Friday, December 12, 2014

កំពូល​ស្មាតហ្វូន​ចំនួន ៥ ត្រៀម​សំញែង​ខ្លួន​ដល់​ពិភពលោក​ឆ្នាំ២០១៥ ខាង​មុខ


កំពូល​ស្មាតហ្វូន​ចំនួន៥ ត្រៀម​សំញែង​ខ្លួន​ដល់​ពិភពលោក​ឆ្នាំ២០១៥ ខាង​មុខប្រភព៖​ www.christianpost.com
កត់សំគាល់ ​ឃើញថា នៅ​ឆ្នាំ២០១៤​ នេះ ​បច្ចេកវិទ្យា​ទូរស័ព្ទ​កាន់តែ​ត្រូវ​បាន​អភិវឌ្ឍ​យ៉ាង​ជឿនលឿន បំពាក់​នៅ​លើ​ស្មាតហ្វូន​កំពូលៗ។ ជាក់ស្ដែង Galaxy S5/Galaxy Note 4/HTC One Max (បំពាក់​មុខងារ​ស្កេន​ក្រយៅដៃ Fingerprint Scanner), Galaxy Note Edge (អេក្រង់​កោង​ផ្នែក​គែម) និង iPhone 6/6 Plus (មុខងារ​ស្កេន​ក្រយៅដៃ និង​បង់ប្រាក់​ទិញ​ទំនិញ Apple Pay) ជាដើម។ ដូច្នេះ សាធារណជន​កាន់តែ​រំពឹង​ខ្លាំង​ទៀត​ថា នៅ​ឆ្នាំ២០១៥ ខាង​មុខ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ទាំង​នោះ នឹង​មាន​អ្វី​កាន់​តែ​ពិសេស ​បច្ចេកវិទ្យា​ថ្មី​បំពាក់​លើ​ស្មាតហ្វូន​ស៊េរី​ក្រោយ​មិន​ខាន។ ខាង​ក្រោម​នេះ គឺ​ជា​ទូរស័ព្ទ Android ៥ម៉ូដែល ដែល​អាច​ចាត់​ចូល​ជា​កំពូល​ស្មាតហ្វូន ត្រៀម​បង្ហាញ​ដល់​ពិភពលោក​នៅ​ឆ្នាំ​ក្រោយ។

-Samsung Galaxy S6
ជា​រៀងរាល់​ដើម​ឆ្នាំ ក្រុមហ៊ុន​ទូរស័ព្ទ​ល្បី​ឈ្មោះ​របស់​កូរ៉េ​ខាង​ត្បូង​នេះ តែងតែ​សម្ពោធ​ចេញ​កំពូល​ស្មាតហ្វូន​ត្រកូល Galaxy S របស់​ខ្លួន​ក្នុង​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក​ដែល​ប្រារព្ធ​នៅ​ក្នុង​ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋ​អាមេរិក។ ជាក់ស្ដែង​កាលពី​ដើម​ឆ្នាំ២០១៤ នេះ Samsung បាន​ប្រកាស​ចេញ Galaxy S5 ក្នុង​ព្រឹត្តិការណ៍ CES 2014 ដែល​មាន​រយៈពេល ៤ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី១០ ខែ​មករា។ ចំណែក CES 2015 ខាង​មុខ​ដែល​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី៦ ដល់​ទី៩ មករា ត្រូវ​គេ​រំពឹង​ថា វត្តមាន Galaxy S6 ក៏​នឹង​ចេញ​នៅ​ពេល​នោះ​ដែរ។


មុខងារ​ដ៏​សាមញ្ញ​មួយ​នៅ​លើ​ស្មាតហ្វូន Android ពុំសូវ​មាន​គេ​ចាប់អារម្មណ៍​សោះ តែ​បែរជា​អាច​ជួយ​សន្សំសំចៃ​ថ្ម​យ៉ាង​មាន​ប្រសិទ្ធភាព! ...

លក្ខណៈ​សម្បត្តិ Galaxy S6 ដែល​គេហទំព័រ​បរទេស​ជាច្រើន​បាន​រំពឹង​នោះ​រួម​មាន៖ អេក្រង់ Super AMOLED ទំហំ ៥,៥អ៊ីញ (2560x1440)px, កាមេរ៉ា​ក្រោយ ២០មេហ្គា​ភិចហ្សែល, អង្គ​ប្រតិបត្តិ 64-bit octa-core Exynos ARM និង Snapdragon (នៅ​លើ​ទីផ្សារ​អាមេរិក), RAM 3GB, អង្គ​ចងចាំ 32GB, ប្រព័ន្ធ​ប្រតិបត្តិការ Android 5.0 Lollipop។

-HTC One M9
One M9 គឺ​ជា​ស្មាតហ្វូន​ទាយាទ​របស់ One M8 ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​សាធារណជន​យ៉ាង​ច្រើន​ដោយសារ​ការ​ឌីហ្សាញ​រូបរាង ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​នេះ មាន​លក្ខណៈ​ស្អាត​ទាន់សម័យ និង​បាន​បំពាក់​បច្ចេកវិទ្យា​កាមេរ៉ា Ultrapixel ទំនើប ថត​រូប​បាន​ច្បាស់។ ចំណែក HTC One M9 នេះ​គឺ​មាន​លេខ​កូដ Hima ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ការ​ធ្វើ​បច្ចុប្បន្ន​លើ​លក្ខណៈ​សម្បត្តិ​កាន់តែ​ខ្ពស់​ជាង One M8។

អេក្រង់ HTC One M9 នឹង​មាន​ទំហំ ៥អ៊ីញ​ប្រភេទ LCD QHD 1080p, ថ្ម​កាន់​បាន​យូរ​ជាង​មុន​ជាមួយ​កម្រិត​ថាមពល 2840mAh។ លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​គឺ បំពាក់​អង្គ​ប្រតិបត្តិ Qualcomm Snapdragon 810 (64-bit), RAM ទំហំ 3GB, អង្គ​ចងចាំ​ទំហំ 32GB, កាមេរ៉ា​ទំហំ ២០,៧មេហ្គាភិចហ្សែល។ ស្មាតហ្វូន​នេះ​នឹង​ភ្ជាប់​មក​ជាមួយ software ជួយ​ឱ្យ​ដំណើរការ​រលូន​ល្បឿន​លឿន​ជាង​ជំនាន់​មុន។ ចំណែក​ប្រព័ន្ធ​ប្រតិបត្តិការ One M9 កឺ Android 5.0 Lollipop។

... ម្នាក់ៗ​គិត​ថា iPhone 6 ជា​ស្មាតហ្វូន​កំពូល​​សមត្ថភាព​ខ្លាំង​ ប៉ុន្តែ​បែរ​ជា​ចាញ់​​ស្មាតហ្វូន Android ១៦ម៉ូដែល​នេះ​​​ទៅ​វិញ ...


-LG G Pro 3

ក្រុមហ៊ុន LG បន្ទាប់​ពី​ជោគជ័យ​លើ​ស្មាតហ្វូន​ម៉ូដែល LG G2 ចេញ​លក់​តាំងពី​ឆ្នាំ​២០១៣ ក្រុមហ៊ុន​នឹង​អភិវឌ្ឍ​ស្មាតហ្វូន​ស៊េរី​ខ្ពស់​បន្ត​ទៀត ដោយ​នឹង​ចេញ G Pro 3 ទាយាទ​ថ្មី​ពី G Pro 2 ជាមួយ​ការ​បន្ថែម​លក្ខណៈ​សម្បត្តិ​ខ្ពស់​ជាង​មុន អេក្រង់​ធំ​ជាង​មុន។ លក្ខណៈ​សម្បត្តិ​ត្រួសៗ​នៅ​លើ G Pro 3 គឺ​នឹង​មាន​អេក្រង់ ៦អ៊ីញ (G Pro 2 មាន​អេក្រង់ ៥,៩អ៊ីញ) បំពាក់​អង្គ​ប្រតិបត្តិ 64-bit Snapdragon 810 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 5.0 Lollipop។

-Google Project Ara
គម្រោង Ara ហាក់ដូចជា​រឿង​កំប្លែង​មួយ​នៅ​ពេល​ក្រុមហ៊ុន Google ​ប្រកាស​ជា​លើក​ដំបូង​តាំងពី​ខែ​មេសា ​ព្រោះ Project Ara គឺ​អាច​ឱ្យ​អតិថិជន​បង្កើត​ស្មាតហ្វូន​ផ្ទាល់​ខ្លួន​ដោយ​ខ្លួន​ឯង​បាន ដោយ​ជ្រើសរើស​បំណែក​សម្ភារៈ​ផ្ដល់​ដោយ​ក្រុមហ៊ុន Google ដើម្បី​ផ្គុំ​ចេញ​ជា​ស្មាតហ្វូន​មួយ​គ្រឿង។

No comments:

Post a Comment