Thursday, August 13, 2015

ហេតុ​អ្វី​បាន​ជា​អតិថិជន​ត្រូវ​ជ្រើសរើស​អ្នក​ តែ​មិនមែន​ជា​គូប្រជែង​​របស់​អ្នក?

ការ​ប្រកួតប្រជែង​ក្នុង​អាជីវកម្ម​ប្រភព៖​ webdesy
ម្ចាស់ ​អាជីវកម្ម​ទូទៅ​​​ពិត​ជា​ចង់​យក​ឈ្នះ​គូប្រជែង​របស់​ខ្លួន និង ចង់​​ឲ្យ​មាន​​អតិថិជន​មក​ប្រើប្រាស់​សេវាកម្ម​របស់​​ខ្លួន​កាន់តែ​ច្រើន​ កាន់តែ​ល្អ។ ​នេះ​ជា​បំណង​ប្រាថ្នា​មួយ​ក៏​ពិតមែន តែ​បញ្ហា​ត្រង់​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច​​ខ្លះ​ដើម្បី​សម្រេច​បំណង​នេះ​បាន? ឆ្លើយតប​នឹង​​សំនួរ​នេះ សូម​មិត្ត​អ្នកអាន ជា​ពិសេស​ម្ចាស់​អាជីវកម្ម​ទាំងឡាយ សាកល្បង​អនុវត្ត​គន្លឹះ​ខ្លីៗ​ចំនួន​៣ ជា​មួយ​ TheBNEWS ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ ពី​យុទ្ធសាស្ត្រ​ទាក់ទាញ​អតិថិជន​ ដែល​មាន​ដូច​ខាងក្រោម​នេះ៖ ​​​

១) ការ​ផ្តល់​ជូន​អតិថិជន​ត្រូវ​តែ​ធ្វើ​ឲ្យ​ខុស​ប្លែក​ពី​គូប្រជែង

ទោះបីជា​អាជីវកម្ម​​របស់​​ដូច​គ្នា​ទៅ​គូប្រជែង​ តែ​អ្នក​ត្រូវ​ចាំ​ថា ​ការ​ផ្តល់​ជូន​សេវាកម្ម​របស់​​ត្រូវតែ​ធ្វើ​​ឲ្យ​”ខុសប្លែក”​ ពី​គូប្រជែង។ សហគ្រិន​ថ្មីថ្មោង​អាច​ជួប​បញ្ហា​​មួយ​ចំនួន​ ដូច​ជា​ពុំ​មាន​អតិថិជន​ច្រើន​​ចំណាប់​អារម្មណ៍​ទៅ​នឹង​អាជីវកម្ម​ថ្មី​របស់ ​ខ្លួន តែ​បញ្ហា​នេះ​អាច​កែ​​បាន ពោល​​គឺ​អ្នក​អាច​ពង្រីក​ពេលវេលា​​លក់​ផលិតផល​ ឬ​សេវាកម្ម​ឲ្យ​​បាន​​យូរ​ជាង​គូប្រជែង។

ជម្រើស​ផ្សេង​ទៀត​ក្រៅ​ពី​នេះ គឺ​ការ​បង្កើត “​​ជម្រើស​សេវាកម្ម” ​សម្រាប់​​ផ្តល់​ជូន​​អតិថិជន​​ឲ្យ​បាន​កាន់តែ​ច្រើន​។ ឧទាហរណ៍ បើ​អ្នក​ចង់​បើក​សេវាកម្ម​ថត​រូប អ្នក​គួរតែ​បង្កើត​ជម្រើស​ប្រភេទ​រូបថត​ឲ្យ​បាន​​​ច្រើន​ប្រភេទ ឬ ទំហំ​ តាម​តែ​អាច​ធ្វើ​បាន​ ដូច​ជា​ប្រភេទ​​(៣x៤ ៤x៦…) ការ​បោះ​ពុម្ព​រូបភាព ១៦x២០ ​សេវាកម្ម​​បោះពុម្ព​​ជា 3D និង សេវាកម្ម​ផ្សេង​ទៀត​ដែល​អ្នក​អាច​ផ្តល់​ជូន​បាន។ អ្នក​ត្រូវ​យល់​ថា ជម្រើស​សេវាកម្ម​របស់​អ្នក​ផ្តល់​ជូន​អតិថិជន​កាន់តែ​ច្រើន​ នឹង​ធ្វើ​ឲ្យ​អតិថិជន​មាន​ចំណាប់​អារម្មណ៍​កាន់តែ​ច្រើន ហើយ​ទី​បំផុត​ពួកគេ​នឹង​​ជ្រើសរើស​​ជម្រើស​សេវាកម្ម​​យ៉ាង​សំបូរ​បែប​ណា​មួយ ​​​​​របស់​​អ្នក។ វា​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ច្រើន​នោះ​ឡើយ តែ​វា​បាន​នាំ​មក​​នូវ​​​គុណ​តម្លៃ​​ជា​ច្រើន​ទៀត​ដល់​អតិថិជន​ដែល​ជា​ មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​​ភាព​លូតលាស់​អាជីវកម្ម​របស់​អ្នក។

…មាន​អាជីព​ជា​តារា​សម្ដែង​តែ Brad Pitt និង Angelina Jolie ក៏​មាន​មេរៀន​៣ សម្រាប់​​សហគ្រិន​​អាច​​រៀនសូត្រ​បាន​ដែរ…

២) បង្កើន​តម្លៃ​​សេវាកម្ម​របស់​អ្នក​ឲ្យ​បាន​ខ្ពស់​ជាង​គូប្រជែង​​បន្តិច​​​​​​​

មក​ដល់​ចំណុច​នេះ លោកអ្នក​ប្រហែល​ជា​គិត​ថា វា​ជា​រឿង​ខុសឆ្គង​ដែល​ហ៊ាន​​លក់​សេវាកម្ម​របស់​ខ្លួន​ឲ្យ​ “ខ្ពស់​ជាង​” គូប្រជែង ​ ខណៈ​គូប្រជែង​កំពុង​តែ​ឡើង​កូដ​ស្រាប់​នោះ។ ការ​ពិត​វា​មិនមែន​ដូច្នេះ​នោះ​ឡើយ តែ​វា​ជា​​យុទ្ធសាស្ត្រ​ដ៏​ល្អ​មួយ​ទេតើ! ឥឡូវ​នេះ​ដល់​ពេល​​ដែល​លោក​អ្នក​មក​ស្វែង​យល់​ពី​ចំណុច​​នេះ​ទាំងអស់គ្នា​ថា បើ​អ្នក​មិន​ឲ្យ​តម្លៃ​​សេវាកម្ម ការ​ខិតខំ​ព្យាយាម បទពិសោធន៍ និង ​ផលិតផល​ចុងក្រោយ​របស់​អ្នក អ្នកដទៃ​ក៏​មិន​ឲ្យ​តម្លៃ​សេវាកម្ម​របស់​អ្នក​​ដូចគ្នា។ អ្នក​គ្រាន់តែ​ បង្កើន​តម្លៃ​នៅ​ពេល​ណា​​ដែល​គូប្រជែង​របស់​អ្នក​គ្មាន​លទ្ធភាព ឬ សមត្ថភាព​ផ្តល់​សេវាកម្ម​ឲ្យ​គ្រប់គ្រាន់​នៅ​លើ​ទីផ្សារ​​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​​បើ អាច​ទៅ​រួច​សូម​អ្នក​​​គិត​ឲ្យ​បាន​ច្បាស់​ថា អ្នក​ក៏​មិន​ត្រូវ​បញ្ចុះ​តម្លៃ​​សេវាកម្ម​របស់​ខ្លួន ហើយ​ស្រវា​ទៅ​ឆក់​យក​ឱកាស​​បញ្ចេញ​ ឬ បង្កើន​ការ​លក់​ឲ្យ​បាន​ច្រើន​ជាង​មុន​នោះ​ឡើយ។

ការ​បង្កើន​តម្លៃ​នៅ​ពេល​នេះ គឺ​នៅ​ពេល​ដែល​អ្នកដឹង​ថា សេវាកម្ម​របស់​អ្នក​ពិត​ជា​គួរឲ្យ​តម្លៃ​ពិតៗ​ជាង​គូប្រជែង ហើយ​ត្រូវ​ជឿជាក់​ថា​សេវាកម្ម​ដែល​ល្អ​​កម្រ​មាន​អតិថិជន​បោះបង់​ចោល​ជា​ ដាច់ខាត។ រី​ឯ​អតិថិជន​ដែល​ត្រូវ​ការ​សេវាកម្ម​ថោកៗ​វិញ ក៏​មិនមែន​ជា​អតិថិជន​គួរឲ្យ​ទុកចិត្ត និង រក​ស៊ី​ជាមួយ​គ្នា​​បាន​យូរអង្វែង​ដែរ ត្បិតអី​ពួកគេ​ប្រើប្រាស់​សេវាកម្ម​ដែល​ថោក​មួយ​​ក្នុង​រយៈ​ពេល​ខ្លី​ តែប៉ុណ្ណោះ។​​

…​​ក្រុមហ៊ុន​ Khmer Real Estate​ ​ផ្ដល់​​មូលនិធិ​ពី​ ​​៣០០០$-៥០០០$​ សម្រាប់​​យុវជន​​​មាន​មហិច្ឆតា​បង្កើត​អាជីវកម្ម​!…



៣) បង្ក​លក្ខណៈ​ងាយស្រួល​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​​តាម​តែ​អាច​ធ្វើ​បាន​


នេះ​ជា​​គុណ​​សម្បត្តិ​​មិន​អាច​កាត់ថ្លៃ​បាន​នៅ​ក្នុង​កិច្ចការ​អាជីវកម្ម​ ធ្វើ​ឲ្យ​អ្នក​​យក​ឈ្នះ​គូប្រជែង​​​ បើ​អ្នក​អាច​ធ្វើ​បាន​ទៅ​កាន់​អតិថិជន​មែន​នោះ។ ​ជា​ទូទៅ​អតិថិជន​ដែល​មាន​សក្ដានុពល ​ពេញ​ចិត្ត​សេវាកម្ម​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​បង្ក​ “លក្ខណៈ​ងាយស្រួល និង ​មាន​ទំនូល​ខុសត្រូវ​ទៅ​កាន់​​ចម្ងល់​ និង រាល់​តម្រូវ​ការ​” របស់​អតិថិជន​បាន​គ្រប់​ពេល​វេលា​​យ៉ាង​មាន​​ប្រសិទ្ធភាព​។

ងាក​ទៅ​កាន់​អតិថិជន​​ចំណូល​ថ្មី​វិញ បើ​អ្នក​ចង់​​​ពង្រីក​​ទំនាក់ទំនង​ទៅ​កាន់​ពួកគេ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ ទៀត អ្នក​អាច​​អនុវត្ត​វិធី​សាមញ្ញៗ​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដោយ​គ្រាន់តែ​ ឆ្លើយ​សារ​រាល់​ ចម្ងល់ មតិ​វាយតម្លៃ តាម​រយៈ​ទូរស័ព្ទ អ៊ីមែល ឬ បណ្ដាញ​សង្គមៗ​​ផ្សេងៗ ​ត្បិតអី​សកម្មភាព​ទាំង​នេះ​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​របស់​អ្នក។ វិធីសាស្ត្រ​នេះ​មើលទៅ​វា​មិនមែន​ជា​រឿង​លំបាក​នោះ​ឡើយ ហើយ​វា​ក៏​មិនមែន​ធ្វើ​ឲ្យ​អ្នក​ខាតបង់​អ្វី​ដែរ ​ផ្ទុយ​ទៅវិញ​វា​បាន​ផ្តល់​មក​វិញ​នូវ​អ្វី​ដែល​ជា​កង្វះខាត ឬ ចំណុច​ខ្សោយ​របស់​អ្នក​ ធ្វើ​ឲ្យ​អ្នក​អាច​រក​ឃើញ​ពី​ជម្រើស​ផ្សេង​ក្រៅ​ពី​នេះ​ដែល​ល្អ​ជាង​មុន​ទៀត ​ផង។ ប៉ុន្តែ សូម​ចាំ​ថា ​ការ​ទំនាក់ទំនង​ទាំង​នេះ​ត្រូវ​តែ​ងាយ​ស្រួល​ ​មាន​ន័យ​គ្រប់គ្រាន់ ប្រៀប​ដូច​ជា​អ្នក​យល់​ចិត្ត​ថ្លើម​គ្នា​ទៅវិញ​ទៅ​មក​ជា​មួយ​គូស្នេហ៍​ដែរ។ នេះ​ហើយ​ជា​ធាតុ​ផ្សំ​នៃ​យុទ្ធសាស្ត្រ​ធ្វើ​អាជីវកម្ម ដែល​សុទ្ធតែ​អ្នក​អាច​​ធ្វើ​បាន​ដើម្បី​អន្ទងចិត្ត​អតិថិជន​ឲ្យ​មក​ ចាប់អារម្មណ៍​សេវាកម្ម​របស់​អ្នក៕

…គុណ​សម្បត្តិ​សំខាន់​ៗចំនួន​៥ ជា​មូលដ្ឋាន​គ្រឹះ​របស់​បុគ្គលិក​​​​ ដែល​​ក្រុមហ៊ុន​​មិន​ត្រូវ​មើល​រំលង​…

TheBNEWS នឹង​ចេញ​ផ្សាយ​សៀវភៅ​មួយ​ក្បាល​មាន​ឈ្មោះ​ថា​​ “ឈ្នះ​ល្បែង​អាជីវកម្ម” ​ឬ​ “Winning the Game of Business” ​នៅ​ពេល​ឆាប់​ៗខាង​មុខ​នេះ។ សៀវភៅ​នេះ​នឹង​​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ​​ដល់​ប្រិយមិត្ត​១០០​នាក់​ដំបូង​ ដែល​​​បាន​ផ្ញើ​អ៊ីមែល​របស់​ខ្លួន​មក​កាន់​​​ប្រអប់​ទទួល​​សារ (inbox) ​​ facebook ​របស់​ TheBNEWS! ​សូម​ប្រញាប់​រួស​រាន់​ឡើង​ ហើយ​សូម​ជួយ​ចែក​រំលែក​ព័ត៌មាន​នេះ​ផង​ណា! ​សូម​អរគុណ! ​​

ប្រែសម្រួល៖​ ខេវិន​​​​
ប្រភព៖​ businessknowhow

No comments:

Post a Comment