៧ជំហានដែលត្រូវធ្វើ ដើម្បីបំពេញការងារប្រកបដោយថាមពលនៅពេលព្រឹក
បើគេយកចំនួនអាយុពេញវ័យគឺ ១៨ឆ្នាំដកអាយុមធ្យមកាល ៨៦ឆ្នាំនោះគេនឹងឃើញចំនួន ៦៨ឆ្នាំ ហើយយកចំនួន ៦៨ ទៅគុណ៣៦៥ឆ្នាំគឺស្មោះនឹងប្រហែល ២៥ ០០០ថ្ងៃ។ ដូច្នេះអាចនិយាយថា បានដោយខ្លីថា គិតជាមធ្យមមនុស្សម្នាក់ក្រោយពីដំណេកប្រហែល ២៥ ០០០ដង។
តើគួរធ្វើយ៉ាងណាដើម្បីឱ្យខ្លួនអ្នក អាចបំពេញការងារបានប្រកបដោយថាមពល?
១) គិតពីថាមពលរបស់ខ្លួន
បើអ្នកចំណាយពេលគិតពីចំណុចនេះបន្តិច អ្នកប្រហែលជាដឹងថា អ្នកមានភាពល្អប្រសើរជាងមុនក្នុងការបំពេញការងារ។ នៅពេលក្រោកពីដំណេក មនុស្សយើងមានអារម្មណ៍ល្អដូច្នេះគេអាចមើលមេរៀន ឬក៏សិក្សាអ្វីមួយងាយយល់ និងចងចាំបានល្អ ហើយចូរគិតពីសុខភាពផងដែរ ដោយធ្វើការហាត់ប្រាណដើម្បីបង្កើនថាមពលសុខភាពរបស់អ្នក។
២) ត្រៀមអ្វីត្រូវធ្វើនៅពេលយប់ជាមុន
អ្នកមិនចាំធ្វើប្រការនេះឲ្យបានរាល់ថ្ងៃពេកទេ គឺគ្រាន់តែថានៅពេលអ្នកមានអ្វីត្រូវធ្វើនៅថ្ងៃស្អែកជាចាំ បាច់នោះ អ្នកគួរចំណាយពេលប្រហែល ១០នាទីរៀបចំកិច្ចការនោះសម្រាប់ពេលយប់។ បើចាំដល់ព្រឹកស្អែក អ្នកប្រហែលជាចំណាយពេលច្រើនម៉ោងដើម្បីធ្វើកិច្ចការនោះ។
៣) បិទទូរស័ព្ទហើយយកទៅទុកនៅបន្ទប់ផ្សេង
ប្រការនេះគឺចង់ឲ្យលោកអ្នកកុំនឹកចង់ឆែកមើលអត្ថបទសារ Facebook ឬ Twitter និងអ្វីផ្សេងទៀតនៅក្នុងម៉ោងពេលធ្វើការងារជាពេលវេលាដែលអ្នក បែងចែកឲ្យច្បាស់នៅក្នុងការបំពេញការងារអ្នកឲ្យមានន័យ។
៤) ធ្វើការនៅកន្លែងត្រជាក់
នៅត្រង់ចំណុចនេះ គឺស្ទើរតែគ្រប់គ្នាតែងតែប្រាថ្នាចង់បាន។ ព្រោះធ្វើការនៅកន្លែងត្រជាក់គឺមានផាសុកភាពស្រួលជាងនៅកន្លែង ក្ដៅ តែកុំឲ្យត្រជាក់ពេក។ ក្ដៅពេកធ្វើឲ្យថប់អារម្មណ៍ តែបើត្រជាក់ពេកក៏ធ្វើឲ្យស្ពឹកដៃជើងដែរ។
៥) កុំព្យាយាមអង្គុយយូរពេក
ចំណុចនេះងាយយល់ខ្លាំងណាស់ ព្រោះថា បើយើងអង្គុយយូរពេក វានាំឲ្យស្លាក់ ស្ពឹកស្រពន់ ឬមិនចេញខ្យល់ជាដើម។ ដូច្នេះយកល្អ គួរតែក្រោកដើរ ឬឈររលាស់ដៃជើងដើម្បីសម្រួលអារម្មណ៍ និងខ្យល់អុកស៊ីហ្សែន។
៦) ទទួលយករសជាតិល្អៗបំពេញថាមពលសម្រាប់ការងារ
អ្នកគួរតែទទួលទានអាហារដែលមានសារជាតិគ្រប់គ្រាន់នៅពេលព្រឹក ដើម្បីធ្វើឲ្យខួរក្បាលអ្នកគិតពីការងារបានល្អប្រសើរ។ អាហារពេលព្រឹកជាចំណែកដ៏សំខាន់មួយចំពោះខួរក្បាលយើង ព្រោះខួរក្បាលយើងធ្វើចលនាគ្រប់ពេល។
៧) បង្កើនទម្លាប់ធ្វើអ្វីម្យ៉ាងមុនចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក
មនុស្សម្នាក់ៗមានទម្លាប់ធ្វើអ្វីមួយផ្សេងៗគ្នានៅពេលព្រឹក។ អ្នកខ្លះមានទម្លាប់ហូបទឹកមួយកែវ អ្នកខ្លះទៀតចូលចិត្តហាត់ប្រាណប្រមូលអារម្មណ៍ធ្វើសមាធិ រីឯអ្នកផ្សេងទៀតមានចំណូលចិត្តលេងហ្គេមដើម្បីបង្កើនគំនិត និងភាពឆ្លាតវៃរបស់ពួកគេ។
ទោះយ៉ាងណា យុទ្ធសាស្ត្រទាំង ៧ ខាងលើនេះមិនអាចកើតឡើងស្របគ្នាបានទេ គឺវាគ្រាន់តែជាការថ្លឹងថ្លែងមើលរៀងរាល់ព្រឹកថាតើ អ្នកសម្រេចបានថ្ងៃទាំងស្រុងរបស់អ្នកឬយ៉ាងណាប៉ុណ្ណោះ។ នេះជាឱកាសដែលជារឿយៗធ្វើការកំណត់ពីជីវិតដែលយើងរស់នៅ សុខភាពដែលយើងមាន និងការងារដែលបង្កើត៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន
No comments:
Post a Comment