៥ ចំណុចដែលមហាសេដ្ឋីអាស៊ីលោក Li Ka-Shing ចង់បានបំផុតពីសហគ្រិនក្មេងៗ
ប្រិយមិត្តអ្នកអានពិតជាបានធ្លាប់ស្គាល់លោក Li Ka-Shing រួចហើយនៅពេលកន្លងមក ដែលលោកបានគ្រងតំណែងជាមហាសេដ្ឋីមានជាងគេបំផុតរបស់ហុងកុង ប្រចាំតំបន់អាស៊ីអស់រយៈពេលជាច្រើនឆ្នាំនៅពេលកន្លងមក។
ជាមួយទ្រព្យសម្បត្តិប្រមាណ ២៨,៨ ពាន់លានដុល្លារ លោកគឺជាកូនអ្នកក្រម្នាក់ដែលមានប្រវត្តិតស៊ូក្នុងជីវិតមិនធម្មតារហូតបានក្លាយជាមហាសេដ្ឋីទាំងមិនបានរៀនចប់ថ្នាក់អនុវិទ្យាល័យផង។ ឥឡូវនេះសាកល្បងស្វែងយល់ពីដំបូន្មានរបស់មហាសេដ្ឋីវ័យ ៨៦ រូបនេះ ថាតើមានអ្វីខ្លះចែករំលែកដល់សហគ្រិនជំនាន់ថ្មី?
១) ជួយចេញថ្លៃអាហារឲ្យអ្នកណាម្នាក់ដែលជោគជ័យជាងអ្នក
តាមការបញ្ជាក់លោក Li Ka-Shing អត្ថន័យនៅក្នុងចំណុចនេះគឺថា អ្នកគួរតែចេញថ្លៃអាហារដល់អ្នកណាម្នាក់ដែលសំខាន់ជាងអ្នកជាពិសេសបុគ្គលដែលជួយឲ្យអ្នកជោគជ័យយ៉ាងហោចណាស់បានម្តងដែរក្នុងមួយខែ។ ជាគោលការណ៍ ការចំណាយរបស់អ្នកនឹងទទួលបានមកវិញនូវអត្ថប្រយោជន៍ជាច្រើន ទំនាក់ទំនងល្អ កិត្តិយស និង ឱកាសនានាដែលបុគ្គលទាំងនោះអាចធ្វើឲ្យអ្នកមានពន្លឺជីវិតល្អប្រសើរជាងមុន។
២) រៀនសូត្រជានិច្ច
«អ្នកគូរដាក់ខ្លួនជាកណ្ដៀរស៊ីស្លឹកសៀវភៅដែលមិនចេះស្កប់»។ នេះជាការលើកឡើងរបស់លោក Li Ka-Shing ។ លោកបានបន្តថា អ្នកនឹងទទួលបានចំណេះដឹងជាច្រើនចេញពីការអានសៀវភៅ អត្ថបទ និង ព័ត៌មាននានា ហើយបម្លែងវាឲ្យទៅជាទ្រព្យធនដ៏វិសេសធ្វើជាអាហារដល់ខួរក្បាលរបស់អ្នក។
...គន្លឹះបែកចែកប្រាក់ចំណូលជា៥ចំណែករបស់មហាសេដ្ឋី Li Ka-Shing ធ្វើឲ្យអ្នកក្លាយជាអ្នកមានក្នុងពេលដ៏ខ្លី...
ចំណុចនេះអាចធ្វើឲ្យអ្នកពិបាកថា តើត្រូវចាប់ផ្តើមពីកន្លែងណា? យ៉ាងណាមិញ មហាសេដ្ឋីរូបនេះបានណែនាំថា អ្នកគួរតែស្វែងរកដៃគូ ឬ មិត្តភក្ដិល្អដែលមានចំណង់ចំណូលចិត្តដូចអ្នក ព្រោះបុគ្គលប្រភេទនេះអាចចែករំលែកចំណេះដឹងបានយ៉ាងល្អ និង មានឆន្ទៈដូចគ្នាទៀតផង។ ក្រៅពីនេះ ត្រូវសិក្សារៀនសូត្រនៅតាមវគ្គខ្លីៗ សន្និសីទ សិក្ខាសាលានានា ដើម្បីពង្រឹងទំនាក់ទំនងជាមួយមនុស្សថ្មីៗកាន់តែច្រើនឡើង។
៣) រៀនសូត្រឲ្យចេះពីសិល្បៈនៃការលក់
មហាសេដ្ឋី Li Ka-Shing បានមានប្រសាសន៍ដូច្នេះថា៖ «រាល់សហគ្រិនទាំងអស់ ត្រូវមានគ្រឹះដ៏រឹងមាំមួយ នោះគឺ ជាបុគ្គលដែលពូកែលក់នេះឯង»។ ហេតុដូច្នេះហើយ អ្នកត្រូវមានជំនាញមួយគឺការលក់ តែបើមិនមានទេ ត្រូវតែរៀនពីសិល្បៈនៃការលក់នេះ។
លោកបន្តថា បើគ្មានបទពិសោធន៍ការងារក្រៅមួយតូចតាច ឬ ក៏ធ្វើការលក់រាយនៅតាមតូប និង ផ្សារនានាគឺជាកន្លែងដ៏ល្អដើម្បីធ្វើតេស្ដសាកល្បងសមត្ថភាពលក់របស់អ្នក។ បន្ទាប់មកត្រូវតាមដានមើល៍ថា តើអ្វីទៅធ្វើឲ្យការលក់របស់អ្នកមានដំណើរការ និង មិនដំណើរការបានល្អ? តែបើមិនដឹងថាត្រូវលក់អ្វី គឺត្រូវចាប់ផ្តើមរៀនលក់ពីអ្វីដែលអ្នកចូលចិត្តបំផុត។
៤) ដាក់គម្រោងឲ្យច្បាស់លាស់រាល់កិច្ចការដែលត្រូវធ្វើ
«ជីវិតដ៏ជោគជ័យ គឺជាជីវិតដែលមានគម្រោងច្បាស់លាស់»។ នេះជាដំបូន្មានរបស់លោក Li Ka-Shing ដែលអាចធ្វើឲ្យសហគ្រិនម្នាក់ក្លាយជាអ្នកមានទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភនៅពេលអនាគតជាពិសេសលើការងារអាជីវកម្មតែម្តង។
លោកនិយាយថា សហគ្រិនគួរតែផ្ដោតយកចិត្តទុកដាក់ និង ផ្តល់ឲ្យអ្នកដទៃនូវជំហានជាក់លាក់ជាច្រើនដែលជាគម្រោងការងាររបស់ខ្លួន និង ត្រូវធានាថា គម្រោងទាំងនោះត្រូវបានអនុវត្តបានយ៉ាងជោគជ័យទើបអ្នកអាចសម្រាកបាន។ ពេលខ្លះគម្រោងតែមួយមុខក៏មិនអាចធ្វើឲ្យអ្នកជោគជ័យទាំងស្រុងនោះដែរ អ្នកត្រូវមានធនធានមនុស្សគ្រប់គ្រាន់ ស្វែងយល់ពីចំណុចខ្វះខាត និង ឧបសគ្គដទៃទៀត រួមទាំងការយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បុគ្គលិកគឺជាកូនសោឆ្ពោះទៅរកភាពជោគជ័យ។
៥) រស់នៅឲ្យមានច្បាប់វិន័យត្រឹមត្រូវ និង មានមោទនភាពនូវអ្វីដែលអ្នកអាចធ្វើបាន
ចំពោះចំណុចនេះ មហាសេដ្ឋី Li Ka-Shing បានផ្តល់ដំបូន្មានដូច្នេះថា៖ «គ្មានឡើយភាពខ្មាសអៀន ឬ ភាពអាម៉ាស់សម្រាប់សហគ្រិនវ័យក្មេង។ សហគ្រិនវ័យក្មេងរមែងធ្វើការថ្លោះធ្លោយ មើលមិនបានគ្រប់ជ្រុងជ្រោយ មិនសូវមានបទពិសោធន៍ខ្ពស់ តែវាជារឿងធម្មតានោះទេ!»។
លោកបានពន្យល់ថា ភាពបរាជ័យគឺជារឿងសាមញ្ញសម្រាប់សហគ្រិន តែអ្វីដែលសំខាន់គឺត្រូវធ្វើឲ្យការបរាជ័យនោះក្លាយជាបទពិសោធន៍របស់អ្នក។ អ្នកត្រូវដាស់សតិខ្លួនឯង និង មានទម្លាប់មួយដ៏ល្អក្នុងការធ្វើឲ្យមហិច្ឆតារបស់អ្នកដែលបានលើកឡើងត្រូវសម្រេចបានជាផ្លែផ្កា។ អ្នកនឹងមានមោទនភាពចំពោះខ្លួនឯង នៅពេលដែលសមិទ្ធផលរបស់អ្នកផុសចេញជារូបរាងឡើង នេះហើយជាអ្វីដែលធ្វើឲ្យអ្នកកាន់តែមានទឹកចិត្តធ្វើអាជីវកម្ម៕
ប្រែសម្រួល៖ ខេវិន

ប្រភព៖ Lifehack
No comments:
Post a Comment