សៀវភៅ៧ ក្បាលរំដោះសហគ្រិនបាក់ទឹកចិត្តឲ្យរួចផុតពីភាពបរាជ័យ
នៅ ពេលកន្លងមក សហគ្រិនទូទៅពិតជាធ្លាប់បានអានសៀវភៅជាច្រើន ដើម្បីបង្កើនចំណេះដឹង និងការស្រាវជ្រាវរបស់ខ្លួនសម្រាប់ស្វែងរកគន្លឹះឆ្ពោះទៅរក សហគ្រិនជោគជ័យម្នាក់។ សៀវភៅមួយក្បាលមិនគ្រប់គ្រាន់ឡើយសម្រាប់លោកអ្នកនោះ ហើយបើប្រិយមិត្តអានសៀវភៅច្រើនក្បាលដែលមិនចំជំនាញ និង ចំគោលដៅរបស់ខ្លួនក៏មិនប្រាកដថាបានជោគជ័យនោះដែរ។ការចេះស្វែងរកសៀវភៅល្អៗ និងចំគោលដៅដែលខ្លួនចង់បានទើបរកឃើញពីប្រសិទ្ធភាពនេះបាន និងមិនចាំបាច់ចំណាយពេលយូរទៀតផង។ខាងក្រោមនេះ ជាសៀវភៅ៧ ក្បាលដែលត្រូវបានគេមើលឃើញថា មានប្រយោជន៍បំផុតសម្រាប់ប្រែក្លាយសហគ្រិនដែលបាក់ទឹកចិត្តឲ្យមាន សង្ឃឹមឡើងវិញក្នុងអាជីវកម្មរបស់ខ្លួន។
១) សៀវភៅ Emotional Equations និពន្ធដោយលោក Chip Conley
សៀវភៅ Emotional Equations ឬ សម្ដីសំខាន់ៗសម្រាប់ការលើកទឹកចិត្ត ត្រូវបាននិពន្ធដោយលោក Chip Conley ជាប្រធានសណ្ឋាគារ Joie de Vivre សហរដ្ឋអាមេរិក។ ក្នុងសៀវភៅនេះ បានលើកយកសម្ដីល្អៗជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកស្តីពី ដំណោះស្រាយលើឧបសគ្គទាំងឡាយ និងការលើកទឹកចិត្តដល់សហគ្រិនឲ្យជោគជ័យក្នុងអាជីវកម្ម។
២) សៀវភៅ ១៦៨ ម៉ោង និពន្ធដោយអ្នកស្រី Laura Vanderkam
សៀវភៅ ១៦៨ម៉ោង(168 Hours) និពន្ធដោយអ្នកស្រី Laura Vanderkam បានផ្ដោតសំខាន់លើតិកនិកគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាព សម្រាប់បរិយាកាសការងារ ទំនាក់ទំនង គ្រួសារ និង សុខភាព។ សៀវភៅនេះបានជំរុញឲ្យសហគ្រិនទាំងអស់ ត្រូវចូលទៅជិតឲ្យកៀកកើយទៅនឹងគោលដៅរបស់ខ្លួនតាមរយៈការ ប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍ ជាជាងអ្វីដែលគ្រាន់តែជាការស្រមើស្រមៃ និងការគិតដែលគ្មានលទ្ធផលជាផ្លែផ្កា។
៣) សៀវភៅ Far From the Tree និពន្ធដោយលោក Andrew Solomon
ជាអ្នកកាសែតពោរពេញទៅដោយបទពិសោធន៍ និងជួបប្រទះបញ្ហាច្រើននៅក្នុងសម្គម លោក Andrew Solomon បាននិពន្ធសៀវភៅ Far From the Tree ឬ ជ្រុះឲ្យឆ្ងាយពីគល់នេះឡើងក្នុងគោលដៅជំរុញលើកទឹកចិត្តដល់មនុស្ស ទាំងឡាយត្រូវខិតខំប្រឹងប្រែងរំដោះខ្លួនឲ្យគេចចេញពីទាសករភាព ក្រីក្រ និង ឧបសគ្គទាំងឡាយដែលដិតដាមនៅជាប់ក្រុមគ្រួសារ សែស្រឡាយ និងពូជអំបូរអន់ថយរបស់ខ្លួន ឆ្ពោះទៅរកវិថីជីវិតមួយដ៏ភ្លឺស្វាង។
៤) សៀវភៅ What I Know Now និពន្ធដោយលោក Ellyn Spragins
លោក Ellyn Spragins បានច្របាច់បញ្ចូលជីវប្រវត្តិតស៊ូរបស់ឥស្សរជនសំខាន់ៗចំនួន៤១ រូបនៅជុំវិញពិភពលោកចូលក្នុងសៀវភៅ What I know Now ឬ អ្វីដែលខ្ញុំដឹងនៅពេលនេះ។ គាត់បានច្បិចយកប្រវត្តិល្អរបស់អ្នកតស៊ូទាំងនោះមកដល់បញ្ចូល គ្នា ចងក្រងជាសៀវភៅសម្រាប់ធ្វើជាគំរូដល់អ្នកអានសម្លឹងមើលគន្លឹះ យ៉ាងពិសេសៗជាដំណោះស្រាយលើឧបសគ្គចំពោះមុខ។
៥) សៀវភៅ From the Jungle to the Boardroom និពន្ធដោយលោក Mike Monahan
មានប្រវត្តិជូរចត់ក្នុងសង្គ្រាមវៀតណាម លោក Mike Monahan បានសរសេរសៀវភៅនេះឡើងនៅអ្វីដែលលោកយល់ថា សង្គ្រាមនេះបានបង្រៀនលោកច្រើនជាងប្រឡូកក្នុងអាជីវកម្មទៅទៀត។ មេរៀននេះធ្វើឲ្យគាត់យកមកអនុវត្តនៅក្នុងមុខជំនួញអាជីវកម្ម ដែលបានសរសេររៀបរាប់ពីគន្លឹះជាដំណោះស្រាយលើបញ្ហាប្រឈមមុខ នានាដោយមិនមានការភ័យខ្លាចដល់សហគ្រិនទាំងឡាយ។
៦) សៀវភៅ The Great Gatsby និពន្ធដោយលោក F. Scott Fitzgerald
សៀវភៅរបស់លោក F. Scott Fitzgerald មួយក្បាលនេះបានសរសេររៀបរាប់ពីយុទ្ធសាស្ត្រក្រើនរលឹកឲ្យសហគ្រិន ធ្វើខ្លួនឲ្យមានតម្លៃជាងអ្វីទាំងអស់។ លោកបានលើកឡើងពីរបៀបណែនាំដល់សហគ្រិនឲ្យប្រឡូកក្នុង អាជីវកម្ម ឬ មុខជំនួញនានាឲ្យមានប្រសិទ្ធភាពតាមរយៈការបង្រៀនខ្លួនឯងឲ្យ ចេះតម្កល់ទុកគុណតម្លៃ និងសុក្រឹតភាពជាសំខាន់។
៧) សៀវភៅ Manage Your Day-to-Day និពន្ធដោយ Jocelyn K. Glei
ការធ្លាក់ទឹកចិត្តនឹងត្រូវសាបរលត់ ជំនួសមកវិញដោយក្តីសង្ឃឹមនឹងការតាំងចិត្តជាថ្មី ត្បិតអីលោក Jocelyn K. Glei បង្ហាញស្នាដៃសៀវភៅដ៏ល្អមួយក្បាលសម្រាប់សហគ្រិនជាច្រើននៅពេល នេះ។ សៀវភៅ Manage Your Day-to-Day ឬ គ្រប់គ្រងខ្លួនជាប្រចាំ បានលើកយកសន្តីសំខាន់ៗរបស់មេដឹកនាំកំពូលៗនៅជុំវិញពិភពលោកចំនួន២០ រូប ដើម្បីលើកទឹកចិត្ត និងផ្តល់គំនិតប្រែក្លាយស្ថានភាពខ្មៅងងិតជាច្រើនឲ្យចាកចេញពី ខ្លួន៕
ប្រែសម្រួល៖ K.Vin
ប្រភព៖ enterprenuer
No comments:
Post a Comment