Wednesday, August 5, 2015

នាំមកជូនដោយ កាល​ពី​ កុម្ភៈ ១៦, ២០១៥ ក្នុងផ្នែក អាជីព និងការងារ
របៀប​សរសេរ​ផែនការ​អាជីវកម្ម

របៀប​សរសេរ​ផែនការ​អាជីវកម្ម

Submit
បន្ទាប់​ពី​ប្រិយមិត្ត​បាន​ការ​សិក្សា​គម្រោង​អាជីវកម្ម និង​របៀប​រៀបចំ​រចនា​សម្ព័ន្ធ​អាជីវកម្ម លោក​អ្នក​អាច​សរសេរ​ផែនការ​អាជីវកម្ម​បាន​ហើយ។ លោក​អ្នក​នឹង​ត្រូវ​ការ​សរសេរ​ផែនការ​អាជីវកម្ម ដើម្បី​ដាក់​ជូន​វិនិយោគិន​គោលដៅ​របស់​លោក​អ្នក​ពិចារណា ដើម្បី​ឈាន​ទៅ​រក​កិច្ច​វិនិយោគ​បង្កើត​អាជីវកម្ម។ ខាង​ក្រោម​នេះ​ជា ៥ចំណុច​ក្នុង​ការ​សរសេរ​ផែនការ​អាជីវកម្ម៖

១. រៀប​ចំ​រាល់​ព័ត៌មាន​ទាក់​ទង​នឹង​អាជីវកម្ម​លោក​អ្នក

ចាប់​ផ្ដើម​បង្កើត​ចំណុច​ផ្ដើម និង​រៀប​រៀង​សមស្រប។ ការ​រៀបចំ​ព័ត៌មាន​តាម​ផ្នែក​នឹង​ធ្វើ​ឲ្យ​ផែនការ​លោក​អ្នក​មាន​របៀប​រៀប​រយ ហើយ​ធ្វើ​ឲ្យ​វិនិយោគិន​យល់​ថា​មាន​ប្រយោជន៍៖
  • ចំណង​ជើង និង​មាតិកា
  • សង្ខេប​សេចក្ដី​ប្រតិបត្តិ៖ សង្ខេប​ចក្ខុ​វិស័យ​របស់​លោកអ្នក​សម្រាប់​ក្រុមហ៊ុន
  • ព័ត៌មាន​ទូទៅ​អំពី​ក្រុមហ៊ុន៖ បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​ក្នុង​ក្រុមហ៊ុន​លោកអ្នក និង​សេវាកម្ម​ដែល​នឹង​ផ្ដល់ជូន​ក្នុង​ទីផ្សារ។
  • ផលិតផល និង​សេវាកម្ម៖ បង្ហាញ​ពិស្ដា​ពី​ភាព​ល្អ​ឯក នៃ​ផលិតផល ឬ សេវាកម្ម
  • ផែនការទីផ្សារ៖ បង្ហាញ​ពី​របៀប​លោកអ្នក​នាំ​ផលិតផល​ដល់​អតិថិជន
  • ផែនការ​ប្រតិបត្តិការ៖ បង្ហាញ​ពី​របៀប​លោកអ្នក​ធ្វើ​ប្រតិបត្តិការ​ក្នុង​មូលដ្ឋាន​គ្រឹះ​ប្រចាំ​ថ្ងៃ។
  • គ្រប់គ្រង និង​រៀបចំ៖ បង្ហាញ​ពី​រចនា​សម្ព័ន្ធ នៃ​អាជីវកម្ម និង​ទស្សនៈ​ក្នុង​ការ​ដឹកនាំ។
  • គម្រោង​ហិរញ្ញ​វត្ថុ៖ បំភ្លឺ​គំរូ​ដំណើរការ​ការងារ ដើម្បី​ទទួល​បាន​ហិរញ្ញវត្ថុ និង​តម្រូវការ​ផ្សេងៗ​ពី​វិនិយោគិន។

២. សរសេរ​សង្ខេប​សេចក្ដី​ប្រតិបត្តិ​ចុងក្រោយ

businessplan_2
សេចក្ដី​សង្ខេប​ប្រតិបត្តិ​ជា​មូលដ្ឋាន​ ក្នុង​ការ​ចរចា​ជាមួយ​វិនិយោគិន ឬ អ្នក​អាន​គម្រោង​អាជីវកម្ម​របស់​លោកអ្នក។ វា​គួរតែ​សង្ខេប និង​បង្ហាញ​ឲ្យ​ដឹង​ថា​គំរូ​អាជីវកម្ម និង​ផលិតផល​របស់​លោកអ្នក​អស្ចារ្យ។ វា​គួរ​តែ​ផ្ដោត​ទៅ​លើ​ចក្ខុវិស័យ​ដ៏​មហិមា​របស់​លោកអ្នក ជា​ជាង​ព័ត៌មាន​លំអិត​ស្ដី​ពី​ប្រតិបត្តិការ។

៣. ប្រមូល​ផ្ដុំ​ព័ត៌មាន និង​រៀបចំ​ជា​ពហុ​សេចក្ដី​ព្រៀង

businessplan_3
បន្ទាប់​ពី​លោកអ្នក​វាន​បញ្ចប់​កិច្ច​ ប្រឹង​ប្រែង​ក្នុង​ការ​ស្រាវជ្រាវ និង​សម្រេច​ចិត្ត​ពី​គោលបំណង​អាជីវកម្ម និងសុក្រឹត​ភាព នៃ​គោលដៅ វា​ដល់​ពេលវេលា​ដែល​លោកអ្នក​ត្រូវ​ផ្គុំ​គម្រោង​អាជីវកម្ម​ចូលគ្នា និង​បញ្ចេញ​គំនិត ការស្រាវ​ជ្រាវ និង​កិច្ច​ប្រឹងប្រែង ដើម្បី​សម្រេច​បាន​នូវ​ការ​ពិពណ៌នា​ដ៏​ទូលំ​ទូលាយ​សម្រាប់​រចនាសម្ព័ន្ធ និង​សេវាកម្ម
ជា​ដំបូង សូម​កុំ​ព្រួយបារម្ភ​ពី​កំហុស​ផ្នែក​ភាសា។ អ្វី​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​ផ្ដុំ​គំនិត ដើម្បី​សរសេរ​រៀបរៀង។ នៅ​ពេល​លោកអ្នក​មាន​ទម្រង់​ទូទៅ លោក​អ្នក​អាច​ចំណាយ​ពេលវេលា​កែ​តម្រូវ​គម្រោង និង​កំហុស។ លោកអ្នក​គួរ​តែឲ្យ​អ្នក​ដទៃ​ជួយ​អាន និង​យក​ចិត្ត​ទុក​ដាក់​នឹង​មតិ​យោបល់​របស់​ពួក​គេ។

៤. ឃោសនា​ឲ្យ​ខ្លួន​ឯង និង​អាជីវកម្ម

businessplan_4
គោល​គំនិត នៃ​គផែនការ​អាជីវកម្ម​ជា​ការ​បង្ហាញ​ពី​ខ្លួន​អ្នក​នៅ​លើ​ឆាក។ ទេពកោសល្យ បទ​ពិសោធន៍ និង​សេចក្ដី​សាទរ ដែល​លោកអ្នក​នាំ​មក​នូវ​អាជីវកម្ម​ត្រូវ​តែ​ល្អ​ឯក។ ពួក​គេ​ផ្ដល់​នូវ​ហេតុផល​ដ៏​បង្ខិត​បង្ខំ​បំផុត​សម្រាប់​អ្នក​ដទៃ ដើម្បី​​ផ្គត់​ផ្គង់​តម្រូវការ​ហិរញ្ញវត្ថុ​ដល់​គំនិត​របស់​លោក​អ្នក។ ចូរ​ចង​ចាំ​ថា វិនិយោគិន​វិនិយោគ​ទៅ​លើ​មនុស្ស​ជា​ជាង​គំនិត។ ទោះ​បី​ជា​អាជីវកម្ម​របស់​លោក​អ្នក​មាន​គូ​ប្រជែង​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​វា​មិន​សំខាន់​នោះ​ដែរ។ អ្វី​ដែល​សំខាន់​នោះ​គឺ​គុណ​សម្បត្តិ និង​ការ​ប្តេជ្ញាចិត្ត​របស់​លោកអ្នក​ទៅ​លើ​គម្រោង​នោះ។ នេះ​លោក​អ្នក​នឹង​អាច​បញ្ចុះ​បញ្ចូល និង​ទាក់​ទាញ​ការ​គាំទ្រ​របស់​ពួក​គេ។

៥. បង្ហាញ និង​ពន្យល់​អំពី​ទិន្នន័យ​ហិរញ្ញវត្ថុ​លោកអ្នក

businessplan_5

តើ​អ្នក​នឹង​បញ្ចូល​បញ្ចូល​អ្នក​ដទៃ​ឲ្យ​ វិនិយោគ​ក្នុង​កិច្ច​ខ្នះ​ខ្នែង​របស់​លោក​អ្នក? ដោយ​មាន​ព័ត៌មាន​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ភាព​ច្បាស់​លាស់ តម្លាភាព និង​ជាក់ស្ដែង​បំផុត វា​នឹង​បង្ហាញ​ថា លោក​អ្នក​យល់​ពី​អ្វី ដែល​លោក​អ្នក​កំពុង​លើក​ឡើង​ដោយ​ឥត​លាក់​លាម៕
ដកស្រង់ចេញពី៖ wikiHow | ប្រែសម្រួល​ដោយ៖ ឃុន ពិទី

No comments:

Post a Comment