៥ គន្លឹះមិនត្រឹមតែធ្វើឲ្យអ្នកមានក្តីសុបិន្ដប៉ុណ្ណោះទេ តែថែមទាំងជាអ្នកអនុវត្តក្តីសុបិន្ដនោះបានទៀតផង
ក្នុងមួយឆាកជីវិតរបស់ខ្លួន មានមនុស្សមិនតិចទេនៅលើពិភពលោកដែលមានក្តីសុបិន្ដជាច្រើនដែលខ្លួនចង់សម្រេចបាន តែគួរឲ្យស្តាយពួកគេមិនអាចធ្វើឲ្យក្តីសុបិន្ដទាំងនោះផុសចេញជារូបរាងឡើងបាន។ ចុះប្រិយមិត្តវិញ តើលោកអ្នកស្ថិតនៅក្នុងចំណោមមនុស្សទាំងនេះដែរឬទេ? តើលោកអ្នកមានក្តីសុបិន្ដពីអ្វីដែលអ្នកចង់ធ្វើហើយឬនៅ? បើមាន ធ្វើនៅពេលណា? ចំណាយពេលប៉ុន្មាន? បើគ្មានហេតុអ្វីបានជាលោកអ្នកមិនព្រមបង្កើតវាឡើង និង អនុវត្តវាឲ្យក្លាយជាការពិតបាន?
បើសំនួរនេះក្លាយជារឿងលំបាកសម្រាប់លោកអ្នកមែននោះ លោកអ្នកអាចស្វែងយល់គន្លឹះចំនួន ៥ ខាងក្រោមនេះដើម្បីធ្វើឲ្យសុបិន្ដដែលលោកអ្នកបង្កើតឡើងមិនបាត់បង់ទៅវិញឥតប្រយោជន៍។
១) ដាក់គោលដៅមួយ និង កំណត់ពេលសម្រេចគោលដៅនោះ
អ្នកជំនួញ វិស្វករ គ្រូពេទ្យ មេធាវី ប៉ូលិស ជាដើម ក្នុងចំណោមការងារទាំងនេះអាចមានការងារមួយដែលអ្នកយល់ថាជាជម្រើសរបស់អ្នកសម្រាប់ធ្វើជាអាជីពចិញ្ចឹមជិវិតនៅពេលអនាគត។ ប៉ុន្តែសំនួរសួរថា តើអ្នកត្រូវការពេលប៉ុន្មានឆ្នាំដើម្បីទទួលបានការងារនេះ? តើជារៀងរាល់ថ្ងៃអ្នកបានធ្វើអ្វីខ្លះដើម្បីបុកឆ្ពោះទៅកាន់គោលដៅនោះ? វាជារៀងប្រសើរបើការដាក់គោលដៅ និង ពេលវេលាជាក់លាក់សម្រេចគោលដៅរបស់អ្នកត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ព្រមទាំងតាមដានដោយការគ្រប់ពេលវេលាទាំងអស់។
២) ធ្វើឲ្យមានតុល្យភាពនូវអ្វីដែលអ្នកចង់បាន និង តម្រូវការរបស់អ្នក
ជារៀងរាល់ពេលអ្នកបានសម្រេចចិត្តចង់ធ្វើអ្វីមួយ ហើយចាប់ផ្តើមអនុវត្តតាមជំហានដែលអ្នកបានគូសវាសឡើង ដើម្បីធ្វើឲ្យការងារនោះផុសចេញជារូបរាងឡើង។ នេះមានដូចជា សន្សំប្រាក់ទុកសម្រាប់ត្រៀមរៀបចំកម្មវិធីរៀបអាពាហ៍ពិពាហ៍ដ៏ពិសេសរបស់អ្នក។ ឧទាហរណ៍ថា បើអ្នកត្រូវការសន្សំប្រាក់ ៥ ០០០ដុល្លារ តើអ្នកត្រូវធ្វើដូចម្តេចខ្លះដើម្បីសន្សំប្រាក់បាន? កាត់បន្ថយការចំណាយ? រកចំណូលបន្ថែម ឬ ធ្វើការងារក្រៅម៉ោងជាដើម? ក្នុងន័យនេះ បើអ្នកមានបំណងចង់បានអ្វីមួយ អ្នកត្រូវកំណត់ពីតម្រូវការរបស់អ្នកដើម្បីធ្វើឲ្យបំណងរបស់អ្នកក្លាយជាការពិត។
...មុននឹងដកលុយចេញពីហោប៉ៅទិញអ្វីមួយ គួរគិតលើចំណុច៥នេះ!...
៣) ទំនាក់ទំនងជាមួយបុគ្គលពូកែធ្វើ
នៅជុំវិញខ្លួនអ្នក អ្នកនឹងសង្កេតឃើញថា មានបុគ្គលមួយចំនួនពូកែតែទ្រឹស្ដី តែមិនពូកែអនុវត្តនោះឡើយ។ នេះវាមិនខុសអីមានតែក្តីស្រមៃ តែគ្មានការអនុវត្ត និង សមត្ថភាពធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិតបាន។ មិត្តភក្ដិក៏ដោយ អ្នកដទៃក៏ដោយ ឬ បុគ្គលណាក៏ដោយដែលអ្នកមើលឃើញថា ជាមនុស្សជោគជ័យ ពូកែទាំងទ្រឹស្ដី ពូកែទាំងអនុវត្ត អ្នកគួរតែឈរឲ្យកៀកនឹងបុគ្គលទាំងនេះដើម្បីទុកធ្វើជាគំរូជួយលើកទឹកចិត្តឲ្យអ្នកមានការខិតខំប្រឹងប្រែងកាន់តែប្រសើរឡើង។ តែបើនេះនៅតែជាឧបសគ្គ អ្នកគួរសម្លឹងមើលបុគ្គលល្បីៗជាច្រើនទៀត ដូចជា មហាសេដ្ឋីនៅជុំវិញពិភពលោក ក៏អាចជួយធ្វើជាប្រទីបបង្ហាញផ្លូវអ្នកបានដែរ។
៤) ឈប់ធ្វើអ្វីដែលមិនអាចដំណើរការទៅបាន
នេះជាចំណុចមួយទៀតដែលអ្នកគួរដឹងនៅពេលនេះព្រោះថា ការងារមួយចំនួនបានធ្វើឲ្យអ្នកទទួលផលងើបមិនរួច ឬ នូវអ្វីដែលគេយល់ថា ធ្វើខុសទិសដៅ និង ខាតតែពេលឥតប្រយោជន៍។ តើអ្នកអាចយកចបទៅជីកគាស់រំលំភ្នំចេញពីរបាំងផ្លូវអ្នកបានដែរឬទេ? ចម្លើយនោះគឺ មិនអាចទៅរួច។
បើអ្នកមានក្តីសុបិន្ដមួយ ប៉ុន្តែការព្យាយាមរបស់អ្នកមិនបានចេញជាលទ្ធផលវិជ្ជមាន វាជាពេលដែលអ្នកត្រូវបញ្ឈប់វា រកហេតុផលឲ្យបានត្រឹមត្រូវ ស្វែងរកអ្វីដែលជាកំហុសខុសឆ្គង និង ធ្វើឲ្យវាល្អប្រសើរឡើងវិញស្របតាមយុទ្ធសាស្ត្រថ្មីដែលសមស្រប។
៥) ថ្លឹងថ្លែងសមត្ថភាពរបស់ខ្លួនទៅនឹងក្តីសុបិន្ដដែលមាន
អ្វីដែលគេមើលឃើញថា ជាកំហុសខុសឆ្គងមួយទៀតដែលមនុស្សភាគច្រើនមាននោះគឺគិតថា ក្តីសុបិន្តនោះអាចធ្វើដោយងាយ ចំណាយពេលតិច មិនចំណាយប្រាក់ច្រើន និង ជោគជ័យតាមអ្វីដែលខ្លួនចង់បាន។ ផ្ទុយទៅវិញនេះវាគ្រាន់តែជាក្តីស្រមៃតែប៉ុណ្ណោះ តែលទ្ធផលជាក់ស្តែងការងារនោះបានធ្វើឲ្យអ្នកចំណាយប្រាក់ និង ពេលវេលាច្រើនជាងមុន ហួសពីអ្វីដែលអ្នករំពឹងទុកទៀតផង។ នេះហើយជាអ្វីដែលអ្នកត្រូវត្រៀមខ្លួនជាមុនដើម្បីអនុវត្តកិច្ចការនោះដូចជា ថ្លឹងថ្លែងពីសមត្ថភាព គម្រោងយុទ្ធសាស្ត្រ មធ្យោបាយ ធនធាន ជាច្រើនទៀតក្នុងការកែប្រែក្តីស្រមៃរបស់អ្នកក្លាយជាការពិតបាន៕
ប្រែសម្រួល៖ ខេវិន

ប្រភព៖ Entrepreneur
No comments:
Post a Comment