មូលដ្ឋានគ្រឹះទាំង៥ របស់មហាសេដ្ឋីសម្រាប់សាបព្រោះឲ្យសហគ្រិនជោគជ័យ
មាន
គន្លឹះមិនតិចឡើយ
ដែលត្រូវបានលើកយកមកបង្ហាញសម្រាប់ត្រួសត្រាយផ្លូវដល់
ប្រិយមិត្តឲ្យក្លាយជាសហគ្រិនជោគជ័យម្នាក់នៅពេលអនាគត។
តែចម្លើយតែមួយគត់ដែលប្រិយមិត្តចង់ដឹងនោះគឺថា
តើធ្វើយ៉ាងម៉េចដើម្បីក្លាយជាសហគ្រិនជោគជ័យ?
ទោះបីអត្ថបទនេះមិនក្តោបលើគោលការណ៍ទូទៅស្តីពីយុទ្ធសាស្ត្រជា
សហគ្រិនក៏ពិតមែន តែគ្រឹះ ៥ចំណុចខាងក្រោមនេះ
គឺពិតជាត្រូវបានមហាសេដ្ឋីជាច្រើនអនុវត្តកន្លងមក
និងប្រកាន់ខ្ជាប់ក្នុងខ្លួនជានិច្ច
សម្រាប់ចែករំលែកដល់សហគ្រិននៅទូទាំងពិភពលោក។
១) បើកចិត្តឲ្យទូលាយសម្លឹងមើលឲ្យកាន់តែខ្ពស់
ភាពជាសហគ្រិនជោគជ័យម្នាក់ ត្រូវយល់ថា
ការបើកចិត្តឲ្យទូលាយសម្លឹងមើលឲ្យកាន់តែខ្ពស់
គឺជារឿងដែលចាំបាច់សម្រាប់មនុស្សគ្រប់គ្នាដើម្បីស្វះស្វែងរក
ទ្រព្យសម្បតិ្តពីការងាររបស់ខ្លួន។
នេះមិនត្រូវភ័យខ្លាចទទួលយកគំនិតថ្មីៗរៀនពីមនុស្សនៅជុំវិញ
ខ្លួន
និងចាប់ផ្តើមជំរុញភាពជឿជាក់ខ្លួនឯងឲ្យកាន់តែផុសផុលឡើងជាមួយ
នឹងសុទិដ្ឋិនិយមដ៏វែងឆ្ងាយមួយនៅពេលអនាគត។
២) គិតពីដំណោះស្រាយ មិនមែនបញ្ហា
សហគ្រិនមួយចំនួនបានដឹងជាមុនថា ការងារដែលខ្លួនធ្វើនឹងបរាជ័យ
និងព្យាយាមគិតតែអ្វីដែលខ្លួនមិនបានធ្វើពីមុនមក។ ផ្ទុយទៅវិញ
ជាទូទៅសហគ្រិនដ៏ឈ្លាសវៃតែងផ្លាស់ប្ដូរគំនិតនេះ
ត្បិតអីលទ្ធភាពនៃដំណោះស្រាយ
និងច្រកចេញគឺជារឿងសំខាន់ត្រូវធ្វើ
មិនមែនមានតែបញ្ហានោះឡើយ។
៣) មានមហិច្ឆតាខ្ពស់ ធ្វើជាឈ្នាន់បង្កើតភាពជោគជ័យ
សហគ្រិនដែលជោគជ័យត្រូវផ្តើមចេញពីមហិច្ឆតារបស់ខ្លួន
ដែលជាចំណុចខ្លាំងក្តោបក្រសោបភាពជោគជ័យទាំងអស់។
គេនឹងប្រែក្លាយក្តីសុបិនទាំងឡាយឲ្យក្លាយជាការពិតបាន
ទោះបីជាមានឧបសគ្គ ឬ ត្រូវដើរថយក្រោយមួយជំហានក៏ដោយ។
ភាពបរាជ័យរបស់គេនឹងត្រូវវាយបំបាក់ដោយការឃុំគ្រងខ្លួន
និងលើកទឹកចិត្តខ្លួនឯងយ៉ាងសកម្មបំផុតពីជំហានមួយទៅជំហានមួយ
ទៀត។
៤) ពង្រឹងសមត្ថភាព ជះឥទ្ធិពលលើអ្នកដទៃ
សហគ្រិនដ៏ជោគជ័យម្នាក់តែងមានសមត្ថភាពពិសេសមួយខុសពីគេ
ដើម្បីជះឥទ្ធិពល និង
ទទួលបានមកវិញនូវការគាំទ្រយ៉ាងពេញទំហឹងពីមនុស្សនៅជុំវិញ
ខ្លួន មិនថាកើតឡើងដោយមានដុងពីកំណើតឬ
តាមការរយៈការរៀនសូត្រយ៉ាងណានោះទេ។
សមត្ថភាពប្រកបដោយគុណតម្លៃនឹងបង្កើតលទ្ធផលការងារបានល្អប្រសើរ
សម្រាប់ក្រុមហ៊ុនរបស់ខ្លួនទាំងមូល
ដែលខ្លួនបានយល់យ៉ាងស៊ីជម្រៅថា
អាចមានប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នា
មិនមែនសម្រាប់ខ្លួនឯងតែម្នាក់នោះឡើយ។
៥) តម្កល់ទុកសុទិដ្ឋិនិយម វាយបំបាក់ភាពបរាជ័យ
ចរន្តសកលភាវូបនីយកម្មប្រៀបដូចជាផ្ទៃសមុទ្រ
តែងអីមិនមានព្យុះភ្លៀងកើតឡើងជារឿងធម្មតា។
មហាសេដ្ឋីជាច្រើនអាចឆ្លងកាត់ដំណាក់កាលទាំងនោះបានដោយជោគជ័យ
ពីព្រោះតែខ្លួនលើកតម្កល់ក្តីសង្ឃឹម
និងសុទិដ្ឋិនិយមរបស់ខ្លួនប្រៀបដូចជាផ្ទាំងថ្មមិនខ្លាចខ្យល់។
ការប្រាសចេញពីភាពបរាជ័យ
ហើយងើបដើរដោយភាពជឿជាក់ម្តងហើយម្តងទៀត
នោះគឺជាអ្វីដែលធ្វើឲ្យបុគ្គលទាំងនោះមានអ្វីៗនៅក្នុងដៃរហូត
មកដល់ពេលនេះ៕
ប្រែសម្រួល៖ K.Vin
No comments:
Post a Comment