តើមានអ្វីខ្លះ ដែលអាចធ្វើឲ្យអ្នក ក្លាយជាខ្ញុំបម្រើគេរហូត?
ការមាន ឬក្រ គឺស្ថិតលើខ្លួនអ្នក ស្ថិតលើសកម្មភាពរបស់អ្នក
ព្រោះមានតែខ្លួនឯងទេ ដែលអាចសម្រេចជោគវាសនារបស់ខ្លួន
គ្មាននរណាអាចសម្រេចបានឡើយ។ ដូចនេះ តើមានទង្វើអ្វីខ្លះ
ដែលអាចធ្វើឲ្យអ្នក ក្លាយជាអ្នកបម្រើរបស់គេ?
1. ការមិនព្រមសាកល្បងអ្វីដែលថ្មី ហើយតែងតែគិតថា
ការងារទាំងអស់ សុទ្ធតែលំបាក សុទ្ធតែស្មុគស្មាញ ដូចនេះ
តែងតែពន្យារដល់ស្អែកហើយស្អែកទៀត មិនព្រមបំពេញឡើយ។
2. ការមិនមានគោលជំហររបស់ខ្លួន
តែងតែស្តាប់តាមពាក្យសម្តីរបស់អ្នកដទៃ មិនជឿជាក់ខ្លួនឯង
មិនហ៊ានសម្រេចចិត្តដោយខ្លួនឯងទេ មានរឿងអ្វីតែងតែសួរយោបល់អ្នកដទៃ។
3. ការរៀន ដើម្បីប្រលងជាប់
តែមិនមែនដើម្បីមកអនុវត្តជាក់ស្តែង មានន័យថា មិនព្រមចេញពីបន្ទប់រៀន
ដើម្បីស្វែងរកបទពិសោធន៍ទេ តែបែរជានៅតែមួយកន្លែង
ព្រោះខ្លាចពិភពខាងក្រៅ។
4. ការមិនព្រមអានអ្វីដែលថ្មី សុខចិត្តយកពេលវេលា
ទៅធ្វើរឿងដែលឥតប្រយោជន៍ នោះនៅពេលដែលចូលចំណោមអ្នកដទៃ
គឺចូលមិនចុះឡើយ ព្រោះគ្មានរឿងនិយាយជាមួយគេ ដោយសារតែចំណេះតិចពេក
ការយល់ដឹងពីពិភពខាងក្រៅតិចពេក។
5. ការមិនចេះងឿងឆ្ងល់នៅពេលដែលរៀន ឬពេលដែលអានសៀវភៅ គ្មានគំនិតច្នៃប្រឌិត ធ្វើការងារងាប់ក្រឡា។
6. ការមិនចេះចោតសំណួរសួរខ្លួនឯងថាតើ ខ្លួនឯងចង់បានអ្វី ចង់ធ្វើអ្វី គ្មានគោលដៅច្បាស់លាស់ ហើយចេះតែដើរ។
7. ការមិនចេះទទួលស្គាល់ការពិត
មិនចេះទទួលស្គាល់កំហុសរបស់ខ្លួន មិនចេះរៀនពីកំហុសរបស់ខ្លួន
ចេះតែគេចវេសពីបញ្ហាដែលកើតឡើង ដោយមិនរៀនដោះស្រាយ៕
ត្រួតពិនិត្យដោយ www.health.com.kh
No comments:
Post a Comment