វិធីបង្កើតគម្រោងអាជីវកម្មមួយទំព័រ
ការសរសេរគម្រោងអាជីវកម្មជា
រឿងដ៏លំបាកសម្រាប់អ្នកដែលចង់បង្កើតអាជីវកម្មថ្មីថ្មោង។
ប្រសិនបើអ្នកជំនួញធំៗវិញ
គម្រោងអាជីវកម្មត្រូវធ្វើឡើងយ៉ាងហ្មត់ចត់ ច្រើនទំព័រ វិភាគ
វាយតម្លៃគ្រប់ជ្រុងជ្រោយមុននឹងសម្រេចដាក់ចេញឲ្យអនុវត្តដោយ
ក្នុងនោះយុទ្ធសាស្ត្រដែលគេឧស្សាហ៍ឃើញញឹកញាប់ជាងគេគឺ SWOT។
តែសម្រាប់អ្នកដែលមានបង្កើតអាជីវកម្មផ្ទាល់ខ្លួន ទ្រង់ទ្រាយតូច
ឬលក្ខណៈគ្រួសារ មិនចាំដល់ថ្នាក់លម្អិតពេកនោះទេ ត្រឹម ១
ទំព័រនេះប្រហែលជាអាចជួយអ្នកបានច្រើនគួរសមហើយ។
សាកធ្វើតាមការណែនាំនេះមើល៍!
១. ចាប់ផ្ដើមចេញពីទស្សនវិស័យរបស់អ្នក៖
ចាប់ផ្ដើមគិតពីគម្រោងរបស់អ្នកដោយរំពៃមើលឲ្យដល់លទ្ធផល
ចុងក្រោយ។
តើអ្នកចង់បង្កើតអាជីវកម្មសម្រាប់លក់បន្តពេលរីកធំគួរសម
ឬចង់ទុកជាការរកស៊ីតកូនតចៅទៅមុខទៀត?
តើទស្សនវិស័យធំបំផុតសម្រាប់គោលដៅចុងក្រោយអ្នកជាអ្វី?
វាជាការសំខាន់ដែលត្រូវគិតដល់ចំណុចចុងក្រោយដែលអ្នកចង់បាន
ដើម្បីសង្ខេបវាដាក់ក្នុងក្រដាស។
២. បង្កើតរបាយការណ៍បេសកកម្ម៖
អ្នកបានដឹងថា អ្វីជាទស្សនវិស័យរបស់អ្នកហើយ
ឥលូវជាពេលដែលអ្នកត្រូវពិពណ៌នាថា
ត្រូវធ្វើយ៉ាងណាដើម្បីសម្រេចវាបានផ្អែកលើធនធានដែលអ្នកមាន។
របាយការណ៍បេសកកម្មអាចជួយដាស់តឿនអ្នកថា
អ្វីដែលអ្នកកំពុងធ្វើរាល់ថ្ងៃអាចជួយសម្រេចគោលដៅធំខាងមុខ។
អត្ថបទពាក់ព័ន្ធ៖ តើគួររកការគាំទ្រហិរញ្ញវត្ថុជំនួញថ្មីថ្មោងបែបណា?
៣. រៀបរាប់គោលបំណងតូចៗ៖
គិតដល់គោលដៅតូចៗដែលអ្នកចង់សម្រេចនៅរយៈពេលជាក់លាក់ណាមួយ។
ឧទាហរណ៍ដូចជា
នៅបីឆ្នាំខាងមុខអ្នកចង់បានប៉ុន្មានភាគរយនៃចំណែកទីផ្សារ
អាជីវកម្មរបស់អ្នក?
តើអ្នកចង់បានបុគ្គលិកបន្ថែមប៉ុន្មាននាក់នៅដំណាច់ឆ្នាំ?
នេះជាគោលដៅតូចៗដែលអាចជួយដល់អ្នកក្នុងការឈានទៅកាន់តែកៀក
នឹងគោលដៅធំ។
៤. បង្កើតយុទ្ធសាស្ត្រ៖
យុទ្ធសាស្ត្រជាអ្វីដែលអ្នកគ្រោងនឹងធ្វើដើម្បីសម្រេចគោលបំណង
តូចៗ។ តើអ្នកមានគម្រោងទីផ្សារដូចម្ដេច? តើអ្នកចង់លក់ផលិតផល
ឬសេវាកម្មដោយវិធីណា?
តើអ្នកចង់ចំណាយពេលប៉ុណ្ណាទៅលើការស្រាវជ្រាវ និងអភិវឌ្ឍ?
តើយុទ្ធសាស្ត្រអ្វីខ្លះដែលអ្នកត្រូវធ្វើដើម្បីសម្រេចគោលបំណង
តូចៗដែលអ្នកបានសរសេរ? គិតដល់យុទ្ធសាស្ត្រទាំងនេះ
មុននឹងដាក់ចេញផែនការសកម្មភាព។
៥. បង្កើតផែនការសកម្មភាព៖
អ្នកមានគោលបំណង មានយុទ្ធសាស្ត្រអស់ហើយ
ពេលនេះអ្វីដែលអ្នកត្រូវធ្វើគឺគិតដល់សកម្មភាពប្រចាំថ្ងៃ
ប្រចាំសប្ដាហ៍តូចៗសម្រាប់សម្រេចគោលបំណងតូចៗ
និងឆ្ពោះទៅរកគោលបំណងធំ។
តើអ្នកចង់ទៅផ្សព្វផ្សាយនៅកន្លែងណាដើម្បីឲ្យមានប្រសិទ្ធភាព?
តើមានការដាក់ប្រូមូស្សិនអ្វីខ្លះនៅពេលចាប់ផ្ដើម
ឬនៅឱកាសពិសេសណាមួយ?
ចំណុចដែល
រៀបរាប់ខាងលើ គ្រាន់តែជាទុនសម្រាប់ឲ្យអ្នករិះគិតខ្លះៗ
មុននឹងឈានដល់ការសម្រេចចិត្តបើកអាជីវកម្មអ្វីមួយជាជាងការ
លោតផ្លោះទៅធ្វើដោយមិនបានត្រៀមខ្លួនអ្វីទាំងអស់។ មែនទែនទៅ
ទោះបីគម្រោងអាជីវកម្មមួយសន្លឹកនេះមិនបានជួយរៀបរាប់ឲ្យបាន
លម្អិតគ្រប់ចំណុចៗតូចៗ
តែវាអាចជួយជាបច្ច័យដ៏ល្អមួយដល់អ្នកដែលមិនធ្លាប់មានបទ
ពិសោធន៍អាជីវកម្មអ្វីសោះ៕
អត្ថបទពាក់ព័ន្ធ៖ ៥ ជំហានដើម្បីអាចបើកអាជីវកម្មខ្លួនឯងបាន
No comments:
Post a Comment