Thursday, August 13, 2015

តើធ្វើយ៉ាងណាទើបអាចក​សាង​កេរ្តិ៍ឈ្មោះ​របស់​អ្នក​ឲ្យ​ល្បី​នៅ​ក្នុង​វិស័យ​ជំនួញ?

ដើម្បី​សាង​កេរ្តិ៍ឈ្មោះ​របស់​អ្នក​ឲ្យ​ល្បី​នៅ​ក្នុង​វិស័យ​ជំនួញ ត្រូវ​អនុវត្តន៍​តាម​ជំហាន​ទាំង​៥​នេះ!ប្រភព៖​ dennischampion
ជា ​ការ​ពិត​ណាស់​នៅក្នុង​​ការ​ធ្វើ​ជំនួញ ​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន គឺ​ជា​​កត្តា​ដ៏​សំខាន់ ក្នុង​ការ​ផ្តល់​ភាព​ទុកចិត្ត​ដល់ អតិថិជន នៅ​លើ​ទីផ្សារ​ដែល​ពោរពេញ​ទៅ​ដោយ ការប្រកួតប្រជែង។ យ៉ាង​ណា​ក៏ដោយ កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ តែ​ម្យ៉ាង​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ពោល​គឺ អ្នក​ក៏​ត្រូវ​សាង​កេរ្តិ៍ឈ្មោះ បុគ្គល​នៅក្នុង​ស្ថាប័ន​ផង​ដែរ ដើម្បី​ឲ្យ​អតិថិជន កាន់​តែ​មាន​ជំនឿ​ជាក់​ខ្លាំង​ឡើង។ នៅពេល​ដែល​កេរ្តិ៍ឈ្មោះ​ផ្ទាល់​ខ្លួន​របស់​អ្នក និង កេរ្តិ៍ឈ្មោះ​របស់​ក្រុម​មាន​ភាព​ល្បីល្បាញ​ហើយ​នោះ វា​អាច​និយាយ​បាន​ថា ដំណើរ​ការ​អាជីវកម្ម​នឹង​កាន់តែ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ កាន់​តែ​ខ្លាំង​ឡើង។

ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន ដែល​ជួយ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​នាក់​មាន​ភាព​ល្បីល្បាញ៖



១) កំណត់​​ឲ្យ​ច្បាស់​ពី​ជំនាញ​របស់​អ្នក ( Determine your area of expertise)


មុន​ពេល​អ្នក​អាច​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ អ្នក​ត្រូវ​តែ​មាន​លក្ខណៈ​ពិសេស​ទៅ​លើ​ជំនាញ​អ្វី​មួយ។ ដូច្នេះ មុន​ពេល​ក្លាយ​ទៅ​ជា​អ្នកជំនាញ​លើ​ផ្នែក​អ្វីមួយ​ អ្នក​គួរ​តែ​គិត ថា​អ្នក​ពូកែ​ខាង​អ្វី ដើម្បី​ឲ្យ​មនុស្ស​ជាច្រើន​ឆាប់​ស្គាល់​សមត្ថភាព​របស់​អ្នក ដូចជា ជំនាញ​ទីផ្សារ ជំនាញ​ធនធាន​មនុស្ស ឬ ជំនាញ​គ្រប់គ្រង​ទូទៅ ជាដើម​។ បើ​អ្នក​គ្មាន​ជំនាញ​អ្វី​មួយ​ច្បាស់លាស់​ទេ វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ក្នុង​ការ​ផ្តល់​ភាព​ជឿជាក់​លើ​អតិថិជនទោះជាអ្នកអាចប្រើបុគលិកពូកែៗក្ដី​។

…មហាសេដ្ឋី​ទាំង​៨រូបដែល​​បរិច្ចាគ​ប្រាក់​ច្រើន​បំផុត​សម្រាប់​ជំនួយ​មនុស្ស​ធម៌…



២) សរសេរ និង បោះពុម្ព​ផ្សាយ​ (Start writing and publishing)


​នៅពេល​អ្នក​មាន​ជំនាញ ណាមួយ​ច្បាស់លាស់​ហើយ អ្នក​គួរ​តែ​ធ្វើការ​ចែក​រំលែក​បទពិសោធន៍​មួយ​ចំនួន ទៅដល់​មនុស្ស​ទូទៅ តាមរយៈ​ការសរសេរ​អត្ថបទ ឬ បោះពុម្ព​ជា​សៀវភៅ​ជាដើម។ ការ​ធ្វើ​បែប​នេះ ដើម្បី​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​អ្នក ត្រូវ​បាន​គេ​ឆាប់​ស្គាល់​នៅ​លើ​ទីផ្សារ។ ត្រង់​ចំនុច​នេះ នៅ​ពេល​ដែល​មាន​មនុស្ស​ជាច្រើន​ស្គាល់​អ្នក​ហើយ ពួកគេ​ប្រាកដជា មានបំណង​ចង់​សាកល្បង​ផលិតផល ឬ សេវាកម្ម​របស់​​ក្រុមហ៊ុន​អ្នក​​ជា​មិនខាន។

…បើ​ចង់​​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ គន្លឹះ​ទាំង៤នេះអាច​ជួយ​អ្នក​បាន!…



៣) បន្ថែម​ព័ត៌មាន​លម្អិត​ផ្សេងៗ​នៅ​លើ​បណ្ដាញ​សង្គម (Flesh out your social media )


នៅពេល​បច្ចុប្បន្ន​នេះ ប្រជាជន​នៅ​លើ​ពិភពលោក កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​លើ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន ដូចជា Facebook និង Twitter ជាដើម។ នេះ​គឺ​ជា​ឱកាស​ល្អ​មួយ ក្នុង​ការ​ជំរុញ​ឲ្យ​អ្នក​អាច​បញ្ជ្រាប​គំនិត និង ឥទ្ធិពល​របស់​អ្នក​ទៅ​កាន់​មនុស្ស​ទូទៅ​។ ដូច្នេះ អ្នក​គួរ​តែ​ព្យាយាម ផ្តល់​ព័ត៌មាន​ល្អៗ និង មាន​ប្រយោជន៍​ផ្សេងៗ​ទៅ​ដល់​នៅ​លើ​បណ្ដាញ​សង្គម​ទាំង​នោះ ជា​ប្រចាំ។



៤) ធ្វើ​បទ​បង្ហាញ​​នៅ​តាម ព្រឹត្តិការណ៍​សំខាន់ៗ (Giving speech at special events)


ដើម្បី​បង្ហាញថា អ្នកជា​មនុស្ស​មាន​សមត្ថភាព​ពិតប្រាកដ អ្នក​គួរ​តែ​ឆ្លៀតពេល​ បង្ហាញ​វត្តមាន នៅ​តាម​ព្រឹត្តិការណ៍​ពិសេសៗ ដើម្បី​ចែក​រំលែក​ចំណេះដឹង និង បទពិសោធន៍ ទៅ​កាន់​អ្នក​ចូលរួម។ ការ​ធ្វើបែប​នេះ ដើម្បី​បញ្ជាក់​ថា អ្នក​មាន​សមត្ថភាព​ពិតប្រាកដ ក្នុង​ការ​ធ្វើ​កិច្ចការ​ជោគជ័យ​ផ្សេងៗ។ វា​ជា​ចំណុច​ដ៏​ល្អ​មួយ ដែល​អ្នក​អាច​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​កាន់តែ​ល្បីល្បាញ​ថែម​ទៀត។

…ទម្លាប់អាក្រក់ទាំង៣នេះ មិនអាច​ធ្វើ​ឲ្យ​អ្នក​បញ្ចេញ​សក្ដានុពល​ឲ្យ​អស់​ពី​ខ្លួន​នៅ​កន្លែង​ការងារ​បាន​ឡើយ!…



៥) ត្រូវ​មាន​បណ្ដាញ ( Having network)


​នា​ពេល​បច្ចុប្បន្ន ដើម្បី​ធ្វើ​ឲ្យ​ផែនការ​របស់​អ្នក​ទទួលជោគជ័យ ការបង្កើត​បណ្ដាញ​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់។ ក្នុង​ន័យ​នេះ គឺ​អ្នក​គួរតែ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​​មនុស្ស​ល្បីៗ ដែល​មាន ដើម្បី​ចែក​រំលែក​បទពិសោធន៍​ល្អៗ ដល់​ខ្លួន​អ្នក ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន។ ម្យ៉ាងវិញទៀត នៅ​ពេល​ដែល​មាន មាន​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ល្បី​មួយ​ចំនួន​ហើយ វា​ក៏​ជា​ចំនុច​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ឆាប់​ល្បី​ផង​ដែរ៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ inc

No comments:

Post a Comment