គន្លឹះ១០ចំណុចប្រែក្លាយក្តីសុបិនរបស់អ្នកឲ្យក្លាយជាសហគ្រិន
ធាតុផ្សំនៃអាជីវកម្មប្រភព៖ rudebaguetteក្តី
ស្រមៃចង់ចាប់ផ្ដើមអាជីពក្លាយជាសហគ្រិនមួយរូប
មិនមែនជារឿងងាយស្រួលនោះទេ។
ភាពជោគជ័យរបស់សហគ្រិនទូទៅអាចកើតមានបាន
ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ពោលគឺកើតចេញពីសហគ្រិនតូចមួយ
ហើយអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្តភាពរឹងមាំក្លាយជាក្រុមហ៊ុន
ដ៏ធំ។ ជាមួយគេហទំព័រ TheBNews
ប្រិយមិត្តនឹងអាចរៀនពីចំណុចសំខាន់ ១០ខាងក្រោមនេះ
ដែលអាចជួយប្រែក្លាយក្ដីសុបិនរបស់អ្នក
ឲ្យក្លាយជាសហគ្រិនដំបូងដោយជោគជ័យបាន។
១) កំណត់ភាពខុសប្លែកគ្នាលើផលិតផល
ជាសហគ្រិនអ្នកត្រូវសម្លឹងមើលពីភាពខុសប្លែកគ្នានៃផលិតផលរបស់
អ្នកទៅនឹងផលិតផលដៃគូប្រកួតប្រជែងជាច្រើនទៀត។ ការបែងចែក ឬ
កំណត់ផលិតផលឲ្យច្បាស់លាស់ពីគេនឹងធ្វើឲ្យអតិថិជនមិនយល់ច្រឡំបាន
និងមានចំណាប់អារម្មណ៍មកគាំទ្រផលិតផលរបស់អ្នក។
២) សម្លឹងមើលបញ្ហាជាមុន
តើជឿជាក់ទេថា ផលិតផល
ឬសេវាកម្មរបស់អ្នកអាចទទួលបានការគាំទ្រពីអតិថិជន?
បើអ្នកមិនបានកំណត់បញ្ហាលើផលិតផល
ឬសេវាកម្មរបស់អ្នកឲ្យបានច្បាស់លាស់ពីតម្រូវការ
និងការចង់បានរបស់អតិថិជនទេនោះ
នោះអ្នកនឹងក្លាយជាអ្នកបរាជ័យជាក់ជាមិនខាន។
៣) ប្រើប្រាស់ពាក្យឲ្យបានច្បាស់ និងចំគោលដៅ
ក្នុងការផ្ដល់ភាពជឿជាក់ដល់អតិថិជនជាមួយសហគ្រាសរបស់អ្នក
អ្នកត្រូវបញ្ចេញទស្សនៈយ៉ាងមុតមាំប្រកបដោយទំនុកចិត្ត
ដើម្បីបញ្ជាក់ពីគោលការណ៍ទូទៅក្នុងសហគ្រាសរបស់អ្នក។
ការប្រើប្រាស់ពាក្យមិនត្រឹមត្រូវ
ជាមួយភាពមន្ទិលសង្ស័យនឹងធ្វើឲ្យអតិថិជនបាត់បង់ទំនុកចិត្តបរាជ័យ
ក្នុងជំនួញរបស់អ្នក។
៤) ចាប់ផ្តើមស្រាវជ្រាវលើមុខជំនួញរបស់អ្នក
តើវាជាផលិតផលដំបូងឬយ៉ាងណា? តើមានគូប្រជែងហើយឬនៅ?
ការស្រាវជ្រាវតាមអ៊ីនធឺណិត ពីសហគ្រាស ការប្រឹក្សា ឬ ស្នើសុំយោបល់
និងដកស្រង់បទពិសោធន៍ពីអ្នកជំនាញមុនពេលបោះទុន ជាដើម
នឹងជួយត្រួសត្រាយផ្លូវអ្នកឈានទៅរកការបើកសហគ្រាសមួយយ៉ាងល្អ
ប្រសើរ។
៥) ធ្វើការស្រាវជ្រាវម្ដងទៀត
ប្រសិនបើអ្នកណាម្នាក់គ្មានយោបល់ពីអ្វីដែលអ្នកលើកឡើង
អ្នកត្រូវព្យាយាមស្វែងរកមនុស្សផ្សេងទៀតដែលគេអាចរកឃើញពី
វិធីសាស្ត្រល្អៗក្រៅពីនេះលើផលិតផល ឬ សេវាកម្មរបស់អ្នក។
សម្រាប់អ្នកត្រូវកំណត់ និងវិភាគទៅលើលទ្ធភាពប្រកួតប្រជែង ឬ
គិតពីតម្រូវការរបស់អតិថិជន។
៦) កំណត់មូលដ្ឋានគ្រឹះរបស់អតិថិជន
ចូរកុំរំពឹងពេកថា អតិថិជននឹងជឿជាក់ ហើយត្រូវការផលិតផល ឬ
សេវាកម្មរបស់អ្នកទាំងស្រុងភ្លាមៗ។ ដូច្នេះ អ្នកត្រូវដឹងថា
តើនេះជាពេលវេលាមួយដែលអ្នកព្យាយាមពន្យល់ពួកគេឲ្យយល់ ឬ
ក៏ជាពេលដែលអ្នកត្រូវសិក្សាពីតម្រូវការរបស់អតិថិជន?
៧) កំណត់ធនធានដែលអ្នកមាន
ដើម្បីបង្កើតជំនួយមួយនោះ តើអ្នកត្រូវការធនធានអ្វីខ្លះ?
តើអ្នកត្រូវការលុយប៉ុន្មានដើម្បីបង្កើតអាជីវកម្មនេះ?
តើការផ្សព្វផ្សាយផលិតផលរបស់អ្នកធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិតឬ
តាមរយៈបុគ្គលិកផ្សព្វផ្សាយ?
នេះជាសំណួរត្រួសៗដែលអ្នកត្រូវដឹងមុនពេលបើកអាជីវកម្ម។
៨) បង្កើតគំរូដើមរបស់ផលិតផលឬ សេវាកម្ម
នេះជាដំណាក់កាលមួយដែលអ្នកត្រូវបង្កើតគំរូដើមផលិតផលឬសេវាកម្ម
របស់ក្រុមហ៊ុននាក់
ដើម្បីបង្ហាញពីចំណុចសំខាន់ៗរបស់ផលិតផលជាតម្រូវការដល់អតិថិជន។
គំរូដើមនេះត្រូវតែបង្កើតឡើងយ៉ាងច្បាស់លាស់ ងាយយល់ អាចរកបាន
និង ឆ្លើយតបតាមតម្រូវការ។
ប្រសិនបើអ្នកមិនទាន់បង្កើតគំរូដើមបាននៅឡើយទេ
អ្នកអាចរចនាឡើងនៅក្នុងប្រព័ន្ធកុំព្យូទ័រក៏បាន។
៩) ចាប់ផ្ដើមសិក្សាលើប្រាក់ចំណូល និងចំណាយ
ការគ្រប់គ្រងបែងចែកប្រាក់ចំណូល និងចំណាយគឺជារឿងសំខាន់។
អ្នកត្រូវលម្អិត និងវាយតម្លៃលើប្រាក់ចំណូលដែលរំពឹងថា
នឹងត្រូវយកទៅចំណាយដើម្បីទទួលបានផលត្រលប់មកវិញ
រួមជាមួយស្ថានភាព ឬ
ហានិភ័យមួយចំនួនដែលនឹងអាចកើតមាននៅពេលខាងមុខ។
១០) សរសេរគម្រោង
ក្ដីស្រមៃរបស់អ្នកមិនទាន់ក្លាយជាការពិតនៅឡើយទេ
ដរាបណាអ្នកគ្មានគម្រោងច្បាស់លាស់ណាមួយដើម្បីធ្វើនៅថ្ងៃស្អែក។
ដូច្នេះអ្នកត្រូវប្រាកដថា
អ្នកមានគម្រោងនៅក្នុងដៃនៅក្នុងថ្ងៃនេះ
មុនពេលចាប់ផ្ដើមធ្វើវានៅថ្ងៃស្អែក។ ប៉ុន្តែ
គម្រោងមួយចំនួនអាចផ្លាស់ប្ដូរទៅតាមកាលៈទេសៈមួយចំនួនដែល
ទាមទារឲ្យអ្នកចេះបត់បែនភ្លាមៗលើគម្រោងនោះ៕ ប្រែសម្រួល៖ K.Vin
ប្រភព៖ entrepreneur
No comments:
Post a Comment