Friday, December 12, 2014

ទីក្រុង៥ ​មាន​មនុស្ស​រស់​នៅ​កកកុញ​ជាង​គេ​បំផុត​លើលោក​នៅ​ឆ្នាំ២០២៥ ខាងមុខ


ភាពកកកុញនៅក្នុងទីក្រុងហុងកុងប្រភព៖​ commons.wikimedia.org
ពី ​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចំនួន​ប្រជាជន​មាន​ការ​កើនឡើង​យ៉ាងច្រើន ជាហេតុ​ធ្វើ​ឲ្យ​បណ្តា​​ទីក្រុង​នៃ​ប្រទេស​មួយ​ចំនួន​ មាន​ការ​កកស្ទះ​យ៉ាង​ខ្លាំង។ ដោយសារ តែ​ចំនួន​កើន​ឡើង​យ៉ាង​ច្រើន​បែបនេះ គេ​សន្និដ្ឋាន​ថា នៅ​អនាគត​ខាង​មុខ នៅ​តាម​ទីប្រជុំជន​ ជាពិសេស​នៅ​តាម​ទីក្រុង​សំខាន់ៗ​មួយ​ចំនួន​នៅ​លើ​ពិភពលោក ប្រាកដ​ជា​ប្រឈម​នឹង​បញ្ហា​កកស្ទះ​ធ្ងន់ធ្ងរ​មិនខាន​។

ខាង​ក្រោម​នេះ គឺជា​ទីក្រុង​ទាំង ៥​នៅ​លើ​ពិភពលោក ដែល​មាន​មនុស្ស​រស់​នៅ​កកកុញ​ជាង​គេ​បំផុត៖

១) ទីក្រុង​ហុងកុង ប្រទេស​ចិន៖ មាន​ផ្ទៃ​ដី​ប្រមាណ១ ១០៤ គីឡូម៉ែត្រក្រឡា ហើយ​មាន​ប្រជាជន​សរុប​ប្រមាណ ៧ ២៣៤ ៨០០ នាក់​នៅ​ឆ្នាំ ២០១៤​​។ នៅ​ឆ្នាំ ២០២៥ខាងមុខ ទីក្រុង​មួយ​នេះ នឹង​មាន​ប្រជាជន​រហូត​ដល់ ៨ ១៦០ ៤៤៧ នាក់​ ហើយ​មាន​មនុស្ស​រស់នៅ​ ៧៦ ៩៨៥នាក់​ ក្នុង​មួយ​ម៉ាយ​ការ៉េ (​មួយ​ម៉ាយ​ការ៉េ​ស្មើ​នឹង​ ២, ៥៨ គីឡូម៉ែត្រក្រឡា) ។

២) ទីក្រុង Salvador ប្រទេស​ប្រេស៊ីល​៖ ទៅ​ក្រុង​នេះ មាន មាន​ផ្ទៃ​ដី​សរុប ៦៩៣ គីឡូម៉ែត្រក្រឡា ហើយ​មាន​ប្រជាជន​សរុប ២ ៩០២ ៩២៧ នាក់​ នៅ​ឆ្នាំ ២០១៤នេះ។ សម្រាប់​ឆ្នាំ ២០២៥វិញ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា នឹង​មាន​ប្រជាជន​រហូត​ដល់ ៥ ២១៦ ៨៣២ នាក់ ហើយ​មាន​មនុស្ស​រស់នៅ ៣៨ ៦៤៣ ក្នុង​មួយ​ម៉ាយ​ការ៉េ (​មួយ​ម៉ាយ​ការ៉េ​ស្មើ​នឹង​២,៥៨ គីឡូម៉ែត្រក្រឡា) ។

​​៣) ទីក្រុង​ម៉ិកស៊ីកូ​ ប្រទេស​ម៉ិកស៊ីកូ៖មាន​ផ្ទៃដី​ សរុប ១ ៤៨៥​ គីឡូម៉ែត្រក្រឡា និង​មាន​ប្រជាជន ៩ លាន​នាក់​នៅ​ឆ្នាំ ២០១៣។ នៅ​ឆ្នាំ ២០២៥ អាច​នឹង​ឡើង​ដល់ ២៤ ៥៨០ ៩៤២ នាក់ ហើយ​នឹង​មាន​ប្រជាជន​រស់នៅ​ ៣០ ៧២៦ នាក់​ ក្នុង​មួយ​ម៉ាយ​ការ៉េ (​មួយ​ម៉ាយ​ការ៉េ​ស្មើ​នឹង​២,៥៨ គីឡូម៉ែត្រ​ក្រឡា) ។

លោក​អ្នក​ដឹង​ថា​ មាន​ប្រទេស​ និង​តំបន់​ប៉ុន្មាន​​​​​​មិន​មែន​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ទេ?...
៤)ទីក្រុងSao Pauloប្រទេស​ប្រេស៊ីល៖ មាន​ផ្ទៃ​ដី​សរុប​ប្រហែល ៧ ៩៤៣ គីឡូម៉ែត្រក្រឡា​ និង មាន​ប្រជាជន​សរុប​ប្រមាណ ១១ ៨៩៥ ៨៩៣ នាក់​ ឆ្នាំ ២០១៤។ សម្រាប់​ឆ្នាំ ២០២៥វិញ គឺ​អាច​នឹង​កើន​ដល់​ ២៣ ១៧៤ ៧៤៣ នាក់​​ ហើយ​នឹង​មាន​ប្រជាជន​រស់នៅ​២១ ០៦៨ នាក់​ ក្នុង​មួយ​ម៉ាយ​ការ៉េ (​មួយ​ម៉ាយ​ការ៉េ​ស្មើ​នឹង​២,៥៨ គីឡូម៉ែត្រក្រឡា)។

៥) ទីក្រុង​សិង្ហបុរី​ ប្រទេស​សិង្ហបុរី៖ មាន​ផ្ទៃដី​សរុប​ប្រមាណ ៧១៨, ៣ គីឡូម៉ែត្រក្រឡា​ និង មាន​ប្រជាជន​សរុប ៥ ៤៦៩ ៧០០នាក់នៅឆ្នាំ ២០១៤។ សម្រាប់​នៅ​ឆ្នាំ ២០២៥ គឺ​មាន​ប្រជាជន​ប្រហែល ​៨ ៨០១ ០២២ នាក់​ ហើយ​មាន​​ មនុស្ស​រស់នៅ​២០ ៨៦៧ នាក់​ក្នុង​មួយ​ម៉ាយ​ការ៉េ (​មួយ​ម៉ាយ​ការ៉េ​ស្មើ​នឹង​២,៥៨ គីឡូម៉ែត្រក្រឡា)៕

ប្រែ​សម្រួល៖ រស្មី

ប្រភព៖​ bloomberg.com

No comments:

Post a Comment