Monday, December 22, 2014

​លេង​ស្ទីល​ទូរស័ព្ទ Android របស់​អ្នក​ឱ្យ​ដូច​កុំព្យូទ័រ​ Windows OS ដោយ​បន្ថែម​ Start Menu

​លេង​ស្ទីល​ទូរស័ព្ទ Android របស់​អ្នក​ឱ្យ​ដូច​កុំព្យូទ័រ​ Windows OS ដោយ​បន្ថែម​ Start Menuប្រភព៖​ wonderhowto
អ្នក ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Microsoft Windows 8 គ្រប់គ្នា​សុទ្ធតែ​ចងចាំ​មិន​ភ្លេច​អំពី​ស្ទីល​នៃ​ប៊ូតុង Start និង​ផ្ទាំង Start Screen មាន​នៅ​លើ​ជំនាន់ Windows 7 ចុះ​ក្រោម ដែល​ផ្ដល់​លក្ខណៈ​សាមញ្ញ​ងាយស្រួល​ប្រើ។ យ៉ាងណា Windows 8 ត្រូវ​បាន​កែប្រែ​ទម្រង់​ម៉ូដ ដោយ​ដក​ចេញ​ប៊ូតុង Start ហើយ​មាន​ស្ទីល Metro UI ជំនួស​ឱ្យ Start Screen ចាស់​វិញ។ ឥឡូវ​នេះ លោក​អ្នក​អាច​បន្ថែម​ប៊ូតុង Start និង Start Screen នៅ​លើ​ស្មាតហ្វូន Android បាន​យ៉ាង​ពិសេស​ប្លែក​ភ្នែក ជាមួយ​បទពិសោធន៍​ថ្មី។

ដើម្បី​បន្ថែម​ម៉ឺនុយ​ចាប់​ផ្ដើម​ដែល​ធ្លាប់​តែ​មាន​នៅ​លើ Windows OS មក​លើ​ស្មាតហ្វូន Android សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖
) ដំឡើង​កម្មវិធី Taskbar
ដំបូង​សូម​ចូល​ទៅ Google Play Store រួច​ហើយ​ដំឡើង Taskbar ដែល​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរការ app ជាមួយ​ទម្រង់​ម៉ូដ​ម៉ឺនុយ Start រួម​ជាមួយ​ប្រអប់ search និង settings ព្រម​ទាំង​បញ្ជី​កម្មវិធី មាន​លក្ខណៈ ដូច​ជា Windows 7 អីចឹង។

... មុខងារ​ដ៏​សាមញ្ញ​មួយ​នៅ​លើ​ស្មាតហ្វូន Android ពុំសូវ​មាន​គេ​ចាប់អារម្មណ៍​សោះ តែ​បែរជា​អាច​ជួយ​សន្សំសំចៃ​ថ្ម​យ៉ាង​មាន​ប្រសិទ្ធភាព! ...




២) ធ្វើ​ការ​កំណត់​ផ្សេងៗ​នៅ​លើ Start Menu
បើក​កម្មវិធី TaskBar នេះ​ឡើង រួច​ហើយ​ចូល​ទៅ​កំណត់​លក្ខណៈ​ផ្សេងៗ​តាម​ការ​ណែនាំ​នៅ​ក្នុង Settings នៃ​កម្មវិធី​ត្រង់​ផ្នែក Edit start menu។ អ្នក​អាច​កំណត់​ដូច​ជា toggling Wi-Fi និង location services បាន។ ប្រសិន​អ្នក​កំពុង​ប្រើ​ទូរស័ព្ទ​ដែល​បាន root អ្នក​ថែមទាំង​អាច​បន្ថែម​ប៊ូតុង reboot និង shutdown ថែម​ទៀត​បាន។

៣) Navigate Your Taskbar
ដើម្បី​ដំណើរការ Start Menu គឺ​គ្រាន់តែ​ចុច​លើ​រូប icon “Taskbar” នៅ​លើ​អេក្រង់​ទូរស័ព្ទ​របស់​អ្នក ហើយ​អ្នក​ក៏​អាច​ចាប់​ទាញ​ទៅ​ដាក់​ទីតាំង​ណា​ក៏​បាន។

មុខងារ​បន្ថែម៖
កម្មវិធី​នេះ​ក៏​មាន​ជំនាន់ premimu ផង​ដែរ ដែល​តម្រូវ​ឱ្យ​អ្នក​ប្រើ​ទិញ​ក្នុង​តម្លៃ ១,៩៩ដុល្លារ​អាមេរិក ដើម្បី​អាច​លុប​ការ​ផ្សព្វផ្សាយ និង​ផ្ដល់​នូវ​ជម្រើស​ជាច្រើន​សម្រាប់​រូបរាង icon taskboar ប្ដូរ themes និង បង្កើត folder ដោយ​មិន​កំណត់​ចំនួន៕

... របៀប​ឆែក​មើល​​កម្រិត​វិទ្យុសកម្ម​នៅ​លើ​​ទូរស័ព្ទ​​របស់​លោក​អ្នក បាន​ទាំង​ត្រកូល Galaxy និង​គ្រប់​​ស៊េរី​ iPhone ...

ដោយ៖ លី ឈៀន
ប្រភព៖​ nexus7.wonderhowto

No comments:

Post a Comment