Thursday, August 13, 2015

ត្រីវិស័យ​ទាំង​ ៧សម្រាប់​​សហគ្រិន​វ័យក្មេង​ និងគ្មាន​បទពិសោធន៍!

ត្រីវិស័យ​ទាំង ​៧ សម្រាប់​​សហគ្រិន​វ័យក្មេង​ និង គ្មាន​បទពិសោធន៍ប្រភព៖​ Mashable
ប្រិយមិត្ត ​មួយ​ចំនួន​ដែល​ចង់​បើក​អាជីវកម្ម​​បាន​យល់​ថា ការ​ចាប់​ផ្តើម​អាជីវកម្ម​ទាំង​វ័យ​ក្មេង​ ​និង គ្មាន​បទពិសោធន៍​ គឺ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​នោះ​បរាជ័យ។ បើ​​​អ្នក​ខ្លាច​បរាជ័យ តើ​អាច​ធ្វើ​ជា​សហគ្រិន​​ជោគជ័យ​ម្ដេច​ហ្នឹង​កើតទៅ​​? ម្យ៉ាង​វិញ​ទៀត ​តើ​បទពិសោធន៍​របស់​អ្នក​ អាច​ទទួល​បាន​​នៅ​ពេល​ណា? ការ​ពិត​ បទពិសោធន៍​ក៏​កើតឡើង​ពី​ចំណុច​សូន្យ​ដែរ ដូច្នេះ​​អ្នក​មិន​គូរ​យក​បទពិសោធន៍ និង អាយុ​មក​ធ្វើ​ជា​ហេតុផល​​នេះ​​​នោះ​ឡើយ។

ទីបំផុត​​លោក​អ្នក​ អាច​នឹង​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត មិន​ហ៊ាន​ប្រថុយប្រថាន​នោះ​ឡើយ។ ទោះបី​ជា​យ៉ាងណា​​ សូម​ប្រិយមិត្ត​ ជា​ពិសេស​អ្នក​ដែល​មាន​បំណង​ចង់​ធ្វើ​ជា​សហគ្រិន​ទាំង​វ័យ​ក្មេង សាកល្បង​ស្វែង​យល់​ពី​​យុទ្ធសាស្ត្រ​​ទាំង ​៧ ចំណុច​ខាងក្រោម​​ម្តង​មើល៍​ថា តើ​អាច​​ផ្តល់​ពន្លឺ​ដល់​អ្នក​បាន​ដែរ​ឬ​ទេ?​​



១) ​ធ្វើ​អាជីវកម្ម​​ត្រូវ​តែ​មាន​មហិច្ឆតា​ខ្ពស់ (Ambition)


វា​មិន​ងាយ​នោះ​ទេ​ សម្រាប់​សហគ្រិន​វ័យ​ក្មេង ដែល​យល់​ថា ខ្លួន​អាច​សម្រេច​បាន​គោលដៅ​របស់​ខ្លួន​បាន​ក្នុង​​រយៈ​ពេល​ខ្លី។ នោះ​ហើយ​ដែល​ថា ការ​បរាជ័យ​នឹង​រត់​មក​រក​អ្នក ហើយ​បើ​ការ​ព្យាយាម​នៅ​មាន​កម្រិត គ្មាន​មហិច្ឆតា​ចង់​យក​ឈ្នះ​នោះ​ទេ ទីបំផុត​ក៏​គ្មាន​ប្រយោជន៍​ដែរ។​ ដូច្នេះ​ហើយ ​បាន​ជា​គេ​​ផ្តល់​ដំបូន្មាន​ថា សហគ្រិន​គ្រប់រូប​ត្រូវ​មាន​​​ទស្សនវិស័យ​វែងឆ្ងាយ និង មហិច្ឆតា​ជានិច្ច​​​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វី​ដែល​ខ្លួន​ចាប់​អារម្មណ៍​ ​ជា​ពិសេស​​​ក្នុង​អាជីវកម្ម​នេះ​តែម្តង។ ស្វែង​រក​ចំណុច​ចំណុច​ខ្លាំង​របស់​អ្នក​បង្ហាញ​ដល់​​អតិថិជន​ នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុកដាក់​​នៅ​ទី​នេះ។​

…គំនិត​អាជីវកម្ម​ថ្មី​៖ ហាង​កាហ្វេ​​​​បន្លែង​​លេង​សត្វ​ចិញ្ចឹម​​គួរ​ឱ្យ​​ស្រលាញ់​ល្បី​ៗ​១០​កន្លែង​នៅ​ប្រទេស​ថៃ​…



២) ស្គាល់​ទីផ្សារ​អាជីវកម្ម​​ខ្លួន​ឯង​ឲ្យ​ច្បាស់ (Define your Market)


មាន​សហគ្រិន​ថ្មីថ្មោង​មិន​តិច​ទេ​ដែល​បរាជ័យ​ក្នុង​ចំណុច​នេះ។ នេះ​មក​ពី​ហេតុអ្វី? មក​ពី​ពួកគេ​បើក​មហិច្ឆតា​ធំ​ពេក​វាយ​តម្លៃ​ទីផ្សារ​ខាងក្រៅ​​​ ហើយ​ចាប់ផ្តើម​អាជីវកម្ម​ដោយ​មិន​មើល​សមត្ថភាព​​ខ្លួន​ឯង។ ទោះជាយ៉ាងណា​ក្តី បើ​អ្នក​ជា​និស្សិត ឬ ​គ្រាន់តែ​បើក​អាជីវកម្ម​តូចតាច​មួយ អ្នក​​​គួរតែ​តម្រង់ ទិស​​ទៅ​កាន់​ទីផ្សារ​នៅ​ជុំវិញ​អ្នក និង ស្គាល់​វា​ឲ្យ​កាន់តែ​ច្បាស់​​ជា​មុន​សិន ទើប​កំណត់​ទីផ្សារ​អាជីវកម្ម​របស់​អ្នក​ជា​ក្រោយ។ បណ្ដាញ​សង្គម ​មាន​សារសំខាន់​ណាស់​សម្រាប់​អ្នក​នៅ​ពេល​នេះ ប៉ុន្តែ​អ្វី​ដែល​សំខាន់​​អាជីវកម្ម​របស់​អ្នក​ត្រូវ​កំណត់​ក្នុង​ទំហំ​ដ៏​ ជាក់លាក់​មួយ​នៅ​លើ​ទីផ្សារ​របស់​អ្នក​ មិន​មែន​ចង់​​ក្តោប​តែ​ឯង​​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នោះ​ឡើយ។



៣) ត្រូវ​កំណត់​តម្លៃ​លើ​ផលិតផល ឬ សេវាកម្ម​របស់​អ្នក (Price Point)


​ក្នុង​ការ​​លក់​​ផលិតផល ឬ សេវាកម្ម​ណា​មួយ​ អ្នក​ត្រូវ​គិត​លទ្ធភាព​ផ្គត់ផ្គង់​​ក្នុង​កម្រិត​មួយ​​ចាំបាច់​​បំផុត​ដល់​ អតិថិជន​ក្នុង​តម្លៃ​ប្រកួតប្រជែង​មួយ។ ការ​កំណត់​​តម្លៃ​ផលិតផល​នៅ​ពេល​នេះ​ គឺ​ជា​គោលដៅ​របស់​អ្នក ហេតុដូច្នេះ មានតែ​ការ​ស្រាវជ្រាវ​តម្លៃ​ទីផ្សារ​ប៉ុណ្ណោះ​ដែល​អាច​ជួយ​អ្នក​បាន​នៅ​ពេល​ នេះ​។ សូម​ចាំ​ថា តម្លៃ​របស់​អ្នក​អាច​កើន​ឡើង​បាន លុះត្រា​តែ​ផលិតផល ឬ សេវាកម្ម​របស់​អ្នក​មាន​គុណភាព​ល្អ​តែប៉ុណ្ណោះ។

…អ្នក​ជំនាញ៖ ដើម្បី​​​ឱ្យ​អាជីវកម្ម​​កាន់​តែ​រីក​ចម្រើន​​សហគ្រិន​គួរ​​ផ្សារភ្ជាប់​​​ជា​មួយ​បច្ចេកវិទ្យា​បង្កើត​ថ្…



៤) ភាព​ស្មោះត្រង់​គឺ​ជា​រឿង​សំខាន់ (Be honest)


លោក​អ្នក​ពិត​ជា​ធ្លាប់​​ឃើញ​អាជីវកម្ម​មួយ​ចំនួន​ដែល​លក់​ជើង​ខ្លួន​ឯង​។ ព្រោះ​ហេតុអ្វី? ​គឺ​ដោយសារ​​ការ​បោក​ប្រាស់​នេះ​ឯង។ សម្រាប់​អ្នក​វិញ​ភាព​ស្មោះត្រង់​នៅ​ពេល​នេះ ត្រូវ​អនុវត្ត​ទៅ​លើ​ដៃគូ​អាជីវកម្ម​របស់​អ្នក បុគ្គលិក និង​ជា​ពិសេស​អតិថិជន​តែម្តង។ វា​ច្បាស់​ណាស់​​ដែល​ថា អាជីវកម្ម​ដំបូង​របស់​អ្នក​ពិបាក​នឹង​ជោគជ័យ តែ​អ្នក​ត្រូវ​បង្ហាញ​ភាព​ស្មោះត្រង់​មួយ​ទៅ​កាន់​ពួកគេ​ដោយ​ជឿជាក់​ថា អ្នក​ពិត​ជា​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ជោគជ័យ​នៅ​ពេល​ខាងមុខ​បាន ​ទន្ទឹម​នឹង​បង្កើត​​សេវាកម្ម ឬ ផលិតផល​ដ៏​ត្រឹមត្រូវ​មួយ​​បម្រើ​ជូន​ដល់​អតិថិជន​ដោយ​គ្មាន​ការ​ ក្លែងបន្លំ។



​​៥) ប្រើប្រាស់​បណ្ដាញ​សង្គម​​ឲ្យ​មាន​កម្រិត (Leverage Social media )​​​


នៅ​យុគសម័យ​នេះ​ យុវជន​វ័យ​ក្មេង​មាន​ទំនោរ​ទៅ​រក​បណ្ដាញ​សង្គម​ដូច​ជា​ Facebook ឬ Twitter ជា​ដើម​ត្បិត​អី​វា​មាន​សក្ដានុពល​ខ្លាំង​ណាស់​សម្រាប់​ទំនាក់ទំនង​ ហើយ​អ្នក​​​ច្បាស់​ជា​ឆ្លៀត​ឱកាស​នេះ​បញ្ជ្រាប​អាជីវកម្ម​របស់​អ្នក​ជា​មិន​ ខាន។ សូម​កុំ​ប្រញាប់ប្រញាល់​​ពេក ព្រោះ​ថា​បណ្ដាញ​សង្គម​អាច​ធ្វើ​ឲ្យ​អ្នក​ងើប​ឡើង និង ធ្លាក់​ចុះ​​ទាំង​មិន​ដឹង​ខ្លួន។ ​អ្នក​មាន​ចាំ​ទេ​ថា ចង់​ធ្វើ​អាជីវកម្ម​​អ្នក​មិន​ត្រូវ​ដាក់​ពងមាន់​ចូល​ក្នុង​កន្ត្រក​តែមួយ​ នោះ​ឡើយ។ នេះ​មានន័យ​ថា ការ​ពិសោធន៍ ​ការ​ស្រាវជ្រាវ ស្ទាបស្ទង់​វាយតម្លៃ​ដោយ​ជាក់លាក់​​ជា​មួយ​អតិថិជន​ផ្ទាល់​​លើ​អ្វី​ដែល​ អ្នក​កំពុង​តែ​ធ្វើ និង​ការ​ចំណាយ​របស់​អ្នក គឺ​ជា​រឿង​មួយ​មាន​​អាទិភាព​​ដែល​អ្នក​ត្រូវ​យកចិត្ត​ទុកដាក់។



…៥ជំហាន​​ជួយ​ឲ្យ​អ្នក​ស្វែងរក​​ដៃគូ​ត្រូវ​​មក​ធ្វើ​អាជីវកម្ម…


៦) កុំ​ភ្លេច​ការ​ទំនាក់ទំនង​សាធារណៈ (Public Relation)

​​​​​ការ​ទំនាក់ទំនង​សាធារណៈ ​យ៉ាង​​រឹងមាំ​​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​​រុល​ទៅ​មុខ​​ និង​អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​ដ៏​ច្រើន​លើសលប់។ តើ​អ្វី​ដែល​សំខាន់​នោះ​ តើ​អ្នក​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន? ពិត​មែន​ហើយ! ​សូម​អ្នក​សាកល្បង​គិត​បន្តិច​មើល​ថា តើ​អតិថិជន​ត្រូវ​ការ​អ្វី? ចាប់​អារម្មណ៍​លើ​អ្វី? មាន​ចំណាប់អារម្មណ៍​ក្នុង​​កម្រិត​ណា? នៅ​ពេល​ដែល​អ្នក​អាច​រក​ឃើញ​ចម្លើយ​នេះ សូម​ចាប់ផ្តើម​​ធ្វើ​ការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ (Media) ដូច​ជា​ការ​បង្កើត Blog ឬ Page នៅ​ក្នុង​Facebook ជា​ដើម ឬ សូម្បីតែ​ឯ​អត្ថបទ​ ឬ ខិត្តប័ណ្ណ​បោះពុម្ព​ពី​អាជីវកម្ម​ដែល​ចែក​ជូន​នៅ​ទីតាំង​អាជីវកម្ម​របស់​ អ្នក​ក៏​អាច​ជួយ​កសាង​ប្រជាប្រិយភាព​ឲ្យ​អ្នក​បាន​ដែរ។



៧)​ស្វែង​រក​បុគ្គល​គំរូ​មក​ធ្វើ​អាជីវកម្ម (Look for Mentores)


ការ​ចាប់ផ្តើម​​អាជីវកម្ម​ដំបូង​របស់​សហគ្រិន​វ័យ​ក្មេង នឹង​ជួប​អារម្មណ៍​តានតឹង រំភើប ព្រួយបារម្ភ ឬ ភ័យខ្លាច​។ល។ ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ។ ទោះបីជា​យ៉ាងណា​ក៏ដោយ សូម​ចាំ​ថា បើ​អ្នក​ជា​សហគ្រិន​ទាំង​​វ័យ​ក្មេង អ្នក​នឹង​អាច​ទទួល​បាន​បទពិសោធន៍​​​ច្រើន​ អាច​និយាយ​បាន​ថា​ល្អ​ជាង​អ្នក​ដែល​ធ្វើ​អាជីវកម្ម​ច្រើន​ឆ្នាំ​ទៀត​ផង​ក៏​ ថា​បាន ត្បិតអី​បទពិសោធន៍​ក្នុង​អាជីវកម្ម​​ធ្វើ​ឲ្យ​អ្នក​កាន់តែ​​​ស្គាល់​ សង្គ្រាម​​អាជីវកម្ម​កាន់តែ​ច្រើន​ឡើង​ដែរ​​។ យ៉ាងណា​មិញ ការ​រៀនសូត្រ​ពី​បុគ្គល​ជោគជ័យ​ មហាសេដ្ឋី អ្នក​ជំនួញ​ល្បីៗ​ណា​ម្នាក់​​មក​ធ្វើ​ជា​ត្រី​វិស័យ​សម្រាប់​អ្នក ក៏​ជា​វិធីសាស្ត្រ​​យ៉ាង​ល្អ​មួយ​អាច​ឲ្យ​​អ្នក​មាន​ទឹកចិត្ត​កាន់តែ​ខ្លាំង ​ឡើង ដោយ​មិន​រាថយ៕

ប្រែសម្រួល៖ ខេវិន​​
ប្រភព៖​ entrepreneur

No comments:

Post a Comment