comment