Thursday, August 13, 2015

ចង់​ក្លាយ​​ជា​អ្នក​មាន​ធ្វើ​តាម​រូបមន្ត​សាមញ្ញ​​ទាំង​៤​យ៉ាង​​​នេះ ​​​អ្នក​នឹង​ជោគជ័យ!​

 
ចង់​ក្លាយ​​ជា​អ្នក​មាន​ធ្វើ​តាម​រូបមន្ត​សាមញ្ញ​ ​ទាំង​៤​យ៉ាង​​​នេះ ​​​អ្នក​នឹង​ជោគជ័យ!​ប្រភព៖​ webatsimon
«ការ​ចំណាយ ​ឲ្យ​តិច​ជាង​​ប្រាក់​ចំណូល»​ ​វា​ជា​រូបមន្ត​សាមញ្ញ​ជា​ទី​បំផុត​ មាន​ន័យ​ថា ​ដឹង​ពី​ចំនួន​ប្រាក់​ដែល​អ្នក​រក​បាន​​ហើយ​​ចំណាយ​​ឲ្យ​តិច​ជាង​នោះ​ ​ក៏​​ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​មិន​អាច​ធ្វើ​បាន​ដូច​រូប​មន្ត​​មួយ​ឃ្លា​​​ នេះ​ទេ។​ ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ជាក់​ស្ដែង​ ការ​ចំណាយ​​មាន​ច្រើន​មុខ​ ខណៈ​ចំណូល​នៅ​​​​ដដែល​ ឬ​កើន​ឡើង​តិច​តួច​បំផុត។

ផ្ទុយ​ពី​គំនិត​​ចំណាយតិច​ជាង​ចំណូល​ មនុស្ស​ជាច្រើន​​នាក់​កំពុង​តែ​ប្រើ​បំណុល​ធនាគារ​​ ដើម្បី​យក​​ទៅ​បើក​​រក​ស៊ី​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​នាពេល​ បច្ចុប្បន្ន​នេះ​។ បំណុល​ពិត​ជា​អាច​ជួយ​ដោះ​ស្រាយ​​បញ្ហា​អ្នក​បាន​​​នៅ​ពេល​ខាង​មុខ ​ប៉ុន្តែ​ត្រូវ​ចេះ​ប្រើ​ប្រាស់​វា​ឱ្យ​មាន​ប្រសិទ្ធភាព​​។

…​ទ្រឹស្ដី​ ៥​​​ មាន​តម្លៃ​បំផុត​​របស់​លោក​ Warren Buffett ​ដែល​អ្នក​គួរ​រៀន​សូត្រ​តាម​…

​​​តើ​អ្នក​អាច​គេច​ពី​វាសនា​​​​​នៃ​មនុស្ស​ដែល​ធ្វើ​តាម​ទម្លាប់​​និង​ ចំណាយឲ្យ​​តិច​ជាង​ចំណូល​​ដើម្បី​បង្កើត​អនាគត​ឲ្យ​កាន់​តែ​មាន​បាន ​​យ៉ាង​ដូច​ម្ដ៉េច?



ជំហាន​ទី​១៖ កំណត់​ឲ្យ​ច្បាស់​ពី​ចំណូល​របស់​អ្នក​ (Step 1: Figure out how much you earn​)

ជំហាន​ដំបូង​នៃ​វិធី​ចំណាយ​តិច​ជាង​ចំណូល​នេះ​ ​គឺ​ត្រូវ​​​កំណត់​​​​​​ឱ្យ​បាន​ច្បាស់​ពី​ចំណូល​របស់​អ្នក។ បើ​អ្នក​ធ្វើ​ការ​ ​ទទួល​បាន​ប្រាក់​ខែ​ជា​ទៀង​ទាត់​​មិន​ពិបាក​នោះ​ទេ ក៏​ប៉ុន្តែ​បើ​អ្នក​​​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​​ ឬ​មាន​ការងារ​ច្រើន​មុខ​ ​អ្នក​ត្រូវ​កំណត់​វា​ឱ្យ​បាន​ច្បាស់​ ដើម្បី​ងាយ​ស្រួល​ធ្វើ​ផែនការ​ចំណាយ។ ​​អ្វី​ដែល​សំខាន់​នោះ ​គឺ​ការ​​​ធ្វើ​ផែនការ​គ្រប់​គ្រង​ប្រាក់​ចំណូល​ គឺ​​ត្រូវ​អាស្រ័យ​លើ​ប្រាក់​ចំណូល​ទៀត​ទាត់​ មិន​មែន​ពឹង​លើ​ប្រាក់​ចំណូល​រង​ក្រៅ​បាន​ ឬ​ប្រាក់​មិន​ទៀត​ទាត់​នោះ​ទេ។ ​

…ការ​យកលេស​​ដ៏​​ពេញ​និយម​​ទាំង ​៧ ​របស់​មនុស្ស​ខ្ជិល​ពី​ការ​សន្សំ​ប្រាក់​ទុក…

ជំហាន​ទី​២៖ បង្កើត​ផែន​ការ​ចំណាយ (Step 2: Come up with a spending plan)

អ្នក​មិន​ត្រូវ​កំណត់​ផែន​ការ​ថវិកា​តឹង​តែង​ ​​ដើម្បី​ធ្វើ​ឲ្យ​វិធី​នេះ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​ហិរញ្ញ​វត្ថុ​ របស់អ្នក​នោះ​ទេ​​នោះ​។ អ្នក​អាច​ប្រើ​វិធី​ដោយ​ងាយ​​ ​គឺ​ការ​​កំណត់​មូល​ដ្ឋាន​គោល​មួយ​អំពី​ថា តើ​អ្នក​នឹង​ត្រូវ​ចំណាយ​ប៉ុន្មាន​ក្នុង​មួយ​ខែ​។ អ្វី​​ដែល​សំខាន់​គឺ​ត្រូវ​ប្រាកដ​ថា ​ការ​ចំណាយ​ប្រចាំ​ខែ​របស់​អ្នក​គឺ​តិច​ជាង​ប្រាក់​ចំណូល​ប្រចាំ​ខែ ​​ដូច​អ្នក​បាន​ដឹង​នៅ​ក្នុង​ជំហាន​ទី​១​រួច​ហើយ។

​ជំហាន​ទី៣៖ ចូរ​ប្រាកដ​ថា​ ចំណាយ​ឲ្យ​កាន់​តែ​តិច​ (Step 3: Make it work by spending less)

ការ​ចំណាយ​កាន់​តែ​តិច​ ​គឺ​ជា​វិធី​ងាយ​ស្រួល​បំផុត​សម្រាប់​អ្នក​ដែល​ចង់​កាត់​បន្ថយ​ចំណាយ​ពួកគេ​ ឲ្យ​តិច​ជាង​ប្រាក់​ចំណូល​។ វា​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ដើម្បី​កាត់​បន្ថយ​​ចំណាយ​ឲ្យ​កាន់​តែ ​តិច​ជា​រឿយៗ​។ ចូរ​ចាប់​ផ្ដើម​​​កាត់​បន្ថយ​ការ​​ចំណាយ​ ដែល​មិន​​ផ្ដល់​តម្លៃ​​ដល់​អ្នក ឬ​ដែល​គ្មាន​ប្រយោជន៍​សោះ​​។



ជំហាន​ទី​៤៖ ចូរ​ខិត​ខំ​រក​ចំណូល​ឲ្យ​បាន​ច្រើន​ (Step 4: Make it work by earning more.)ការ ​រក​ប្រាក់​ចំណូល​ឲ្យបាន​​កាន់​តែ​ច្រើន ​​គឺ​ជា​វិធី​សាស្ត្រ​​ដែល​មនុស្ស​​មួយ​ចំនួន​ធំ​​ធ្លាប់​មាន​បំណង​ចង់​ធ្វើ ​ដើម្បី​​ធ្វើ​តាម​វិធី​​ចំណាយ​តិច​ជាង​ចំណូល​។ មាន​វិធី​ជាច្រើន​ ​ដែល​អ្នកអាច​​បង្កើត​ចំណូល​អ្នក​បន្ថែម​​លើ​ចំណូល​បាន​មក​ពី​​ការ​ធ្វើ​ការ ​ ​និង​ការងារ​ក្រៅ​ម៉ោងក្នុង​​ពេល​បច្ចុប្បន្ន។

ប្រែ​សម្រួល៖ សុខ មេត្តា
ប្រភព៖​ business insider

No comments:

Post a Comment