Friday, August 7, 2015

សៀវភៅ​ ​​១៤​ក្បាល​​​ដែល​​សហគ្រិន​សតវត្ស​ទី​២១​ ​​មិន​គួរ​មើល​រំលង​!

ការ​អាន​សៀវភៅ​​បង្កើត​គំនិត​អាជីវកម្ម​កាន់​តែ​ច្រើន​ប្រភព៖​ www.businessinsider.com
មិន ​ថា​ អ្នក​ជា​​សហគ្រិន​ជើង​ចាស់​ ឬ​ក៏​សហគ្រិន​​ថ្មី​​ថ្មោង​នោះ​ទេ ​អ្វី​ដែល​ចាំ​បាច់​គឺ​សហគ្រិន​គួរ​តែ​ឆ្លង​កាត់​ដំណើរ​ការ​សិក្សា​រៀន​ សូត្រ​ឲ្យ​បាន​ច្រើន​ទាំង​មុន​​ពេល​បង្កើត​​ ​​និង​ចាប់​ផ្ដើម​​ដំណើរការ​​​​អាជីវកម្ម។ សូម្បី​តែ​អ្នក​ដែល​បាន​ឆ្លង​កាត់​ការ​សិក្សា​ពី​មុន​មក​ហើយ​ក៏​ដោយ​ ​ក៏​មិន​អាច​បញ្ចៀស​បញ្ហា​ដែល​កើត​នៅ​ក្នុង​អាជីវកម្ម​របស់​ខ្លួន​បាន​នៅ​ ឡើយ​​​ នៅ​ពេល​ដែល​ដំណើរការ​ ដែល​ទាមទារ​ឱ្យ​​មាន​ការ​សិក្សា​​ឱ្យ​បាន​ច្រើន។ ​មាន​សៀវភៅ​ប្រហែល​ជា​រាប់​ពាន់​ក្បាល​ដែល​ផ្ដល់​ចំណេះ​ដឹង​​​អំពី​ អាជីវកម្ម​​​ ​ភាព​ជា​អ្នក​ដឹក​នាំ​ ឬ​គន្លឹះ​នៃ​បង្កើត​ពាណិជ្ជ​កម្ម​​ផ្សេង​ៗ​ ប៉ុន្តែ​​ TheBnews ​ថ្ងៃ​​នេះ​​​​សូម​​លើក​យក​​​សៀវភៅ​ចំនួន ​​១៤​ក្បាល​​ដែល​កំពុង​ពេញ​និយម​ និង​អាច​ផ្ដល់​ចំណេះ​ដឹង​ច្រើន​ដល់​​មិត្ត​អ្នក​អាន​ ជា​ពិសេស​អ្នក​ដែល​​ចង់​បង្កើត​អាជីវកម្ម​ ឬ​​​ក៏​កំពុង​ដំណើរការ​អាជីវកម្ម​។ ​​ថ្វី​ត្បិត​តែ​វា​ទ្រឹស្ដី​ ក៏​ប៉ុន្តែ​អាច​ជួយ​មិត្ត​អ្នក​អាន​​ បង្កើន​ចំណេះ​ដឹង​កាន់​តែ​ច្រើន​​​ ​១) ​សៀវភៅ​ Innovator’s Dilemma​ ​ជា​សៀវភៅ​​​ដែល​​​​​​នឹង​អាច​​​ផ្លាស់​ប្ដូរ​វិធី​​​​ធ្វើ​អាជីវកម្ម​ជា​ ស្នាដៃ​​និពន្ធ​របស់​លោក​ Clayton M. Christensen ​​​សរសេរ​កាល​ពី​​ឆ្នាំ​១៩៩៧។ ​​ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​ Harvard លោក Clayton Christensen ​​ក៏​​បាន​បង្កើត​ក្រុម​ហ៊ុន​ពីរ​បី​​​ផង​ដែរ​ ​ដោយ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​​​ ​​ហើយ​ក្រោយ​មក​លោក​ក៏​បាន​​បង្កើត​សៀវភៅ​​ដ៏​​មាន​ប្រយោជន៍​​សម្រាប់​ សហគ្រិន។​ សៀវភៅ​នេះ​បញ្ជាក់​ពី​ខ្លឹម​សារ​ថា ទោះ​ជា​រឿង​រ៉ាវ​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​ដោយ​ត្រឹម​ត្រូវ​ក៏​ដោយ​ ក៏​ក្រុម​ហ៊ុន​នៅ​តែ​អាច​ក្ស័យ​ធន​បាន​ដដែល​។ ​ ២) សៀវភៅ Lean Startup គឺ ​ជា​សៀវភៅ​និយាយ​ពី​របៀប​ដែល​សហគ្រិន​សព្វថ្ងៃ​នេះ​ប្រើ​ការ​ច្នៃ​​ប្រឌិត​​ ​ដើម្បី​បង្កើត​​​អាជីវកម្ម​​ឲ្យ​ជោគ​ជ័យ​ទាំង​ស្រុង​ ដែល​និពន្ធ​ដោយ​លោក Eric Ries នៅ​ឆ្នាំ​២០១១។ មិន​ថា​ សហគ្រិន​ជា​អ្នក​ជើង​ចាស់​​​ដែល​បាន​ជួប​អ្នក​​មាន​បទ​ពិសោធន៍​ខ្ពស់​ និង​ទាប ឬក៏​អ្នក​មក​ថ្មី​វ័យ​ក្មេង​ ​និង​គ្មាន​បទ​ពិសោធន៍​យ៉ាង​ណា​ទេ ការ​កំណត់​ការ​គ្រប់​គ្រង​រយៈ​ពេល​យូរ​​​​គឺ​ជា​​សេណារីយ៉ូ​​សំខាន់​​ដែល​ សៀវភៅ​នេះ​បាន​បង្ហាញ។​​ ​ ៣) ​សៀវភៅ E-Myth របស់​លោក Michael E. Gerber ​នៅ​ឆ្នាំ​១៩៩៥។ អស់​រយៈ​ពេល​ជាង​៤០​ឆ្នាំ​មក​ហើយ​ដែល​លោក Michael Gerber បាន​ជួយ​ក្រុម​ហ៊ុន​ខ្នាត​តូច​រាប់​ពាន់​ក្រុម​ហ៊ុន​។ សៀវភៅ​នេះ​មាន​ខ្លឹម​សារ​និយាយ​អំពី​ មូលហេតុ​ដែល​ក្រុម​ហ៊ុន​ភាគ​ច្រើន​មិន​ដំណើរ​ការ ​និង​អ្វី​ដែល​ត្រូវ​ធ្វើ​ចំពោះ​​​មុខ​។ លោក Gerber បាន​​​​លើក​ឡើង​​​​ថា ​​ទោះ​ជា​សហគ្រិន​ដែល​មាន​គំនិត​ល្អ​ៗ​ក៏ដោយ តើ​ពួកគេ​ពិត​ជា​បាន​ធ្វើ​​ជា​​ពាណិជ្ជ​ករ​ល្អ​ហើយ​ឬ​នៅ?​ ​ ៤) ​សៀវភៅ Four Steps to the Epiphany របស់​លោក Steve Gary Blank នៅ​ឆ្នាំ​២០០៥។ នៅ​ក្នុង​សៀវភៅ​នេះ​ចង់​និយាយ​ពី​ វិធី​នៃ​ការ​ចាប់​ផ្ដើម​ធ្វើ​ពាណិជ្ជ​កម្ម​ដំបូង ​ការ​ដាក់​ចេញ​​នូវ​ផែនការ​​ទីផ្សារ​ និង​ការ​រៀប​​ចំ​ការ​លក់​ផលិត​ផល​ជា​ដើម។ ​ ​៥) ​សៀវភៅ How to Win Friends and Influence People របស់ ​លោក Dale Carnegie នៅ​ឆ្នាំ​១៩៩៦។ សៀវភៅ​នេះ​និយាយ​ពី​របៀប​ត្រូវ​យក​ឈ្នះ​លើ​មិត្តភ័ក្ដិ​​ និង​មាន​ឥទ្ធិពល​លើ​មនុស្ស​​ ​​ក្នុង​នោះ​មាន​ប្រធានបទ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ ​​តិចនិក​សម្រាប់​​ដោះ​ស្រាយ​​បញ្ហា​​មនុស្ស​​ វិធី​សាស្ត្រ​ ​៦​យ៉ាង​ធ្វើ​ឲ្យ​មនុស្ស​ចូល​ចិត្ត​អ្នក​ វិធី​១២​យ៉ាង​លើក​ទឹក​ចិត្ត​ឲ្យ​ទិញ​គំនិត​អ្នក​ ​​វិធី​៩​យ៉ាង​ដើម្បី​ផ្លាស់​ប្ដូរ​គំនិត​ដោយ​គ្មាន​ការ​សោក​ស្ដាយ ​និង​មាន​​គន្លឹះ​ល្អ​ៗ​ជា​ច្រើន​ទៀត។ ​ ​៦) ​សៀវភៅ Thinking, Fast and Slow របស់ ​លោក Daniel Kahneman នៅ​ឆ្នាំ​២០១១​។ ​​លោក​គឺ​ជា​​អ្នក​ចិត្តសាស្ត្រ​វិទូ​ និង​ជា​ម្ចាស់​ពាន​រង្វាន់​ណូបែល​​​ផ្នែក​សេដ្ឋកិច្ច។ ​​​សៀវភៅ​នេះ​និយាយ​ពី​របៀប​នៃ​ការ​គិត​របស់​មនុស្ស​ ​ពិពណ៌នា​​ពី​ភាព​រហ័សរហួន​ ​​ការ​ចាប់​ផ្ដើម​មាន​គំនិត​ និង​​ប្រព័ន្ធ​​ចិត្តសាស្ត្រ​ មួយ​ (emotional system 1) និង​ទ្រឹស្ដី​ជា​ច្រើន​ទៀត​​ដែល​បង្ហាត់​ឱ្យ​មនុស្ស​គិត​​​​ដោយ​យឺត​ៗ​ តែ​​​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ ​និង​ប្រសើរ​ជាង​ការ​អនុវត្ត​ភ្លាមៗ។ ​​​​​ ​​​​​​​​ ៧) សៀវភៅ​ Venture Deals: Br Smarter Than Your Lawyer and Venture Capitalist ​ របស់​លោក Brand Feld និង​លោក Jason Mendelson នៅ​ឆ្នាំ​២០១៣។ ​អ្នក​​និពន្ធ​ទាំង​ពីរ​ធ្លាប់​ធ្វើ​ការ​ងារ​​​​​ផ្នែក​​​​ផ្ដល់​ ហិរញ្ញប្បទាន​មូលធន​ដល់​ក្រុមហ៊ុន​​ជា​ច្រើន​​អស់​​ជាង​ពីរ​ទសវត្សរ៍​​​។ តាម​រយៈ​បទ​ពិសោធន៍​របស់​លោក​ លោក​បាន​​ចង​ក្រង​ពិធី​សាស្ត្រ​ និង​គន្លឹះ​មួយ​ចំនួន​​អំពី​ការ​បណ្ដាក់​ទុន​រក​ស៊ី​​រួម​គ្នា​ និង​ការ​ធ្វើ​កិច្ច​ព្រមព្រៀង​ជា​មួយ​គ្នា​ដ៏​ល្អ​ប្រសើរ​ជា​ដើម។ ​ ​​ ៨) ​សៀវភៅ​ Startup of You: Adapt to the Future, Invest in Yourself, and Transform Your Career របស់ ​លោក Reid Hoffman នៅ​ឆ្នាំ​២០១២។ លោក​ Reid Hoffman​ គឺ​​ជា​​សហ​ស្ថាបនិក​បណ្ដាញ​សង្គម​ LinkedIn ​ ​បាន​ចង​ក្រង​​សៀវភៅ​នេះ​ឡើង​​ដើម្បី​បង្ហាញ​ពី​របៀប​​ស្វែង​​យល់​បណ្ដាញ​​ ទំនាក់ទំនង​ក្នុង​សង្គម​ជា​ពិសេស​សម្រាប់​អាជីវកម្ម​ ការ​ផ្លាស់​ប្ដូរ​បណ្ដាញ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក និង​របៀប​គ្រប់​គ្រង​ខ្លួន​ឯង​ដើម្បី​កុំ​ឲ្យ​ឱកាស​របូត​ចេញ​ពី​ជីវិត​ អាជីព ​និង​ពាណិជ្ជ​កម្ម​របស់​អ្នក។ ​​ ​៩) ​សៀវភៅ Power of Habit របស់ ​លោក Charles Duhigg នៅ​ឆ្នាំ​២០១២។ សៀវភៅ​នេះ​​​និយាយ​ពី​ពិនិត្យ​មើល​ទម្លាប់​ ​និង​អាកប្ប​កិរិយា​របស់​អតិថិជន​ ​និង​ទង្វើ​ផ្សេង​ៗ​​ដែល​​​​ត្រូវ​​ និង​គួរ​​ប្រព្រឹត្តិ​។ ១០) ​សៀវភៅ Big Bang Disruption របស់​លោក Larry Downes និង​លោក ​Paul Nunes នៅ​ឆ្នាំ​២០១៤។ ខ្លឹម​សារ​នៅ​ក្នុង​សៀវភៅ​នេះ​គឺ​និយាយ​ពី​យុទ្ធសាស្ត្រ​​នៃ​ការ​វិវឌ្ឍ​​​ ដ៏​គួរ​ឲ្យ​ខ្លាច​​​ដោយ​សារ​តែ​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​ បច្ចេកវិទ្យា។ ​ ​១១) ​សៀវភៅ​ Hacker & Painters របស់​លោក​ Paul Graham ​នៅ​ឆ្នាំ​២០០៤​។ សៀវភៅ​នេះ​មាន​ខ្លឹម​សារ​បង្ហាញ​​​គំនិត​ល្អៗ​​​ដែល​​កំពុង​មាន​​ឥទ្ធិពល​​ ដោយ​សារ​​​​បច្ចេកវិទ្យា​កុំព្យូទ័រ​ និង​បច្ចេកវិទ្យា​ថ្មីៗ ដែល​​ម្ចាស់​អាជីវកម្ម​គួរ​ស្វែង​យល់​ និង​ទាយ​​យក​ប្រយោជន៍​ក្នុង​កាលៈទេសៈ​នេះ។ ​​ ​​ ១២) ​សៀវភៅ Wisdom of Failure របស់​លោក Laurence G. Weinzimmer និង​លោក Jim McConoughey នៅ​ឆ្នាំ​២០១២​។ សៀវភៅ​​បាន​ចងក្រង​​​នូវ​បរាជ័យ​របស់​​ពាណិជ្ជករ​​ និង​អាជីវកម្ម​ជា​ច្រើន​ប្រភេទ​​ដែល​បាន​កើត​ឡើង​​​នា​ពេល​កន្លង​មក។​ អ្នក​និពន្ធ​​​មិន​បាន​បង្ហាញ​ពី​របៀប​ឆ្ពោះ​ទៅ​រក​ជោគជ័យ​នោះ​ទេ​ តែ​​គាត់​បាន​ពន្លិច​ពី​បញ្ហា​ដែល​ធ្លាប់​កើត​ឡើង​ ​​​​​ដើម្បី​ឱ្យ​សហគ្រិន​រៀន​ចៀស​វាង​បញ្ហា​ទាំង​នោះ។ ​ ១៣) សៀវ​ភៅ ​​Ignore Everybody របស់ ​លោក Hugh MacLeod នៅ​ឆ្នាំ​២០០៩។ សៀវភៅ​នេះ​និយាយ​ពី​ គន្លឹះ​៣៩​យ៉ាង​អំពី​​ការ​ច្នៃ​ប្រឌិត​ និង​​ប្រែ​ក្លាយ​​ការ​ច្នៃ​ប្រឌិត​ទាំង​នេះ​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ។ ​ ១៤ សៀវភៅ​ Goal របស់​លោក Eliyah M. Goldratt នៅ​ឆ្នាំ​១៩៨៤។ ខ្លឹម​សារ​នៅ​ក្នុង​សៀវភៅ​នេះ​ចង់​និយាយ​ពី​ដំណើរ​ការ​នៃ​ការ​កែ​លម្អ​នា​ ពេល​បច្ចុប្បន្ន​ និង​របៀប​ធ្វើ​ការ​សម្រេច​ចិត្ត​ដើម្បី​ជោគ​ជ័យ​នៅ​ក្នុង​ការ​គ្រប់​គ្រង ​​និង​ពាណិជ្ជ​កម្ម​៕ ប្រែ​សម្រួល៖ ប៉ិច ស៊ីនួន
ប្រភព៖​ businessinsider ​​​​​​​

No comments:

Post a Comment