៥ជំហានជួយឲ្យអ្នកស្វែងរកដៃគូត្រូវមកធ្វើអាជីវកម្ម
គម្រោង អាជីវកម្ម ដើមទុន និងធនធានមនុស្ស គឺជាចំណុចសំខាន់បំផុតសម្រាប់បើកអាជីវកម្មរបស់អ្នក។ បើអ្នកមានគម្រោងអាជីវកម្ម និង ដើមទុនគ្រប់គ្រាន់ តែគ្មានធន់ធានមនុស្សមកដឹកនាំអាជីវកម្មរបស់អ្នក អាជីវកម្មនោះក៏មិនអាចមានដង្ហើមបានយូរនោះដែរ។ នេះជាអ្វីដែលអ្នកត្រូវសួរខ្លួនឯងថា តើត្រូវធ្វើដូចម្តេចទើបអាចជ្រើសរើសដៃគូអាជីវកម្មដ៏ល្អម្នាក់ បាន? ចម្ងល់របស់អ្នកអាចដោះស្រាយ នៅពេលដែលលោកអ្នកអនុវត្តតាមជំហាន៥ ខាងក្រោមនេះ៖១) បង្ហាញចំណុចខ្លាំងរបស់អ្នក (Start with your own strengths)
ចំណុចនេះ អ្នកត្រូវសរសេរលម្អិតរៀបរាប់ពីសមត្ថភាពការងាររបស់ខ្លួនអ្នក ផ្ទាល់ ( Job Description) ដោយបង្ហាញគម្រោងមួយដែលអ្នកនឹងបន្តធ្វើនៅពេលខាងមុខយ៉ាងល្អ បំផុត និង មានភាពជឿជាក់។ អ្នកក៏ចង់ឲ្យដៃគូរបស់អ្នក ក្លាយជាមនុស្សដែលមានជំនាញបន្ថែម និង ចំណេះដឹង ដូច្នេះអ្នកត្រូវបង្ហាញថា តើដៃគូរបស់អ្នក នឹងត្រូវដើរតួសំខាន់ក្នុងការកម្រិតណាលើការសម្រេចចិត្តនានា របស់ក្រុមហ៊ុន និង ពេលដំណើរការអាជីវកម្ម? សូមចាំថា បើអ្នកបើកក្រុមហ៊ុនសហកម្មសិទ្ធិ ដាច់ខាតមិនត្រូវប្រើរូបមន្ត ៥០-៥០នោះឡើយ ព្រោះក្រុមហ៊ុនបែបនេះ នឹងអវត្តមានអ្នកឯករាជ្យសម្រេចចិត្តលើកិច្ចការរបស់ក្រុមហ៊ុន។
…ដើម្បីរកស៊ីជាមួយមិត្តភក្ដិប្រកបដោយជោគជ័យ ត្រូវមាន៤ចំណុចនេះ!…
២) បង្ហាញពីតម្រូវការរបស់អ្នក ( Show your needs)
អ្នកកំពុងត្រូវការបុគ្គលដ៏មានសក្ដានុពលម្នាក់មកធ្វើអាជីវកម្ម ជាមួយអ្នក ដូច្នេះអ្នកត្រូវបង្ហាញទៅកាន់ពួកគេថា តើអ្នកត្រូវការអ្វី? អ្នកផ្គត់ផ្គង់ អតិថិជន ឬ សហការី? ការបង្ហាញពីតម្រូវការនៅពេលនេះ ដើម្បីបញ្ជាក់ទៅកាន់ពួកគេថា អ្នកកំពុងត្រូវការបុគ្គលម្នាក់ដែលមានសមត្ថភាពពិតប្រាកដមួយ ក្នុងមុខតំណែងណាមួយនៃអាជីវកម្មរបស់អ្នក។ បើអ្នកមិនមានមានភាពច្បាស់លាស់នៅក្នុងចំណុចនេះទេនោះ អ្នកនឹងពិបាកស្វែងរកដៃគូអាជីវកម្មមួយជាក់ជាមិនខាន។
៣) កំណត់តម្លៃនានាដែលអ្នកស្វែងរក (Identify the values you seek)
មិនថាបុគ្គលម្នាក់នោះបានបំពេញតួនាទីជាដៃគូ ឬ មុខងារជាសមាជិកដ៏សំខាន់នៅក្នុងក្រុមហ៊ុនរបស់អ្នកយ៉ាងណាក៏ដោយ បុគ្គលម្នាក់នោះនឹងមានឥទ្ធិពលលើរូបភាពនៃកិច្ចការទាំងក្នុង និង ក្រៅ ក្រុមហ៊ុន។ ប្រសិនបើការប្ដេជ្ញាចិត្ត ភាពស្មោះត្រង់ សុចរិតភាព គឺជាគុណតម្លៃដ៏សំខាន់ក្នុងទំនាក់ទំនងក្នុងអាជីវកម្មរបស់អ្នក អ្នកត្រូវវិនិច្ឆ័យជាមុនថា រាល់ការសម្រេចចិត្តរបស់អ្នក ត្រូវយកគោលការណ៍ទាំងនេះជាត្រីមុខរវាងសមាជិកម្នាក់ទៅសមាជិក ម្នាក់ទៀត។
…បើចង់ក្លាយជាអ្នកគ្រប់គ្រង ប្រកបដោយភាពជឿជាក់ខ្ពស់ ត្រូវគិតលើចំណុចទាំង៤នេះ!…>
៤) បើកចិត្តឲ្យទូលាយ (Open your mind)
ការពិតមនុស្សជាច្រើនដែលចង់រកស៊ី (បើកអាជីវកម្ម)ជាមួយអ្នកមិនមែនសុទ្ធតែជាអ្នកមានដើមទុន គ្រប់គ្រាន់នោះឡើយ។ មានអ្នកខ្លះមានលុយ តែគ្មានគំនិតរកស៊ី ហើយអ្នកខ្លះទៀតមានគំនិតរកស៊ី តែគ្មានលុយ ហើយក៏មានដែរអ្នកវិនិយោគដែលពោរពេញដោយសក្ដានុពលមិនចង់មករកស៊ី ជាមួយអ្នក។ តើមនុស្សទាំងបីប្រភេទនេះអ្នកត្រូវជ្រើសរើសយកមួយណា?
ការស្វែងរកដៃគូក្នុងអាជីវកម្មអ្នកត្រូវការអ្នកដែលមាន ដើមទុន ប៉ុន្តែអ្នកដែលគំនិតល្អក្នុងអាជីវកម្មអ្នកក៏មិនត្រូវមើល រំលងនោះដែរ អាចនិយាយថា ជាបុគ្គលសំខាន់ជាងអ្នកមានដើមទុនទៅទៀត។ ព្រោះអ្វី? ព្រោះថាគំនិតសំបូរបែបពោរពេញដោយយុទ្ធសាស្ត្រក្នុងការធ្វើ អាជីវកម្មរបស់បុគ្គលនោះអាចធ្វើឲ្យអាជីវកម្មរបស់អ្នករីកចម្រើន បាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវសួរខ្លួនឯងថា តើស្ថានភាពអាជីវកម្មរបស់អ្នកនៅពេលនេះត្រូវការដៃគូប្រភេទណា?
៥) ស្វែងយល់ពីសក្ដានុពលរបស់ដៃគូ (Seek your partner’s potential)
បន្ទាប់ពីបានបង្ហាញសក្ដានុពលរបស់អ្នកទៅកាន់ដៃគូ ដូចបានរៀបរាប់នៅក្នុងចំណុចទី១ ឥឡូវនេះដល់ពេលដែលអ្នកត្រូវស្វែងយល់ពីចំណុចខ្លាំងដៃគូរបស់អ្នក វិញម្តង។ ប្រការដ៏សំខាន់អ្នកត្រូវមើលប្រវត្តិរូបដៃគូរបស់អ្នកឲ្យបាន ច្បាស់លាស់បំផុតថា តើដៃគូរបស់អ្នកមានចំណុចខ្លាំង និង ចំណុចខ្សោយអ្វីខ្លះ? តើដៃគូរបស់អ្នកមានការប្ដេជ្ញាចិត្ត ការលើកទឹកចិត្ត និង សមត្ថភាពក្នុងកម្រិតណាក្នុងអាជីវកម្ម? ការពនិត្យមើលចំណុចទាំងនេះដើម្បីឲ្យអ្នក និង ដៃគូរបស់អ្នកមានទំនួលខុសត្រូវប្រកបដោយទំនុកចិត្ត និង ស្គាល់ពីតួនាទីរបស់ខ្លួនអ្វីដែលនឹងត្រូវធ្វើនៅពេលខាងមុខ។
No comments:
Post a Comment