ផ្លូវហាយវ៉េទាំង ៥ ដែលល្បីថា មានរថយន្តផ្តាច់ព្រលឹងបើកក្នុងល្បឿនលឿនជាងគេបំផុតនៅលើពិភពលោក
បើនិយាយពីឈ្មោះរថយន្តផ្តាច់ព្រលឹងប្រិយមិត្តច្បាស់ជាធ្លាប់ស្គាល់ហើយថា វាជារថយន្តដែលបើកបរក្នុងល្បឿនលឿនបំផុតមួយ។ នេះប្រហែលជាធ្វើឲ្យលោកអ្នកភ័យខ្លាចមិនហ៊ានជិះនោះឡើយ ត្បិតអីវាមានគ្រោះថ្នាក់ខ្ពស់ប៉ះពាល់ដល់សុវត្ថិភាពនៅពេលធ្វើដំណើរ។
យ៉ាងណាមិញ បើប្រិយមិត្តក្រឡេកមកមើលផ្លូវហាយវ៉េលំដាប់កំពូលពិភពលោកនេះវិញម្តង ច្បាស់ជាធ្វើឲ្យលោកអ្នកភ្ញាក់ផ្អើលជាមិនខាន ព្រោះថាវាបានជាប់ក្នុងបញ្ជីឈ្មោះផ្លូវមានរថយន្តបើកបរក្នុងល្បឿនលឿនជាងគេបំផុតនៅលើពិភពលោក។ តើផ្លូវទាំងនោះមានអ្វីខ្លះ?
១) ផ្លូវ Autobahn ប្រទេសអាល្លឺម៉ង់
Autobahn គឺជាប្រព័ន្ធផ្លូវជាតិដ៏ទំនើប និង វែងបំផុតមួយនៅក្នុងប្រទេសអាល្លឺម៉ង់ដែលមានប្រវែងសរុបប្រមាណ ១២ ៩១៧ គីឡូម៉ែត្រ។ វាត្រូវបានគេចាត់ទុកថា ជាផ្លូវដែលអនុញ្ញាតឲ្យមានរថយន្តបើកបរក្នុងល្បឿនលឿនបំផុតមួយនៅពិភពលោកតាមចិត្តចង់របស់អ្នកបើកបរ។ យ៉ាងណាមិញ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ខ្ពស់រហូតដល់ ២ លានដងក្នុងមួយឆ្នាំៗ ផ្លូវនេះបានកំណត់ល្បឿនបើកបរលឿនបំផុត ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។
២) ផ្លូវ Autostrada របស់ប៉ូឡូញ
ផ្លូវ Polish Autostrada របស់ប៉ូឡូញបានស្ថិតនៅក្នុងបញ្ជីឈ្មោះផ្លូវដែលអនុញ្ញាតឲ្យមានរថយន្តបើកបរក្នុងល្បឿនលឿនបំផុតមួយនៅលើពិភពលោក។ ដោយសាងសង់ឡើងភ្ជាប់ជាមួយនឹងផ្លូវ Autobahn របស់អាល្លឺម៉ង់ដែលនោះក្នុងប្រវែង ៤៧៥ គីឡូម៉ែត្រ អ្នកបើកបរអាចបើកបរលើផ្លូវនេះបានក្នុងល្បឿនរហូតដល់ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៣) ផ្លូវ Texas 130 សហរដ្ឋអាមេរិក
ភ្ជាប់ពីទីក្រុង Austin ទៅទីក្រុង San Antonio ក្នុងរដ្ឋ Texas ផ្លូវ Texas 130 ក៏បានជាប់ក្នុងបញ្ជីផ្លូវហាយវ៉េ (Highway) មានល្បឿនបើកបរលឿនបំផុតមួយនៅលើពិភពលោកក្នុងល្បឿនប្រមាណ ១៣៦ គីឡូម៉ែត្រក្នុងមួយម៉ោង។ មានប្រវែងប្រមាណ ២១០ គីឡូម៉ែត្រ ការកំណត់ល្បឿននេះគឺជាល្បឿនខ្ពស់បំផុតមួយនៅលើពិភពលោក ខណៈដែលផ្លូវផ្សេងៗទៀតក្នុងរដ្ឋនេះអនុញ្ញាតឲ្យបើកបរត្រឹមតែ ៦៥ គីឡូម៉ែត្រតែប៉ុណ្ណោះក្នុងមួយម៉ោង។
...ប្រទេសទាំង ១០ ដែលមានចំនួនមនុស្សធាត់ច្រើនជាងគេ...
៤) ផ្លូវ Isle Of Man Rural Roads របស់អៀរឡង់
ផ្លូវនេះតភ្ជាប់ពីអង់គ្លេសទៅអៀរឡង់ ផ្លូវមួយនេះមិនមានកំណត់ល្បឿនបើកបរនោះឡើយ ពោលគឺអ្នកបើកបរអាចបើកក្នុងល្បឿនណាមួយតាមដែលអាចធ្វើបាន។ វាជាផ្លូវជាតិមួយល្បីល្បាញសម្រាប់ប្រើប្រាស់របស់ក្រុមអ្នកទេសចរជាពិសេសក្រុមអ្នកប្រណាំងរថយន្ត តែក៏ជាផ្លូវមួយដ៏គ្រោះថ្នាក់បំផុតមួយផងដែរនៅលើពិភពលោក។
៥) ផ្លូវ Interstate 90 សហរដ្ឋអាមេរិក
ផ្លូវ Interstate 90 គឺជាផ្លូវហាយវ៉េលំដាប់ទំនើបមួយទៀតរបស់អាមេរិកដែលល្បីឈ្មោះខាងមានរថយន្តបើកបរក្នុងល្បឿនដាច់ព្រលឹងនេះដែរ។ ស្ថិតនៅក្នុងរដ្ឋ Montana និង មានប្រវែងប្រមាណ ៨៨៨ គីឡូម៉ែត្រ ផ្លូវនេះអាចអនុញ្ញាតឲ្យអ្នកបើកបរ បើកក្នុងល្បឿនមួយគ្មានដែនកំណត់ ខណៈដែលសុវត្ថិភាពនៃការធ្វើដំណើរក៏មិនសូវជាមានបញ្ហាដែរនោះ៕
ប្រែសម្រួល៖ ខេវិន

ប្រភព៖ Huffingtonpost & trapster & wikipedia
No comments:
Post a Comment