ហាងឆេងមាស អត្រាប្ដូរប្រាក់ និងប្រេងឆៅ ថ្ងៃច័ន្ទ ២២ធ្នូនេះ ឡើងចុះយ៉ាងណា?
នៅ ថ្ងៃច័ន្ទនេះ មាសស្ថិតក្នុងតម្លៃក្រោម ១២០០ ដុល្លារអាមេរិកក្នុងមួយអោន (៨ជី ៣ហ៊ុន) បន្ទាប់ពីប្រាក់ដុល្លារឡើងថ្លៃខ្លាំង និងម៉្យាងទៀត គេរំពឹងថា ធនាគារកណ្ដាលអាមេរិកអាចនឹងដំឡើងអត្រាការប្រាក់បញ្ញើនា ឆ្នាំ២០១៥។មាសតាមហាងឆេងលក់ចេញព្រឹកនេះគឺមួយអោនថ្លៃ ១១៩៤,៩៥ គិតត្រឹមម៉ោង ០០:២៣ ម៉ោងសកលត្រូវនឹងម៉ោង ៧:២៣ ព្រឹកនៅព្រះរាជាណាចក្រកម្ពុជា។ ធនាគារកណ្ដាលអាមេរិក បន្ទាប់ពីបិទកិច្ចប្រជុំកាលពីថ្ងៃពុធសប្ដាហ៍មុន បានបង្ហាញសញ្ញាថានឹងដំឡើងអត្រាការប្រាក់បញ្ញើនាឆ្នាំ២០១៥ ខាងមុខនេះ ប៉ុន្តែកំពុងនៅរង់ចាំមើលស្ថានភាពតម្លៃមាសដែលកំពុងធ្លាក់ថ្លៃ សិន។
កត្តាមួយទៀត ដែលធ្វើឲ្យមាសឡើងថ្លៃទៅមិនរួច គឺភាគហ៊ុននៅមានតម្លៃល្អ (equtities)។ សកម្មភាពនៅលើទីផ្សារប្ដូររូបិយប័ណ្ណ និងទិញលក់មាស ហាក់មិនសូវមមាញឹកដូចសព្វមួយដងនោះទេ ព្រោះមនុស្សរវល់គិតអំពីបុណ្យណូអែល ឬគ្រីសស្មះ (Christmas) និងបុណ្យចូលឆ្នាំសកល ២០១៥ (ក្នុងរយៈពេលនេះ ផ្សារប្ដូររូបិយប័ណ្ណខ្លះបិទទ្វារសម្រាក)។
អំពីសន្ទស្សន៍តម្លៃមាស និងប្រេងឆៅ
ប្រេងឆៅ មួយបារ៉ែល (១៥៩ លីត្រ) = ៥៧,១៣ ដុល្លារ (ហាងឆេង West Texas នៅសហរដ្ឋអាមេរិក) – ៦១,៣៨ ដុល្លារ (ហាងឆេង Brent នៅអឺរ៉ុប)
មាស ៨ជី ៣ហ៊ុន = ១១៩៧,៣ ដុល្លារ (១ដំឡឹង = ១៤៤២,៥៣ ដុល្លារអាមេរិក) (តាមហាងឆេង Comex នៅសហរដ្ឋអាមេរិក)
វៀតណាម ៖ មាស ៨ជី ៣ហ៊ុន = ១១៩៦,៧៤ ដុល្លារ (មួយដំឡឹង = ១៤៤១,៨៥ ដុល្លារអាមេរិក)
ថៃ ៖ មាស ៨ជី ៣ហ៊ុន = ១១៩៧ ដុល្លារ (មួយដំឡឹង = ១៤៤២,១៦ ដុល្លារអាមេរិក)
ឥណ្ឌូណេស៊ី ៖ មាស ៨ជី ៣ហ៊ុន = ១១៩៦,៦៦ ដុល្លារ (មួយដំឡឹង = ១៤៤១,៧៥ ដុល្លារអាមេរិក)
អំពីសន្ទស្សន៍អត្រាប្ដូរប្រាក់តាមទីផ្សារអន្តរជាតិ ថ្ងៃច័ន្ទ ទី២២ ខែធ្នូ ២០១៤ (ម៉ោង ៩:៣០ ព្រឹកនៅព្រះរាជាណាចក្រកម្ពុជា)
មួយដុល្លារអាមេរិក = ៤០៦០ រៀលខ្មែរ (តាមអត្រាប្ដូរប្រាក់ផ្លូវការកំណត់ដោយធនាគារជាតិនៃកម្ពុជា ថ្ងៃច័ន្ទ ទី២២ ខែធ្នូ ឆ្នាំ២០១៤)
មួយដុល្លារអាមេរិក = ៣២,៨៣ បាត (ថៃ)
មួយដុល្លារអាមេរិក = ២១ ៤០៧,៥ ដុង (វៀតណាម)
មួយដុល្លារអាមេរិក = ០,៨១៧១ អឺរ៉ូ (១អឺរ៉ូ = ១,២២៣៩ ដុល្លារអាមេរិក)
មួយដុល្លារអាមេរិក = ១០៩៧,៨៦ វុន (កូរ៉េខាងត្បូង)
មួយដុល្លារអាមេរិក = ១,២២៨ ដុល្លារអូស្ត្រាលី
មួយដុល្លារអាមេរិក = ៧,៧៥៤៨ ដុល្លារហុងកុង
មួយដុល្លារអាមេរិក = ១,១៦១៣ ដុល្លារកាណាដា
មួយដុល្លារអាមេរិក = ១,៣១៦១ ដុល្លារសិង្ហបុរី
មួយដុល្លារអាមេរិក = ១១៩,៤២ យ៉េន (ជប៉ុន)
មួយដុល្លារអាមេរិក = ៦,២២៧ យ័ន្ត (ចិន)
...ថ្ងៃសុក្រនេះ មាសធ្លាក់ថ្លៃដោយសារប្រេងឆៅ និងប្រាក់ដុល្លារ...
កំណត់សម្គាល់ : តួលេខខាងលើ ស្រង់ពីអត្រាលក់ចេញ និងប្ដូរប្រាក់តាមហាងឆេងអន្តរជាតិ គិតត្រឹមម៉ោង ០៩:៣០ ព្រឹកថ្ងៃច័ន្ទ ទី២២ ខែធ្នូ ឆ្នាំ២០១៤ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា។ ហាងឆេងនេះប្រែប្រួលគ្រប់វិនាទី អាស្រ័យលើចរន្តនយោបាយអន្តរជាតិ និងស្ថានភាពសេដ្ឋកិច្ចពិភពលោក។ ដូចនេះ គេហទំព័រ TheBNEWS នឹងបន្តតាមដានហាងឆេងតាមគេហទំព័រអន្តរជាតិ ដើម្បីធ្វើបច្ចុប្បន្នភាព (Update) រៀងរាល់ម៉ោង ឬរាល់ ៣០ នាទីម្ដង៕
ប្រភព៖ nasdaq.com - marketwatch.com - bloomberg.com - Reuters.com
No comments:
Post a Comment