Friday, August 7, 2015


ផ្សាយ ថ្ងៃទី7  ខែAugust  ឆ្នាំ2015  ម៉ោង​ 14:30 នាទី

គ្មាន​លុយ​ចង់​បង្កើត​​​អាជីវកម្ម​​ ធ្វើ​ម៉េច?

គន្លឹះ ៤ ចំណុច​​​​ផ្តល់​ទុន​យ៉ាង​ជោគជ័យ​​បង្កើត​អាជីវកម្ម​របស់​អ្នកប្រភព៖​ supportbiz
សម្រាប់ ​សហគ្រិន​វ័យក្មេង​ពុំ​មាន​បទពិសោធន៍​​ខ្ពស់​ អាច​ជួប​ប្រទះ​បញ្ហា​ច្រើន​ជា​លើក​ដំបូង​នៅ​ក្នុង​ការ​ចាប់​ផ្តើម​ដំណើរការ​ អាជីវកម្ម​របស់​ខ្លួន។ ការ​រៀបចំ​គម្រោង ស្វែង​រក​ធនធាន​មនុស្ស និង​ជា​ពិសេស​​​ដើម​ទុន​សម្រាប់​អាជីវកម្ម​ពិត​ជា​ចំណុច​ពិសេស​មិនអាច​ខ្វះ​ បាន​​ឡើយ។

ដូច្នេះ​សម្រាប់​​សហគ្រិន​ទាំងឡាយ​ដែល​​​មាន​បំណង​ចង់​បាន​ដើមទុន​ គ្រប់គ្រាន់​​មុន​ពេល​​បើក​អាជីវកម្ម​របស់​ខ្លួន ពោល​គឺ​មាន​សន្តិសុខ​ផ្នែក​ហិរញ្ញវត្ថុ​​សម្រាប់​ដំណើរ​ការ​អាជីវកម្ម​អាច​ សាកល្បង​អនុវត្ត​ស្វែង​រក​បុគ្គល និង​ស្ថាប័ន​ទាំង​ ៤ ខាង​ក្រោម​នេះ​។​​​

១) គ្រួសារ ឬ មិត្តភក្ដិ

ការ​វិនិយោគ​មិន​សំខាន់​តែ​ទៅ​លើ​ភាព​​សម្បូរ​គំនិត​​មួយ​មុខ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ត្រូវ​ផ្ដោត​យក​ចិត្ត​ទុកដាក់​​លើ​មនុស្ស​​ជួយ​ជ្រោមជ្រែង​ក្នុង​ អាជីវកម្ម​ផង​ដែរ។ គ្រួសារ ឬ មិត្តភក្ដិ​ស្និទ្ធស្នាល​​ គឺ​ជា​មនុស្ស​ដែល​អ្នក​ស្គាល់​ជាង​គេ និង​មាន​ទំនុក​ចិត្ត​ខ្ពស់​​​​​។ ដូច្នេះ​វា​ជា​ការ​ប្រសើរ​ដែល​អ្នក​ត្រូវ​ស្នើ​ជំនួយ​ពី​ពួកគេ​សម្រាប់​ ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​​ដល់​​អ្នក ត្បិតអី​លោក​អ្នក​មិន​ចាំបាច់​ត្រូវ​ការ​បង់​ការប្រាក់​ក្នុង​ករណី​ ក្រុមហ៊ុន​​ដួល​រលំ។ ​​​​​

២) ខ្ចីប្រាក់​ពី​ធនាគារ

ធនាគារ​នៅ​ពេល​បច្ចុប្បន្ន​​​បាន​ក្លាយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​សំខាន់ និង​​ពេញនិយម​សម្រាប់​​សហគ្រិន​សម័យ​ថ្មី​​ដែល​ចង់​ចាប់ផ្តើម​អាជីវកម្ម​ របស់​ខ្លួន។ ដូច្នេះ​ ​សហគ្រិន​ដែល​មាន​បំណង​ចង់​បើក​អាជីវកម្ម​​អាច​ខ្ចីប្រាក់​​ផ្ទាល់​ពី​​ ធនាគារ​​ណា​មួយ​ដែល​​ផ្តល់​ទំនុក​ចិត្ត​ខ្ពស់​ដល់​លោក​អ្នក ទាំង​សេវាកម្ម​ការប្រាក់ រយៈពេល​​ ឬ អត្ថប្រយោជន៍​ផ្សេង​ជា​ច្រើន​ទៀត។​​ ​

៣) ចូលហ៊ុន​គ្នា

ការ​ចូលហ៊ុន​គ្នា​ជា​មួយ​ដៃគូ​ជា​ច្រើន​នាក់​ ដើម្បី​បង្កើត​ជា​ក្រុមហ៊ុន​តែ​មួយ​គឺ​ជា​ជម្រើស​ដ៏​​ល្អ​​មួយ​ទៀត​សម្រាប់​ សហគ្រិន​ទូទៅ ហើយ​វា​កំពុង​​តែ​អនុវត្ត​យ៉ាង​ទូលំទូលាយ​ក្នុង​វិស័យ​អាជីវកម្ម​នៅ​ពេល​ បច្ចុប្បន្ន។ ទុន​នេះ​អាច​ធ្វើ​ឲ្យ​​អាជីវកម្ម​របស់​អ្នក​បោះ​ជំហាន​ទៅ​មុខ ទន្ទឹម​នឹង​ទំនួល​ខុសត្រូវ​រួម​​​​ក្នុង​កម្រិត​ណា​​​មួយ​របស់​អ្នក​ជា​មួយ​ សមាជិក​ផ្សេងៗ​ទៀត​​​ក្នុង​ក្រុមហ៊ុន​នេះ​ អាស្រ័យ​លើ​​​ទំហំ​ភាគហ៊ុន​ដែល​បាន​ដាក់​ស្នើ​ឡើង​​​រវាង​សមាជិក​មួយ​ទៅ​ សមាជិក​មួយ​ទៀត។

៤) ដៃគូ​ជំនួញ​​​​​​​​

​ជម្រើស​ដ៏​ល្អ​ប្រសើរ​​មួយ​ទៀត​​សម្រាប់​​សហគ្រិន ប្រសិន​បើ​ខ្លួន​​អាច​​ស្គាល់​ដៃគូ​ជំនួញ​​​សម្បូរ​ដើមទុន​​​ណាមួយ​បាន​​ យ៉ាង​​ច្បាស់ និង​ជិតស្និទ្ធ​បំផុត។ ទោះបី​ជា​អ្នក​មាន​ប្រាក់​តិចតួច ប៉ុន្តែ​អាជីវកម្ម​របស់​អ្នក​អាច​លេចឡើង​ ក្នុង​ករណី​​​​​គម្រោង និង​ គោលដៅ​​អាជីវកម្ម​របស់​អ្នក​​មាន​ភាព​ស៊ីចង្វាក់គ្នា​ទៅ​នឹង​ដៃគូ​​ជំនួញ​ របស់​អ្នក។​​​​​​

ទោះបីជា​យ៉ាងណា​ក៏ដោយ ​ជា​ការ​ប្រសើរ​​អ្នក​ត្រូវ​​​មាន​កិច្ចព្រមព្រៀង​ឲ្យ​បាន​​​ច្បាស់លាស់​ជា​ មុន​សិន​រវាង​អ្នក​ និង ដៃគូ​ជំនួញ​នេះ​ពី​ទំនួល​ខុសត្រូវ​​ទូទៅ​​ក្នុង​ពេល​អនាគត​របស់​ក្រុមហ៊ុន ត្បិតអី​ដៃគូ​ជំនួញ​នេះ​ជា​អ្នក​កាច់ចង្កូត និង​គាំទ្រ​ហិរញ្ញវត្ថុ​​ដ៏​សំខាន់​ក្នុង​អាជីវកម្ម​នេះ៕

ប្រែសម្រួល៖​ ខេវិន
ប្រភព៖​ addicted & mashable

No comments:

Post a Comment