Tuesday, December 16, 2014

YouTube សម្រាប់ Android ឥឡូវ​នេះ​អាច​​​បើក​មើល​បាន​ ដោយ​មិន​បាច់​​មាន​​អ៊ីនធឺណិត​

Youtube សម្រាប់ Android ឥឡូវ​នេះ​អាច​លេង​បាន​ដោយ​មិន​បាច់​មាន​អ៊ីនធឺណិត!ប្រភព៖​ amazonaws
បន្ទាប់ពី​ទទួល​បាន​កំណែប្រែ​ឌីហ្សាញ​ទម្រង់​ម៉ូដ Interface ថ្មី​ស្រស់​ស្អាត​ជំនាន់ 6.0.11 រួច​មក ពេល​នេះ​កម្មវិធី YouTube app ថែមទាំង​ត្រូវ​បាន​ក្រុមហ៊ុន Google អភិវឌ្ឍ​ដោយ​បញ្ចូល​សមត្ថភាព​អាច​ឱ្យ​អ្នក​ប្រើ​ស្មាតហ្វូន Android ធ្វើ​ការ​បើក​វីដេអូ youtube ដោយ​មិន​ចាំបាច់​ភ្ជាប់​អ៊ីនធឺណិត​បាន។ 

ក្រុមហ៊ុន Google បាន​អភិវឌ្ឍ YouTube app ដោយ​បន្ថែម​លក្ខណៈ​ពិសេស​ថ្មី​គឺ​អាច​ឱ្យ​ម្ចាស់​ស្មាតហ្វូន​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាច​ប្រើប្រាស់​សេវាកម្ម video streaming នេះ​ជា​លក្ខណៈ offline video playback បាន។ ស្ដាប់​មើល​ទៅ ​វា​ពិត​ជា​គួរ​រំភើប​មិន​គួរ​ឱ្យ​ជឿ​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​រឿង​ដែល Google អាច​ធ្វើ​បាន​ទៅ​ហើយ។ ទោះជា​យ៉ាងណា មុខងារ​ពិសេស​ថ្មី​នេះ អាច​ដំណើរការ​បាន​ដំបូង​តែ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ស្ថិត​ក្នុង​តំបន់​អាស៊ី​ប៉ុណ្ណោះ មាន​ដូច​ជា ប្រទេស​ឥណ្ឌា ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ហើយ​ក៏​ដំណើរការ​បាន​តែ​ចំពោះ​មាតិកា​វីដេអូ​មួយ​ចំនួន​ប៉ុណ្ណោះ ដូច​ជា​ជា​វីដេអូ​ដែល​មាន​ការ​ពេញនិយម​ចូលចិត្ត​ទស្សនា​​ច្រើន។ 

... Youtube អាច​នឹង​​​ព្រលឹង​ចុង​សក់​ដោយ​សារ Facebook កំពុង​លួច​ទស្សនិកជន​​ទស្សនា​វីដេអូ​ខ្លួន​​ជា​បណ្ដើរៗ ...

ដូច្នេះ​សម្រាប់​អ្នក​ប្រើ​ស្មាតហ្វូន Android ស្ថិត​នៅ​ក្នុង​បណ្ដា​ប្រទេស​ខាង​លើ​អាច​ឆែក​មុខងារ​នេះ​បាន​ជាមួយ offline icon ដែល​មាន​នៅ​លើ​វីដេអូ​ឃ្លិប​ណា​គាំទ្រ​មុខងារ​នេះ​ប៉ុណ្ណោះ។ បន្ទាប់ពី​ជ្រើសរើស​វីដេអូ​ដែល​គាំទ្រ​មុខងារ​នេះ​ហើយ YouTube app នឹង​តម្រូវ​ឱ្យ​អ្នក​ជ្រើសរើស​ជម្រើស​គុណភាព​វីដេអូ ហើយ​ក្រោយ​ពេល​វីដេអូ​ត្រូវ​បាន catch ចូល​ទៅ​ក្នុង​ទូរស័ព្ទ នោះ​វា​នឹង​រក្សា​ទុក អាច​ឱ្យ​លោក​អ្នក​អាច​បើក​មើល​ដោយ​មិន​ចាំបាច់​មាន​អ៊ីនធឺណិត​សម្រាប់​រយៈពេល ៤៨ម៉ោង៕

... YouTube អាច​កើប​ប្រាក់ចំណូល​​បាន​៣,៥ ពាន់​លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣ ...
ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ techcrunch

No comments:

Post a Comment