តើនៅក្នុងឆ្នាំ២០១៤ មានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះបានកើតឡើង?
១- ព្រឹត្តិការណ៍យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines ៖ករណីបាត់យន្តហោះ MH370 របស់ម៉ាឡេស៊ី ជារឿងអាថ៌កំបាំងបំផុត មិនទាន់ស្រាយចេញ បន្ទាប់ពីឧបទ្ទវហេតុនេះបានកើតឡើងអស់រយៈពេលប្រាំបួនខែហើយនៅតែ គ្មានតម្រុយដដែល។ យន្តហោះនេះដឹកអ្នកដំណើរ ២៣៩ នាក់។ ពេលកំពុងរត់លើផ្លូវអាកាសពីទីក្រុងគូឡាឡាំពួរទៅទីក្រុងប៉េកាំង ក៏ដាច់ការទាក់ទងជាមួយអង្គភាពតាមដានចរាចរណ៍ជើងអាកាសដែលមាន មូលដ្ឋាននៅលើដី។
រហូតមកទល់នឹងពេលនេះ មានការសន្និដ្ឋានជាច្រើនពីក្រុមអ្នកវិភាគ ៖ អ្នកខ្លះថាយន្តហោះទំនងជាត្រូវបានបាញ់ធ្លាក់ អ្នកខ្លះថាយន្តហោះទំនងជាត្រូវបានប្លន់ អ្នកខ្លះថាយន្តហោះទំនងជាហោះហើរដោយគ្មានអ្នកបើកបរ ហើយហោះរហូតទាល់តែអស់សាំង ហើយធ្លាក់កណ្ដាលសមុទ្រ។ល។
២- ព្រឹត្តិការណ៍ប្រទេសស្កុតឡែន បន្តរួមរស់ជាចក្រភពជាមួយប្រទេសអង់គ្លេស៖
កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ ប្រទេសស្កុតឡែនបានរៀបចំការបោះឆ្នោត ដើម្បីចាកចេញ ឬបន្តរួបរួមនៅក្នុង «ចក្រភពអង់គ្លេស»។ លទ្ធផលបង្ហាញថាប្រជារាស្ត្រស្កុតឡែនបោះឆ្នោត ៥៥% ឲ្យស្កុតឡែននៅក្នុងចក្រភព និង៤៥% បោះឆ្នោតឲ្យចាកចេញ។
...កូរ៉េខាងជើងដាច់អ៊ីនធឺណិតទាំងអស់ ក្រោយពីអាមេរិកប្រកាសចាត់វិធានការលើ ករណីវាយប្រហារលើក្រុមហ៊ុន Sony Pictures...
៣- «តំបន់ចាយប្រាក់អឺរ៉ូ» ទទួលរងហាយនភាពសាជាថ្មី៖
គ្រាន់តែក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ តំបន់ចាយប្រាក់អឺរ៉ូ ជួបនឹងវិបត្តិហិរញ្ញវត្ថុរហូតដល់បីលើកផ្ទួនៗ។ ប្រសិនបើគេគិតជាមធ្យមភាគ បណ្ដាប្រទេសនៅតំបន់ចាយប្រាក់អឺរ៉ូកើនសេដ្ឋកិច្ចលើសមុនបានត្រឹម ០,២% ធៀបរវាងខែកក្កដាដល់ខែកញ្ញា។
ប្រទេសអ៊ីតាលីបានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចរួចជាស្រេច (recessioin) ចំណែកប្រទេសបារាំងនិងអាល្លឺម៉ង់ក៏កំពុងតែទៅបណ្ដើរៗដែរ។
៤- ចលនាទាមទារលទ្ធិប្រជាធិបតេយ្យនៅហុងកុង ៖
ប្រទេសចិនបានអនុវត្តរបបនយោបាយ «ប្រទេសមួយប្រើប្រព័ន្ធនយោបាយពីរ» បន្ទាប់ពីចក្រភពអង់គ្លេសបានប្រគល់កោះហុងកុងទៅឲ្យស្ថិតក្រោមការ គ្រប់គ្រងរបស់ប្រទេសចិន។ នៅក្នុងទ្រឹស្ដី ប្រទេសចិននឹងអនុញ្ញាតឲ្យហុងកុងមានលទ្ធិប្រជាធិបតេយ្យដូចកាលស្ថិត នៅក្រោមការគ្រប់គ្រងអង់គ្លេស ប៉ុន្តែអ្នកតវ៉ាបានត្អូញត្អែរថាការអនុវត្តជាក់ស្ដែងមិនបានដូច បំណងខ្លួន។ រឹតតែធ្ងន់ធ្ងរជាងនេះទៅទៀត ប្រជាពលរដ្ឋហុងកុងទាំងជាងប្រាំពីរលាននាក់ ត្រូវតែបង្ខំចិត្តទទួលយកអភិបាលក្រុង និងគណៈអភិបាលទីក្រុងហុងកុង ទៅតាមការចាត់តាំងពីរដ្ឋាភិបាលក្រុងប៉េកាំង។
៥- ប្រេងឆៅធ្លាក់ថ្លៃយ៉ាងគំហុក ៖
នាដំណាក់កាលចុងក្រោយនេះ ប្រេងឆៅធ្លាក់ថ្លៃយ៉ាងគំហុក។ ធៀបពីតម្លៃប្រេងឆៅនៅក្នុងថ្ងៃនេះ ទៅតម្លៃ កាលពីខែកក្កដា ឃើញថាខុសគ្នាឆ្ងាយដូចមេឃនិងដី។ កាលណោះ ប្រេងឆៅមួយបារ៉ែលដែលមានចំណុះ ១៥៩ លីត្រថ្លៃជាង ១០០ ដុល្លារអាមេរិក ចំណែកថ្ងៃនេះមួយបារ៉ែលថ្លៃជាង ៥៥ ដុល្លារ គឺធ្លាក់ថ្លៃពាក់កណ្ដាលជាង។
...តើមេដឹកនាំពិភពលោកល្បីៗ ប្រើទូរស័ព្ទម៉ាកអ្វីខ្លះ?...
៦- ជំងឺអេបូឡារីករាលដាលនៅតំបន់អាហ្វ្រិកខាងលិច ៖
កាលពីខែមីនា ឆ្នាំ២០១៤ ជំងឺអេបូឡាបានរីករាលដាលយ៉ាងគំហុកនៅតំបន់អាហ្វ្រិកខាងលិច ក្នុងនោះមានប្រទេសហ្គីណេ ប្រទេសលីបេរីយ៉ា និងស៊ីរ៉ាឡេអូន។ រហូតមកដល់ចុងឆ្នាំ២០១៤ ចំនួនអ្នកស្លាប់ដោយសារអេបូឡាកើនឡើងរហូតដល់ជាង ៧០០០ នាក់។
៧- ក្រុមជ្រុលនិយមអាយស៊ីស បង្កព្យុះភ្លៀង ឬធ្វើផ្គរធ្វើភ្លៀងនៅអ៊ីរ៉ាក់ និងស៊ីរី ៖
ក្រុមជ្រុលនិយមបានកាត់ក្បាលជនជាតិអាមេរិកចំនួនបីនាក់ ហើយបានធ្វើឲ្យលោកអូបាម៉ា សម្រេចបញ្ជូនកងទ័ពអាកាសវាយប្រហារដែនអាកាសនៅប្រទេសស៊ីរី និងអ៊ីរ៉ាក់។ ការវាយប្រហារនេះពន្យឺតចលនាជ្រុលនិយមនេះ កុំឲ្យរីកធំធាត់ឆាប់រហ័សពេក។
៨- ប្រទេសរុស្ស៊ីដាក់បញ្ចូលតំបន់គ្រីមៀ ជាដែនអធិបតេយ្យរបស់រុស្ស៊ី ៖
កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០១៤ ប្រទេសរុស្ស៊ីបានដាក់បញ្ចូលតំបន់គ្រីមៀ ដែលជាទឹកដីរបស់ប្រទេសអ៊ុយក្រែន ឲ្យក្លាយជាទឹកដីរបស់ប្រទេសរុស្ស៊ីវិញម្ដង។ ក្នុងខែកញ្ញា ឆ្នាំ២០១៤ ដដែល ក្រុមឧទ្ទាមនៅប្រទេសអ៊ុយក្រែនភាគខាងកើត បានងើបបះបោរផ្ដាច់តំបន់ដូណែត ពីប្រទេសអ៊ុយក្រែនទៀត ហើយបានរៀបចំការបោះឆ្នោត ដើម្បីបង្កើតរដ្ឋាភិបាលស្វយ័ត ដែលឯករាជពីអ៊ុយក្រែន៕
...មេដឹកនាំដែលបំពេញការងារបានល្អបំផុតទាំង១០ រូបនៅលើពិភពលោក!...
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ businessinsider.com
No comments:
Post a Comment