Friday, August 28, 2015


តើ​មាន​អ្វីខ្លះ ដែល​អាចធ្វើ​ឲ្យ​អ្នក ក្លាយជា​ខ្ញុំបម្រើ​គេ​រហូត?
រូបភាព
 
ការ​មាន ឬ​ក្រ គឺ​ស្ថិត​លើ​ខ្លួន​អ្នក ស្ថិត​លើ​សកម្មភាព​របស់​អ្នក ព្រោះ​មានតែ​ខ្លួនឯង​ទេ ដែល​អាច​សម្រេច​ជោគវាសនា​របស់ខ្លួន គ្មាន​នរណា​អាច​សម្រេច​បានឡើយ។ ដូចនេះ តើ​មាន​ទង្វើ​អ្វីខ្លះ ដែល​អាចធ្វើ​ឲ្យ​អ្នក ក្លាយជា​អ្នកបម្រើ​របស់គេ?
 
1.    ការមិន​ព្រម​សាកល្បង​អ្វីដែល​ថ្មី ហើយ​តែងតែ​គិតថា ការងារ​ទាំងអស់ សុទ្ធតែ​លំបាក សុទ្ធតែ​ស្មុគស្មាញ ដូចនេះ តែងតែ​ពន្យារ​ដល់​ស្អែក​ហើយ​ស្អែក​ទៀត មិន​ព្រម​បំពេញ​ឡើយ។
2.    ការមិន​មាន​គោលជំហរ​របស់ខ្លួន តែងតែ​ស្តាប់​តាម​ពាក្យសម្តី​របស់​អ្នកដទៃ មិន​ជឿជាក់​ខ្លួនឯង មិន​ហ៊ាន​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ទេ មានរឿង​អ្វី​តែងតែ​សួរ​យោបល់​អ្នកដទៃ។
3.    ការរៀន ដើម្បី​ប្រលង​ជាប់ តែ​មិនមែន​ដើម្បី​មក​អនុវត្ត​ជាក់ស្តែង មានន័យថា មិន​ព្រម​ចេញពី​បន្ទប់រៀន ដើម្បី​ស្វែងរក​បទពិសោធន៍​ទេ តែ​បែរជា​នៅតែ​មួយកន្លែង ព្រោះ​ខ្លាច​ពិភព​ខាងក្រៅ។
4.    ការមិន​ព្រម​អាន​អ្វីដែល​ថ្មី សុខចិត្ត​យក​ពេលវេលា ទៅធ្វើ​រឿង​ដែល​ឥតប្រយោជន៍ នោះ​នៅពេលដែល​ចូល​ចំណោម​អ្នកដទៃ គឺ​ចូល​មិន​ចុះ​ឡើយ ព្រោះ​គ្មាន​រឿង​និយាយ​ជាមួយ​គេ ដោយសារតែ​ចំណេះ​តិចពេក ការយល់ដឹង​ពី​ពិភព​ខាងក្រៅ​តិចពេក។
5.    ការ​មិនចេះ​ងឿងឆ្ងល់​នៅពេលដែល​រៀន ឬ​ពេលដែល​អាន​សៀវភៅ គ្មាន​គំនិត​ច្នៃប្រឌិត ធ្វើ​ការងារ​ងាប់ក្រឡា។
6.    ការមិន​ចេះ​ចោត​សំណួរ​សួរ​ខ្លួនឯង​ថា​តើ ខ្លួនឯង​ចង់បាន​អ្វី ចង់​ធ្វើ​អ្វី គ្មាន​គោលដៅ​ច្បាស់លាស់ ហើយ​ចេះតែ​ដើរ។
7.    ការ​មិនចេះ​ទទួលស្គាល់​ការពិត មិនចេះ​ទទួលស្គាល់​កំហុស​របស់​ខ្លួន មិនចេះ​រៀន​ពី​កំហុស​របស់ខ្លួន ចេះតែ​គេចវេស​ពី​បញ្ហា​ដែល​កើតឡើង ដោយ​មិន​រៀន​ដោះស្រាយ៕
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Thursday, August 13, 2015

វិធីសាស្ត្រ​​ ៩​យ៉ាង​ ដើម្បី​​បញ្ចុះ​បញ្ចូល​​​អតិថិជន​គ្រាក់​ៗ​ឱ្យ​ទិញ​ផលិតផល​របស់​អ្នក!

​​វិធីសាស្ត្រ​​ ៩​យ៉ាង​ ដើម្បី​​បញ្ចុះ​បញ្ចូល​​​អតិថិជន​គ្រាក់​ៗ​ឱ្យ​ទិញ​ផលិតផលប្រភព៖​ http://im.ft-static.com/
ក្នុង ​នាម​ជា​អ្នក​លក់​​ ឬ​ម្ចាស់​អាជីវកម្ម​ពិត​ណាស់​គឺ​ចង់​លក់​ទំនិញ​ ឬ​សេវាកម្ម​របស់​អ្នក​​ឱ្យ​បាន​ច្រើន​ ​ជា​ពិសេស​គឺ​ចង់​​ធ្វើ​ម៉េច​​ឱ្យ​អតិថិជន​គ្រាក់​ៗ​ទិញ​ទំនិញ​​ច្រើន​ៗ​ពី​ អ្នក ​ហើយ​​ត្រលប់​មក​ទិញ​ទំនិញ​អ្នក​​ម្ដង​ហើយ​ម្ដង​ទៀត​​។ ​​​តាម​ពិត​ទៅ ​​មាន​វិធីសាស្ត្រ​​ជា​ច្រើន​ដែល​អាច​ជួយ​អ្នក​បាន​ជុំ​​វិញ​បញ្ហា​នេះ។ ​

១) ​រៀប​ចំ​ព័ត៌មាន​ផ្សេង​ៗ​​​ពាក់ព័ន្ធ​នឹង​ទំនិញ​ ឬ​សេវាកម្ម​របស់​អ្នក​ឱ្យ​បាន​ត្រឹម​ត្រូវ​​ (Prepare appropriate and clear description of the products or services you offer)៖ ​​រាល់​ព័ត៌មាន​ពាក់ព័ន្ធ​​នឹង​​ផលិតផល​ និង​សេវាកម្ម​របស់​អ្នក​​ត្រូវ​​រៀប​ចំ​ឱ្យ​មាន​របៀប​ ​ដើម្បី​បង្ហាញ​ទៅ​ដល់​​អតិថិជន​ធំៗ​​។ ​នៅ​ពេល​ដែល​អ្នក​មាន​ព័ត៌មាន​ច្រើន​ ​និង​លម្អិត​​អំពី​ផលិតផល​ឬ​សេវាកម្ម​​របស់​អ្នក ​នោះ​​​​វា​​នឹង​ជួយ​​ឱ្យ​អតិថិជន​របស់​អ្នក​ងាយ​ស្រួល​ធ្វើ​ការ​សម្រេច​ ចិត្ត។ ​ត្រូវ​​និយាយ​ពី​ផល​ប្រយោជន៍​នៃ​ផលិតផល​របស់​អ្នក​ ​​ប៉ុន្តែ​មិន​​គួរ​​ពន្លើស​ ឬ​បំប៉ោង​​ឱ្យ​លើស​ពី​ការ​ពិត​នោះ​ទេ។ ត្រូវ​​បង្ហាញ​ដោយ​ក្ដី​ស្មោះ​ត្រង់។ ​​សូម​ឱ្យ​​​ច្បាស់​ថា​ មិន​​ត្រូវ​សន្យា​ឬ​កុហក​​អ្វី​ដែល​​ផលិតផល​របស់​អ្នក​គ្មាន​ ឬ​មិន​អាច​ផ្ដល់​ឱ្យ​បាន​ជា​ដាច់​ខាត។ ​​​

…សញ្ញាណ​សំខាន់ៗ​ទាំង​១០ បង្ហាញ​ពី​ភាព​ខុសគ្នា​រវាង​​បុគ្គល​ជោគជ័យ និងបុគ្គល​បរាជ័យ!…

២​​​​​​) ផ្ដល់​អ្វី​ដែល​ពិសេស​លើស​ពី​អ្វី​ដែល​អតិថិជន​របស់​អ្នក​រំពឹង​ទុក​ (Provide something more than is expected, a kind of bonus)៖ ​អតិថិជន​ក្ដី​ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ក្ដី​​​គឺ​ចង់​បាន​អ្វី​ដែល​ជា​ការ​បន្ថែម។ ​​អ្នក​គួរ​តែ​គិត​គួរ​ពី​ចំណុច​នេះ ​​ព្រោះ​ថា​​​ ​របស់​ទាំង​​​នោះ​​វា​មិន​ចំណាយ​អស់​ច្រើន​ទេ​ តែ​អាច​ជួយ​បង្កើត​​អារម្មណ៍​​ជា​វិជ្ជមាន​របស់​អតិថិជន​ចំពោះ​ផលិតផល​​ ឬ​ម៉ាក​​របស់​អ្នក។ ​​វា​ក៏​ធ្វើ​ឱ្យ​អតិថិជន​មាន​អារម្មណ៍​រីករាយ​ ​ចងចាំ​ និង​ឱ្យ​តម្លៃ​​​សមិទ្ធផល​របស់​អ្នក។ ​ត្រង់​ចំណុច​នេះ​ អ្នក​គួរ​​តែ​ស្វែង​រក​ ឬ​ធ្វើ​យ៉ាង​ណា​ឱ្យ​​ក្រុមហ៊ុន​​ ឬ​អាជីវកម្ម​របស់​អ្នក​មាន​លក្ខណៈ​ខុស​ប្លែក​ពី​អ្នក​​ដទៃ​ជា​ដាច់​ខាត។ ​ឧទាហរណ៍​ ​ទិញ​អតិថិជន​ទិញ​ផលិតផល​របស់​អ្នក​ច្រើន​ និង​មក​ទិញ​ជា​ញឹក​ញាប់​ អ្នក​អាច​រៀប​ចំ​ប្រតិទិន​ពិសេស​ដែល​មាន​រូប​អតិថិជន​របស់​អ្នក​ ​និង​ផ្ដល់​ឱ្យ​គាត់​ភ្ញាក់​ផ្អើល​ជា​ដើម។

៣) ​​បើ​មាន​ការ​ដឹក​ជញ្ជូន​ត្រូវ​បញ្ជាក់​ឱ្យ​ច្បាស់ (​Give clear and detailed information about the shipping or delivery in case you have)៖ ​​បើ​សិន​បើ​​​​មាន​សេវា​ដឹក​ជញ្ជូន​​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ឬ​ពី​ ប្រទេស​​មួយ​ទៅ​ប្រទេស​មួយ​ អ្នក​​ត្រូវ​តែ​កំណត់​ឱ្យ​បាន​ច្បាស់​ពី​លក្ខខណ្ឌ​ផ្សេង​ៗ។ ​អ្នក​គួរ​តែ​កំណត់​តម្លៃ​​​ដែល​ធ្វើ​​យ៉ាង​ណា​អតិថិជន​របស់​អ្នក​មិន​រុញរា ​ដោយ​សារ​តែ​តម្លៃ​​នោះ។ ​មាន​ពេល​ខ្លះ​ដើម្បី​ទាក់​ម៉ូយ​ធំ​ អ្នក​គួរ​ខាត​ជា​លើក​ដំបូង​ខ្លះ​ក៏​បាន។

…ទម្លាប់​ល្អ​ទាំង៥យ៉ាង​ដែល​មិន​អាច​មើល​រំលង ក្នុង​ពេល​អង្គុយ​ធ្វើការ!…

៤) ​​អ្នក​ត្រូវ​​ប្រាប់​អតិថិជន​ឱ្យ​​ច្បាស់​ពី​​លក្ខខណ្ឌ​​កំណត់​ផ្សេង​ៗ​រវាង​អ្នក​លក់​ និង​អ្នក​ទិញ​ (បើ​មាន)៖ ទំនិញ​ខ្លះ​ត្រូវ​មាន​ការ​​ចុះ​កិច្ច​ព្រមព្រៀង​​រវាង​ភាគី​ទាំង​ពីរ​មុន​ ការ​ទិញ​​ត្រូវ​បាន​ធ្វើ​ឡើង។ ដូច្នេះ​បើ​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​របស់​អ្នក​មាន​បែប​នេះ​ អ្នក​ត្រូវ​​ប្រាប់​ និង​ពន្យល់​អតិថិជន​ឱ្យ​​ច្បាស់​នូវ​ចំណុច​នីមួយៗ​ ចៀស​វាង​​អតិថិជន​​យល់​ច្រឡំ​ ឬ​មិន​យល់​​​ចំណុច​ណា​មួយ​បន្ទាប់​ពី​មាន​ការ​ព្រមព្រៀង​ទិញ​ផលិតផល​​របស់​ អ្នក។ ​​​ព័ត៌មាន​ដែល​អ្នក​គួរ​ប្រាប់​មាន​ ​​តម្លៃ​ផ្សេង​ៗ​​ ពន្ធ​ អាករ​លើ​តម្លៃ​បន្ថែម​ និង​​ផ្សេង​ៗ​ទៀត​​។

៥) ​អ្នក​គួរ​តែ​បង្ហាញ​​​​លិខិត​បញ្ជាក់​​ផ្សេង​ៗ​ដើម្បី​ឱ្យ​អតិថិជន​​ជឿ​ទុក ​ចិត្ត​ (Ensure your company and your brand are well known for trustworthiness)៖ ​បើ​អ្នក​មាន​លិខិត​បញ្ជាក់​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ ​អាជ្ញាប័ណ្ណ​ ​លិខិត​ចូលរួម​បេសកកម្ម​មនុស្ស​ធម៌​ និង​លិខិត​បញ្ជាក់​ផ្សេង​ៗ​ទៀត​ ​​អ្នក​គួរ​បង្ហោះ​នៅ​លើ​​គេហទំព័រ​ ឬ​បិទ​នៅ​​ក្នុង​​ការិយាល័យ​របស់​អ្នក​​ ដើម្បី​ឱ្យ​អតិថិជន​មាន​ការ​ជឿ​ទុក​ចិត្ត​​ ​ថា​ ​អាជីវកម្ម​របស់​អ្នក​ ​គឺ​ពិត​ជា​​ទទួល​បាន​ការ​អនុញ្ញាត​ និង​​មាន​សិទ្ធិ​ដំណើរការ​ស្រប​​ច្បាប់​នៅ​ក្នុង​ប្រទេស។

៦) ​ធ្វើ​យ៉ាង​ណា​ឱ្យ​អតិថិជន​ងាយ​ទាក់ទង​​អ្នក (Last but not least, be reachable)៖ ​អ្នក​គួរ​តែ​មាន​​ឯកសារ​គ្រប់​សព្វ​ ទាំង​ខិត្តប័ណ្ណ​ កាត​បញ្ជាក់​អាសយដ្ឋាន​ និង​លេខ​ទំនាក់ទំនង​ក្រុមហ៊ុន​ ​​​និង​ព័ត៌មាន​ផ្សេងៗ​​​ដើម្បី​ចែក​ជូន​អតិថិជន។ លេខ​ទូរស័ព្ទ​គួរ​តែ​​ជា​លេខ​ល្អ​បន្តិច​ដែល​ធ្វើ​ឱ្យ​អតិថិជន​ងាយ​ចំណាំ​។ ​ប្រសិន​បើ​អ្នក​មាន​​បណ្ដាញ​សង្គម​ អ្នក​គួរ​តែ​​​រក្សា​ការ​ទំនាក់ទំនង​ជា​មួយ​អតិថិជន​របស់​អ្នក​ ហើយ​ត្រូវ​ប្រាកដ​រាល់​សំណួរ​ផ្សេង​ៗ​របស់​អតិថិជន​អំពី​ផលិតផល​ ឬ​សេវាកម្ម​របស់​អ្នក​ ត្រូវ​មាន​​អ្នក​ឆ្លើយ​ភ្លាមៗ​ដើម្បី​​កុំ​ឱ្យ​អតិថិជន​ខក​ចិត្ត​ឱ្យ​សោះ។

៧) គួរ​មាន​​កម្មវិធី​ជួប​ជុំ​គ្នា​ ឬ​ជប់លៀង​ប្រចាំ​ឆ្នាំ​​ ៖ ​នៅ​ចំណុច​ខាង​លើ​ ​​​គឺ​ចង់​​​និយាយ​អំពី​កាដូ​ ឬ​របស់​បន្ថែម​ពិសេស​ដល់​អតិថិជន។ ​​បើ​អ្នក​​អាច​​ធ្វើ​បាន​ វា​រឹត​តែ​ប្រសើរ​គឺ​ ​អ្នក​គួរ​មាន​កម្មវិធី​ជប់​លៀង​​​ប្រចាំ​ឆ្នាំ​ជា​មួយ​អតិថិជន​គ្រាក់​ៗ​ របស់​អ្នក​ ហើយ​គួរ​តែ​ចែក​កាដូ​ ឬ​វត្ថុ​អនុស្សាវរីយ៍​ដល់​ពួក​គេ។ ការ​​ធ្វើ​បែប​នេះ​ គឺ​បង្ហាញ​ថា​ អ្នក​​​បាន​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អតិថិជន​ ​កាន់​តែ​ជិតស្និទ្ធ​ជា​មួយ​អតិថិជន​ ​និង​​​ធ្វើ​ឱ្យ​អតិថិជន​​​​មិន​ងាយ​បំភ្លេច​ផលិតផល​អ្នក​បាន​៕

វិធីសាស្ត្រ​​ ៩​យ៉ាង​ ដើម្បី​​បញ្ចុះ​បញ្ចូល​​​អតិថិជន​គ្រាក់​ៗ​ឱ្យ​ទិញ​ផលិតផល​របស់​អ្នក!

​​វិធីសាស្ត្រ​​ ៩​យ៉ាង​ ដើម្បី​​បញ្ចុះ​បញ្ចូល​​​អតិថិជន​គ្រាក់​ៗ​ឱ្យ​ទិញ​ផលិតផលប្រភព៖​ http://im.ft-static.com/
ក្នុង ​នាម​ជា​អ្នក​លក់​​ ឬ​ម្ចាស់​អាជីវកម្ម​ពិត​ណាស់​គឺ​ចង់​លក់​ទំនិញ​ ឬ​សេវាកម្ម​របស់​អ្នក​​ឱ្យ​បាន​ច្រើន​ ​ជា​ពិសេស​គឺ​ចង់​​ធ្វើ​ម៉េច​​ឱ្យ​អតិថិជន​គ្រាក់​ៗ​ទិញ​ទំនិញ​​ច្រើន​ៗ​ពី​ អ្នក ​ហើយ​​ត្រលប់​មក​ទិញ​ទំនិញ​អ្នក​​ម្ដង​ហើយ​ម្ដង​ទៀត​​។ ​​​តាម​ពិត​ទៅ ​​មាន​វិធីសាស្ត្រ​​ជា​ច្រើន​ដែល​អាច​ជួយ​អ្នក​បាន​ជុំ​​វិញ​បញ្ហា​នេះ។ ​

១) ​រៀប​ចំ​ព័ត៌មាន​ផ្សេង​ៗ​​​ពាក់ព័ន្ធ​នឹង​ទំនិញ​ ឬ​សេវាកម្ម​របស់​អ្នក​ឱ្យ​បាន​ត្រឹម​ត្រូវ​​ (Prepare appropriate and clear description of the products or services you offer)៖ ​​រាល់​ព័ត៌មាន​ពាក់ព័ន្ធ​​នឹង​​ផលិតផល​ និង​សេវាកម្ម​របស់​អ្នក​​ត្រូវ​​រៀប​ចំ​ឱ្យ​មាន​របៀប​ ​ដើម្បី​បង្ហាញ​ទៅ​ដល់​​អតិថិជន​ធំៗ​​។ ​នៅ​ពេល​ដែល​អ្នក​មាន​ព័ត៌មាន​ច្រើន​ ​និង​លម្អិត​​អំពី​ផលិតផល​ឬ​សេវាកម្ម​​របស់​អ្នក ​នោះ​​​​វា​​នឹង​ជួយ​​ឱ្យ​អតិថិជន​របស់​អ្នក​ងាយ​ស្រួល​ធ្វើ​ការ​សម្រេច​ ចិត្ត។ ​ត្រូវ​​និយាយ​ពី​ផល​ប្រយោជន៍​នៃ​ផលិតផល​របស់​អ្នក​ ​​ប៉ុន្តែ​មិន​​គួរ​​ពន្លើស​ ឬ​បំប៉ោង​​ឱ្យ​លើស​ពី​ការ​ពិត​នោះ​ទេ។ ត្រូវ​​បង្ហាញ​ដោយ​ក្ដី​ស្មោះ​ត្រង់។ ​​សូម​ឱ្យ​​​ច្បាស់​ថា​ មិន​​ត្រូវ​សន្យា​ឬ​កុហក​​អ្វី​ដែល​​ផលិតផល​របស់​អ្នក​គ្មាន​ ឬ​មិន​អាច​ផ្ដល់​ឱ្យ​បាន​ជា​ដាច់​ខាត។ ​​​

…សញ្ញាណ​សំខាន់ៗ​ទាំង​១០ បង្ហាញ​ពី​ភាព​ខុសគ្នា​រវាង​​បុគ្គល​ជោគជ័យ និងបុគ្គល​បរាជ័យ!…

២​​​​​​) ផ្ដល់​អ្វី​ដែល​ពិសេស​លើស​ពី​អ្វី​ដែល​អតិថិជន​របស់​អ្នក​រំពឹង​ទុក​ (Provide something more than is expected, a kind of bonus)៖ ​អតិថិជន​ក្ដី​ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ក្ដី​​​គឺ​ចង់​បាន​អ្វី​ដែល​ជា​ការ​បន្ថែម។ ​​អ្នក​គួរ​តែ​គិត​គួរ​ពី​ចំណុច​នេះ ​​ព្រោះ​ថា​​​ ​របស់​ទាំង​​​នោះ​​វា​មិន​ចំណាយ​អស់​ច្រើន​ទេ​ តែ​អាច​ជួយ​បង្កើត​​អារម្មណ៍​​ជា​វិជ្ជមាន​របស់​អតិថិជន​ចំពោះ​ផលិតផល​​ ឬ​ម៉ាក​​របស់​អ្នក។ ​​វា​ក៏​ធ្វើ​ឱ្យ​អតិថិជន​មាន​អារម្មណ៍​រីករាយ​ ​ចងចាំ​ និង​ឱ្យ​តម្លៃ​​​សមិទ្ធផល​របស់​អ្នក។ ​ត្រង់​ចំណុច​នេះ​ អ្នក​គួរ​​តែ​ស្វែង​រក​ ឬ​ធ្វើ​យ៉ាង​ណា​ឱ្យ​​ក្រុមហ៊ុន​​ ឬ​អាជីវកម្ម​របស់​អ្នក​មាន​លក្ខណៈ​ខុស​ប្លែក​ពី​អ្នក​​ដទៃ​ជា​ដាច់​ខាត។ ​ឧទាហរណ៍​ ​ទិញ​អតិថិជន​ទិញ​ផលិតផល​របស់​អ្នក​ច្រើន​ និង​មក​ទិញ​ជា​ញឹក​ញាប់​ អ្នក​អាច​រៀប​ចំ​ប្រតិទិន​ពិសេស​ដែល​មាន​រូប​អតិថិជន​របស់​អ្នក​ ​និង​ផ្ដល់​ឱ្យ​គាត់​ភ្ញាក់​ផ្អើល​ជា​ដើម។

៣) ​​បើ​មាន​ការ​ដឹក​ជញ្ជូន​ត្រូវ​បញ្ជាក់​ឱ្យ​ច្បាស់ (​Give clear and detailed information about the shipping or delivery in case you have)៖ ​​បើ​សិន​បើ​​​​មាន​សេវា​ដឹក​ជញ្ជូន​​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ឬ​ពី​ ប្រទេស​​មួយ​ទៅ​ប្រទេស​មួយ​ អ្នក​​ត្រូវ​តែ​កំណត់​ឱ្យ​បាន​ច្បាស់​ពី​លក្ខខណ្ឌ​ផ្សេង​ៗ។ ​អ្នក​គួរ​តែ​កំណត់​តម្លៃ​​​ដែល​ធ្វើ​​យ៉ាង​ណា​អតិថិជន​របស់​អ្នក​មិន​រុញរា ​ដោយ​សារ​តែ​តម្លៃ​​នោះ។ ​មាន​ពេល​ខ្លះ​ដើម្បី​ទាក់​ម៉ូយ​ធំ​ អ្នក​គួរ​ខាត​ជា​លើក​ដំបូង​ខ្លះ​ក៏​បាន។

…ទម្លាប់​ល្អ​ទាំង៥យ៉ាង​ដែល​មិន​អាច​មើល​រំលង ក្នុង​ពេល​អង្គុយ​ធ្វើការ!…

៤) ​​អ្នក​ត្រូវ​​ប្រាប់​អតិថិជន​ឱ្យ​​ច្បាស់​ពី​​លក្ខខណ្ឌ​​កំណត់​ផ្សេង​ៗ​រវាង​អ្នក​លក់​ និង​អ្នក​ទិញ​ (បើ​មាន)៖ ទំនិញ​ខ្លះ​ត្រូវ​មាន​ការ​​ចុះ​កិច្ច​ព្រមព្រៀង​​រវាង​ភាគី​ទាំង​ពីរ​មុន​ ការ​ទិញ​​ត្រូវ​បាន​ធ្វើ​ឡើង។ ដូច្នេះ​បើ​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​របស់​អ្នក​មាន​បែប​នេះ​ អ្នក​ត្រូវ​​ប្រាប់​ និង​ពន្យល់​អតិថិជន​ឱ្យ​​ច្បាស់​នូវ​ចំណុច​នីមួយៗ​ ចៀស​វាង​​អតិថិជន​​យល់​ច្រឡំ​ ឬ​មិន​យល់​​​ចំណុច​ណា​មួយ​បន្ទាប់​ពី​មាន​ការ​ព្រមព្រៀង​ទិញ​ផលិតផល​​របស់​ អ្នក។ ​​​ព័ត៌មាន​ដែល​អ្នក​គួរ​ប្រាប់​មាន​ ​​តម្លៃ​ផ្សេង​ៗ​​ ពន្ធ​ អាករ​លើ​តម្លៃ​បន្ថែម​ និង​​ផ្សេង​ៗ​ទៀត​​។

៥) ​អ្នក​គួរ​តែ​បង្ហាញ​​​​លិខិត​បញ្ជាក់​​ផ្សេង​ៗ​ដើម្បី​ឱ្យ​អតិថិជន​​ជឿ​ទុក ​ចិត្ត​ (Ensure your company and your brand are well known for trustworthiness)៖ ​បើ​អ្នក​មាន​លិខិត​បញ្ជាក់​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ ​អាជ្ញាប័ណ្ណ​ ​លិខិត​ចូលរួម​បេសកកម្ម​មនុស្ស​ធម៌​ និង​លិខិត​បញ្ជាក់​ផ្សេង​ៗ​ទៀត​ ​​អ្នក​គួរ​បង្ហោះ​នៅ​លើ​​គេហទំព័រ​ ឬ​បិទ​នៅ​​ក្នុង​​ការិយាល័យ​របស់​អ្នក​​ ដើម្បី​ឱ្យ​អតិថិជន​មាន​ការ​ជឿ​ទុក​ចិត្ត​​ ​ថា​ ​អាជីវកម្ម​របស់​អ្នក​ ​គឺ​ពិត​ជា​​ទទួល​បាន​ការ​អនុញ្ញាត​ និង​​មាន​សិទ្ធិ​ដំណើរការ​ស្រប​​ច្បាប់​នៅ​ក្នុង​ប្រទេស។

៦) ​ធ្វើ​យ៉ាង​ណា​ឱ្យ​អតិថិជន​ងាយ​ទាក់ទង​​អ្នក (Last but not least, be reachable)៖ ​អ្នក​គួរ​តែ​មាន​​ឯកសារ​គ្រប់​សព្វ​ ទាំង​ខិត្តប័ណ្ណ​ កាត​បញ្ជាក់​អាសយដ្ឋាន​ និង​លេខ​ទំនាក់ទំនង​ក្រុមហ៊ុន​ ​​​និង​ព័ត៌មាន​ផ្សេងៗ​​​ដើម្បី​ចែក​ជូន​អតិថិជន។ លេខ​ទូរស័ព្ទ​គួរ​តែ​​ជា​លេខ​ល្អ​បន្តិច​ដែល​ធ្វើ​ឱ្យ​អតិថិជន​ងាយ​ចំណាំ​។ ​ប្រសិន​បើ​អ្នក​មាន​​បណ្ដាញ​សង្គម​ អ្នក​គួរ​តែ​​​រក្សា​ការ​ទំនាក់ទំនង​ជា​មួយ​អតិថិជន​របស់​អ្នក​ ហើយ​ត្រូវ​ប្រាកដ​រាល់​សំណួរ​ផ្សេង​ៗ​របស់​អតិថិជន​អំពី​ផលិតផល​ ឬ​សេវាកម្ម​របស់​អ្នក​ ត្រូវ​មាន​​អ្នក​ឆ្លើយ​ភ្លាមៗ​ដើម្បី​​កុំ​ឱ្យ​អតិថិជន​ខក​ចិត្ត​ឱ្យ​សោះ។

៧) គួរ​មាន​​កម្មវិធី​ជួប​ជុំ​គ្នា​ ឬ​ជប់លៀង​ប្រចាំ​ឆ្នាំ​​ ៖ ​នៅ​ចំណុច​ខាង​លើ​ ​​​គឺ​ចង់​​​និយាយ​អំពី​កាដូ​ ឬ​របស់​បន្ថែម​ពិសេស​ដល់​អតិថិជន។ ​​បើ​អ្នក​​អាច​​ធ្វើ​បាន​ វា​រឹត​តែ​ប្រសើរ​គឺ​ ​អ្នក​គួរ​មាន​កម្មវិធី​ជប់​លៀង​​​ប្រចាំ​ឆ្នាំ​ជា​មួយ​អតិថិជន​គ្រាក់​ៗ​ របស់​អ្នក​ ហើយ​គួរ​តែ​ចែក​កាដូ​ ឬ​វត្ថុ​អនុស្សាវរីយ៍​ដល់​ពួក​គេ។ ការ​​ធ្វើ​បែប​នេះ​ គឺ​បង្ហាញ​ថា​ អ្នក​​​បាន​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អតិថិជន​ ​កាន់​តែ​ជិតស្និទ្ធ​ជា​មួយ​អតិថិជន​ ​និង​​​ធ្វើ​ឱ្យ​អតិថិជន​​​​មិន​ងាយ​បំភ្លេច​ផលិតផល​អ្នក​បាន​៕

ជំនាញ​គ្រឹះ​​​​៤​ដើម្បី​អភិវឌ្ឍន៍​​ខ្លួន​ឯង​ ពិតជា​មិន​អាច​ខ្វះ​បាន​​សម្រាប់​មនុស្ស​ជោគជ័យ

ជំនាញ​គ្រឹះ​​ទាំង​៤​នេះ ពិតជា​មិន​អាច​ខ្វះ​បាន​​ឡើយ​​សម្រាប់​មនុស្ស​ជោគជ័យ!ប្រភព៖​ bookkeepingfortomorrow
គ្មាន ​មនុស្ស​ណា​ចង់​បរាជ័យ​នោះ​ឡើយ ផ្ទុយទៅវិញ គឺ​ភាព​ជោគជ័យ​គឺ​ជា​ក្តី​ប្រាថ្នា​របស់​មនុស្ស​ទូទៅ មិនថា អ្នក​សិក្សា អ្នកធ្វើការ ឬ អ្នក​ជំនួញ​ឡើយ។ ភាព​ជោគជ័យ មិនមែន​កើត​ឡើង​ដោយ​ចៃដន្យ​​ឡើយ ពោល​គឺ​អ្វី​សុទ្ធតែ​មាន​ការ​រៀបចំឡើង​ដោយ​យកចិត្ត​ទុក​ដាក់ លើ​អ្វី​ដែល​មនុស្ស​ចង់​សម្រេច​បាន​។ ជាមូលដ្ឋានគ្រឹះ ដើម្បី​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ក្លាយជា​មនុស្ស​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​ធ្វើ​ការងារ​អ្វីៗ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ ហើយ​ឈរ​លើ​ទីតាំង​ជោគជ័យ​បាន​នោះ អ្នក​ត្រូវ​មាន​ជំនាញ​ពិសេស​មួយ​ចំនួន​ដូច​ខាងក្រោម៖



១) ស្គាល់​ខ្លួនឯង​ច្បាស់ (Self-Awareness )


មុន​ពេល​ផ្តើម​គិត​ធ្វើ​រឿង​អ្វីៗ ចំណុច​សំខាន់​បំផុត​ដែល​អ្នក​មិន​ត្រូវ​មើល​រំលង​នោះ គឺ ការ​ស្វែង​យល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ ថា អ្នក​ជា​មនុស្ស​ប្រភេទ​ណា ចូល​ចិត្ត​អ្វី មាន​ចំណុច​ខ្លាំង និង ចំណុច​ខ្សោយ​អ្វីខ្លះ។ មនុស្ស​ភាគច្រើន​មិន​បាន​ស្គាល់​ច្បាស់​អំពី​ខ្លួន​ឯង​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ធ្វើ​អ្វី​ប្រកប​ដោយ​ភាព​ជោគជ័យ​បាន។ ស្គាល់​ខ្លួន​ឯង មានន័យថា អ្នក​ស្គាល់​ច្បាស់ អំពី​ផ្លូវ​ត្រូវ​ដើរ​ដែល​ស្រប​នឹង​សមត្ថភាព និង អត្តចរិត​របស់​ខ្លួនឯង ដើម្បី​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ។

…ទម្លាប់​ល្អ​ទាំង៥យ៉ាង ​ដែល​​​ជួយ​ឲ្យ​​អ្នកមាន​សុខ​ភាពល្អ​!…



២) ភាព​ជឿជាក់​លើ​ខ្លួនឯង (Self-Confidence )

បើ​សូម្បី​តែ​ខ្លួនឯង​ អ្នក​មិន​ជឿជាក់​ផង តើ​ឲ្យ​នរណា​ទុក​ចិត្ត​អ្នក​? ភាព​ជឿជាក់ គឺ​ជា​ចំណុច​សំខាន់ ក្នុង​ការ​ជំរុញ​ឲ្យ​អ្នក​អាច​ធ្វើអ្វីៗ​​ បាន​យ៉ាង​ល្អ និង ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។ ដើម្បី​ក្លាយជា មនុស្ស​ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង អ្នក​ត្រូវ​ស្គាល់​ច្បាស់​នូវ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ និង ការ​អង្កេត​ជាដើម។

…រឿង​មិន​ល្អ​ទាំង ៥យ៉ាង​ដែល​អ្នក​​គួរ​ ឈប់​ធ្វើ​វា​ចាប់​ពី​ពេល​នេះ​តទៅ!…

៣) ការ​វាយ​តម្លៃ​លើ​ខ្លួនឯង ( Self-Assessment)

ជា​រៀងរាល់​ថ្ងៃ អ្នក​បាន​ធ្វើ​រឿង​ជា​ច្រើន ក្នុង​បំណង​ដើម្បី​សម្រេច​គោល​ដៅ។ ក្នុង​ស្ថានភាព​នេះ ចំណុច​ចាំបាច់​មួយ​ដែល​មិន​គួរ​មើល​រំលង​នោះ គឺ​ការ​វាយ​តម្លៃ​លើ​សមត្ថភាព​​ខ្លួនឯង ដើម្បី​ត្រួត​ពិនិត្យ​ឡើង​វិញ ថា​អ្វី​ដែល​អ្នក​បាន​ធ្វើ​កន្លង​មក គឺ​ មាន​ចំណុច​ខ្សោយ និង ចំណុច​ខ្លាំង​អ្វី​ខ្លះ។ ការ​ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​អ្នក​អាច​កែ​ប្រែ ឬ រៀបចំផែនការ​ឡើងវិញ ដើម្បី​ត្រួសត្រាយផ្លូវ​ទៅកាន់​កន្លែង​ដែល​អ្នក​ចង់​ទៅ​ដល់។

៤) ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង ( Self-Discipline)

​​ផ្លូវ​ទៅ​កាន់​ភាព​ជោគជ័យ មិន​ស្រួល​ដើរ​នោះ​ទេ អញ្ចឹង​ហើយ​បានជា មនុស្ស​ភាគតិច​ប៉ុណ្ណោះ​ដែល​សម្រេច​គោល​ដៅ។ ក្នុង​ដំណើរ​ដ៏​ស្មុគស្មាញ​នេះ អ្នក​ត្រូវ​តែ​មាន ភាព​ម្ចាស់​ការ​លើ​ខ្លួន។ មានន័យថា អ្នក​ត្រូវតែ​ច្បាស់លាស់​​លើ​អ្វី​ដែល​កំពុង​ធ្វើ បើ​ទោះ​បី​ជា​មាន បញ្ហា​ជា​ច្រើន​កើត​ឡើង​ក្តី។ ក្នុង​ន័យ​នេះ អ្នក​ត្រូវ​មាន​វិន័យ​ចំពោះ​ខ្លួនឯង​ លើ​អ្វី​ដែល​ត្រូវធ្វើ និង មិន​ត្រូវ​ធ្វើ។ មិន​ត្រូវ​ធ្វើ​ជា​មនុស្ស ដែល​ រេចុះរេឡើង ទៅតាម​ពាក្យ​សំដី​អ្នកដទៃ​នោះ​ឡើយ៕

ចង់​ក្លាយ​​ជា​អ្នក​មាន​ធ្វើ​តាម​រូបមន្ត​សាមញ្ញ​​ទាំង​៤​យ៉ាង​​​នេះ ​​​អ្នក​នឹង​ជោគជ័យ!​

 
ចង់​ក្លាយ​​ជា​អ្នក​មាន​ធ្វើ​តាម​រូបមន្ត​សាមញ្ញ​ ​ទាំង​៤​យ៉ាង​​​នេះ ​​​អ្នក​នឹង​ជោគជ័យ!​ប្រភព៖​ webatsimon
«ការ​ចំណាយ ​ឲ្យ​តិច​ជាង​​ប្រាក់​ចំណូល»​ ​វា​ជា​រូបមន្ត​សាមញ្ញ​ជា​ទី​បំផុត​ មាន​ន័យ​ថា ​ដឹង​ពី​ចំនួន​ប្រាក់​ដែល​អ្នក​រក​បាន​​ហើយ​​ចំណាយ​​ឲ្យ​តិច​ជាង​នោះ​ ​ក៏​​ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​មិន​អាច​ធ្វើ​បាន​ដូច​រូប​មន្ត​​មួយ​ឃ្លា​​​ នេះ​ទេ។​ ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ជាក់​ស្ដែង​ ការ​ចំណាយ​​មាន​ច្រើន​មុខ​ ខណៈ​ចំណូល​នៅ​​​​ដដែល​ ឬ​កើន​ឡើង​តិច​តួច​បំផុត។

ផ្ទុយ​ពី​គំនិត​​ចំណាយតិច​ជាង​ចំណូល​ មនុស្ស​ជាច្រើន​​នាក់​កំពុង​តែ​ប្រើ​បំណុល​ធនាគារ​​ ដើម្បី​យក​​ទៅ​បើក​​រក​ស៊ី​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​នាពេល​ បច្ចុប្បន្ន​នេះ​។ បំណុល​ពិត​ជា​អាច​ជួយ​ដោះ​ស្រាយ​​បញ្ហា​អ្នក​បាន​​​នៅ​ពេល​ខាង​មុខ ​ប៉ុន្តែ​ត្រូវ​ចេះ​ប្រើ​ប្រាស់​វា​ឱ្យ​មាន​ប្រសិទ្ធភាព​​។

…​ទ្រឹស្ដី​ ៥​​​ មាន​តម្លៃ​បំផុត​​របស់​លោក​ Warren Buffett ​ដែល​អ្នក​គួរ​រៀន​សូត្រ​តាម​…

​​​តើ​អ្នក​អាច​គេច​ពី​វាសនា​​​​​នៃ​មនុស្ស​ដែល​ធ្វើ​តាម​ទម្លាប់​​និង​ ចំណាយឲ្យ​​តិច​ជាង​ចំណូល​​ដើម្បី​បង្កើត​អនាគត​ឲ្យ​កាន់​តែ​មាន​បាន ​​យ៉ាង​ដូច​ម្ដ៉េច?



ជំហាន​ទី​១៖ កំណត់​ឲ្យ​ច្បាស់​ពី​ចំណូល​របស់​អ្នក​ (Step 1: Figure out how much you earn​)

ជំហាន​ដំបូង​នៃ​វិធី​ចំណាយ​តិច​ជាង​ចំណូល​នេះ​ ​គឺ​ត្រូវ​​​កំណត់​​​​​​ឱ្យ​បាន​ច្បាស់​ពី​ចំណូល​របស់​អ្នក។ បើ​អ្នក​ធ្វើ​ការ​ ​ទទួល​បាន​ប្រាក់​ខែ​ជា​ទៀង​ទាត់​​មិន​ពិបាក​នោះ​ទេ ក៏​ប៉ុន្តែ​បើ​អ្នក​​​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​​ ឬ​មាន​ការងារ​ច្រើន​មុខ​ ​អ្នក​ត្រូវ​កំណត់​វា​ឱ្យ​បាន​ច្បាស់​ ដើម្បី​ងាយ​ស្រួល​ធ្វើ​ផែនការ​ចំណាយ។ ​​អ្វី​ដែល​សំខាន់​នោះ ​គឺ​ការ​​​ធ្វើ​ផែនការ​គ្រប់​គ្រង​ប្រាក់​ចំណូល​ គឺ​​ត្រូវ​អាស្រ័យ​លើ​ប្រាក់​ចំណូល​ទៀត​ទាត់​ មិន​មែន​ពឹង​លើ​ប្រាក់​ចំណូល​រង​ក្រៅ​បាន​ ឬ​ប្រាក់​មិន​ទៀត​ទាត់​នោះ​ទេ។ ​

…ការ​យកលេស​​ដ៏​​ពេញ​និយម​​ទាំង ​៧ ​របស់​មនុស្ស​ខ្ជិល​ពី​ការ​សន្សំ​ប្រាក់​ទុក…

ជំហាន​ទី​២៖ បង្កើត​ផែន​ការ​ចំណាយ (Step 2: Come up with a spending plan)

អ្នក​មិន​ត្រូវ​កំណត់​ផែន​ការ​ថវិកា​តឹង​តែង​ ​​ដើម្បី​ធ្វើ​ឲ្យ​វិធី​នេះ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​ហិរញ្ញ​វត្ថុ​ របស់អ្នក​នោះ​ទេ​​នោះ​។ អ្នក​អាច​ប្រើ​វិធី​ដោយ​ងាយ​​ ​គឺ​ការ​​កំណត់​មូល​ដ្ឋាន​គោល​មួយ​អំពី​ថា តើ​អ្នក​នឹង​ត្រូវ​ចំណាយ​ប៉ុន្មាន​ក្នុង​មួយ​ខែ​។ អ្វី​​ដែល​សំខាន់​គឺ​ត្រូវ​ប្រាកដ​ថា ​ការ​ចំណាយ​ប្រចាំ​ខែ​របស់​អ្នក​គឺ​តិច​ជាង​ប្រាក់​ចំណូល​ប្រចាំ​ខែ ​​ដូច​អ្នក​បាន​ដឹង​នៅ​ក្នុង​ជំហាន​ទី​១​រួច​ហើយ។

​ជំហាន​ទី៣៖ ចូរ​ប្រាកដ​ថា​ ចំណាយ​ឲ្យ​កាន់​តែ​តិច​ (Step 3: Make it work by spending less)

ការ​ចំណាយ​កាន់​តែ​តិច​ ​គឺ​ជា​វិធី​ងាយ​ស្រួល​បំផុត​សម្រាប់​អ្នក​ដែល​ចង់​កាត់​បន្ថយ​ចំណាយ​ពួកគេ​ ឲ្យ​តិច​ជាង​ប្រាក់​ចំណូល​។ វា​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ដើម្បី​កាត់​បន្ថយ​​ចំណាយ​ឲ្យ​កាន់​តែ ​តិច​ជា​រឿយៗ​។ ចូរ​ចាប់​ផ្ដើម​​​កាត់​បន្ថយ​ការ​​ចំណាយ​ ដែល​មិន​​ផ្ដល់​តម្លៃ​​ដល់​អ្នក ឬ​ដែល​គ្មាន​ប្រយោជន៍​សោះ​​។



ជំហាន​ទី​៤៖ ចូរ​ខិត​ខំ​រក​ចំណូល​ឲ្យ​បាន​ច្រើន​ (Step 4: Make it work by earning more.)ការ ​រក​ប្រាក់​ចំណូល​ឲ្យបាន​​កាន់​តែ​ច្រើន ​​គឺ​ជា​វិធី​សាស្ត្រ​​ដែល​មនុស្ស​​មួយ​ចំនួន​ធំ​​ធ្លាប់​មាន​បំណង​ចង់​ធ្វើ ​ដើម្បី​​ធ្វើ​តាម​វិធី​​ចំណាយ​តិច​ជាង​ចំណូល​។ មាន​វិធី​ជាច្រើន​ ​ដែល​អ្នកអាច​​បង្កើត​ចំណូល​អ្នក​បន្ថែម​​លើ​ចំណូល​បាន​មក​ពី​​ការ​ធ្វើ​ការ ​ ​និង​ការងារ​ក្រៅ​ម៉ោងក្នុង​​ពេល​បច្ចុប្បន្ន។

ប្រែ​សម្រួល៖ សុខ មេត្តា
ប្រភព៖​ business insider

ត្រីវិស័យ​ទាំង​ ៧សម្រាប់​​សហគ្រិន​វ័យក្មេង​ និងគ្មាន​បទពិសោធន៍!

ត្រីវិស័យ​ទាំង ​៧ សម្រាប់​​សហគ្រិន​វ័យក្មេង​ និង គ្មាន​បទពិសោធន៍ប្រភព៖​ Mashable
ប្រិយមិត្ត ​មួយ​ចំនួន​ដែល​ចង់​បើក​អាជីវកម្ម​​បាន​យល់​ថា ការ​ចាប់​ផ្តើម​អាជីវកម្ម​ទាំង​វ័យ​ក្មេង​ ​និង គ្មាន​បទពិសោធន៍​ គឺ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​នោះ​បរាជ័យ។ បើ​​​អ្នក​ខ្លាច​បរាជ័យ តើ​អាច​ធ្វើ​ជា​សហគ្រិន​​ជោគជ័យ​ម្ដេច​ហ្នឹង​កើតទៅ​​? ម្យ៉ាង​វិញ​ទៀត ​តើ​បទពិសោធន៍​របស់​អ្នក​ អាច​ទទួល​បាន​​នៅ​ពេល​ណា? ការ​ពិត​ បទពិសោធន៍​ក៏​កើតឡើង​ពី​ចំណុច​សូន្យ​ដែរ ដូច្នេះ​​អ្នក​មិន​គូរ​យក​បទពិសោធន៍ និង អាយុ​មក​ធ្វើ​ជា​ហេតុផល​​នេះ​​​នោះ​ឡើយ។

ទីបំផុត​​លោក​អ្នក​ អាច​នឹង​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត មិន​ហ៊ាន​ប្រថុយប្រថាន​នោះ​ឡើយ។ ទោះបី​ជា​យ៉ាងណា​​ សូម​ប្រិយមិត្ត​ ជា​ពិសេស​អ្នក​ដែល​មាន​បំណង​ចង់​ធ្វើ​ជា​សហគ្រិន​ទាំង​វ័យ​ក្មេង សាកល្បង​ស្វែង​យល់​ពី​​យុទ្ធសាស្ត្រ​​ទាំង ​៧ ចំណុច​ខាងក្រោម​​ម្តង​មើល៍​ថា តើ​អាច​​ផ្តល់​ពន្លឺ​ដល់​អ្នក​បាន​ដែរ​ឬ​ទេ?​​



១) ​ធ្វើ​អាជីវកម្ម​​ត្រូវ​តែ​មាន​មហិច្ឆតា​ខ្ពស់ (Ambition)


វា​មិន​ងាយ​នោះ​ទេ​ សម្រាប់​សហគ្រិន​វ័យ​ក្មេង ដែល​យល់​ថា ខ្លួន​អាច​សម្រេច​បាន​គោលដៅ​របស់​ខ្លួន​បាន​ក្នុង​​រយៈ​ពេល​ខ្លី។ នោះ​ហើយ​ដែល​ថា ការ​បរាជ័យ​នឹង​រត់​មក​រក​អ្នក ហើយ​បើ​ការ​ព្យាយាម​នៅ​មាន​កម្រិត គ្មាន​មហិច្ឆតា​ចង់​យក​ឈ្នះ​នោះ​ទេ ទីបំផុត​ក៏​គ្មាន​ប្រយោជន៍​ដែរ។​ ដូច្នេះ​ហើយ ​បាន​ជា​គេ​​ផ្តល់​ដំបូន្មាន​ថា សហគ្រិន​គ្រប់រូប​ត្រូវ​មាន​​​ទស្សនវិស័យ​វែងឆ្ងាយ និង មហិច្ឆតា​ជានិច្ច​​​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វី​ដែល​ខ្លួន​ចាប់​អារម្មណ៍​ ​ជា​ពិសេស​​​ក្នុង​អាជីវកម្ម​នេះ​តែម្តង។ ស្វែង​រក​ចំណុច​ចំណុច​ខ្លាំង​របស់​អ្នក​បង្ហាញ​ដល់​​អតិថិជន​ នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុកដាក់​​នៅ​ទី​នេះ។​

…គំនិត​អាជីវកម្ម​ថ្មី​៖ ហាង​កាហ្វេ​​​​បន្លែង​​លេង​សត្វ​ចិញ្ចឹម​​គួរ​ឱ្យ​​ស្រលាញ់​ល្បី​ៗ​១០​កន្លែង​នៅ​ប្រទេស​ថៃ​…



២) ស្គាល់​ទីផ្សារ​អាជីវកម្ម​​ខ្លួន​ឯង​ឲ្យ​ច្បាស់ (Define your Market)


មាន​សហគ្រិន​ថ្មីថ្មោង​មិន​តិច​ទេ​ដែល​បរាជ័យ​ក្នុង​ចំណុច​នេះ។ នេះ​មក​ពី​ហេតុអ្វី? មក​ពី​ពួកគេ​បើក​មហិច្ឆតា​ធំ​ពេក​វាយ​តម្លៃ​ទីផ្សារ​ខាងក្រៅ​​​ ហើយ​ចាប់ផ្តើម​អាជីវកម្ម​ដោយ​មិន​មើល​សមត្ថភាព​​ខ្លួន​ឯង។ ទោះជាយ៉ាងណា​ក្តី បើ​អ្នក​ជា​និស្សិត ឬ ​គ្រាន់តែ​បើក​អាជីវកម្ម​តូចតាច​មួយ អ្នក​​​គួរតែ​តម្រង់ ទិស​​ទៅ​កាន់​ទីផ្សារ​នៅ​ជុំវិញ​អ្នក និង ស្គាល់​វា​ឲ្យ​កាន់តែ​ច្បាស់​​ជា​មុន​សិន ទើប​កំណត់​ទីផ្សារ​អាជីវកម្ម​របស់​អ្នក​ជា​ក្រោយ។ បណ្ដាញ​សង្គម ​មាន​សារសំខាន់​ណាស់​សម្រាប់​អ្នក​នៅ​ពេល​នេះ ប៉ុន្តែ​អ្វី​ដែល​សំខាន់​​អាជីវកម្ម​របស់​អ្នក​ត្រូវ​កំណត់​ក្នុង​ទំហំ​ដ៏​ ជាក់លាក់​មួយ​នៅ​លើ​ទីផ្សារ​របស់​អ្នក​ មិន​មែន​ចង់​​ក្តោប​តែ​ឯង​​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នោះ​ឡើយ។



៣) ត្រូវ​កំណត់​តម្លៃ​លើ​ផលិតផល ឬ សេវាកម្ម​របស់​អ្នក (Price Point)


​ក្នុង​ការ​​លក់​​ផលិតផល ឬ សេវាកម្ម​ណា​មួយ​ អ្នក​ត្រូវ​គិត​លទ្ធភាព​ផ្គត់ផ្គង់​​ក្នុង​កម្រិត​មួយ​​ចាំបាច់​​បំផុត​ដល់​ អតិថិជន​ក្នុង​តម្លៃ​ប្រកួតប្រជែង​មួយ។ ការ​កំណត់​​តម្លៃ​ផលិតផល​នៅ​ពេល​នេះ​ គឺ​ជា​គោលដៅ​របស់​អ្នក ហេតុដូច្នេះ មានតែ​ការ​ស្រាវជ្រាវ​តម្លៃ​ទីផ្សារ​ប៉ុណ្ណោះ​ដែល​អាច​ជួយ​អ្នក​បាន​នៅ​ពេល​ នេះ​។ សូម​ចាំ​ថា តម្លៃ​របស់​អ្នក​អាច​កើន​ឡើង​បាន លុះត្រា​តែ​ផលិតផល ឬ សេវាកម្ម​របស់​អ្នក​មាន​គុណភាព​ល្អ​តែប៉ុណ្ណោះ។

…អ្នក​ជំនាញ៖ ដើម្បី​​​ឱ្យ​អាជីវកម្ម​​កាន់​តែ​រីក​ចម្រើន​​សហគ្រិន​គួរ​​ផ្សារភ្ជាប់​​​ជា​មួយ​បច្ចេកវិទ្យា​បង្កើត​ថ្…



៤) ភាព​ស្មោះត្រង់​គឺ​ជា​រឿង​សំខាន់ (Be honest)


លោក​អ្នក​ពិត​ជា​ធ្លាប់​​ឃើញ​អាជីវកម្ម​មួយ​ចំនួន​ដែល​លក់​ជើង​ខ្លួន​ឯង​។ ព្រោះ​ហេតុអ្វី? ​គឺ​ដោយសារ​​ការ​បោក​ប្រាស់​នេះ​ឯង។ សម្រាប់​អ្នក​វិញ​ភាព​ស្មោះត្រង់​នៅ​ពេល​នេះ ត្រូវ​អនុវត្ត​ទៅ​លើ​ដៃគូ​អាជីវកម្ម​របស់​អ្នក បុគ្គលិក និង​ជា​ពិសេស​អតិថិជន​តែម្តង។ វា​ច្បាស់​ណាស់​​ដែល​ថា អាជីវកម្ម​ដំបូង​របស់​អ្នក​ពិបាក​នឹង​ជោគជ័យ តែ​អ្នក​ត្រូវ​បង្ហាញ​ភាព​ស្មោះត្រង់​មួយ​ទៅ​កាន់​ពួកគេ​ដោយ​ជឿជាក់​ថា អ្នក​ពិត​ជា​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ជោគជ័យ​នៅ​ពេល​ខាងមុខ​បាន ​ទន្ទឹម​នឹង​បង្កើត​​សេវាកម្ម ឬ ផលិតផល​ដ៏​ត្រឹមត្រូវ​មួយ​​បម្រើ​ជូន​ដល់​អតិថិជន​ដោយ​គ្មាន​ការ​ ក្លែងបន្លំ។



​​៥) ប្រើប្រាស់​បណ្ដាញ​សង្គម​​ឲ្យ​មាន​កម្រិត (Leverage Social media )​​​


នៅ​យុគសម័យ​នេះ​ យុវជន​វ័យ​ក្មេង​មាន​ទំនោរ​ទៅ​រក​បណ្ដាញ​សង្គម​ដូច​ជា​ Facebook ឬ Twitter ជា​ដើម​ត្បិត​អី​វា​មាន​សក្ដានុពល​ខ្លាំង​ណាស់​សម្រាប់​ទំនាក់ទំនង​ ហើយ​អ្នក​​​ច្បាស់​ជា​ឆ្លៀត​ឱកាស​នេះ​បញ្ជ្រាប​អាជីវកម្ម​របស់​អ្នក​ជា​មិន​ ខាន។ សូម​កុំ​ប្រញាប់ប្រញាល់​​ពេក ព្រោះ​ថា​បណ្ដាញ​សង្គម​អាច​ធ្វើ​ឲ្យ​អ្នក​ងើប​ឡើង និង ធ្លាក់​ចុះ​​ទាំង​មិន​ដឹង​ខ្លួន។ ​អ្នក​មាន​ចាំ​ទេ​ថា ចង់​ធ្វើ​អាជីវកម្ម​​អ្នក​មិន​ត្រូវ​ដាក់​ពងមាន់​ចូល​ក្នុង​កន្ត្រក​តែមួយ​ នោះ​ឡើយ។ នេះ​មានន័យ​ថា ការ​ពិសោធន៍ ​ការ​ស្រាវជ្រាវ ស្ទាបស្ទង់​វាយតម្លៃ​ដោយ​ជាក់លាក់​​ជា​មួយ​អតិថិជន​ផ្ទាល់​​លើ​អ្វី​ដែល​ អ្នក​កំពុង​តែ​ធ្វើ និង​ការ​ចំណាយ​របស់​អ្នក គឺ​ជា​រឿង​មួយ​មាន​​អាទិភាព​​ដែល​អ្នក​ត្រូវ​យកចិត្ត​ទុកដាក់។



…៥ជំហាន​​ជួយ​ឲ្យ​អ្នក​ស្វែងរក​​ដៃគូ​ត្រូវ​​មក​ធ្វើ​អាជីវកម្ម…


៦) កុំ​ភ្លេច​ការ​ទំនាក់ទំនង​សាធារណៈ (Public Relation)

​​​​​ការ​ទំនាក់ទំនង​សាធារណៈ ​យ៉ាង​​រឹងមាំ​​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​​រុល​ទៅ​មុខ​​ និង​អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​ដ៏​ច្រើន​លើសលប់។ តើ​អ្វី​ដែល​សំខាន់​នោះ​ តើ​អ្នក​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន? ពិត​មែន​ហើយ! ​សូម​អ្នក​សាកល្បង​គិត​បន្តិច​មើល​ថា តើ​អតិថិជន​ត្រូវ​ការ​អ្វី? ចាប់​អារម្មណ៍​លើ​អ្វី? មាន​ចំណាប់អារម្មណ៍​ក្នុង​​កម្រិត​ណា? នៅ​ពេល​ដែល​អ្នក​អាច​រក​ឃើញ​ចម្លើយ​នេះ សូម​ចាប់ផ្តើម​​ធ្វើ​ការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ (Media) ដូច​ជា​ការ​បង្កើត Blog ឬ Page នៅ​ក្នុង​Facebook ជា​ដើម ឬ សូម្បីតែ​ឯ​អត្ថបទ​ ឬ ខិត្តប័ណ្ណ​បោះពុម្ព​ពី​អាជីវកម្ម​ដែល​ចែក​ជូន​នៅ​ទីតាំង​អាជីវកម្ម​របស់​ អ្នក​ក៏​អាច​ជួយ​កសាង​ប្រជាប្រិយភាព​ឲ្យ​អ្នក​បាន​ដែរ។



៧)​ស្វែង​រក​បុគ្គល​គំរូ​មក​ធ្វើ​អាជីវកម្ម (Look for Mentores)


ការ​ចាប់ផ្តើម​​អាជីវកម្ម​ដំបូង​របស់​សហគ្រិន​វ័យ​ក្មេង នឹង​ជួប​អារម្មណ៍​តានតឹង រំភើប ព្រួយបារម្ភ ឬ ភ័យខ្លាច​។ល។ ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ។ ទោះបីជា​យ៉ាងណា​ក៏ដោយ សូម​ចាំ​ថា បើ​អ្នក​ជា​សហគ្រិន​ទាំង​​វ័យ​ក្មេង អ្នក​នឹង​អាច​ទទួល​បាន​បទពិសោធន៍​​​ច្រើន​ អាច​និយាយ​បាន​ថា​ល្អ​ជាង​អ្នក​ដែល​ធ្វើ​អាជីវកម្ម​ច្រើន​ឆ្នាំ​ទៀត​ផង​ក៏​ ថា​បាន ត្បិតអី​បទពិសោធន៍​ក្នុង​អាជីវកម្ម​​ធ្វើ​ឲ្យ​អ្នក​កាន់តែ​​​ស្គាល់​ សង្គ្រាម​​អាជីវកម្ម​កាន់តែ​ច្រើន​ឡើង​ដែរ​​។ យ៉ាងណា​មិញ ការ​រៀនសូត្រ​ពី​បុគ្គល​ជោគជ័យ​ មហាសេដ្ឋី អ្នក​ជំនួញ​ល្បីៗ​ណា​ម្នាក់​​មក​ធ្វើ​ជា​ត្រី​វិស័យ​សម្រាប់​អ្នក ក៏​ជា​វិធីសាស្ត្រ​​យ៉ាង​ល្អ​មួយ​អាច​ឲ្យ​​អ្នក​មាន​ទឹកចិត្ត​កាន់តែ​ខ្លាំង ​ឡើង ដោយ​មិន​រាថយ៕

ប្រែសម្រួល៖ ខេវិន​​
ប្រភព៖​ entrepreneur

៥ជំហាន​​ជួយ​ឲ្យ​អ្នក​ស្វែងរក​​ដៃគូ​ត្រូវ​​មក​ធ្វើ​អាជីវកម្ម

៥ ជំហាន​​ជួយ​ឲ្យ​អ្នក​អាច​ស្វែងរក​ដៃគូ​​ដ៏​ល្អ​មក​ធ្វើ​អាជីវកម្មប្រភព៖​ tweakyourbiz
គម្រោង ​​អាជីវកម្ម ដើមទុន និងធនធាន​មនុស្ស គឺ​ជា​​ចំណុច​សំខាន់​បំផុត​សម្រាប់​បើក​អាជីវកម្ម​របស់​អ្នក​។ បើ​អ្នក​មាន​​គម្រោង​អាជីវកម្ម និង ដើមទុន​​គ្រប់គ្រាន់ តែ​គ្មាន​ធន់​ធាន​មនុស្ស​មក​ដឹក​នាំ​អាជីវកម្ម​របស់​អ្នក អាជីវកម្ម​នោះ​ក៏​មិន​អាច​មាន​ដង្ហើម​បាន​យូរ​នោះ​ដែរ។ ​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​ត្រូវ​​ធ្វើ​ដូចម្តេច​ទើប​អាច​ជ្រើសរើស​ដៃគូ​អាជីវកម្ម​ដ៏​ល្អ​ម្នាក់​ បាន? ចម្ងល់​របស់​​​អ្នក​​អាច​ដោះស្រាយ នៅ​ពេល​ដែល​លោក​អ្នក​អនុវត្ត​​តាម​ជំហាន៥ ​ខាងក្រោម​នេះ៖​



១) បង្ហាញ​​ចំណុច​ខ្លាំង​របស់​អ្នក (Start with your own strengths)​


ចំណុច​នេះ​​ អ្នក​ត្រូវ​​សរសេរ​លម្អិត​រៀបរាប់​​​ពី​​សមត្ថភាព​ការងារ​របស់​​ខ្លួន​អ្នក​ ផ្ទាល់ ( Job Description) ដោយ​​បង្ហាញ​គម្រោង​មួយ​ដែល​អ្នក​នឹង​បន្ត​ធ្វើ​នៅ​ពេល​ខាងមុខ​​យ៉ាង​ល្អ​ បំផុត និង មាន​ភាព​ជឿជាក់។ អ្នក​ក៏​ចង់​ឲ្យ​ដៃគូ​របស់​អ្នក​ ក្លាយ​ជា​​មនុស្ស​ដែល​មាន​ជំនាញ​បន្ថែម និង ចំណេះដឹង ដូច្នេះ​​អ្នក​ត្រូវ​បង្ហាញ​ថា តើ​ដៃគូ​របស់​អ្នក​ នឹង​ត្រូវ​​ដើរតួ​សំខាន់​​ក្នុង​ការ​កម្រិត​ណា​លើ​ការ​សម្រេចចិត្ត​នានា​ របស់​ក្រុមហ៊ុន និង ពេល​ដំណើរការ​អាជីវកម្ម? សូម​ចាំ​ថា បើ​អ្នក​បើក​ក្រុមហ៊ុន​សហកម្មសិទ្ធិ ដាច់ខាត​មិន​ត្រូវ​ប្រើ​រូបមន្ត​ ៥០-៥០​នោះ​ឡើយ ព្រោះ​ក្រុមហ៊ុន​បែប​នេះ នឹង​​អវត្តមាន​អ្នក​ឯករាជ្យ​សម្រេច​ចិត្ត​​លើ​កិច្ចការ​​របស់​ក្រុមហ៊ុន។

…ដើម្បី​រកស៊ី​ជា​មួយមិត្តភក្ដិ​ប្រកប​ដោយ​ជោគជ័យ ត្រូវ​មាន៤ចំណុច​នេះ!…



​​២) បង្ហាញ​​ពី​តម្រូវការ​របស់​អ្នក ( Show your needs)


​អ្នក​កំពុង​ត្រូវការ​បុគ្គល​ដ៏​មាន​សក្ដានុពល​ម្នាក់​មក​ធ្វើ​អាជីវកម្ម​ ជាមួយ​អ្នក​ ដូច្នេះ​អ្នក​​ត្រូវ​បង្ហាញ​ទៅ​​​កាន់​ពួកគេ​​ថា តើ​អ្នក​ត្រូវ​ការ​អ្វី? អ្នក​ផ្គត់ផ្គង់ អតិថិជន ឬ សហការី? ការ​បង្ហាញ​ពី​តម្រូវ​ការ​នៅពេល​នេះ​ ​ដើម្បី​បញ្ជាក់​ទៅ​កាន់​ពួកគេ​ថា អ្នក​កំពុង​ត្រូវ​ការ​បុគ្គល​ម្នាក់​ដែល​មាន​​សមត្ថភាព​ពិត​ប្រាកដ​មួយ​ ក្នុង​មុខ​តំណែង​ណា​មួយ​នៃ​អាជីវកម្ម​របស់​អ្នក។ ​បើ​អ្នក​មិន​មាន​មាន​ភាព​ច្បាស់លាស់​នៅ​ក្នុង​ចំណុច​នេះ​ទេ​នោះ អ្នក​នឹង​ពិបាក​ស្វែងរក​ដៃគូ​អាជីវកម្ម​មួយ​ជាក់ជា​មិន​ខាន។



៣) កំណត់​​តម្លៃ​នានា​ដែល​អ្នក​​ស្វែងរក (Identify the values you seek)


មិន​ថា​បុគ្គល​ម្នាក់​​នោះ​​បាន​បំពេញ​តួនាទី​ជា​ដៃគូ ឬ មុខងារ​ជា​សមាជិក​ដ៏​សំខាន់​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក​យ៉ាងណា​ក៏ដោយ ​បុគ្គល​ម្នាក់​នោះ​​​នឹង​មាន​ឥទ្ធិពល​លើ​រូបភាព​​​​នៃ​កិច្ចការ​ទាំង​ក្នុង ​ និង ក្រៅ ក្រុមហ៊ុន​។ ប្រសិន​បើ​ការ​ប្ដេជ្ញា​ចិត្ត ភាព​ស្មោះត្រង់ សុចរិត​ភាព គឺ​ជា​គុណ​តម្លៃ​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​ក្នុង​អាជីវកម្ម​​របស់​អ្នក អ្នក​ត្រូវ​វិនិច្ឆ័យ​ជា​មុន​ថា ​រាល់​ការ​សម្រេចចិត្ត​​របស់​អ្នក ត្រូវ​យក​គោលការណ៍​ទាំង​នេះ​​ជា​ត្រីមុខ​រវាង​សមាជិក​ម្នាក់​ទៅ​សមាជិក​ ម្នាក់​ទៀត​​។

…បើ​ចង់​​ក្លាយ​ជា​អ្នក​គ្រប់គ្រង ប្រកប​ដោយ​ភាព​ជឿជាក់​ខ្ពស់​ ត្រូវ​គិត​លើ​ចំណុច​ទាំង​៤​នេះ!…>



៤) បើក​ចិត្ត​ឲ្យ​ទូលាយ (Open your mind)


ការ​ពិត​មនុស្ស​ជា​ច្រើន​ដែល​ចង់​រកស៊ី​ (បើក​អាជីវកម្ម​)ជា​មួយ​អ្នក​មិនមែន​​សុទ្ធតែ​ជា​អ្នក​មាន​ដើមទុន​​ គ្រប់គ្រាន់​នោះ​ឡើយ។ មាន​អ្នក​ខ្លះ​មាន​លុយ តែ​គ្មាន​គំនិត​​រកស៊ី​ ហើយ​អ្នក​ខ្លះ​ទៀត​មាន​គំនិត​រកស៊ី ​តែ​គ្មាន​លុយ ហើយ​ក៏​មាន​ដែរ​អ្នក​វិនិយោគ​ដែល​ពោរពេញ​ដោយ​សក្ដានុពល​មិន​ចង់​​មក​រកស៊ី​ ជា​មួយ​អ្នក​។ តើ​មនុស្ស​ទាំង​បី​​ប្រភេទ​នេះ​អ្នក​ត្រូវ​ជ្រើសរើស​យក​មួយ​ណា?


ការ​ស្វែង​រក​ដៃគូ​ក្នុង​អាជីវកម្ម​​​អ្នក​ត្រូវ​ការ​អ្នក​ដែល​មាន​ ដើមទុន ប៉ុន្តែ​អ្នក​ដែល​​​​គំនិត​​ល្អ​ក្នុង​អាជីវកម្ម​អ្នក​ក៏​មិន​ត្រូវ​មើល​ រំលង​នោះ​ដែរ ​អាច​និយាយ​ថា ជា​បុគ្គល​សំខាន់​ជាង​អ្នក​មាន​ដើម​ទុន​ទៅ​ទៀត។ ព្រោះ​អ្វី? ព្រោះ​ថា​គំនិត​សំបូរ​បែប​ពោរពេញ​ដោយ​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​ អាជីវកម្ម​របស់​បុគ្គល​នោះ​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​រីកចម្រើន​ បាន។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​​ថា តើ​ស្ថានភាព​អាជីវកម្ម​របស់​អ្នក​នៅ​ពេល​នេះ​ត្រូវ​ការ​ដៃគូ​ប្រភេទ​ណា? ​



៥) ស្វែង​យល់​ពី​សក្ដានុពល​របស់​ដៃគូ (Seek your partner’s potential)


បន្ទាប់​ពី​បាន​បង្ហាញ​សក្ដានុពល​របស់​អ្នក​ទៅ​កាន់​ដៃគូ ដូច​បាន​រៀបរាប់​នៅ​ក្នុង​ចំណុច​ទី​១ ឥឡូវ​នេះ​ដល់ពេល​ដែល​អ្នក​ត្រូវ​ស្វែង​យល់​ពី​ចំណុច​ខ្លាំង​​ដៃគូ​របស់​អ្នក ​វិញ​ម្តង។ ប្រការ​ដ៏​សំខាន់​អ្នក​ត្រូវ​មើល​ប្រវត្តិ​រូប​​ដៃគូ​របស់​អ្នក​ឲ្យ​បាន​ ច្បាស់លាស់​បំផុត​ថា ​តើ​ដៃគូ​របស់​អ្នក​​មាន​ចំណុចខ្លាំង និង ចំណុច​ខ្សោយ​​​អ្វី​ខ្លះ? ​តើ​ដៃគូ​​របស់​អ្នក​មាន​ការ​​ប្ដេជ្ញា​ចិត្ត ​ការ​លើកទឹកចិត្ត និង សមត្ថភាព​ក្នុង​កម្រិត​ណា​ក្នុង​អាជីវកម្ម? ការ​ពនិត្យ​មើល​ចំណុច​ទាំង​នេះ​ដើម្បី​ឲ្យ​អ្នក​​​ និង ដៃគូ​របស់​អ្នក​មាន​ទំនួល​ខុសត្រូវ​ប្រកប​ដោយ​ទំនុកចិត្ត និង ស្គាល់​ពី​តួនាទី​​​របស់​ខ្លួន​​អ្វី​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ពេល​ខាងមុខ។​​​ ​


តើធ្វើយ៉ាងណាទើបអាចក​សាង​កេរ្តិ៍ឈ្មោះ​របស់​អ្នក​ឲ្យ​ល្បី​នៅ​ក្នុង​វិស័យ​ជំនួញ?

ដើម្បី​សាង​កេរ្តិ៍ឈ្មោះ​របស់​អ្នក​ឲ្យ​ល្បី​នៅ​ក្នុង​វិស័យ​ជំនួញ ត្រូវ​អនុវត្តន៍​តាម​ជំហាន​ទាំង​៥​នេះ!ប្រភព៖​ dennischampion
ជា ​ការ​ពិត​ណាស់​នៅក្នុង​​ការ​ធ្វើ​ជំនួញ ​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន គឺ​ជា​​កត្តា​ដ៏​សំខាន់ ក្នុង​ការ​ផ្តល់​ភាព​ទុកចិត្ត​ដល់ អតិថិជន នៅ​លើ​ទីផ្សារ​ដែល​ពោរពេញ​ទៅ​ដោយ ការប្រកួតប្រជែង។ យ៉ាង​ណា​ក៏ដោយ កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ តែ​ម្យ៉ាង​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ពោល​គឺ អ្នក​ក៏​ត្រូវ​សាង​កេរ្តិ៍ឈ្មោះ បុគ្គល​នៅក្នុង​ស្ថាប័ន​ផង​ដែរ ដើម្បី​ឲ្យ​អតិថិជន កាន់​តែ​មាន​ជំនឿ​ជាក់​ខ្លាំង​ឡើង។ នៅពេល​ដែល​កេរ្តិ៍ឈ្មោះ​ផ្ទាល់​ខ្លួន​របស់​អ្នក និង កេរ្តិ៍ឈ្មោះ​របស់​ក្រុម​មាន​ភាព​ល្បីល្បាញ​ហើយ​នោះ វា​អាច​និយាយ​បាន​ថា ដំណើរ​ការ​អាជីវកម្ម​នឹង​កាន់តែ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ កាន់​តែ​ខ្លាំង​ឡើង។

ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន ដែល​ជួយ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​នាក់​មាន​ភាព​ល្បីល្បាញ៖



១) កំណត់​​ឲ្យ​ច្បាស់​ពី​ជំនាញ​របស់​អ្នក ( Determine your area of expertise)


មុន​ពេល​អ្នក​អាច​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ អ្នក​ត្រូវ​តែ​មាន​លក្ខណៈ​ពិសេស​ទៅ​លើ​ជំនាញ​អ្វី​មួយ។ ដូច្នេះ មុន​ពេល​ក្លាយ​ទៅ​ជា​អ្នកជំនាញ​លើ​ផ្នែក​អ្វីមួយ​ អ្នក​គួរ​តែ​គិត ថា​អ្នក​ពូកែ​ខាង​អ្វី ដើម្បី​ឲ្យ​មនុស្ស​ជាច្រើន​ឆាប់​ស្គាល់​សមត្ថភាព​របស់​អ្នក ដូចជា ជំនាញ​ទីផ្សារ ជំនាញ​ធនធាន​មនុស្ស ឬ ជំនាញ​គ្រប់គ្រង​ទូទៅ ជាដើម​។ បើ​អ្នក​គ្មាន​ជំនាញ​អ្វី​មួយ​ច្បាស់លាស់​ទេ វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ក្នុង​ការ​ផ្តល់​ភាព​ជឿជាក់​លើ​អតិថិជនទោះជាអ្នកអាចប្រើបុគលិកពូកែៗក្ដី​។

…មហាសេដ្ឋី​ទាំង​៨រូបដែល​​បរិច្ចាគ​ប្រាក់​ច្រើន​បំផុត​សម្រាប់​ជំនួយ​មនុស្ស​ធម៌…



២) សរសេរ និង បោះពុម្ព​ផ្សាយ​ (Start writing and publishing)


​នៅពេល​អ្នក​មាន​ជំនាញ ណាមួយ​ច្បាស់លាស់​ហើយ អ្នក​គួរ​តែ​ធ្វើការ​ចែក​រំលែក​បទពិសោធន៍​មួយ​ចំនួន ទៅដល់​មនុស្ស​ទូទៅ តាមរយៈ​ការសរសេរ​អត្ថបទ ឬ បោះពុម្ព​ជា​សៀវភៅ​ជាដើម។ ការ​ធ្វើ​បែប​នេះ ដើម្បី​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​អ្នក ត្រូវ​បាន​គេ​ឆាប់​ស្គាល់​នៅ​លើ​ទីផ្សារ។ ត្រង់​ចំនុច​នេះ នៅ​ពេល​ដែល​មាន​មនុស្ស​ជាច្រើន​ស្គាល់​អ្នក​ហើយ ពួកគេ​ប្រាកដជា មានបំណង​ចង់​សាកល្បង​ផលិតផល ឬ សេវាកម្ម​របស់​​ក្រុមហ៊ុន​អ្នក​​ជា​មិនខាន។

…បើ​ចង់​​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ គន្លឹះ​ទាំង៤នេះអាច​ជួយ​អ្នក​បាន!…



៣) បន្ថែម​ព័ត៌មាន​លម្អិត​ផ្សេងៗ​នៅ​លើ​បណ្ដាញ​សង្គម (Flesh out your social media )


នៅពេល​បច្ចុប្បន្ន​នេះ ប្រជាជន​នៅ​លើ​ពិភពលោក កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​លើ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន ដូចជា Facebook និង Twitter ជាដើម។ នេះ​គឺ​ជា​ឱកាស​ល្អ​មួយ ក្នុង​ការ​ជំរុញ​ឲ្យ​អ្នក​អាច​បញ្ជ្រាប​គំនិត និង ឥទ្ធិពល​របស់​អ្នក​ទៅ​កាន់​មនុស្ស​ទូទៅ​។ ដូច្នេះ អ្នក​គួរ​តែ​ព្យាយាម ផ្តល់​ព័ត៌មាន​ល្អៗ និង មាន​ប្រយោជន៍​ផ្សេងៗ​ទៅ​ដល់​នៅ​លើ​បណ្ដាញ​សង្គម​ទាំង​នោះ ជា​ប្រចាំ។



៤) ធ្វើ​បទ​បង្ហាញ​​នៅ​តាម ព្រឹត្តិការណ៍​សំខាន់ៗ (Giving speech at special events)


ដើម្បី​បង្ហាញថា អ្នកជា​មនុស្ស​មាន​សមត្ថភាព​ពិតប្រាកដ អ្នក​គួរ​តែ​ឆ្លៀតពេល​ បង្ហាញ​វត្តមាន នៅ​តាម​ព្រឹត្តិការណ៍​ពិសេសៗ ដើម្បី​ចែក​រំលែក​ចំណេះដឹង និង បទពិសោធន៍ ទៅ​កាន់​អ្នក​ចូលរួម។ ការ​ធ្វើបែប​នេះ ដើម្បី​បញ្ជាក់​ថា អ្នក​មាន​សមត្ថភាព​ពិតប្រាកដ ក្នុង​ការ​ធ្វើ​កិច្ចការ​ជោគជ័យ​ផ្សេងៗ។ វា​ជា​ចំណុច​ដ៏​ល្អ​មួយ ដែល​អ្នក​អាច​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​កាន់តែ​ល្បីល្បាញ​ថែម​ទៀត។

…ទម្លាប់អាក្រក់ទាំង៣នេះ មិនអាច​ធ្វើ​ឲ្យ​អ្នក​បញ្ចេញ​សក្ដានុពល​ឲ្យ​អស់​ពី​ខ្លួន​នៅ​កន្លែង​ការងារ​បាន​ឡើយ!…



៥) ត្រូវ​មាន​បណ្ដាញ ( Having network)


​នា​ពេល​បច្ចុប្បន្ន ដើម្បី​ធ្វើ​ឲ្យ​ផែនការ​របស់​អ្នក​ទទួលជោគជ័យ ការបង្កើត​បណ្ដាញ​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់។ ក្នុង​ន័យ​នេះ គឺ​អ្នក​គួរតែ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​​មនុស្ស​ល្បីៗ ដែល​មាន ដើម្បី​ចែក​រំលែក​បទពិសោធន៍​ល្អៗ ដល់​ខ្លួន​អ្នក ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន។ ម្យ៉ាងវិញទៀត នៅ​ពេល​ដែល​មាន មាន​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ល្បី​មួយ​ចំនួន​ហើយ វា​ក៏​ជា​ចំនុច​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ឆាប់​ល្បី​ផង​ដែរ៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ inc

ហេតុ​អ្វី​បាន​ជា​អតិថិជន​ត្រូវ​ជ្រើសរើស​អ្នក​ តែ​មិនមែន​ជា​គូប្រជែង​​របស់​អ្នក?

ការ​ប្រកួតប្រជែង​ក្នុង​អាជីវកម្ម​ប្រភព៖​ webdesy
ម្ចាស់ ​អាជីវកម្ម​ទូទៅ​​​ពិត​ជា​ចង់​យក​ឈ្នះ​គូប្រជែង​របស់​ខ្លួន និង ចង់​​ឲ្យ​មាន​​អតិថិជន​មក​ប្រើប្រាស់​សេវាកម្ម​របស់​​ខ្លួន​កាន់តែ​ច្រើន​ កាន់តែ​ល្អ។ ​នេះ​ជា​បំណង​ប្រាថ្នា​មួយ​ក៏​ពិតមែន តែ​បញ្ហា​ត្រង់​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច​​ខ្លះ​ដើម្បី​សម្រេច​បំណង​នេះ​បាន? ឆ្លើយតប​នឹង​​សំនួរ​នេះ សូម​មិត្ត​អ្នកអាន ជា​ពិសេស​ម្ចាស់​អាជីវកម្ម​ទាំងឡាយ សាកល្បង​អនុវត្ត​គន្លឹះ​ខ្លីៗ​ចំនួន​៣ ជា​មួយ​ TheBNEWS ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ ពី​យុទ្ធសាស្ត្រ​ទាក់ទាញ​អតិថិជន​ ដែល​មាន​ដូច​ខាងក្រោម​នេះ៖ ​​​

១) ការ​ផ្តល់​ជូន​អតិថិជន​ត្រូវ​តែ​ធ្វើ​ឲ្យ​ខុស​ប្លែក​ពី​គូប្រជែង

ទោះបីជា​អាជីវកម្ម​​របស់​​ដូច​គ្នា​ទៅ​គូប្រជែង​ តែ​អ្នក​ត្រូវ​ចាំ​ថា ​ការ​ផ្តល់​ជូន​សេវាកម្ម​របស់​​ត្រូវតែ​ធ្វើ​​ឲ្យ​”ខុសប្លែក”​ ពី​គូប្រជែង។ សហគ្រិន​ថ្មីថ្មោង​អាច​ជួប​បញ្ហា​​មួយ​ចំនួន​ ដូច​ជា​ពុំ​មាន​អតិថិជន​ច្រើន​​ចំណាប់​អារម្មណ៍​ទៅ​នឹង​អាជីវកម្ម​ថ្មី​របស់ ​ខ្លួន តែ​បញ្ហា​នេះ​អាច​កែ​​បាន ពោល​​គឺ​អ្នក​អាច​ពង្រីក​ពេលវេលា​​លក់​ផលិតផល​ ឬ​សេវាកម្ម​ឲ្យ​​បាន​​យូរ​ជាង​គូប្រជែង។

ជម្រើស​ផ្សេង​ទៀត​ក្រៅ​ពី​នេះ គឺ​ការ​បង្កើត “​​ជម្រើស​សេវាកម្ម” ​សម្រាប់​​ផ្តល់​ជូន​​អតិថិជន​​ឲ្យ​បាន​កាន់តែ​ច្រើន​។ ឧទាហរណ៍ បើ​អ្នក​ចង់​បើក​សេវាកម្ម​ថត​រូប អ្នក​គួរតែ​បង្កើត​ជម្រើស​ប្រភេទ​រូបថត​ឲ្យ​បាន​​​ច្រើន​ប្រភេទ ឬ ទំហំ​ តាម​តែ​អាច​ធ្វើ​បាន​ ដូច​ជា​ប្រភេទ​​(៣x៤ ៤x៦…) ការ​បោះ​ពុម្ព​រូបភាព ១៦x២០ ​សេវាកម្ម​​បោះពុម្ព​​ជា 3D និង សេវាកម្ម​ផ្សេង​ទៀត​ដែល​អ្នក​អាច​ផ្តល់​ជូន​បាន។ អ្នក​ត្រូវ​យល់​ថា ជម្រើស​សេវាកម្ម​របស់​អ្នក​ផ្តល់​ជូន​អតិថិជន​កាន់តែ​ច្រើន​ នឹង​ធ្វើ​ឲ្យ​អតិថិជន​មាន​ចំណាប់​អារម្មណ៍​កាន់តែ​ច្រើន ហើយ​ទី​បំផុត​ពួកគេ​នឹង​​ជ្រើសរើស​​ជម្រើស​សេវាកម្ម​​យ៉ាង​សំបូរ​បែប​ណា​មួយ ​​​​​របស់​​អ្នក។ វា​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ច្រើន​នោះ​ឡើយ តែ​វា​បាន​នាំ​មក​​នូវ​​​គុណ​តម្លៃ​​ជា​ច្រើន​ទៀត​ដល់​អតិថិជន​ដែល​ជា​ មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​​ភាព​លូតលាស់​អាជីវកម្ម​របស់​អ្នក។

…មាន​អាជីព​ជា​តារា​សម្ដែង​តែ Brad Pitt និង Angelina Jolie ក៏​មាន​មេរៀន​៣ សម្រាប់​​សហគ្រិន​​អាច​​រៀនសូត្រ​បាន​ដែរ…

២) បង្កើន​តម្លៃ​​សេវាកម្ម​របស់​អ្នក​ឲ្យ​បាន​ខ្ពស់​ជាង​គូប្រជែង​​បន្តិច​​​​​​​

មក​ដល់​ចំណុច​នេះ លោកអ្នក​ប្រហែល​ជា​គិត​ថា វា​ជា​រឿង​ខុសឆ្គង​ដែល​ហ៊ាន​​លក់​សេវាកម្ម​របស់​ខ្លួន​ឲ្យ​ “ខ្ពស់​ជាង​” គូប្រជែង ​ ខណៈ​គូប្រជែង​កំពុង​តែ​ឡើង​កូដ​ស្រាប់​នោះ។ ការ​ពិត​វា​មិនមែន​ដូច្នេះ​នោះ​ឡើយ តែ​វា​ជា​​យុទ្ធសាស្ត្រ​ដ៏​ល្អ​មួយ​ទេតើ! ឥឡូវ​នេះ​ដល់​ពេល​​ដែល​លោក​អ្នក​មក​ស្វែង​យល់​ពី​ចំណុច​​នេះ​ទាំងអស់គ្នា​ថា បើ​អ្នក​មិន​ឲ្យ​តម្លៃ​​សេវាកម្ម ការ​ខិតខំ​ព្យាយាម បទពិសោធន៍ និង ​ផលិតផល​ចុងក្រោយ​របស់​អ្នក អ្នកដទៃ​ក៏​មិន​ឲ្យ​តម្លៃ​សេវាកម្ម​របស់​អ្នក​​ដូចគ្នា។ អ្នក​គ្រាន់តែ​ បង្កើន​តម្លៃ​នៅ​ពេល​ណា​​ដែល​គូប្រជែង​របស់​អ្នក​គ្មាន​លទ្ធភាព ឬ សមត្ថភាព​ផ្តល់​សេវាកម្ម​ឲ្យ​គ្រប់គ្រាន់​នៅ​លើ​ទីផ្សារ​​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​​បើ អាច​ទៅ​រួច​សូម​អ្នក​​​គិត​ឲ្យ​បាន​ច្បាស់​ថា អ្នក​ក៏​មិន​ត្រូវ​បញ្ចុះ​តម្លៃ​​សេវាកម្ម​របស់​ខ្លួន ហើយ​ស្រវា​ទៅ​ឆក់​យក​ឱកាស​​បញ្ចេញ​ ឬ បង្កើន​ការ​លក់​ឲ្យ​បាន​ច្រើន​ជាង​មុន​នោះ​ឡើយ។

ការ​បង្កើន​តម្លៃ​នៅ​ពេល​នេះ គឺ​នៅ​ពេល​ដែល​អ្នកដឹង​ថា សេវាកម្ម​របស់​អ្នក​ពិត​ជា​គួរឲ្យ​តម្លៃ​ពិតៗ​ជាង​គូប្រជែង ហើយ​ត្រូវ​ជឿជាក់​ថា​សេវាកម្ម​ដែល​ល្អ​​កម្រ​មាន​អតិថិជន​បោះបង់​ចោល​ជា​ ដាច់ខាត។ រី​ឯ​អតិថិជន​ដែល​ត្រូវ​ការ​សេវាកម្ម​ថោកៗ​វិញ ក៏​មិនមែន​ជា​អតិថិជន​គួរឲ្យ​ទុកចិត្ត និង រក​ស៊ី​ជាមួយ​គ្នា​​បាន​យូរអង្វែង​ដែរ ត្បិតអី​ពួកគេ​ប្រើប្រាស់​សេវាកម្ម​ដែល​ថោក​មួយ​​ក្នុង​រយៈ​ពេល​ខ្លី​ តែប៉ុណ្ណោះ។​​

…​​ក្រុមហ៊ុន​ Khmer Real Estate​ ​ផ្ដល់​​មូលនិធិ​ពី​ ​​៣០០០$-៥០០០$​ សម្រាប់​​យុវជន​​​មាន​មហិច្ឆតា​បង្កើត​អាជីវកម្ម​!…



៣) បង្ក​លក្ខណៈ​ងាយស្រួល​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​​តាម​តែ​អាច​ធ្វើ​បាន​


នេះ​ជា​​គុណ​​សម្បត្តិ​​មិន​អាច​កាត់ថ្លៃ​បាន​នៅ​ក្នុង​កិច្ចការ​អាជីវកម្ម​ ធ្វើ​ឲ្យ​អ្នក​​យក​ឈ្នះ​គូប្រជែង​​​ បើ​អ្នក​អាច​ធ្វើ​បាន​ទៅ​កាន់​អតិថិជន​មែន​នោះ។ ​ជា​ទូទៅ​អតិថិជន​ដែល​មាន​សក្ដានុពល ​ពេញ​ចិត្ត​សេវាកម្ម​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​បង្ក​ “លក្ខណៈ​ងាយស្រួល និង ​មាន​ទំនូល​ខុសត្រូវ​ទៅ​កាន់​​ចម្ងល់​ និង រាល់​តម្រូវ​ការ​” របស់​អតិថិជន​បាន​គ្រប់​ពេល​វេលា​​យ៉ាង​មាន​​ប្រសិទ្ធភាព​។

ងាក​ទៅ​កាន់​អតិថិជន​​ចំណូល​ថ្មី​វិញ បើ​អ្នក​ចង់​​​ពង្រីក​​ទំនាក់ទំនង​ទៅ​កាន់​ពួកគេ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ ទៀត អ្នក​អាច​​អនុវត្ត​វិធី​សាមញ្ញៗ​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដោយ​គ្រាន់តែ​ ឆ្លើយ​សារ​រាល់​ ចម្ងល់ មតិ​វាយតម្លៃ តាម​រយៈ​ទូរស័ព្ទ អ៊ីមែល ឬ បណ្ដាញ​សង្គមៗ​​ផ្សេងៗ ​ត្បិតអី​សកម្មភាព​ទាំង​នេះ​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​របស់​អ្នក។ វិធីសាស្ត្រ​នេះ​មើលទៅ​វា​មិនមែន​ជា​រឿង​លំបាក​នោះ​ឡើយ ហើយ​វា​ក៏​មិនមែន​ធ្វើ​ឲ្យ​អ្នក​ខាតបង់​អ្វី​ដែរ ​ផ្ទុយ​ទៅវិញ​វា​បាន​ផ្តល់​មក​វិញ​នូវ​អ្វី​ដែល​ជា​កង្វះខាត ឬ ចំណុច​ខ្សោយ​របស់​អ្នក​ ធ្វើ​ឲ្យ​អ្នក​អាច​រក​ឃើញ​ពី​ជម្រើស​ផ្សេង​ក្រៅ​ពី​នេះ​ដែល​ល្អ​ជាង​មុន​ទៀត ​ផង។ ប៉ុន្តែ សូម​ចាំ​ថា ​ការ​ទំនាក់ទំនង​ទាំង​នេះ​ត្រូវ​តែ​ងាយ​ស្រួល​ ​មាន​ន័យ​គ្រប់គ្រាន់ ប្រៀប​ដូច​ជា​អ្នក​យល់​ចិត្ត​ថ្លើម​គ្នា​ទៅវិញ​ទៅ​មក​ជា​មួយ​គូស្នេហ៍​ដែរ។ នេះ​ហើយ​ជា​ធាតុ​ផ្សំ​នៃ​យុទ្ធសាស្ត្រ​ធ្វើ​អាជីវកម្ម ដែល​សុទ្ធតែ​អ្នក​អាច​​ធ្វើ​បាន​ដើម្បី​អន្ទងចិត្ត​អតិថិជន​ឲ្យ​មក​ ចាប់អារម្មណ៍​សេវាកម្ម​របស់​អ្នក៕

…គុណ​សម្បត្តិ​សំខាន់​ៗចំនួន​៥ ជា​មូលដ្ឋាន​គ្រឹះ​របស់​បុគ្គលិក​​​​ ដែល​​ក្រុមហ៊ុន​​មិន​ត្រូវ​មើល​រំលង​…

TheBNEWS នឹង​ចេញ​ផ្សាយ​សៀវភៅ​មួយ​ក្បាល​មាន​ឈ្មោះ​ថា​​ “ឈ្នះ​ល្បែង​អាជីវកម្ម” ​ឬ​ “Winning the Game of Business” ​នៅ​ពេល​ឆាប់​ៗខាង​មុខ​នេះ។ សៀវភៅ​នេះ​នឹង​​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ​​ដល់​ប្រិយមិត្ត​១០០​នាក់​ដំបូង​ ដែល​​​បាន​ផ្ញើ​អ៊ីមែល​របស់​ខ្លួន​មក​កាន់​​​ប្រអប់​ទទួល​​សារ (inbox) ​​ facebook ​របស់​ TheBNEWS! ​សូម​ប្រញាប់​រួស​រាន់​ឡើង​ ហើយ​សូម​ជួយ​ចែក​រំលែក​ព័ត៌មាន​នេះ​ផង​ណា! ​សូម​អរគុណ! ​​

ប្រែសម្រួល៖​ ខេវិន​​​​
ប្រភព៖​ businessknowhow

Friday, August 7, 2015

យុទ្ធសាស្ត្រ​​មុត​ស្រួច​​​ស្វែង​រក​ទីតាំង​ខ្លាញ់​សម្រាប់​បើក​អាជីវកម្ម

យុទ្ធសាស្ត្រ​​មុត​ស្រួច​ស្វែង​រក​ទីតាំង​ខ្លាញ់​សម្រាប់​បើក​អាជីវកម្មប្រភព៖​ kadairconditioning
​ ការ​ជ្រើសរើស​ទីតាំង​របស់​ក្រុមហ៊ុន​​គឺ​ជា​ការ​សម្រេចចិត្ត​ដ៏​ឈ្លាសវៃ​មួយ ​ទៀត​របស់​​សហគ្រិន​ដំបូង​ដែល​​ត្រូវ​​ធ្វើ ដើម្បី​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​មាន​​សក្ដានុពល​​នៅ​ពេល​អនាគត។ ​​នេះ​​ក៏​​ទាមទារ​ឲ្យ​​សហគ្រិន​ទាំង​អស់​​​​ត្រូវ​មាន​គម្រោង​ស្រាវជ្រាវ​ ឲ្យ​បាន​ច្បាស់លាស់​ជា​មុន មុន​នឹង​សម្រេចចិត្ត​ជ្រើសរើស​ទីតាំង​នោះ។

ដើម្បី​ផ្តល់​​ពន្លឺ​មួយ​ចំនួន​​ដល់​សហគ្រិន​ទូទៅ​ដែល​ចង់​​ស្វែង​យល់​ពី ​ការ​ជ្រើសរើស​ទីតាំង​​ក្រុមហ៊ុន​​ ​របស់​ខ្លួន​ the BNEWS សូម​លើក​យក​គន្លឹះ​សំខាន់ៗ​​ចំនួន​៣​ចែក​ជូន​មិត្ត​អ្នកអាន​ដូច​ខាងក្រោម៖



១ ) សិក្សា​ពី​​​តម្រូវការ​ចាំបាច់​លើ​​​ទីតាំង​​ក្រុមហ៊ុន


​​​សហគ្រិន​ភាគច្រើន​ជ្រើសរើស​ទីតាំង​របស់​ក្រុមហ៊ុន​នៅ​កន្លែង​មួយ​ដែល​ ធ្វើ​ឲ្យ​សាធារណជន​​​ទូទៅ​អាច​មើល​ឃើញ​បាន​យ៉ាង​ច្បាស់​ ដែល​នេះ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​​ក្នុង​ការ​​​ជួយ​ក្រុមហ៊ុន​ឆាប់​​រីក​ ធំធាត់​បាន​​ក្នុង​រយៈ​​ពេល​ដ៏​ខ្លី។ ​​តែ​​អ្វី​ដែល​សំខាន់​បន្ថែម​​ទៀត​លើស​ពី​នេះ គឺ​សហគ្រិន​​ត្រូវ​សិក្សា​ផង​ដែរ​លើ៖

-ស្លាក​ឈ្មោះ​ក្រុមហ៊ុនៈ តើ​ស្លាក​ឈ្មោះ​ក្រុមហ៊ុន​ស៊ីចង្វាក់​ឬ សមស្រប​​សម្រាប់​ដាក់​នៅ​លើ​ទីតាំង​​នោះ​ដែរ​ឬ​ទេ?

-ស្ថានភាព​​ប្រកួតប្រជែងៈ តើ​នៅ​ទីតាំង​ក្រុមហ៊ុន​របស់​អ្នក​មាន​ក្រុមហ៊ុន​ប្រកួតប្រជែង​ដែរឬទេ?

-​ទីផ្សារ​ពលកម្មៈ តើ​ទីតាំង​ក្រុមហ៊ុន​របស់​អ្នក​សំបូរ​​​ទៅ​ដោយ​បុគ្គលិក​ប្រកប​ដោយ​សក្ដានុពល​ដែរ​ឬ​ទេ? តើ​ពួកគេ​មាន​ទំនោរ​យ៉ាង​ដូចម្តេច?

-​គម្រោង​ពង្រីក​ក្រុមហ៊ុនៈ ប្រសិន​បើ​អ្នក​មាន​មហិច្ឆតា​បើក​ក្រុមហ៊ុន​របស់​អ្នក​កាន់តែ​ធំ​នៅ​ពេល​ អនាគត អ្នក​ត្រូវ​ដឹង​ថា តើ​អ្នក​អាច​ពង្រីក​ទីតាំង​ក្រុមហ៊ុន​របស់​អ្នក​ដោយ​​ងាយស្រួល​ដែរ​ឬ​ទេនៅ​ ថ្ងៃ​ខាងមុខ?

-​ផ្តល់​សេវាកម្មៈ តើ​ទីតាំង​ក្រុមហ៊ុន​របស់​អ្នក​​អាច​ឲ្យ​​អតិថិជន​ទទួល​បាន​សេវាកម្ម​យ៉ាង​​ងាយស្រួល​ដែរ​ឬ​ទេ?

-សុវត្ថិភាពៈ តើ​ទីតាំង​​នោះ​មាន​បទល្មើស​ច្រើន? អំពើ​អស្តិសុខ​ ឬ មាន​សុវត្ថិភាព​ខ្ពស់​​ដែរ​ឬ​ទេ?

-គោរព​ច្បាប់​​​បង្កើត​ទីតាំង​​​របស់​ក្រុមហ៊ុនៈ តើ​អ្នក​​សហការ​ដល់​កម្រិត​ណា​​ជា​មួយ​អាជ្ញាធរ​មុន​ពេល​សាងសង់ និង បើក​អាជីវកម្ម​​របស់​អ្នក?​​​

២) សិក្សា​លើ​​ផ្នែក​ហិរញ្ញវត្ថុ​​​

ក្រៅ​ពី​កត្តា​ផ្សេងៗ​ដែល​អ្នក​ត្រូវ​ស្វែងយល់​នៅ​ខាងលើ​នេះ សហគ្រិន​​ទាំង​អស់​ក៏​ត្រូវ​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​​​កត្តា​ ហិរញ្ញវត្ថុ​បង្កើត​​អាជីវកម្ម​​​លើ​ទីតាំង​​នោះ។

ការ​បង្កើត​ទីតាំងៈ អ្នក​ត្រូវ​ពិនិត្យ​លើ​​​​ការ​ចំណាយ​​នៃ​ការ​​បង្កើត​​ទីតាំង​របស់​ ក្រុមហ៊ុន​ ជួសជុល តុបតែង​កែលំអ ឬ ចំណាយ​លើ​សម្ភារៈ​ផ្សេងទៀត ធ្វើ​យ៉ាងណា​ឲ្យ​ការ​ចំណាយ​របស់​អ្នក​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប។

​ការ​បង់​ពន្ធៈ អ្នក​ត្រូវ​​គិត​ពី​​​​តម្លៃ​ពន្ធ​ទូទៅ​នៅ​ក្នុង​តំបន់​នោះ ដូច​ជា​ពន្ធ​លើ​អចលនទ្រព្យ​ជា​ដើម។

ប្រាក់ខែៈ តើ​គិត​ជា​មធ្យម​​តម្លៃ​ពលកម្ម​​នៅ​ក្នុង​ ក្រុមហ៊ុន​របស់​អ្នក​ត្រូវ​​ផ្តល់​ជូន​បុគ្គលិក​​ក្នុង​​ចំនួន​ប៉ុន្មាន​ទើប ​ស័ក្តិសម​នៅ​ក្នុង​ទីតាំង​នោះ?

​​

៣​) សិក្សា​​លើ​​គោលដៅ​អភិវឌ្ឍ​​សហគមន៍​​

ការ​ស្វែងយល់​ពី​ច្បាប់ និង បទបញ្ញត្តិ​ផ្សេងៗ​ដែល​ត្រូវ​អនុវត្ត​​​​​បើក​​អាជីវកម្ម​ក្នុង​ទីតាំង​ ជាក់លាក់​ណា​មួយ​ ជា​​​រឿង​​មួយ​ដែល​សំខាន់​​​។ ប៉ុន្តែ ទន្ទឹម​នឹង​គ្នា​នេះ ស្រប​ពេល​ដែល​អ្នក​ចង់​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​អាច​ដើរ​រលូន​ទៅ​មុខ វា​ជា​ការ​ប្រសើរ​ដែល​អ្នក​ត្រូវ​​ទំនាក់ទំនង​ជា​មួយ​​អាជ្ញាធរ អ្នក​ឯកទេស ឬ អ្នក​​ជំនាញ​​ណា​មួយ ពី​​គម្រោង​អភិវឌ្ឍ​នានា ឬ ​​ជំនួយ​ហិរញ្ញវត្ថុ​មួយចំនួន​របស់​រដ្ឋាភិបាល​​ ដូចជា​​​ប្រាក់​កម្ចី និង​ការ​លើកទឹកចិត្ត​ហិរញ្ញវត្ថុ​ផ្សេងៗទៀត​ដល់​​អាជីវកម្ម​ខ្នាត​តូច​របស់​ អ្នក​នៅ​លើ​ទីតាំង​នោះ​។

ការ​ក្តាប់​បាន​ចំណុច​ពិសេស​ទាំង​​នេះ នឹង​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​អាច​ដំណើរ​ការ​​យ៉ាង​រលូន​​ទៅមុខ​ដោយ​មិន ​មាន​ការ​ស្ទាក់ស្ទើរ​ក្រោម​ការ​គាំទ្រ​គ្រប់​ច្រកល្ហក​ទាំង​សាធារណជន និង អាជ្ញាធរ​​គ្រប់គ្រង​តំបន់​អាជីវកម្ម​នោះ៕​

ប្រែសម្រួល៖ ខេវិន​​

៧​ជំហាន​ដែល​​ត្រូវ​ធ្វើ​​ ដើម្បី​បំពេញ​ការងារ​ប្រកប​ដោយ​ថាមពល​នៅ​ពេល​ព្រឹក​​

តាម ​របាយការណ៍​ពី​អង្គការ​សុខភាព​ពិភព​លោក​បង្ហាញ​ថា អាយុ​មធ្យម​កាល​របស់​ពល​រដ្ឋ​អាមេរិក​គឺ​​ ៧៩​​ឆ្នាំ។ ​ប្រជាជន​​​ភាគ​ច្រើន​ដែល​រស់​​នៅ​តាម​បណ្ដា​ប្រទេស​អ្នក​មាន​ៗ​​មាន​អាយុ ​​ប្រហែល​ ៨០​ឆ្នាំ​។ ស្ត្រី​នៅ​ជប៉ុន​មាន​អាយុ​ខ្ពស់​ជាង​នេះ ​​ដោយ​អាយុ​មធ្យម​កាល​របស់​ពួកគេ​គឺ​ ​៨៦​ឆ្នាំ​។



បើ​​​គេ​​យក​ចំនួន​អាយុ​ពេញ​វ័យ​គឺ​ ​១៨ឆ្នាំ​ដក​អាយុ​មធ្យម​កាល ​​៨៦​ឆ្នាំ​នោះ​​គេ​​នឹង​ឃើញ​ចំនួន ​​៦៨​ឆ្នាំ​ ហើយ​យក​ចំនួន​ ៦៨ ​​ទៅ​គុណ​៣៦៥​ឆ្នាំ​គឺ​ស្មោះ​នឹង​ប្រហែល ​​២៥ ០០០​ថ្ងៃ​។ ​ដូច្នេះ​អាច​និយាយ​ថា​ ​បាន​​ដោយ​​ខ្លី​ថា​ គិត​ជា​មធ្យម​មនុស្ស​ម្នាក់​ក្រោយ​ពី​ដំណេក​​ប្រហែល​ ២៥ ​០០០​ដង។ ​

​​

​តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​​ឱ្យ​ខ្លួន​អ្នក​ ​អាច​បំពេញ​ការងារ​បាន​ប្រកប​ដោយ​ថាមពល?



​​១) ​គិត​ពី​​ថាមពល​​របស់​ខ្លួន​

បើ​អ្នក​ចំណាយ​ពេល​គិត​ពី​ចំណុច​នេះ​បន្តិច​ អ្នក​ប្រហែល​ជា​ដឹង​ថា ​អ្នក​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ក្នុង​ការ​បំពេញ​ការ​ងារ​​។ ​​នៅ​ពេល​ក្រោក​ពី​ដំណេក​ មនុស្ស​យើង​មាន​អារម្មណ៍​ល្អ​ដូច្នេះ​គេ​អាច​មើល​មេរៀន​ ឬក៏​សិក្សា​អ្វី​មួយ​ងាយ​យល់​ និង​ចង​ចាំ​បាន​ល្អ​ ហើយ​ចូរ​គិត​ពី​សុខភាព​ផង​ដែរ ​​ដោយ​ធ្វើ​ការ​ហាត់​ប្រាណ​ដើម្បី​បង្កើន​ថាមពល​សុខភាព​របស់​អ្នក​។



២) ​ត្រៀម​អ្វី​ត្រូវ​ធ្វើ​នៅ​ពេល​យប់​ជាមុន

អ្នក​មិន​ចាំ​ធ្វើ​ប្រការ​នេះ​ឲ្យ​បាន​រាល់​ថ្ងៃ​ពេក​ទេ​ គឺ​គ្រាន់​តែ​ថា​នៅ​ពេល​អ្នក​មាន​អ្វី​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ស្អែក​ជា​ចាំ​ បាច់​​នោះ​ អ្នក​គួរ​ចំណាយ​ពេល​ប្រហែល​ ​១០​នាទី​រៀប​ចំ​កិច្ច​ការ​នោះ​សម្រាប់​ពេល​យប់​។ បើ​ចាំ​ដល់​ព្រឹក​ស្អែក​ អ្នក​ប្រហែល​ជា​ចំណាយ​ពេល​ច្រើន​ម៉ោង​ដើម្បី​ធ្វើ​កិច្ចការ​នោះ។



​៣) បិទ​ទូរស័ព្ទ​ហើយ​យក​ទៅ​ទុក​នៅ​បន្ទប់​ផ្សេង

ប្រការ​នេះ​គឺ​ចង់​ឲ្យ​លោក​អ្នក​កុំ​នឹក​ចង់​ឆែក​មើល​អត្ថបទ​សារ​ Facebook ឬ​ Twitter និង​អ្វី​ផ្សេង​ទៀត​នៅ​ក្នុង​ម៉ោង​ពេល​ធ្វើ​ការ​ងារ​ជា​ពេល​វេលា​ដែល​អ្នក​ បែង​ចែក​ឲ្យ​ច្បាស់​នៅ​ក្នុង​ការ​បំពេញ​ការ​ងារ​អ្នក​ឲ្យ​មាន​ន័យ។

៤) ធ្វើ​ការ​នៅ​កន្លែង​ត្រជាក់

នៅ​ត្រង់​ចំណុច​នេះ​ គឺ​​ស្ទើរ​តែ​គ្រប់​គ្នា​តែង​តែ​ប្រាថ្នា​ចង់​បាន។ ព្រោះ​ធ្វើ​ការ​នៅ​កន្លែង​ត្រជាក់​គឺ​មាន​ផាសុកភាព​ស្រួល​ជាង​នៅ​កន្លែង​ ក្ដៅ​​ តែ​កុំ​ឲ្យ​ត្រជាក់​ពេក​។ ក្ដៅ​ពេក​ធ្វើ​ឲ្យ​ថប់​អារម្មណ៍​ តែ​បើ​ត្រជាក់​ពេក​ក៏​ធ្វើ​ឲ្យ​ស្ពឹក​ដៃ​ជើង​ដែរ​។



៥) ​កុំ​ព្យាយាម​អង្គុយ​យូរ​ពេក​

ចំណុច​នេះ​ងាយ​យល់​ខ្លាំង​ណាស់​​ ព្រោះ​ថា បើ​យើង​អង្គុយ​យូរ​ពេក​ វា​នាំ​ឲ្យ​ស្លាក់​ ស្ពឹក​ស្រពន់​ ឬ​មិន​ចេញ​ខ្យល់​ជា​ដើម។​​ ដូច្នេះ​យក​ល្អ​ ​ ​​គួរ​តែ​ក្រោក​ដើរ​ ឬ​ឈរ​រលាស់​ដៃ​ជើង​ដើម្បី​សម្រួល​អារម្មណ៍ និង​ខ្យល់​អុកស៊ីហ្សែន។



៦) ​ទទួល​យក​រសជាតិ​​​ល្អៗ​​បំពេញ​ថាមពល​សម្រាប់​ការងារ​

អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​ដែល​មាន​សារ​ជាតិ​គ្រប់​គ្រាន់​នៅ​ពេល​ព្រឹក​ ដើម្បី​ធ្វើ​ឲ្យ​ខួរ​ក្បាល​អ្នក​គិត​ពី​ការ​ងារ​បាន​ល្អ​ប្រសើរ​។ អាហារ​ពេល​ព្រឹក​ជា​ចំណែក​ដ៏​សំខាន់​មួយ​ចំពោះ​ខួរ​ក្បាល​យើង​ ព្រោះ​ខួរ​ក្បាល​យើង​ធ្វើ​ចលនា​គ្រប់​ពេល​។



៧) ​បង្កើន​ទម្លាប់​ធ្វើ​អ្វី​ម្យ៉ាង​មុន​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នក​

មនុស្ស​​​ម្នាក់ៗ​មាន​ទម្លាប់​ធ្វើ​អ្វី​មួយ​ផ្សេងៗ​គ្នា​នៅ​ពេល​ព្រឹក។ អ្នក​ខ្លះ​មាន​ទម្លាប់​ហូប​ទឹក​មួយ​កែវ​ អ្នក​ខ្លះ​ទៀត​ចូល​ចិត្ត​ហាត់​ប្រាណ​ប្រមូល​អារម្មណ៍​ធ្វើ​សមាធិ​ រីឯ​អ្នក​ផ្សេង​ទៀត​មាន​ចំណូល​ចិត្ត​លេង​ហ្គេម​ដើម្បី​បង្កើន​គំនិត​ និង​ភាព​ឆ្លាត​វៃ​របស់​ពួកគេ​។

ទោះ​យ៉ាង​ណា​ យុទ្ធសាស្ត្រ​ទាំង ​៧ ​ខាង​លើ​នេះ​មិន​អាច​កើត​ឡើង​ស្រប​គ្នា​បាន​ទេ​ គឺ​វា​គ្រាន់​តែ​ជា​ការ​ថ្លឹង​ថ្លែង​មើល​រៀង​រាល់​ព្រឹក​ថា​តើ ​​អ្នក​សម្រេច​បាន​ថ្ងៃ​ទាំង​ស្រុង​របស់​អ្នក​ឬ​យ៉ាង​ណា​ប៉ុណ្ណោះ​។ នេះ​ជា​ឱកាស​ដែល​​​ជា​រឿយៗ​ធ្វើ​ការ​កំណត់​ពី​ជីវិត​ដែល​យើង​រស់​នៅ​ សុខភាព​ដែល​យើង​មាន​ និង​ការងារ​ដែល​បង្កើត​៕​

ប្រែ​សម្រួល៖ ប៉ិច ស៊ីនួន

ផ្សាយ ថ្ងៃទី7  ខែAugust  ឆ្នាំ2015  ម៉ោង​ 14:30 នាទី

គ្មាន​លុយ​ចង់​បង្កើត​​​អាជីវកម្ម​​ ធ្វើ​ម៉េច?

គន្លឹះ ៤ ចំណុច​​​​ផ្តល់​ទុន​យ៉ាង​ជោគជ័យ​​បង្កើត​អាជីវកម្ម​របស់​អ្នកប្រភព៖​ supportbiz
សម្រាប់ ​សហគ្រិន​វ័យក្មេង​ពុំ​មាន​បទពិសោធន៍​​ខ្ពស់​ អាច​ជួប​ប្រទះ​បញ្ហា​ច្រើន​ជា​លើក​ដំបូង​នៅ​ក្នុង​ការ​ចាប់​ផ្តើម​ដំណើរការ​ អាជីវកម្ម​របស់​ខ្លួន។ ការ​រៀបចំ​គម្រោង ស្វែង​រក​ធនធាន​មនុស្ស និង​ជា​ពិសេស​​​ដើម​ទុន​សម្រាប់​អាជីវកម្ម​ពិត​ជា​ចំណុច​ពិសេស​មិនអាច​ខ្វះ​ បាន​​ឡើយ។

ដូច្នេះ​សម្រាប់​​សហគ្រិន​ទាំងឡាយ​ដែល​​​មាន​បំណង​ចង់​បាន​ដើមទុន​ គ្រប់គ្រាន់​​មុន​ពេល​​បើក​អាជីវកម្ម​របស់​ខ្លួន ពោល​គឺ​មាន​សន្តិសុខ​ផ្នែក​ហិរញ្ញវត្ថុ​​សម្រាប់​ដំណើរ​ការ​អាជីវកម្ម​អាច​ សាកល្បង​អនុវត្ត​ស្វែង​រក​បុគ្គល និង​ស្ថាប័ន​ទាំង​ ៤ ខាង​ក្រោម​នេះ​។​​​

១) គ្រួសារ ឬ មិត្តភក្ដិ

ការ​វិនិយោគ​មិន​សំខាន់​តែ​ទៅ​លើ​ភាព​​សម្បូរ​គំនិត​​មួយ​មុខ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ត្រូវ​ផ្ដោត​យក​ចិត្ត​ទុកដាក់​​លើ​មនុស្ស​​ជួយ​ជ្រោមជ្រែង​ក្នុង​ អាជីវកម្ម​ផង​ដែរ។ គ្រួសារ ឬ មិត្តភក្ដិ​ស្និទ្ធស្នាល​​ គឺ​ជា​មនុស្ស​ដែល​អ្នក​ស្គាល់​ជាង​គេ និង​មាន​ទំនុក​ចិត្ត​ខ្ពស់​​​​​។ ដូច្នេះ​វា​ជា​ការ​ប្រសើរ​ដែល​អ្នក​ត្រូវ​ស្នើ​ជំនួយ​ពី​ពួកគេ​សម្រាប់​ ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​​ដល់​​អ្នក ត្បិតអី​លោក​អ្នក​មិន​ចាំបាច់​ត្រូវ​ការ​បង់​ការប្រាក់​ក្នុង​ករណី​ ក្រុមហ៊ុន​​ដួល​រលំ។ ​​​​​

២) ខ្ចីប្រាក់​ពី​ធនាគារ

ធនាគារ​នៅ​ពេល​បច្ចុប្បន្ន​​​បាន​ក្លាយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​សំខាន់ និង​​ពេញនិយម​សម្រាប់​​សហគ្រិន​សម័យ​ថ្មី​​ដែល​ចង់​ចាប់ផ្តើម​អាជីវកម្ម​ របស់​ខ្លួន។ ដូច្នេះ​ ​សហគ្រិន​ដែល​មាន​បំណង​ចង់​បើក​អាជីវកម្ម​​អាច​ខ្ចីប្រាក់​​ផ្ទាល់​ពី​​ ធនាគារ​​ណា​មួយ​ដែល​​ផ្តល់​ទំនុក​ចិត្ត​ខ្ពស់​ដល់​លោក​អ្នក ទាំង​សេវាកម្ម​ការប្រាក់ រយៈពេល​​ ឬ អត្ថប្រយោជន៍​ផ្សេង​ជា​ច្រើន​ទៀត។​​ ​

៣) ចូលហ៊ុន​គ្នា

ការ​ចូលហ៊ុន​គ្នា​ជា​មួយ​ដៃគូ​ជា​ច្រើន​នាក់​ ដើម្បី​បង្កើត​ជា​ក្រុមហ៊ុន​តែ​មួយ​គឺ​ជា​ជម្រើស​ដ៏​​ល្អ​​មួយ​ទៀត​សម្រាប់​ សហគ្រិន​ទូទៅ ហើយ​វា​កំពុង​​តែ​អនុវត្ត​យ៉ាង​ទូលំទូលាយ​ក្នុង​វិស័យ​អាជីវកម្ម​នៅ​ពេល​ បច្ចុប្បន្ន។ ទុន​នេះ​អាច​ធ្វើ​ឲ្យ​​អាជីវកម្ម​របស់​អ្នក​បោះ​ជំហាន​ទៅ​មុខ ទន្ទឹម​នឹង​ទំនួល​ខុសត្រូវ​រួម​​​​ក្នុង​កម្រិត​ណា​​​មួយ​របស់​អ្នក​ជា​មួយ​ សមាជិក​ផ្សេងៗ​ទៀត​​​ក្នុង​ក្រុមហ៊ុន​នេះ​ អាស្រ័យ​លើ​​​ទំហំ​ភាគហ៊ុន​ដែល​បាន​ដាក់​ស្នើ​ឡើង​​​រវាង​សមាជិក​មួយ​ទៅ​ សមាជិក​មួយ​ទៀត។

៤) ដៃគូ​ជំនួញ​​​​​​​​

​ជម្រើស​ដ៏​ល្អ​ប្រសើរ​​មួយ​ទៀត​​សម្រាប់​​សហគ្រិន ប្រសិន​បើ​ខ្លួន​​អាច​​ស្គាល់​ដៃគូ​ជំនួញ​​​សម្បូរ​ដើមទុន​​​ណាមួយ​បាន​​ យ៉ាង​​ច្បាស់ និង​ជិតស្និទ្ធ​បំផុត។ ទោះបី​ជា​អ្នក​មាន​ប្រាក់​តិចតួច ប៉ុន្តែ​អាជីវកម្ម​របស់​អ្នក​អាច​លេចឡើង​ ក្នុង​ករណី​​​​​គម្រោង និង​ គោលដៅ​​អាជីវកម្ម​របស់​អ្នក​​មាន​ភាព​ស៊ីចង្វាក់គ្នា​ទៅ​នឹង​ដៃគូ​​ជំនួញ​ របស់​អ្នក។​​​​​​

ទោះបីជា​យ៉ាងណា​ក៏ដោយ ​ជា​ការ​ប្រសើរ​​អ្នក​ត្រូវ​​​មាន​កិច្ចព្រមព្រៀង​ឲ្យ​បាន​​​ច្បាស់លាស់​ជា​ មុន​សិន​រវាង​អ្នក​ និង ដៃគូ​ជំនួញ​នេះ​ពី​ទំនួល​ខុសត្រូវ​​ទូទៅ​​ក្នុង​ពេល​អនាគត​របស់​ក្រុមហ៊ុន ត្បិតអី​ដៃគូ​ជំនួញ​នេះ​ជា​អ្នក​កាច់ចង្កូត និង​គាំទ្រ​ហិរញ្ញវត្ថុ​​ដ៏​សំខាន់​ក្នុង​អាជីវកម្ម​នេះ៕

ប្រែសម្រួល៖​ ខេវិន
ប្រភព៖​ addicted & mashable

សៀវភៅ​៧ ក្បាល​រំដោះ​​សហគ្រិន​​បាក់​​ទឹកចិត្ត​ឲ្យ​រួច​ផុត​ពី​ភាព​បរាជ័យ

សៀវភៅ​ ៧ក្បាល​រំដោះ​​សហគ្រិន​​​ដែល​បាក់​​ទឹកចិត្ត​ឲ្យ​រួច​ផុត​ពី​​​បរាជ័យ​​​បាន​ប្រភព៖​ iprlicense
នៅ ​ពេល​កន្លងមក​ សហគ្រិន​​​​​ទូទៅ​ពិត​ជា​ធ្លាប់​បាន​អាន​សៀវភៅ​ជា​ច្រើន ដើម្បី​​បង្កើន​ចំណេះដឹង​ និង​ការ​ស្រាវជ្រាវ​របស់​ខ្លួន​​សម្រាប់​ស្វែង​រក​គន្លឹះ​​ឆ្ពោះ​ទៅ​រក​​ សហគ្រិន​ជោគជ័យ​ម្នាក់។ សៀវភៅ​មួយ​ក្បាល​មិន​គ្រប់គ្រាន់​​ឡើយ​សម្រាប់​លោក​អ្នកនោះ​ ហើយ​បើ​ប្រិយមិត្ត​អាន​សៀវភៅ​ច្រើន​ក្បាល​​ដែល​មិន​ចំ​ជំនាញ​ និង ចំ​គោលដៅ​របស់​ខ្លួន​ក៏​មិន​ប្រាកដ​ថា​បាន​ជោគជ័យ​នោះ​ដែរ។

ការ​ចេះ​ស្វែង​រក​សៀវភៅ​ល្អៗ និង​ចំ​គោលដៅ​ដែល​ខ្លួន​ចង់​បាន​ទើប​រក​ឃើញ​ពី​ប្រសិទ្ធភាព​នេះ​បាន​ និង​មិន​ចាំបាច់​ចំណាយ​ពេល​យូរ​ទៀត​ផង។​ខាងក្រោម​នេះ ជា​សៀវភៅ​៧ ក្បាល​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​​ថា មាន​ប្រយោជន៍​បំផុត​សម្រាប់​ប្រែក្លាយ​​សហគ្រិន​ដែល​បាក់​ទឹកចិត្ត​ឲ្យ​មាន​ សង្ឃឹម​ឡើង​វិញ​​ក្នុង​អាជីវកម្ម​របស់​ខ្លួន។​​​​​​​

១) សៀវភៅ Emotional Equations និពន្ធ​ដោយ​លោក Chip Conley

សៀវភៅ Emotional Equations ឬ សម្ដី​សំខាន់ៗ​សម្រាប់​ការ​លើក​ទឹកចិត្ត ត្រូវ​បាន​និពន្ធ​ដោយ​លោក Chip Conley ជា​ប្រធាន​​សណ្ឋាគារ​ Joie de Vivre ​សហរដ្ឋអាមេរិក​។ ក្នុង​សៀវភៅ​នេះ​ បាន​​លើក​យក​សម្ដី​​ល្អៗ​​ជា​បទពិសោធន៍​​ផ្ទាល់​ខ្លួន​របស់​លោក​​ស្តី​ពី​ ដំណោះស្រាយ​លើ​ឧបសគ្គ​ទាំងឡាយ និង​ការ​លើកទឹកចិត្ត​ដល់​សហគ្រិន​ឲ្យ​ជោគជ័យ​ក្នុង​​អាជីវកម្ម។​

២) សៀវភៅ ១៦៨ ម៉ោង និពន្ធ​ដោយ​​​អ្នកស្រី Laura Vanderkam

សៀវភៅ​ ១៦៨​ម៉ោង(168 Hours) ​និពន្ធ​ដោយ​​អ្នក​ស្រី Laura Vanderkam ​បាន​​ផ្ដោត​​សំខាន់​លើ​​​​​តិកនិក​គ្រប់គ្រង​ពេល​វេលា​ឲ្យ​មាន​ប្រសិទ្ធភាព ​​​សម្រាប់​​បរិយាកាស​ការងារ ទំនាក់ទំនង គ្រួសារ និង​ សុខភាព។ សៀវភៅ​នេះ​បាន​​ជំរុញ​ឲ្យ​សហគ្រិន​ទាំង​អស់ ត្រូវ​​ចូល​ទៅ​ជិត​ឲ្យ​កៀកកើយ​​ទៅ​នឹង​គោលដៅ​របស់​​ខ្លួន​តាម​រយៈ​ការ​ ប្រើប្រាស់​ពេល​វេលា​ឲ្យ​មាន​ប្រយោជន៍​ ជាជាង​អ្វី​ដែល​គ្រាន់​តែ​ជា​ការ​ស្រមើស្រមៃ និង​ការ​គិត​​​​​ដែល​គ្មាន​លទ្ធផល​ជា​ផ្លែផ្កា​។ ​​

៣) សៀវភៅ Far From the Tree និពន្ធ​ដោយ​លោក Andrew Solomon

ជា​អ្នកកាសែត​​​​ពោរពេញ​ទៅ​ដោយ​​បទពិសោធន៍ និង​​ជួបប្រទះ​បញ្ហា​​ច្រើន​នៅ​ក្នុង​សម្គម លោក Andrew Solomon ​បាន​និពន្ធ​សៀវភៅ Far From the Tree ឬ ជ្រុះ​ឲ្យ​ឆ្ងាយ​ពី​គល់​នេះ​ឡើង​ក្នុង​គោលដៅ​ជំរុញ​លើក​ទឹកចិត្ត​ដល់​មនុស្ស ​ទាំងឡាយ​ត្រូវ​​​ខិតខំ​ប្រឹងប្រែង​រំដោះខ្លួន​ឲ្យ​គេច​ចេញ​ពី​ទាសករ​ភាព​ ក្រីក្រ និង ឧបសគ្គ​​ទាំងឡាយ​ដែល​ដិតដាម​នៅ​ជាប់​ក្រុម​គ្រួសារ សែស្រឡាយ និង​ពូជអំបូរ​អន់ថយ​​របស់​ខ្លួន ឆ្ពោះ​ទៅ​រក​វិថី​ជីវិត​មួយ​ដ៏​ភ្លឺស្វាង​។

៤) សៀវភៅ What I Know Now និពន្ធ​ដោយ​​លោក Ellyn Spragins

លោក Ellyn Spragins បាន​​​ច្របាច់​បញ្ចូល​​ជីវប្រវត្តិ​តស៊ូ​របស់​ឥស្សរជន​សំខាន់ៗ​​​ចំនួន​៤១ ​រូប​នៅ​ជុំវិញ​ពិភពលោក​ចូល​ក្នុង​សៀវភៅ What I know Now ឬ អ្វី​ដែល​ខ្ញុំ​ដឹង​នៅ​ពេល​នេះ។ គាត់​បាន​ច្បិច​យក​​ប្រវត្តិ​ល្អ​របស់​អ្នក​តស៊ូ​ទាំង​នោះ​មកដល់​បញ្ចូល​ គ្នា ចងក្រង​ជា​សៀវភៅ​សម្រាប់​ធ្វើ​ជា​គំរូ​ដល់​អ្នក​អាន​​សម្លឹង​មើល​​គន្លឹះ​​​ ​​យ៉ាង​ពិសេសៗ​ជា​ដំណោះស្រាយ​​​លើ​ឧបសគ្គ​ចំពោះ​មុខ។

៥) សៀវភៅ From the Jungle to the Boardroom និពន្ធ​ដោយ​លោក Mike Monahan

មាន​ប្រវត្តិ​ជូរចត់​ក្នុង​សង្គ្រាម​វៀតណាម លោក Mike Monahan ​បាន​សរសេរ​សៀវភៅ​នេះ​ឡើង​​នៅ​អ្វី​ដែល​​លោក​យល់​ថា ​សង្គ្រាម​នេះ​​បាន​បង្រៀន​លោក​ច្រើន​ជាង​ប្រឡូក​​ក្នុង​អាជីវកម្ម​ទៅ​ទៀត។ មេរៀន​នេះ​ធ្វើ​ឲ្យ​គាត់​យក​មក​អនុវត្ត​នៅ​ក្នុង​​មុខ​ជំនួញ​អាជីវកម្ម ដែល​​​​បាន​សរសេរ​រៀបរាប់​​​ពី​គន្លឹះ​​ជា​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈមមុខ​ នានា​ដោយ​មិន​មាន​ការ​ភ័យខ្លាច​ដល់​សហគ្រិន​ទាំងឡាយ។

៦) សៀវភៅ The Great Gatsby និពន្ធ​ដោយ​លោក F. Scott Fitzgerald

សៀវភៅ​របស់​លោក F. Scott Fitzgerald មួយ​ក្បាល​នេះ​បាន​សរសេរ​រៀបរាប់​ពី​យុទ្ធសាស្ត្រ​​​ក្រើន​រលឹក​ឲ្យ​សហគ្រិន ​​ធ្វើ​ខ្លួន​ឲ្យ​​មាន​តម្លៃ​ជាង​អ្វី​ទាំងអស់។ ​លោក​បាន​​លើក​ឡើង​ពី​​​​​របៀប​ណែនាំ​​ដល់​សហគ្រិន​ឲ្យ​​ប្រឡូក​ក្នុង​ អាជីវកម្ម​ ឬ មុខ​ជំនួញ​នានា​ឲ្យ​​មាន​ប្រសិទ្ធភាព​តាម​រយៈ​ការ​បង្រៀន​ខ្លួន​ឯង​ឲ្យ​​​ ចេះ​តម្កល់​ទុក​គុណ​តម្លៃ និង​​​សុក្រឹតភាព​ជា​​​សំខាន់។

៧) សៀវភៅ Manage Your Day-to-Day និពន្ធ​ដោយ​ Jocelyn K. Glei

ការ​ធ្លាក់​ទឹកចិត្ត​នឹង​ត្រូវ​​សាប​រលត់ ជំនួស​មក​វិញ​ដោយ​ក្តី​សង្ឃឹម​នឹង​ការ​តាំង​ចិត្ត​ជា​ថ្មី ត្បិតអី​លោក Jocelyn K. Glei ​បង្ហាញ​ស្នាដៃ​សៀវភៅ​​ដ៏​ល្អ​មួយ​ក្បាល​សម្រាប់​​សហគ្រិន​ជា​ច្រើន​នៅ​ពេល​ នេះ។ សៀវភៅ Manage Your Day-to-Day ឬ គ្រប់គ្រង​ខ្លួន​ជា​ប្រចាំ បាន​លើក​យក​សន្តី​សំខាន់ៗ​របស់​មេដឹកនាំ​កំពូល​ៗនៅ​ជុំវិញ​ពិភពលោក​ចំនួន​២០ ​រូប ដើម្បី​​លើក​ទឹកចិត្ត និង​ផ្តល់​គំនិត​​ប្រែ​ក្លាយ​ស្ថានភាព​​ខ្មៅ​ងងិត​​​ជា​ច្រើន​ឲ្យ​ចាកចេញ​ពី ​ខ្លួន៕

ប្រែសម្រួល៖ K.Vin


ប្រភព៖​ enterprenuer

សៀវភៅ​ ​​១៤​ក្បាល​​​ដែល​​សហគ្រិន​សតវត្ស​ទី​២១​ ​​មិន​គួរ​មើល​រំលង​!

ការ​អាន​សៀវភៅ​​បង្កើត​គំនិត​អាជីវកម្ម​កាន់​តែ​ច្រើន​ប្រភព៖​ www.businessinsider.com
មិន ​ថា​ អ្នក​ជា​​សហគ្រិន​ជើង​ចាស់​ ឬ​ក៏​សហគ្រិន​​ថ្មី​​ថ្មោង​នោះ​ទេ ​អ្វី​ដែល​ចាំ​បាច់​គឺ​សហគ្រិន​គួរ​តែ​ឆ្លង​កាត់​ដំណើរ​ការ​សិក្សា​រៀន​ សូត្រ​ឲ្យ​បាន​ច្រើន​ទាំង​មុន​​ពេល​បង្កើត​​ ​​និង​ចាប់​ផ្ដើម​​ដំណើរការ​​​​អាជីវកម្ម។ សូម្បី​តែ​អ្នក​ដែល​បាន​ឆ្លង​កាត់​ការ​សិក្សា​ពី​មុន​មក​ហើយ​ក៏​ដោយ​ ​ក៏​មិន​អាច​បញ្ចៀស​បញ្ហា​ដែល​កើត​នៅ​ក្នុង​អាជីវកម្ម​របស់​ខ្លួន​បាន​នៅ​ ឡើយ​​​ នៅ​ពេល​ដែល​ដំណើរការ​ ដែល​ទាមទារ​ឱ្យ​​មាន​ការ​សិក្សា​​ឱ្យ​បាន​ច្រើន។ ​មាន​សៀវភៅ​ប្រហែល​ជា​រាប់​ពាន់​ក្បាល​ដែល​ផ្ដល់​ចំណេះ​ដឹង​​​អំពី​ អាជីវកម្ម​​​ ​ភាព​ជា​អ្នក​ដឹក​នាំ​ ឬ​គន្លឹះ​នៃ​បង្កើត​ពាណិជ្ជ​កម្ម​​ផ្សេង​ៗ​ ប៉ុន្តែ​​ TheBnews ​ថ្ងៃ​​នេះ​​​​សូម​​លើក​យក​​​សៀវភៅ​ចំនួន ​​១៤​ក្បាល​​ដែល​កំពុង​ពេញ​និយម​ និង​អាច​ផ្ដល់​ចំណេះ​ដឹង​ច្រើន​ដល់​​មិត្ត​អ្នក​អាន​ ជា​ពិសេស​អ្នក​ដែល​​ចង់​បង្កើត​អាជីវកម្ម​ ឬ​​​ក៏​កំពុង​ដំណើរការ​អាជីវកម្ម​។ ​​ថ្វី​ត្បិត​តែ​វា​ទ្រឹស្ដី​ ក៏​ប៉ុន្តែ​អាច​ជួយ​មិត្ត​អ្នក​អាន​​ បង្កើន​ចំណេះ​ដឹង​កាន់​តែ​ច្រើន​​​ ​១) ​សៀវភៅ​ Innovator’s Dilemma​ ​ជា​សៀវភៅ​​​ដែល​​​​​​នឹង​អាច​​​ផ្លាស់​ប្ដូរ​វិធី​​​​ធ្វើ​អាជីវកម្ម​ជា​ ស្នាដៃ​​និពន្ធ​របស់​លោក​ Clayton M. Christensen ​​​សរសេរ​កាល​ពី​​ឆ្នាំ​១៩៩៧។ ​​ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​ Harvard លោក Clayton Christensen ​​ក៏​​បាន​បង្កើត​ក្រុម​ហ៊ុន​ពីរ​បី​​​ផង​ដែរ​ ​ដោយ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​​​ ​​ហើយ​ក្រោយ​មក​លោក​ក៏​បាន​​បង្កើត​សៀវភៅ​​ដ៏​​មាន​ប្រយោជន៍​​សម្រាប់​ សហគ្រិន។​ សៀវភៅ​នេះ​បញ្ជាក់​ពី​ខ្លឹម​សារ​ថា ទោះ​ជា​រឿង​រ៉ាវ​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​ដោយ​ត្រឹម​ត្រូវ​ក៏​ដោយ​ ក៏​ក្រុម​ហ៊ុន​នៅ​តែ​អាច​ក្ស័យ​ធន​បាន​ដដែល​។ ​ ២) សៀវភៅ Lean Startup គឺ ​ជា​សៀវភៅ​និយាយ​ពី​របៀប​ដែល​សហគ្រិន​សព្វថ្ងៃ​នេះ​ប្រើ​ការ​ច្នៃ​​ប្រឌិត​​ ​ដើម្បី​បង្កើត​​​អាជីវកម្ម​​ឲ្យ​ជោគ​ជ័យ​ទាំង​ស្រុង​ ដែល​និពន្ធ​ដោយ​លោក Eric Ries នៅ​ឆ្នាំ​២០១១។ មិន​ថា​ សហគ្រិន​ជា​អ្នក​ជើង​ចាស់​​​ដែល​បាន​ជួប​អ្នក​​មាន​បទ​ពិសោធន៍​ខ្ពស់​ និង​ទាប ឬក៏​អ្នក​មក​ថ្មី​វ័យ​ក្មេង​ ​និង​គ្មាន​បទ​ពិសោធន៍​យ៉ាង​ណា​ទេ ការ​កំណត់​ការ​គ្រប់​គ្រង​រយៈ​ពេល​យូរ​​​​គឺ​ជា​​សេណារីយ៉ូ​​សំខាន់​​ដែល​ សៀវភៅ​នេះ​បាន​បង្ហាញ។​​ ​ ៣) ​សៀវភៅ E-Myth របស់​លោក Michael E. Gerber ​នៅ​ឆ្នាំ​១៩៩៥។ អស់​រយៈ​ពេល​ជាង​៤០​ឆ្នាំ​មក​ហើយ​ដែល​លោក Michael Gerber បាន​ជួយ​ក្រុម​ហ៊ុន​ខ្នាត​តូច​រាប់​ពាន់​ក្រុម​ហ៊ុន​។ សៀវភៅ​នេះ​មាន​ខ្លឹម​សារ​និយាយ​អំពី​ មូលហេតុ​ដែល​ក្រុម​ហ៊ុន​ភាគ​ច្រើន​មិន​ដំណើរ​ការ ​និង​អ្វី​ដែល​ត្រូវ​ធ្វើ​ចំពោះ​​​មុខ​។ លោក Gerber បាន​​​​លើក​ឡើង​​​​ថា ​​ទោះ​ជា​សហគ្រិន​ដែល​មាន​គំនិត​ល្អ​ៗ​ក៏ដោយ តើ​ពួកគេ​ពិត​ជា​បាន​ធ្វើ​​ជា​​ពាណិជ្ជ​ករ​ល្អ​ហើយ​ឬ​នៅ?​ ​ ៤) ​សៀវភៅ Four Steps to the Epiphany របស់​លោក Steve Gary Blank នៅ​ឆ្នាំ​២០០៥។ នៅ​ក្នុង​សៀវភៅ​នេះ​ចង់​និយាយ​ពី​ វិធី​នៃ​ការ​ចាប់​ផ្ដើម​ធ្វើ​ពាណិជ្ជ​កម្ម​ដំបូង ​ការ​ដាក់​ចេញ​​នូវ​ផែនការ​​ទីផ្សារ​ និង​ការ​រៀប​​ចំ​ការ​លក់​ផលិត​ផល​ជា​ដើម។ ​ ​៥) ​សៀវភៅ How to Win Friends and Influence People របស់ ​លោក Dale Carnegie នៅ​ឆ្នាំ​១៩៩៦។ សៀវភៅ​នេះ​និយាយ​ពី​របៀប​ត្រូវ​យក​ឈ្នះ​លើ​មិត្តភ័ក្ដិ​​ និង​មាន​ឥទ្ធិពល​លើ​មនុស្ស​​ ​​ក្នុង​នោះ​មាន​ប្រធានបទ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ ​​តិចនិក​សម្រាប់​​ដោះ​ស្រាយ​​បញ្ហា​​មនុស្ស​​ វិធី​សាស្ត្រ​ ​៦​យ៉ាង​ធ្វើ​ឲ្យ​មនុស្ស​ចូល​ចិត្ត​អ្នក​ វិធី​១២​យ៉ាង​លើក​ទឹក​ចិត្ត​ឲ្យ​ទិញ​គំនិត​អ្នក​ ​​វិធី​៩​យ៉ាង​ដើម្បី​ផ្លាស់​ប្ដូរ​គំនិត​ដោយ​គ្មាន​ការ​សោក​ស្ដាយ ​និង​មាន​​គន្លឹះ​ល្អ​ៗ​ជា​ច្រើន​ទៀត។ ​ ​៦) ​សៀវភៅ Thinking, Fast and Slow របស់ ​លោក Daniel Kahneman នៅ​ឆ្នាំ​២០១១​។ ​​លោក​គឺ​ជា​​អ្នក​ចិត្តសាស្ត្រ​វិទូ​ និង​ជា​ម្ចាស់​ពាន​រង្វាន់​ណូបែល​​​ផ្នែក​សេដ្ឋកិច្ច។ ​​​សៀវភៅ​នេះ​និយាយ​ពី​របៀប​នៃ​ការ​គិត​របស់​មនុស្ស​ ​ពិពណ៌នា​​ពី​ភាព​រហ័សរហួន​ ​​ការ​ចាប់​ផ្ដើម​មាន​គំនិត​ និង​​ប្រព័ន្ធ​​ចិត្តសាស្ត្រ​ មួយ​ (emotional system 1) និង​ទ្រឹស្ដី​ជា​ច្រើន​ទៀត​​ដែល​បង្ហាត់​ឱ្យ​មនុស្ស​គិត​​​​ដោយ​យឺត​ៗ​ តែ​​​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ ​និង​ប្រសើរ​ជាង​ការ​អនុវត្ត​ភ្លាមៗ។ ​​​​​ ​​​​​​​​ ៧) សៀវភៅ​ Venture Deals: Br Smarter Than Your Lawyer and Venture Capitalist ​ របស់​លោក Brand Feld និង​លោក Jason Mendelson នៅ​ឆ្នាំ​២០១៣។ ​អ្នក​​និពន្ធ​ទាំង​ពីរ​ធ្លាប់​ធ្វើ​ការ​ងារ​​​​​ផ្នែក​​​​ផ្ដល់​ ហិរញ្ញប្បទាន​មូលធន​ដល់​ក្រុមហ៊ុន​​ជា​ច្រើន​​អស់​​ជាង​ពីរ​ទសវត្សរ៍​​​។ តាម​រយៈ​បទ​ពិសោធន៍​របស់​លោក​ លោក​បាន​​ចង​ក្រង​ពិធី​សាស្ត្រ​ និង​គន្លឹះ​មួយ​ចំនួន​​អំពី​ការ​បណ្ដាក់​ទុន​រក​ស៊ី​​រួម​គ្នា​ និង​ការ​ធ្វើ​កិច្ច​ព្រមព្រៀង​ជា​មួយ​គ្នា​ដ៏​ល្អ​ប្រសើរ​ជា​ដើម។ ​ ​​ ៨) ​សៀវភៅ​ Startup of You: Adapt to the Future, Invest in Yourself, and Transform Your Career របស់ ​លោក Reid Hoffman នៅ​ឆ្នាំ​២០១២។ លោក​ Reid Hoffman​ គឺ​​ជា​​សហ​ស្ថាបនិក​បណ្ដាញ​សង្គម​ LinkedIn ​ ​បាន​ចង​ក្រង​​សៀវភៅ​នេះ​ឡើង​​ដើម្បី​បង្ហាញ​ពី​របៀប​​ស្វែង​​យល់​បណ្ដាញ​​ ទំនាក់ទំនង​ក្នុង​សង្គម​ជា​ពិសេស​សម្រាប់​អាជីវកម្ម​ ការ​ផ្លាស់​ប្ដូរ​បណ្ដាញ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក និង​របៀប​គ្រប់​គ្រង​ខ្លួន​ឯង​ដើម្បី​កុំ​ឲ្យ​ឱកាស​របូត​ចេញ​ពី​ជីវិត​ អាជីព ​និង​ពាណិជ្ជ​កម្ម​របស់​អ្នក។ ​​ ​៩) ​សៀវភៅ Power of Habit របស់ ​លោក Charles Duhigg នៅ​ឆ្នាំ​២០១២។ សៀវភៅ​នេះ​​​និយាយ​ពី​ពិនិត្យ​មើល​ទម្លាប់​ ​និង​អាកប្ប​កិរិយា​របស់​អតិថិជន​ ​និង​ទង្វើ​ផ្សេង​ៗ​​ដែល​​​​ត្រូវ​​ និង​គួរ​​ប្រព្រឹត្តិ​។ ១០) ​សៀវភៅ Big Bang Disruption របស់​លោក Larry Downes និង​លោក ​Paul Nunes នៅ​ឆ្នាំ​២០១៤។ ខ្លឹម​សារ​នៅ​ក្នុង​សៀវភៅ​នេះ​គឺ​និយាយ​ពី​យុទ្ធសាស្ត្រ​​នៃ​ការ​វិវឌ្ឍ​​​ ដ៏​គួរ​ឲ្យ​ខ្លាច​​​ដោយ​សារ​តែ​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​ បច្ចេកវិទ្យា។ ​ ​១១) ​សៀវភៅ​ Hacker & Painters របស់​លោក​ Paul Graham ​នៅ​ឆ្នាំ​២០០៤​។ សៀវភៅ​នេះ​មាន​ខ្លឹម​សារ​បង្ហាញ​​​គំនិត​ល្អៗ​​​ដែល​​កំពុង​មាន​​ឥទ្ធិពល​​ ដោយ​សារ​​​​បច្ចេកវិទ្យា​កុំព្យូទ័រ​ និង​បច្ចេកវិទ្យា​ថ្មីៗ ដែល​​ម្ចាស់​អាជីវកម្ម​គួរ​ស្វែង​យល់​ និង​ទាយ​​យក​ប្រយោជន៍​ក្នុង​កាលៈទេសៈ​នេះ។ ​​ ​​ ១២) ​សៀវភៅ Wisdom of Failure របស់​លោក Laurence G. Weinzimmer និង​លោក Jim McConoughey នៅ​ឆ្នាំ​២០១២​។ សៀវភៅ​​បាន​ចងក្រង​​​នូវ​បរាជ័យ​របស់​​ពាណិជ្ជករ​​ និង​អាជីវកម្ម​ជា​ច្រើន​ប្រភេទ​​ដែល​បាន​កើត​ឡើង​​​នា​ពេល​កន្លង​មក។​ អ្នក​និពន្ធ​​​មិន​បាន​បង្ហាញ​ពី​របៀប​ឆ្ពោះ​ទៅ​រក​ជោគជ័យ​នោះ​ទេ​ តែ​​គាត់​បាន​ពន្លិច​ពី​បញ្ហា​ដែល​ធ្លាប់​កើត​ឡើង​ ​​​​​ដើម្បី​ឱ្យ​សហគ្រិន​រៀន​ចៀស​វាង​បញ្ហា​ទាំង​នោះ។ ​ ១៣) សៀវ​ភៅ ​​Ignore Everybody របស់ ​លោក Hugh MacLeod នៅ​ឆ្នាំ​២០០៩។ សៀវភៅ​នេះ​និយាយ​ពី​ គន្លឹះ​៣៩​យ៉ាង​អំពី​​ការ​ច្នៃ​ប្រឌិត​ និង​​ប្រែ​ក្លាយ​​ការ​ច្នៃ​ប្រឌិត​ទាំង​នេះ​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ។ ​ ១៤ សៀវភៅ​ Goal របស់​លោក Eliyah M. Goldratt នៅ​ឆ្នាំ​១៩៨៤។ ខ្លឹម​សារ​នៅ​ក្នុង​សៀវភៅ​នេះ​ចង់​និយាយ​ពី​ដំណើរ​ការ​នៃ​ការ​កែ​លម្អ​នា​ ពេល​បច្ចុប្បន្ន​ និង​របៀប​ធ្វើ​ការ​សម្រេច​ចិត្ត​ដើម្បី​ជោគ​ជ័យ​នៅ​ក្នុង​ការ​គ្រប់​គ្រង ​​និង​ពាណិជ្ជ​កម្ម​៕ ប្រែ​សម្រួល៖ ប៉ិច ស៊ីនួន
ប្រភព៖​ businessinsider ​​​​​​​

ផ្លែ​ដាវ​ដ៏​មុត​ស្រួច​​​​ដែល​សហគ្រិន​ត្រូវ​​សំលៀង​មុន​ចាប់​ផ្ដើម​​​បើក​អាជីវកម្ម​របស់​ខ្លួន

លក្ខណៈ​នៃ​ភាព​ជា​សហគ្រិន​ប្រភព៖​ startupeducation
ភាព ​ជោគជ័យ​ក្នុង​មុខ​ជំនួយ​ ​ឬ​ អាជីវកម្ម​ណា​មួយ​គឺ​ជា​ក្ដី​សុបិន​​តែ​មួយ​គត់​របស់​សហគ្រិន​ទូទៅ​​។ ប៉ុន្តែ អាជីវកម្ម​ដែល​បង្កើត​ឡើង​មិនមែន​សុទ្ធតែ​ទទួល​បាន​ផ្លែផ្កា​​តប​តាម​ការ​ ចង់​បាន​របស់​ខ្លួន​​ទាំងអស់​នោះ​ទេ ពោល​គឺ​ឧបសគ្គ​ជា​ច្រើន​នឹង​កើត​មាន​នៅ​ក្នុង​មុខជំនាញ​របស់​អ្នក។ ខាងក្រោម​នេះ គឺ​ជា​​គន្លឹះ​សំខាន់ៗ​ទាំង ​៥ ​ដែល​សហគ្រិន​ទូទៅ​​គួរ​​យល់​ដឹង​មុន​ពេល​បើក​អាជីវកម្ម​របស់​ខ្លួន។

១) ប្រែក្លាយ​ឧបសគ្គ​​​​​ ដើម្បី​បង្កើត​អាជីវកម្ម​​​​

បញ្ហា​សេដ្ឋកិច្ច ​​អត្រា​គ្មាន​ការងារ​ធ្វើ វិស័យ​ឧស្សាហកម្ម​ធ្លាក់​ចុះ ទាំង​នេះ​គឺ​ជា​សញ្ញាណ​ដ៏​គ្រោះថ្នាក់​មួយ​សម្រាប់​សហគ្រិន​ក្នុង​ការ​បើក​ អាជីវកម្ម​របស់​ខ្លួន។ ប៉ុន្តែ ភាព​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​របស់​​អ្នក និង​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​ និង​ការ​ប្ដេជ្ញា​ចិត្ត​​ក្នុង​ការ​​​​បើក​​អាជីវកម្ម ​​នឹង​​ធ្វើ​ឱ្យ​​អ្នក​មិន​ភ័យខ្លាច​​ហានិភ័យ​ទាំង​​នេះ​នោះ​ឡើយ។ ​អ្នក​​ត្រូវ​​សម្លឹង​មើល​​ពី​ភាព​លូតលាស់​នៅ​ពេល​អនាគត។​

សូម​ចុច​អាន៖ អ្នកណា​ខ្លះ​​ជា​ម្ចាស់​​ភាគហ៊ុន​សំខាន់ៗ​​នៅ​ក្នុង​​ក្រុមហ៊ុន ​Facebook?

២) ​យកចិត្តទុកដាក់​លើ​ម៉ាក (Brand) និង កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន (Reputation)

ចាប់​ផ្ដើម​អាជីវកម្ម​ដំបូង​ សហគ្រិន​ត្រូវ​យល់​ថា តើ​​ម៉ាក​​​ផលិតផល​ឬ សេវាកម្ម​របស់​ខ្លួន​ត្រូវ​មាន​លក្ខណៈ​ពិសេស​​បែប​ណា​ដើម្បី​ទាក់ទាញ​ ចំណាប់អារម្មណ៍​ពី​​អតិថិជន? ត្រង់​នេះ សហគ្រិន​ទាំង​អស់​ត្រូវ​​​ផ្ដោត និង​សិក្សា​​លើ​តម្រូវ​ការ​របស់​អតិថិជន​មក​វិញ ​​ដើម្បី​ប្រើប្រាស់​​​ម៉ាក​​​​​​ផលិតផល​ឬ សេវាកម្ម​របស់​ខ្លួន​​ប្រកប​ដោយ​គុណភាព​​ក្នុង​ការ​​​ប្រកួតប្រជែង​នៅ​​លើ​ ទីផ្សារ​។



៣) មិន​ត្រូវ​ដាក់​ក្តី​សង្ឃឹម​ខ្ពស់​ពេក​ពេល​ចាប់​ផ្ដើម​អាជីវកម្ម

​ដើម្បី​បង្កើត​អាជីវកម្ម​ដំបូង​​ ​​​មិន​ខុស​អ្វី​ក្រៅ​ពី​បង្រៀន​ក្មេង​ឲ្យ​ចេះ​ដើរ​នោះ​ឡើយ ​ ត្បិត​អី​ក្រុមហ៊ុន​របស់​អ្នក​នៅ​តូច និង​​មិនសូវ​មាន​អតិថិជន​ច្រើន​ស្គាល់​​ទៀត​ផង។ ដូច្នេះ ជា​សហគ្រិន​ម្នាក់ អ្នក​​មិន​ត្រូវ​​ដាក់​ក្ដី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ទទួល​បាន​សមិទ្ធផល​យ៉ាង ​គាប់​ប្រសើរ​​ក្នុង​ពេល​ដ៏​ឆាប់​នោះ​ឡើយ។ ប៉ុន្តែ ពេល​នេះ គឺ​ជា​អំឡុង​ពេល​នៃ​ការ​​សិក្សា​​លើ​ការ​ដំណើរ​ការ​អាជីវកម្ម​របស់​អ្នក​ជា​ មួយ​អតិថិជន​​ទូទៅ​ ដើម្បី​ស្វែង​រក​​ចំណុច​ខ្លាំង​ ​និង​ចំណុច​ខ្សោយ​របស់​ក្រុមហ៊ុន។



៤) មិន​ជោគជ័យ​មិន​បោះបង់

ឧបសគ្គ​មួយ​ចំនួន​នឹង​រារាំង​ដល់​ការ​បើក​អាជីវកម្ម​របស់​អ្នក។ ដូច្នេះ អ្នក​​​ត្រូវ​រៀន​ដើរ​​ទៅ​មុខ​បន្តិច​ម្ដង​ៗ​យ៉ាង​ស្វាហាប់​បំផុត​ទោះបី​ជា​ បរាជ័យ​ម្ដង​ជា​ពីរ​ដង ហើយ​សម្លឹង​មើល​ពី​ភាព​ចន្លោះ​ខ្វះខាត​ទាំង​នោះ​​លើ​ផលិតផល ឬ សេវាកម្ម​ដើម្បី​ភាព​រឹងមាំ​​ក្នុង​​អាជីវកម្ម​​ឆ្លើយ​តប​តាម​តម្រូវ​ការ​​ ទីផ្សារ​នា​ពេល​អនាគត។

៥) ​មាន​មហិច្ឆតា​ខ្ពស់​​លើ​អាជីវកម្ម

ការ​ប្រឡូក​ក្នុង​អាជីវកម្ម សហគ្រិន​ត្រូវ​​ដាក់​មហិច្ឆតា​ជា​គោលដៅ​សំខាន់​បំផុត​មួយ​។ អ្នក​ត្រូវ​មាន​មហិច្ឆតា​ខ្ពស់​​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ ដើម្បី​ចំណាយ​ពេល​ដ៏​ត្រឹមត្រូវ​មួយ​លើ​ការងារ​នោះ។ នេះ​ហើយ​គឺ​ជា​ការ​ចាប់​ផ្ដើម​អាជីវកម្ម និង​​សិល្បៈ​គ្រប់គ្រង​ជំនួញ៕​​​​​

គន្លឹះ​១០​ចំណុច​ប្រែក្លាយ​ក្តី​សុបិន​របស់​អ្នក​ឲ្យ​ក្លាយ​ជា​សហគ្រិន​

ធាតុ​ផ្សំ​នៃ​អាជីវកម្ម​ប្រភព៖​ rudebaguette
ក្តី ​ស្រមៃ​ចង់​ចាប់​ផ្ដើម​អាជីព​​ក្លាយ​ជា​សហគ្រិន​មួយ​រូប​ មិនមែន​ជា​រឿង​​ងាយស្រួល​នោះ​ទេ។ ភាព​ជោគជ័យ​របស់​សហគ្រិន​ទូទៅ​​អាច​កើត​មាន​បាន​ ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជា​ច្រើន ពោល​គឺ​កើត​ចេញ​ពី​សហគ្រិន​តូច​មួយ​ ហើយ​​​​អភិវឌ្ឍ​​សមត្ថភាព​របស់​ខ្លួន​​បន្ត​ភាព​រឹងមាំ​​ក្លាយ​ជា​ក្រុមហ៊ុន ​ដ៏​ធំ។ ជា​មួយ​គេហទំព័រ​ TheBNews ប្រិយមិត្ត​នឹង​​អាច​រៀន​ពី​ចំណុច​សំខាន់​ ១០ខាង​ក្រោម​នេះ​ ដែល​អាច​ជួយ​​​ប្រែក្លាយ​​ក្ដី​សុបិន​របស់​អ្នក ​ឲ្យ​ក្លាយ​ជា​សហគ្រិន​​​ដំបូង​ដោយ​​ជោគជ័យ​បាន។ ​​១) កំណត់​ភាព​ខុសប្លែក​គ្នា​​លើ​ផលិតផល ​ជា​សហគ្រិន​អ្នក​ត្រូវ​សម្លឹង​មើល​ពី​​​ភាព​ខុស​ប្លែក​គ្នា​នៃ​ផលិតផល​របស់ ​អ្នក​ទៅ​នឹង​ផលិតផល​ដៃគូ​ប្រកួតប្រជែង​ជា​ច្រើន​ទៀត។ ការ​​​​បែងចែក ឬ កំណត់​ផលិតផល​ឲ្យ​ច្បាស់លាស់​ពី​គេ​នឹង​ធ្វើ​ឲ្យ​អតិថិជន​មិន​យល់​ច្រឡំ​បាន ​និង​មាន​ចំណាប់​អារម្មណ៍​​មក​គាំទ្រ​ផលិតផល​របស់​អ្នក។ ​​​​ ២) ​សម្លឹង​មើល​បញ្ហា​ជា​មុន តើ​ជឿជាក់​ទេ​ថា ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន? បើ​អ្នក​មិន​បាន​កំណត់​បញ្ហា​លើ​ផលិតផល​ ឬ​សេវាកម្ម​របស់​អ្នក​ឲ្យ​បាន​ច្បាស់លាស់​​​ពី​តម្រូវការ​​ និង​ការ​ចង់​បាន​របស់​អតិថិជន​​ទេ​នោះ នោះ​អ្នក​នឹង​ក្លាយ​ជា​អ្នក​បរាជ័យ​ជាក់​ជា​មិន​ខាន។ ៣​) ប្រើប្រាស់​​ពាក្យ​ឲ្យ​​បាន​ច្បាស់​ ​និង​ចំ​គោលដៅ ក្នុង​ការ​ផ្ដល់​ភាព​ជឿជាក់​ដល់​អតិថិជន​ជា​មួយ​សហគ្រាស​របស់​អ្នក អ្នក​ត្រូវ​​បញ្ចេញ​ទស្សនៈ​​យ៉ាង​មុតមាំ​ប្រកប​ដោយ​ទំនុក​ចិត្ត​ ដើម្បី​​​​បញ្ជាក់​​ពី​គោលការណ៍​ទូទៅ​ក្នុង​សហគ្រាស​របស់​អ្នក។ ការ​ប្រើប្រាស់​ពាក្យ​មិន​ត្រឹមត្រូវ​ ជា​មួយ​ភាព​មន្ទិល​សង្ស័យ​នឹង​ធ្វើ​ឲ្យ​អតិថិជន​បាត់បង់​ទំនុក​ចិត្ត​បរាជ័យ ​ក្នុង​ជំនួញ​របស់​អ្នក។ ​៤​) ចាប់​ផ្តើម​ស្រាវជ្រាវ​​លើ​​មុខ​ជំនួញ​របស់​អ្នក ​​​​តើ​វា​ជា​ផលិតផល​​ដំបូង​ឬ​យ៉ាងណា​? តើ​មាន​គូប្រជែង​ហើយ​ឬនៅ? ការ​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត ពី​សហគ្រាស ការ​ប្រឹក្សា ឬ ស្នើសុំ​យោបល់ និង​​ដកស្រង់​បទពិសោធន៍​ពី​អ្នក​ជំនាញ​មុន​ពេល​បោះ​ទុន​ ជា​ដើម​ នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​អ្នក​ឈាន​ទៅ​រក​ការ​បើក​សហគ្រាស​មួយ​​យ៉ាង​ល្អ​ ប្រសើរ។ ​៥) ធ្វើ​ការ​ស្រាវជ្រាវ​ម្ដង​ទៀត ប្រសិនបើ​​អ្នកណា​ម្នាក់​គ្មាន​យោបល់​ពី​អ្វី​ដែល​អ្នក​លើកឡើង អ្នក​ត្រូវ​ព្យាយាម​ស្វែង​រក​​មនុស្ស​ផ្សេង​ទៀត​ដែល​គេ​អាច​រក​ឃើញ​ពី​ វិធីសាស្ត្រ​ល្អ​ៗ​ក្រៅ​ពី​នេះ​លើ​ផលិតផល​ ឬ សេវាកម្ម​របស់​អ្នក។ សម្រាប់​អ្នក​ត្រូវ​កំណត់ និង​​វិភាគ​ទៅ​លើ​លទ្ធភាព​ប្រកួតប្រជែង​ ឬ គិត​ពី​តម្រូវការ​របស់​អតិថិជន​។ ​៦) កំណត់​មូលដ្ឋាន​គ្រឹះ​របស់​អតិថិជន ​​ចូរ​កុំ​​រំពឹង​ពេក​ថា អតិថិជន​នឹង​​​ជឿជាក់​ ​ហើយ​​ត្រូវ​ការ​ផលិតផល ឬ សេវាកម្ម​របស់​អ្នក​ទាំងស្រុង​​​ភ្លាមៗ​។​ ដូច្នេះ ​​អ្នក​ត្រូវ​ដឹង​ថា ​​​តើ​នេះ​ជា​ពេល​វេលា​មួយ​ដែល​អ្នក​​ព្យាយាម​ពន្យល់​ពួកគេ​ឲ្យ​យល់ ឬ ក៏​ជា​ពេល​ដែល​អ្នក​ត្រូវ​​សិក្សា​ពី​​តម្រូវ​ការ​​របស់​អតិថិជន? ៧) ​​កំណត់​ធនធាន​ដែល​អ្នក​​មាន ដើម្បី​បង្កើត​ជំនួយ​​មួយ​នោះ តើ​អ្នក​ត្រូវ​ការ​ធនធាន​អ្វី​ខ្លះ? តើ​អ្នក​ត្រូវ​ការ​លុយ​ប៉ុន្មាន​ដើម្បី​បង្កើត​អាជីវកម្ម​នេះ? តើ​​​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​អ្នក​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឬ តាម​រយៈ​បុគ្គលិក​​ផ្សព្វផ្សាយ? ​​នេះ​ជា​សំណួរ​ត្រួសៗ​ដែល​អ្នក​ត្រូវ​ដឹង​មុន​ពេល​បើក​​​អាជីវកម្ម។ ​ ៨) ​បង្កើត​គំរូ​ដើម​​របស់​ផលិតផល​ឬ ​សេវាកម្ម​ ​នេះ​ជា​ដំណាក់កាល​មួយ​ដែល​អ្នក​ត្រូវ​បង្កើត​គំរូ​ដើម​ផលិតផល​ឬ​សេវាកម្ម​ របស់​ក្រុមហ៊ុន​នាក់ ដើម្បី​បង្ហាញ​​ពី​ចំណុច​សំខាន់ៗ​របស់​ផលិតផល​ជា​តម្រូវ​ការ​ដល់​អតិថិជន។ គំរូ​​ដើម​នេះ​ត្រូវ​តែ​​បង្កើត​ឡើង​យ៉ាង​ច្បាស់លាស់​ ងាយ​យល់ អាច​រក​បាន និង ឆ្លើយតប​តាម​តម្រូវ​ការ។ ប្រសិន​បើ​អ្នក​មិន​ទាន់​បង្កើត​គំរូ​ដើម​បាន​​​នៅ​ឡើយ​ទេ អ្នក​អាច​​រចនា​​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ក៏​បាន។ ៩) ចាប់​ផ្ដើម​សិក្សា​លើ​ប្រាក់​ចំណូល​ និង​ចំណាយ ការ​​គ្រប់គ្រង​បែងចែក​ប្រាក់​ចំណូល និង​ចំណាយ​​គឺ​​ជា​រឿង​សំខាន់​។ អ្នក​ត្រូវ​លម្អិត​ និង​វាយ​តម្លៃ​លើ​ប្រាក់​ចំណូល​ដែល​រំពឹង​ថា​ ​​នឹង​​ត្រូវ​យក​ទៅ​​ចំណាយ​ដើម្បី​ទទួល​បាន​ផល​​ត្រលប់​​មក​វិញ រួម​ជា​មួយ​​ស្ថានភាព​ ឬ ​ហានិភ័យ​​មួយ​ចំនួន​ដែល​​នឹង​អាច​កើត​មាន​នៅ​ពេល​​ខាងមុខ​។ ១០) សរសេរ​គម្រោង ក្ដី​ស្រមៃ​របស់​អ្នក​មិន​​ទាន់​​ក្លាយ​ជា​ការពិត​នៅ​ឡើយ​ទេ ដរាបណា​អ្នក​​គ្មាន​គម្រោង​ច្បាស់លាស់​ណា​មួយ​ដើម្បី​ធ្វើ​នៅ​ថ្ងៃ​ស្អែក។ ដូច្នេះ​អ្នក​ត្រូវ​ប្រាកដ​ថា ​អ្នក​មាន​គម្រោង​នៅ​ក្នុង​ដៃ​នៅ​ក្នុង​ថ្ងៃ​នេះ មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​វា​នៅ​ថ្ងៃ​ស្អែក។ ប៉ុន្តែ​ គម្រោង​មួយ​ចំនួន​អាច​ផ្លាស់ប្ដូរ​​​ទៅ​​តាម​កាលៈទេសៈ​​មួយ​ចំនួន​ដែល​ ទាមទារ​ឲ្យ​​អ្នក​ចេះ​បត់បែន​​​ភ្លាមៗ​លើ​គម្រោង​នោះ៕​​ ប្រែសម្រួល៖ K.Vin
ប្រភព៖​ entrepreneur

មូលដ្ឋាន​គ្រឹះ​ទាំង​៥ ​​របស់​​​មហាសេដ្ឋី​​​​សម្រាប់​សាបព្រោះ​​​ឲ្យសហគ្រិន​ជោគជ័យ​​​​

មូលដ្ឋាន​គ្រឹះ​ទាំង​៥ ​​របស់​​​មហាសេដ្ឋី​​​​សម្រាប់​សាបព្រោះ​​​ដល់​សហគ្រិនប្រភព៖​ clueconsultingllc
មាន ​​គន្លឹះ​​មិន​តិច​ឡើយ​ ដែល​ត្រូវ​​បាន​លើក​យក​មក​បង្ហាញ​សម្រាប់​​​ត្រួសត្រាយ​ផ្លូវ​ដល់​ ប្រិយមិត្ត​ឲ្យ​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​ម្នាក់​នៅ​ពេល​អនាគត។ តែ​​​ចម្លើយ​តែ​មួយ​គត់​ដែល​ប្រិយមិត្ត​ចង់​ដឹង​នោះ​គឺ​ថា តើ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ក្លាយ​ជា​សហគ្រិន​ជោគជ័យ? ទោះបី​អត្ថបទ​នេះ​មិន​ក្តោប​លើ​គោលការណ៍​ទូទៅ​ស្តី​ពី​យុទ្ធសាស្ត្រ​​ជា​ សហគ្រិន​​ក៏​ពិតមែន តែ​គ្រឹះ​ ៥​ចំណុច​ខាងក្រោម​នេះ គឺ​ពិត​ជា​ត្រូវ​បាន​មហាសេដ្ឋី​ជា​​ច្រើន​​​អនុវត្ត​កន្លងមក និង​ប្រកាន់​ខ្ជាប់​ក្នុង​ខ្លួន​​ជានិច្ច សម្រាប់​ចែក​រំលែក​ដល់​សហគ្រិន​​នៅ​ទូទាំង​ពិភពលោក។ ​​ ១) បើក​ចិត្ត​ឲ្យ​ទូលាយ​សម្លឹង​មើល​ឲ្យ​កាន់តែ​ខ្ពស់ ភាព​ជា​សហគ្រិន​ជោគជ័យ​ម្នាក់ ត្រូវ​យល់​​ថា ការ​​​បើក​​​ចិត្ត​ឲ្យ​ទូលាយ​សម្លឹង​មើល​ឲ្យ​កាន់​តែ​ខ្ពស់​ ​​គឺ​ជា​រឿង​​ដែល​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់គ្នា​ដើម្បី​ស្វះស្វែង​រក​ ទ្រព្យសម្បតិ្ត​​​ពី​ការងារ​របស់​ខ្លួន។ នេះ​មិន​ត្រូវ​ភ័យខ្លាច​​ទទួល​យក​គំនិត​ថ្មីៗ​រៀន​ពី​មនុស្ស​នៅ​ជុំវិញ​ ខ្លួន និង​ចាប់​ផ្តើម​ជំរុញ​ភាព​ជឿជាក់​​ខ្លួន​ឯង​​ឲ្យ​​កាន់តែ​ផុសផុល​ឡើង​ជា​មួយ ​នឹង​សុទិដ្ឋិនិយម​ដ៏​វែង​ឆ្ងាយ​មួយ​នៅ​ពេល​អនាគត។ ២) គិត​ពី​ដំណោះស្រាយ​ មិនមែន​​បញ្ហា សហគ្រិន​មួយ​ចំនួន​បាន​ដឹង​ជា​មុន​ថា ការងារ​ដែល​ខ្លួន​​ធ្វើ​នឹង​បរាជ័យ និង​ព្យាយាម​គិត​តែ​អ្វី​ដែល​ខ្លួន​មិន​បាន​ធ្វើ​ពី​មុន​មក។ ផ្ទុយ​ទៅ​វិញ ​ជា​ទូទៅ​សហគ្រិន​​ដ៏​ឈ្លាសវៃ​តែង​ផ្លាស់ប្ដូរ​គំនិត​នេះ ត្បិត​អី​​​​លទ្ធភាព​នៃ​ដំណោះស្រាយ និង​ច្រកចេញ​​​​គឺ​ជា​រឿង​សំខាន់​ត្រូវ​ធ្វើ​ មិន​មែន​​​មាន​តែ​បញ្ហា​នោះ​ឡើយ។ ​ ៣) មាន​មហិច្ឆតា​​ខ្ពស់ ​ធ្វើ​ជា​ឈ្នាន់​បង្កើត​ភាព​ជោគជ័យ សហគ្រិន​​ដែល​ជោគជ័យ​ត្រូវ​​ផ្តើម​​ចេញ​ពី​មហិច្ឆតា​របស់​ខ្លួន​ ដែល​ជា​ចំណុច​​ខ្លាំង​​ក្តោប​ក្រសោប​​ភាព​ជោគជ័យ​ទាំងអស់។ គេ​នឹង​ប្រែក្លាយ​ក្តី​សុបិន​ទាំងឡាយ​ឲ្យ​ក្លាយ​ជា​ការពិត​បាន ទោះបី​ជា​មាន​ឧបសគ្គ ឬ ត្រូវ​ដើរ​ថយក្រោយ​មួយ​ជំហាន​​​​ក៏ដោយ។​​ ភាព​បរាជ័យ​របស់​គេ​នឹង​ត្រូវ​វាយ​បំបាក់​ដោយ​​ការ​ឃុំគ្រង​​ខ្លួន និង​​លើក​ទឹកចិត្ត​ខ្លួន​ឯង​​​យ៉ាង​សកម្ម​បំផុត​​ពី​ជំហាន​មួយ​ទៅ​ជំហាន​មួយ ​ទៀត។​​ ៤) ពង្រឹង​​សមត្ថភាព ​ជះ​ឥទ្ធិពល​លើ​អ្នក​ដទៃ សហគ្រិន​ដ៏​ជោគជ័យ​ម្នាក់​តែង​មាន​សមត្ថភាព​ពិសេស​មួយ​ខុស​ពី​គេ​ ដើម្បី​ជះ​ឥទ្ធិពល និង ទទួល​បាន​​មក​វិញ​នូវ​ការ​គាំទ្រ​​យ៉ាង​ពេញ​ទំហឹង​ពី​មនុស្ស​នៅ​ជុំវិញ​ ខ្លួន​ មិន​ថា​កើត​ឡើង​ដោយ​​មាន​ដុង​ពី​កំណើត​ឬ តាម​ការ​រយៈ​ការ​រៀនសូត្រ​យ៉ាងណា​​នោះ​ទេ។ សមត្ថភាព​ប្រកប​ដោយ​គុណ​តម្លៃ​​នឹង​បង្កើត​លទ្ធផល​ការងារ​បាន​ល្អ​ប្រសើរ​​ សម្រាប់​​ក្រុមហ៊ុន​របស់​ខ្លួន​ទាំង​មូល​ ដែល​ខ្លួន​បាន​យល់​​យ៉ាង​ស៊ី​ជម្រៅ​ថា អាច​​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់គ្នា​ មិនមែន​សម្រាប់​​ខ្លួន​ឯង​តែ​ម្នាក់​នោះ​ឡើយ។ ​៥) តម្កល់​ទុក​សុទិដ្ឋិនិយម ​វាយ​បំបាក់​ភាព​បរាជ័យ ចរន្ត​សកលភាវូបនីយកម្ម​​ប្រៀប​ដូច​ជា​​​ផ្ទៃ​សមុទ្រ តែង​អី​មិន​មាន​​​ព្យុះ​ភ្លៀង​កើត​ឡើង​​ជា​រឿង​ធម្មតា។ មហាសេដ្ឋី​ជា​ច្រើន​អាច​ឆ្លងកាត់​ដំណាក់កាល​​ទាំង​នោះ​បាន​ដោយ​ជោគជ័យ ពី​ព្រោះ​តែ​​ខ្លួន​​​​លើក​តម្កល់​​ក្តី​សង្ឃឹម និង​សុទិដ្ឋិនិយម​របស់​ខ្លួន​ប្រៀប​ដូច​ជា​​ផ្ទាំង​ថ្ម​មិន​ខ្លាច​ខ្យល់។ ការ​​ប្រាស​ចេញ​ពី​​ភាព​បរាជ័យ ហើយ​ងើប​ដើរ​ដោយ​ភាព​ជឿជាក់​​ម្តង​ហើយ​​ម្តង​ទៀត នោះ​​គឺ​ជា​អ្វី​ដែល​​ធ្វើ​ឲ្យ​បុគ្គល​ទាំង​នោះ​មាន​អ្វីៗ​នៅ​ក្នុង​ដៃ​រហូត ​មកដល់​ពេល​នេះ៕ ​ប្រែសម្រួល៖ K.Vin

Wednesday, August 5, 2015

នាំមកជូនដោយ កាល​ពី​ កុម្ភៈ ១៦, ២០១៥ ក្នុងផ្នែក អាជីព និងការងារ
របៀប​សរសេរ​ផែនការ​អាជីវកម្ម

របៀប​សរសេរ​ផែនការ​អាជីវកម្ម

Submit
បន្ទាប់​ពី​ប្រិយមិត្ត​បាន​ការ​សិក្សា​គម្រោង​អាជីវកម្ម និង​របៀប​រៀបចំ​រចនា​សម្ព័ន្ធ​អាជីវកម្ម លោក​អ្នក​អាច​សរសេរ​ផែនការ​អាជីវកម្ម​បាន​ហើយ។ លោក​អ្នក​នឹង​ត្រូវ​ការ​សរសេរ​ផែនការ​អាជីវកម្ម ដើម្បី​ដាក់​ជូន​វិនិយោគិន​គោលដៅ​របស់​លោក​អ្នក​ពិចារណា ដើម្បី​ឈាន​ទៅ​រក​កិច្ច​វិនិយោគ​បង្កើត​អាជីវកម្ម។ ខាង​ក្រោម​នេះ​ជា ៥ចំណុច​ក្នុង​ការ​សរសេរ​ផែនការ​អាជីវកម្ម៖

១. រៀប​ចំ​រាល់​ព័ត៌មាន​ទាក់​ទង​នឹង​អាជីវកម្ម​លោក​អ្នក

ចាប់​ផ្ដើម​បង្កើត​ចំណុច​ផ្ដើម និង​រៀប​រៀង​សមស្រប។ ការ​រៀបចំ​ព័ត៌មាន​តាម​ផ្នែក​នឹង​ធ្វើ​ឲ្យ​ផែនការ​លោក​អ្នក​មាន​របៀប​រៀប​រយ ហើយ​ធ្វើ​ឲ្យ​វិនិយោគិន​យល់​ថា​មាន​ប្រយោជន៍៖
  • ចំណង​ជើង និង​មាតិកា
  • សង្ខេប​សេចក្ដី​ប្រតិបត្តិ៖ សង្ខេប​ចក្ខុ​វិស័យ​របស់​លោកអ្នក​សម្រាប់​ក្រុមហ៊ុន
  • ព័ត៌មាន​ទូទៅ​អំពី​ក្រុមហ៊ុន៖ បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​ក្នុង​ក្រុមហ៊ុន​លោកអ្នក និង​សេវាកម្ម​ដែល​នឹង​ផ្ដល់ជូន​ក្នុង​ទីផ្សារ។
  • ផលិតផល និង​សេវាកម្ម៖ បង្ហាញ​ពិស្ដា​ពី​ភាព​ល្អ​ឯក នៃ​ផលិតផល ឬ សេវាកម្ម
  • ផែនការទីផ្សារ៖ បង្ហាញ​ពី​របៀប​លោកអ្នក​នាំ​ផលិតផល​ដល់​អតិថិជន
  • ផែនការ​ប្រតិបត្តិការ៖ បង្ហាញ​ពី​របៀប​លោកអ្នក​ធ្វើ​ប្រតិបត្តិការ​ក្នុង​មូលដ្ឋាន​គ្រឹះ​ប្រចាំ​ថ្ងៃ។
  • គ្រប់គ្រង និង​រៀបចំ៖ បង្ហាញ​ពី​រចនា​សម្ព័ន្ធ នៃ​អាជីវកម្ម និង​ទស្សនៈ​ក្នុង​ការ​ដឹកនាំ។
  • គម្រោង​ហិរញ្ញ​វត្ថុ៖ បំភ្លឺ​គំរូ​ដំណើរការ​ការងារ ដើម្បី​ទទួល​បាន​ហិរញ្ញវត្ថុ និង​តម្រូវការ​ផ្សេងៗ​ពី​វិនិយោគិន។

២. សរសេរ​សង្ខេប​សេចក្ដី​ប្រតិបត្តិ​ចុងក្រោយ

businessplan_2
សេចក្ដី​សង្ខេប​ប្រតិបត្តិ​ជា​មូលដ្ឋាន​ ក្នុង​ការ​ចរចា​ជាមួយ​វិនិយោគិន ឬ អ្នក​អាន​គម្រោង​អាជីវកម្ម​របស់​លោកអ្នក។ វា​គួរតែ​សង្ខេប និង​បង្ហាញ​ឲ្យ​ដឹង​ថា​គំរូ​អាជីវកម្ម និង​ផលិតផល​របស់​លោកអ្នក​អស្ចារ្យ។ វា​គួរ​តែ​ផ្ដោត​ទៅ​លើ​ចក្ខុវិស័យ​ដ៏​មហិមា​របស់​លោកអ្នក ជា​ជាង​ព័ត៌មាន​លំអិត​ស្ដី​ពី​ប្រតិបត្តិការ។

៣. ប្រមូល​ផ្ដុំ​ព័ត៌មាន និង​រៀបចំ​ជា​ពហុ​សេចក្ដី​ព្រៀង

businessplan_3
បន្ទាប់​ពី​លោកអ្នក​វាន​បញ្ចប់​កិច្ច​ ប្រឹង​ប្រែង​ក្នុង​ការ​ស្រាវជ្រាវ និង​សម្រេច​ចិត្ត​ពី​គោលបំណង​អាជីវកម្ម និងសុក្រឹត​ភាព នៃ​គោលដៅ វា​ដល់​ពេលវេលា​ដែល​លោកអ្នក​ត្រូវ​ផ្គុំ​គម្រោង​អាជីវកម្ម​ចូលគ្នា និង​បញ្ចេញ​គំនិត ការស្រាវ​ជ្រាវ និង​កិច្ច​ប្រឹងប្រែង ដើម្បី​សម្រេច​បាន​នូវ​ការ​ពិពណ៌នា​ដ៏​ទូលំ​ទូលាយ​សម្រាប់​រចនាសម្ព័ន្ធ និង​សេវាកម្ម
ជា​ដំបូង សូម​កុំ​ព្រួយបារម្ភ​ពី​កំហុស​ផ្នែក​ភាសា។ អ្វី​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​ផ្ដុំ​គំនិត ដើម្បី​សរសេរ​រៀបរៀង។ នៅ​ពេល​លោកអ្នក​មាន​ទម្រង់​ទូទៅ លោក​អ្នក​អាច​ចំណាយ​ពេលវេលា​កែ​តម្រូវ​គម្រោង និង​កំហុស។ លោកអ្នក​គួរ​តែឲ្យ​អ្នក​ដទៃ​ជួយ​អាន និង​យក​ចិត្ត​ទុក​ដាក់​នឹង​មតិ​យោបល់​របស់​ពួក​គេ។

៤. ឃោសនា​ឲ្យ​ខ្លួន​ឯង និង​អាជីវកម្ម

businessplan_4
គោល​គំនិត នៃ​គផែនការ​អាជីវកម្ម​ជា​ការ​បង្ហាញ​ពី​ខ្លួន​អ្នក​នៅ​លើ​ឆាក។ ទេពកោសល្យ បទ​ពិសោធន៍ និង​សេចក្ដី​សាទរ ដែល​លោកអ្នក​នាំ​មក​នូវ​អាជីវកម្ម​ត្រូវ​តែ​ល្អ​ឯក។ ពួក​គេ​ផ្ដល់​នូវ​ហេតុផល​ដ៏​បង្ខិត​បង្ខំ​បំផុត​សម្រាប់​អ្នក​ដទៃ ដើម្បី​​ផ្គត់​ផ្គង់​តម្រូវការ​ហិរញ្ញវត្ថុ​ដល់​គំនិត​របស់​លោក​អ្នក។ ចូរ​ចង​ចាំ​ថា វិនិយោគិន​វិនិយោគ​ទៅ​លើ​មនុស្ស​ជា​ជាង​គំនិត។ ទោះ​បី​ជា​អាជីវកម្ម​របស់​លោក​អ្នក​មាន​គូ​ប្រជែង​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​វា​មិន​សំខាន់​នោះ​ដែរ។ អ្វី​ដែល​សំខាន់​នោះ​គឺ​គុណ​សម្បត្តិ និង​ការ​ប្តេជ្ញាចិត្ត​របស់​លោកអ្នក​ទៅ​លើ​គម្រោង​នោះ។ នេះ​លោក​អ្នក​នឹង​អាច​បញ្ចុះ​បញ្ចូល និង​ទាក់​ទាញ​ការ​គាំទ្រ​របស់​ពួក​គេ។

៥. បង្ហាញ និង​ពន្យល់​អំពី​ទិន្នន័យ​ហិរញ្ញវត្ថុ​លោកអ្នក

businessplan_5

តើ​អ្នក​នឹង​បញ្ចូល​បញ្ចូល​អ្នក​ដទៃ​ឲ្យ​ វិនិយោគ​ក្នុង​កិច្ច​ខ្នះ​ខ្នែង​របស់​លោក​អ្នក? ដោយ​មាន​ព័ត៌មាន​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ភាព​ច្បាស់​លាស់ តម្លាភាព និង​ជាក់ស្ដែង​បំផុត វា​នឹង​បង្ហាញ​ថា លោក​អ្នក​យល់​ពី​អ្វី ដែល​លោក​អ្នក​កំពុង​លើក​ឡើង​ដោយ​ឥត​លាក់​លាម៕
ដកស្រង់ចេញពី៖ wikiHow | ប្រែសម្រួល​ដោយ៖ ឃុន ពិទី
៦​ជំហាន​ឈាន​ទៅ​បង្កើត​អាជីវកម្ម​ហាង​កាហ្វេ
Monday, 22 Apr 2013
មនុស្ស​ភាគច្រើន​តែង​មាន​ក្ដី​ស្រមៃ​ថា ​ចង់​មាន​អាជីវកម្ម​ខ្លួន​ឯង​ជាជាង​ការ​ធ្វើ​ការ​ឲ្យ​អ្នក​ដទៃ។ ​ក្នុង​ចំណោម​អាជីវកម្ម​ជា​ច្រើន​ ​អាជីវកម្ម​ហាង​កាហ្វេ​កំពុង​ទទួល​ការ​ចាប់អារម្មណ៍​​​ពី​សំណាក់​សហគ្រិន​​ បច្ចុប្បន្ន។ ​​ហេតុ​ដូចនេះ​ Sabay ​សូម​លើក​យក​ចំ​ណុច​​មួយ​ចំនួន​ដែល​អាច​ជួយ​ដល់​ប្រិយមិត្ត​ជា​បច្ច័យ​ក្នុង ​ការ​បើក​ដំណើរការ​អាជីវកម្ម​ប្រភេទ​នេះ។
១.​ កំណត់​​ប្រភេទ​ហាង​កាហ្វេ​ដែល​អ្នក​ចង់​បើក
កំណត់​ទំហំ​ទឹកប្រាក់​ដែល​អ្នក​មាន​លទ្ធភាព​បើក។ ​​សួរ​ខ្លួន​ឯង​ថា ​តើ​អ្នក​ចង់​សេង​ហេង​កាហ្វេ​ដែល​មាន​ស្រាប់ ​ទិញ​​ស្លាក​យីហោ (Brand) ​​ហាង​កាហ្វេ​ល្បី ​ឬ​ចង់​ចាប់​ផ្ដើម​ហាង​កាហ្វេ​​ថ្មី​សន្លាង​ដោយ​ខ្លួន​ផ្ទាល់? ​ទន្ទឹម​គ្នា​នេះ​ អ្នក​ក៏​ត្រូវ​គិត​ផង​ដែរ​ថា ​តើ​អ្នក​ចង់​ជួល​បុគ្គលិក​ ឬ​​ចាប់​ផ្ដើម​ធ្វើ​ជា​ថៅកែ និង​កូន​ឈ្នួល​ដោយ​ខ្លួន​ឯង​។
២. ​ស្វែងយល់​ពី​មុខ​ជំនួញ​នេះ​ជា​មុន
​អ្នក​អាច​សាកល្បង​​សុំ​​ធ្វើ​ការងារ​ជា​អ្នក​ឆុង​កាហ្វេ​ ​និង​ភេសជ្ជៈ​​​​នៅ​ហាង​កាហ្វេ​ជោគជ័យ​ណាមួយ​ដើម្បី​អាច​ឲ្យ​អ្នក​អាច​ សិក្សា​ស្វែង​យល់​ពី​ ​របៀប​ឆុង​​កាហ្វេ​ ឬ​លាយ​ភេសជ្ជៈ​ដទៃ។ ​ស្រប​គ្នា​នេះ​ដែរ ​អ្នក​អាច​សង្កេត​មើល​ពី​​ដំណើរការ​អាជីវកម្ម​ទាំង​មូល ការ​​គ្រប់គ្រង​ និង​ស្រូប​ទាញ​​អតិថិជន​ពី​អ្នក​គ្រប់គ្រង​របស់​អ្នក។
៣. ​បង្កើត​គម្រោង​ផែនការ
​ចំណុច​ទី​ ៣ ​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ បង្កើត​គម្រោង​ផែនការ​អាជីវកម្ម​ដែល​បរិយាយ​ពី​តម្លៃ​​ជាវ​ផលិតផល​ ​បរិក្ខារ​ផលិត ​​ការ​ទិញ​អាជ្ញាប័ណ្ណ ​​និង​សម្ភារៈ​ប្រើប្រាស់​នានា​ដែល​អ្នក​ត្រូវ​ការ​ក្នុង​ការ​បង្កើត​​ អាជីវកម្ម​នេះ។
៤. ​ជ្រើសរើស​ទីតាំង
​បន្ទាប់​ពី​សរសេរ​ផែនការ​ហើយ​ អ្នក​ត្រូវ​​កំណត់​ទីតាំង​ដែល​ចង់​បង្កើត​ជំនួញ។​ ​ទីតាំង​នៃ​ជំនួញ​ត្រូវ​ឲ្យ​សម​ទៅ​នឹង​ប្រភេទ​អតិថិជន​ដែល​អ្នក​ចង់​បាន។ ​​ទីតាំង​ដ៏​ល្អ​គួរ​ស្វែង​រក​កន្លែង​ដែល​សម្បូរ​មនុស្ស​ធ្វើ​ដំណើរ​ ឆ្លងកាត់ ​​និង​មាន​កន្លែង​ចត​យានជំនិះ​ងាយស្រួល។
៥. ​ផ្សព្វផ្សាយ​
​ដើម្បី​ឲ្យ​អតិថិជន​របស់​អ្នក​បាន​ដឹង​ថា ​ពី​អាជីវកម្ម​ថ្មី​របស់​អ្នក​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ។ ​​ការ​ផ្សព្វផ្សាយ​​អាច​ធ្វើ​ឡើង​ក្រោម​រូបភាព​ផ្សេងៗ​គ្នា​ទៅ​តាម​ទំហំ​ ថវិកា​របស់​អ្នក​​ដូចជា ​តាមរយៈ​កាសែត ​​ទស្សនាវដ្ដី ​វិទ្យុ ​ខិត្តប័ណ្ណ ​ឬ​បណ្ដាញ​សង្គម​ដូចជា ​Facebook Ads ​ជា​ដើម។ ​ស្រប​គ្នា​នេះ​ដែរ ​នៅ​ដំណាក់កាល​ដំបូង​​អ្នក​អាច​បង្កើត​ប្រូម៉ូសិន​ថ្មី​ៗ​ដូចជា​​ ញ៉ាំ ​៥ ​ដង​ ថែម​ជូន​ ១​ ដង​ដោយ​ឥត​គិត​ថ្លៃ ​ឬ​អាច​ជា​ការ​ផ្ដល់​ជូន​គូប៉ុង​ថ្លៃ​អាហារ ​ឬ​​ប័ណ្ណ​បញ្ចុះ​តម្លៃ​ជា​ដើម។
៦. ​ទំនាក់ទំនង​ជាមួយ​បណ្ដា​ក្រុមហ៊ុន​​នានា
ជំហាន​ដំបូង​ក្នុង​ការ​ជួយ​ឲ្យ​អាជីវកម្ម​កាហ្វេ​របស់​អ្នក​ដំណើរការ​គឺ ​ការ​បង្កើត​បណ្ដាញ​អតិថិជន។ ​​អ្នក​អាច​ទាក់ទង​​ក្រុមហ៊ុន​ ឬ​ស្ថាប័ន​ណា​ដែល​ត្រូវ​ការ​កាហ្វេ​របស់​អ្នក។ ​អ្នក​អាច​ចរចា​​ជាមួយ​ក្រុមហ៊ុន​ទាំង​នោះ​ក្នុង​តម្លៃ​ពិសេស​ណាមួយ ​ឬ​ផ្ដល់​ជូន​សេវាកម្ម​ដឹក​យក​ដល់​កន្លែង​ជាដើម។

​វិធី​បង្កើត​គម្រោង​អាជីវកម្ម​មួយ​ទំព័រ​


ការ​សរសេរ​គម្រោង​អាជីវកម្ម​ជា ​រឿង​ដ៏​លំបាក​សម្រាប់​អ្នក​ដែល​ចង់​បង្កើត​អាជីវកម្ម​ថ្មីថ្មោង។ ​​​ប្រសិន​បើ​អ្នក​ជំនួញ​ធំៗ​វិញ​ គម្រោង​អាជីវកម្ម​ត្រូវ​ធ្វើ​ឡើង​​​យ៉ាង​ហ្មត់ចត់​ ច្រើន​ទំព័រ​ វិភាគ ​វាយ​តម្លៃ​គ្រប់​ជ្រុងជ្រោយ​​មុន​នឹង​សម្រេច​ដាក់​ចេញ​ឲ្យ​អនុវត្ត​ដោយ​ ក្នុង​នោះ​យុទ្ធសាស្ត្រ​ដែល​គេ​ឧស្សាហ៍​​​ឃើញ​ញឹកញាប់​ជាង​គេ​​​គឺ​ SWOT។ ​តែ​សម្រាប់​អ្នក​​ដែល​មាន​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ទ្រង់ទ្រាយ​តូច ​ឬ​លក្ខណៈ​គ្រួសារ​ ​មិន​ចាំ​ដល់​ថ្នាក់​លម្អិត​ពេក​នោះ​ទេ ​ត្រឹម​ ១ ​ទំព័រ​នេះ​ប្រហែល​ជា​អាច​ជួយ​អ្នក​បាន​ច្រើន​គួរ​សម​ហើយ។

​​សាក​ធ្វើ​តាម​ការ​ណែនាំ​នេះ​មើល៍!
១. ​ចាប់​ផ្ដើម​​ចេញ​ពី​ទស្សនវិស័យ​របស់​អ្នក៖ ​​ចាប់​ផ្ដើម​គិត​ពី​គម្រោង​របស់​អ្នក​ដោយ​រំពៃ​មើល​ឲ្យ​ដល់​លទ្ធផល​ ចុងក្រោយ។ ​​តើ​អ្នក​ចង់​បង្កើត​អាជីវកម្ម​សម្រាប់​លក់​បន្ត​ពេល​រីក​​ធំ​គួរ​សម ​ឬ​ចង់​ទុក​ជា​ការ​រកស៊ី​ត​កូន​​ត​ចៅ​ទៅ​មុខ​ទៀត? ​តើ​ទស្សនវិស័យ​ធំ​បំផុត​សម្រាប់​គោលដៅ​ចុងក្រោយ​អ្នក​ជា​អ្វី? ​វា​ជា​ការ​សំខាន់​ដែល​ត្រូវ​គិត​ដល់​ចំណុច​ចុងក្រោយ​ដែល​អ្នក​ចង់​បាន ​ដើម្បី​សង្ខេប​វា​ដាក់​ក្នុង​ក្រដាស។
២. ​បង្កើត​​របាយការណ៍​បេសកកម្ម​៖ ​​អ្នក​បាន​ដឹង​ថា​ អ្វី​ជា​ទស្សនវិស័យ​របស់​អ្នក​ហើយ ​ឥលូវ​ជា​ពេល​ដែល​អ្នក​ត្រូវ​ពិពណ៌នា​ថា ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រេច​វា​បាន​ផ្អែក​លើ​ធនធាន​ដែល​អ្នក​មាន។ ​​​​​​​របាយការណ៍​បេសកកម្ម​អាច​ជួយ​ដាស់តឿន​អ្នក​ថា ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​រាល់​ថ្ងៃ​អាច​ជួយ​សម្រេច​គោលដៅ​ធំ​ខាងមុខ។
​៣. ​រៀបរាប់​គោលបំណង​​តូចៗ៖ ​គិត​ដល់​គោលដៅ​តូចៗ​ដែល​អ្នក​ចង់​សម្រេច​នៅ​រយៈពេល​ជាក់​លាក់​ណាមួយ។ ​ឧទាហរណ៍​ដូចជា ​​នៅ​បី​ឆ្នាំ​ខាង​មុខ​អ្នក​ចង់​បាន​ប៉ុន្មាន​ភាគរយ​នៃ​ចំណែក​ទីផ្សារ​ អាជីវកម្ម​របស់​អ្នក? ​តើ​អ្នក​ចង់​​បាន​បុគ្គលិក​បន្ថែម​ប៉ុន្មាន​នាក់​​នៅ​ដំណាច់​ឆ្នាំ? ​នេះ​ជា​គោលដៅ​តូចៗ​ដែល​អាច​ជួយ​ដល់​​អ្នក​ក្នុង​ការ​ឈាន​ទៅ​កាន់​តែ​កៀក​ នឹង​គោលដៅ​ធំ។
៤. ​​បង្កើត​យុទ្ធសាស្ត្រ៖ ​យុទ្ធសាស្ត្រ​ជា​អ្វី​ដែល​អ្នក​គ្រោង​នឹង​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​ តូចៗ។ ​​តើ​អ្នក​មាន​គម្រោង​ទីផ្សារ​ដូចម្ដេច? ​​តើ​អ្នក​ចង់​លក់​ផលិតផល​ ឬ​សេវាកម្ម​ដោយ​វិធី​ណា? ​តើ​អ្នក​ចង់​ចំណាយ​ពេល​ប៉ុណ្ណា​ទៅ​លើ​ការ​ស្រាវជ្រាវ ​និង​អភិវឌ្ឍ? ​​តើ​យុទ្ធសាស្ត្រ​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​ តូចៗ​ដែល​អ្នក​បាន​សរសេរ? គិត​ដល់​យុទ្ធសាស្ត្រ​ទាំង​នេះ​ មុន​នឹង​ដាក់​ចេញ​ផែនការ​សកម្មភាព។
៥. ​​​​​​​បង្កើត​ផែនការ​សកម្មភាព៖ ​អ្នក​មាន​គោលបំណង ​​មាន​យុទ្ធសាស្ត្រ​អស់​ហើយ​ ពេល​នេះ​​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​​គឺ​គិត​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​ ​ប្រចាំ​សប្ដាហ៍​តូចៗ​សម្រាប់​សម្រេច​គោល​បំណង​តូចៗ ​និង​ឆ្ពោះ​ទៅ​រក​គោលបំណង​ធំ។ ​តើ​អ្នក​ចង់​ទៅ​ផ្សព្វផ្សាយ​នៅ​កន្លែង​ណា​ដើម្បី​​ឲ្យ​មាន​ប្រសិទ្ធភាព? ​​តើ​​មាន​ការ​ដាក់​ប្រូមូស្សិន​អ្វី​ខ្លះ​នៅ​ពេល​ចាប់​ផ្ដើម ​ឬ​នៅ​ឱកាស​ពិសេស​ណាមួយ?
​ចំណុច​ដែល​ រៀបរាប់​ខាង​លើ​ ​គ្រាន់​តែ​ជា​ទុន​សម្រាប់​ឲ្យ​អ្នក​រិះគិត​ខ្លះ​ៗ ​មុន​នឹង​ឈាន​ដល់​ការ​​សម្រេច​ចិត្ត​​បើក​​អាជីវកម្ម​អ្វី​មួយ​ជា​ជាង​ការ​ លោត​​​ផ្លោះ​ទៅ​ធ្វើ​​ដោយ​មិន​បាន​ត្រៀម​ខ្លួន​អ្វី​ទាំង​អស់។ ​​មែនទែន​ទៅ​ ទោះ​​​បី​គម្រោង​អាជីវកម្ម​មួយ​សន្លឹក​នេះ​មិន​បាន​ជួយ​រៀបរាប់​ឲ្យ​បាន​ លម្អិត​គ្រប់​ចំណុចៗ​តូចៗ ​តែ​​​វា​អាច​ជួយ​​ជា​បច្ច័យ​ដ៏​ល្អ​មួយ​​ដល់​អ្នក​ដែល​មិន​​ធ្លាប់​មាន​បទ​ ពិសោធន៍​អាជីវកម្ម​អ្វី​សោះ៕

ការចាប់ផ្តើម​បើក​មុខរបរ​រកស៊ី​

អ្នក​ចង់​បើក​មុខរបរ​រកស៊ី​ផ្ទាល់​ខ្លួន​មួយ ប៉ុន្តែ​មិនដឹងថា​តើ​ត្រូវ​ចាប់ផ្តើម​ពី​ត្រង់​ណា​ទេ​។ សូម​អនុវត្តតាម​ជំហាន​ជា​បន្តបន្ទាប់​ខាងក្រោម​នេះ​។​
១- សម្រេច​ចិត្ត​ពី​មុខរបរ​: ដើម្បី​ចាប់ផ្តើម​បើក​មុខរបរ​រកស៊ី​មួយ អ្នក​ត្រូវ​ចំណាយពេល​គិតគូរ​ឲ្យបាន​ល្អិតល្អ​ន់​បន្តិច ថា​តើ​អាច​ឬ​ត្រូវ​ប្រកប​មុខរបរ​អ្វី​។ ដំណាក់កាល​ដំបូង​នេះ​ហាក់ដូចជា​ពិបាក​បន្តិច ប៉ុន្តែ​ជា​ដំណាក់កាល​សំខាន់ ព្រោះ​ត្រូវ​ជ្រើសរើស​យក​មុខរប​រណា​ដែល​អ្នក​ចង់​ផង និង​ត្រូវ​គិតគូរ​ដល់​លទ្ធភាព​អាចអនុវត្ត​បាន​ផង​។ អ្នក​អាច​សេង​ហាង​លក់ដូរ​ពី​គេ ឬ​ទទួល​លក់​ទំនិញ​ឬ​សេវា​ឲ្យគេ ឬ​បើក​មុខរបរ​ថ្មី​ផ្ទាល់ខ្លួន​តែម្តង ក៏បាន​។ ក្រោយពី​បាន​គិតគូរ​ចប់សព្វគ្រប់ ហើយ​បាន​សម្រេចចិត្ត​ជ្រើសរើស​យក​មុខរប​រណា​មួយ​ហើយ អ្វីៗ​នឹង​ចាប់​ដំណើរការ​ហើយ​។​
២- រៀបចំ​ផែនការ​អាជីវកម្ម​: ជំហាន​បន្ទាប់​គឺ​សរសេរ​ផែនការ​អាជីវកម្ម រៀបរាប់​ឲ្យបាន​ច្បាស់​អំពី​គោលបំណង យុទ្ធសាស្ត្រ​និង​សកម្មភាព​ដែល​ត្រូវធ្វើ​ជា​បន្តបន្ទាប់ តម្រូវការ​ទុន​នៅក្នុង​សកម្មភាព​នី​មួយៗ ផែនការ​ឃោសនា​ផ្សព្វផ្សាយ​ផលិតផល​/​សេវា និង​លទ្ធផល​ដែល​រំពឹង​ថា​នឹង​ទទួលបាន​។ មាន​ផែនការអាជីវកម្ម​ល្អ​វា​ជួយ​ដឹកនាំ​សកម្មភាព​ការងារ​រកស៊ី​ផង ឲ្យដឹង​ថា​តើ​ធ្វើ​អ្វី​មុន​ធ្វើ​អ្វី​ក្រោយ ហើយក៏​ជា​ឯកសារ​សម្រាប់​បង្ហាញ​ដល់​វិនិយោគិន​ឬ​អ្ន​កឲ្យខ្ចីប្រាក់ ផងដែរ​។​
៣- ហិរញ្ញប្បទាន​: កាលណា​អ្នកមាន​ផែនការ​អាជីវកម្ម​រួចហើយ មុខរបរ​រកស៊ី​របស់​អ្នក​នោះ​អាច​ចាប់​ដំណើរការ​បាន​ហើយ ជាមួយនឹង​ការ​ស្វះស្វែង​រក​ដើមទុន​ធ្វើ​អាជីវកម្ម​។ អ្នក​អាច​ប្រើប្រាស់​ប្រាក់​ផ្ទាល់ខ្លួន ឬ​ខ្ចី​ពី​បងប្អូន​/​មិត្តភក្តិ ទាក់ទង​វិនិយោគិន ឬ​ចងការ​ប្រាក់​ធនាគារ​។ ប្រភព​ទុន​នី​មួយៗ​សុទ្ធតែ​មាន​វិបាក​ខុសៗ​គ្នា ដូច​ជា​បងប្អូន​/​មិត្តភក្តិ​និង​វិនិយោគិន​អាច​ចង់​ចូលរួម​ជា​ភាគហ៊ុន ចំណែកឯ ប្រាក់​ធនាគារ​វិញ​អ្នក​ត្រូវ​បង់​ការប្រាក់​ឲ្យគេ​។​
៤-​ការប្រុងប្រៀប​ចាប់ដំណើរការ​: មាន​ផែនការ​អាជីវកម្ម​រួចហើយ រក​ដើមទុន​បាន​ហើយ អ្នក​ជិត​អាច​ដំណើរការ​អាជីវកម្ម​បាន​ហើយ ក៏​ប៉ុន្តែ​សូម​ប្រយ័ត្ន អ្នក​ត្រូវ​គិត​ដល់​លក្ខណ​:​ខាង​ផ្លូវ​ច្បាប់​របស់​អាជីវកម្ម​របស់​អ្នក​សិន ថា​តើ​ជា​អាជីវកម្ម​ទោល​ផ្ទាល់ខ្លួន ឬ​ជា​ក្រុមហ៊ុន​មាន​ដៃគូ​ច្រើន ឬ​ជា​សាជីវកម្ម​។ ហើយ​អ្នក​អាច​ប្រហែល​ត្រូវធ្វើ​ការចុះបញ្ជី​ការ​ជាមួយនឹង​ក្រសួង​/​មន្ទីរ​ ពាណិជ្ជកម្ម ថែម​ទៀត​។​
៥-​ការចាប់​ចេញ​ដំណើរការ​: ឥឡូវ​នេះ​អ្វីៗ​បាន​រៀបចំ​រួច​ស្រេច​អស់ហើយ អ្នក​អាច​បើកទ្វារ​អាជីវកម្ម​បាន​ហើយ​។ តើ​អ្នក​បើក​នៅផ្ទះ​ខ្លួនឯង ឬ​ត្រូវ​ជួល​ផ្ទះ​ឬ​តូប​របស់​គេ ត្រូវការ​បុគ្គលិក​ប៉ុន្មាន​នាក់ តើ​ប្រើ​ប្រព័ន្ធ​គណនេយ្យ​មួយណា​។ សូម​កុំ​ភ្លេច​ថា​អ្នក​ត្រូវ​បង់​ពន្ធដារ​ផងដែរ​។​
​ជយោ​!!! សូម​មាន​ជ័យជំនះ​ក្នុង​មុខរបរ​របស់​អ្នក​!
- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

របៀប​សរសេរ​ផែនការ​អាជីវកម្ម​មួយ

How to write an effective business plan

 

 

 

 

មិន​មាន​ផែនការ​ដែល​បាន​សរសេរ​យ៉ាង​ល្អ​សម្រាប់​របស់​អ្នក មុខ​ជំនួញ មាន​ន័យ​ថា​អ្នក​បាន​គ្រោង​នឹង​បរាជ័យ. ដូច្នេះ​វា​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​ស្វែង​រក​របៀប​សរសេរ​ផែនការ​ អាជីវកម្ម​របស់​អ្នក​ដើម្បី​ការពារ​មុខ​ជំនួញ​របស់​អ្នក​ពី​លំហូរ​សាច់​ ប្រាក់​ក្នុង​ពូជពង្ស.
ស្វែងរក​ការ​សរសេរ​ផែនការ​អាជីវកម្ម​មួយ​គឺ​ជា​រឿង​ដ៏​ល្អ, វា​មាន​ន័យ​ថា​អ្នក​មាន​គំនិត​អាជីវកម្ម​មួយ​ដែល​អ្នក​គឺ​ជា​អ្នក​ត្រៀម​ ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ដើម្បី​នាំ​យក​គំនិត​នេះ​ទៅ​រស់​នៅ ​និង​ធ្វើ​ឱ្យ​ប្រាក់​ចំណេញ​ពី​អាជីវកម្ម. ផែនការ​អាជីវកម្ម​មួយ​ដែល​ល្អ​គឺ​លក្ខណៈ​សម្រាប់​ការ​សម្រេច​បាន​នូវ​គោល​ដៅ ​របស់​ក្រុម​ហ៊ុន​នេះ.
ផែន​ការ​អាជីវកម្ម​អាច​ត្រូវ​បាន​គេ​មើល​ឃើញថា​ជា​គោលបំណង​និង​កម្មវត្ថុ ​បាន​ថ្លែង​ថា​អង្គការ​មួយ​ធ្វើការ​ជាមួយ​ដូច្នេះ​ដើម្បី​សម្រេច​បាន​នូវ​ គោល​ដៅ​របស់​អង្គការ​របស់​ខ្លួន. វិ​គី​ភី​ឌា​កំណត់​ផែន​ការ​អាជីវកម្ម​ជា​មួយ​សេចក្តី​ថ្លែង​ការ​ជា​ផ្លូវការ ​នៃ​គោល​ដៅ​អាជីវកម្ម, មូល​ហេតុ​ដែល​ពួក​គេ​គឺ​ទទួល​និង​ផែនការ​សម្រាប់​ការ​ឈាន​ដល់​ពួក​គេ​ជាមួយ​ នឹង​សេចក្តី​លំអិត​នៃ​អ្វី​ដែល​ត្រូវ​ការ​ចាំបាច់​ដើម្បី​សម្រេច​បាន​នូវ​ គោល​ដៅ​នេះ. វា​គឺ​ជា​សេចក្តី​ថ្លែង​ការណ៍​ច្បាស់លាស់​អំពី​ការ​ពិត​ណាស់​អាជីវកម្ម​មួយ​ នៃ​សកម្មភាព​និង​មិន​ត្រូវ​បាន​សរសេរ​ក្នុង 100 ទំព័រ​ដើម្បី​បង្ហាញ​ដល់​វិនិយោគិន​ដែល​អ្នក​បាន​ធ្វើ​ជា​ច្រើន​នៃ​ការ​ ស្រាវជ្រាវ​ដែល​ជា​វិនិយោគិន​ភាគ​ច្រើន​មិន​មាន​ពេល​វេលា​ដើម្បី​អាន​ការ​ សរសេរ​សំពីងសំពោង​កាន់តែ​ច្រើន​ណាមួយ.
ដូច្នេះ​អ្វី​ដែល​ច្បាស់​ថា​តើ​អ្នក​ចង់​ផែនការ​អាជីវកម្ម​នេះ​ដើម្បី​ សម្រេច​បាន​នូវ? តើ​អ្នក​ស្នើសុំ​ជំនួយ​ថវិកា? តើ​អ្នក​ត្រូវ​ការ​វិនិយោគិន​មក​លើ​ក្រុម​ប្រឹក្សា​ភិ​បាល​ឬ​អ្នក​ប្រហែល​ជា ​ចង់​ផែនការ​មួយ​ដើម្បី​រក្សា​មុខ​ជំនួញ​របស់​អ្នក​នៅ​លើ​ផ្លូវ?
ប្រសិន​បើ​អ្នក​ត្រូវ​ការ​ស្នើសុំ​សំរាប់​ការ​ផ្តល់​មូលនិធិ​អ្នក​អាច​ មាន​ការ​ពន្យល់​ពី​របៀប​ធ្វើ​អាជីវកម្ម​ដែល​ត្រូវការ​ការ​ផ្តល់​មូលនិធិ​នេះ ​នឹង​អាច​សម្រេច​បាន​ប្រាក់​ចំណេញ​និង​ការ​បង់​ប្រាក់​មក​វិញ​បំណុល​របស់​ ខ្លួន​នៅ​ក្នុង​ពូជពង្ស.
ម្យ៉ាង​វិញ​ទៀត​ប្រសិន​បើ​អ្នក​ត្រូវ​ការ​សរសេរ​សម្រាប់​ការ​ប្រើ​ប្រាស់ ​របស់​អ្នក​វា​គឺជា​ការ​ពាក់ព័ន្ធ​អ្នក​សរសេរ​ផែនការ​អាជីវកម្ម​នេះ​នៅ​ ក្នុង​ជំហាន​ដោយ​ជំហាន​ប្រកប​ដោយ​ដូច្នេះ​អ្នក​នឹង​មិន​ជួប​បញ្ហា​បង្ហាញ​ ផែន​ការ​នេះ.

តើ​នរណា​ជា​អ្នក​រៀបចំ​ផែនការ​អាជីវកម្ម​មួយ?

សំណួរ​ដែល​មាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការ​សរសេរ​ផែនការ​ អាជីវកម្ម​មួយ​ដែល​បាន​កើតឡើង​ជា​ញឹកញាប់. គួរ​តែ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​នេះ​បាន​ផ្ដល់​ភារកិច្ច​ទៅ​ឱ្យ​ណា​មួយ​ នៃ​ការ​ផ្តល់​ការងារ​ដល់​បុគ្គលិក​របស់​ខ្លួន​ឬ​អ្នក​និពន្ធ​ដែល​មាន​ជំនាញ​ វិជ្ជាជីវៈ​មួយ​ដើម្បី​ធ្វើ​ការងារ? ណា​មួយ​នៃ​ជម្រើស​ដែល​អ្នក​បាន​អនុម័ត​នឹង​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ឱ្យ​ទាន់​ សម័យ​ជាមួយ​នឹង​អ្នក​និពន្ធ​ព័ត៌មាន​គ្រប់​គ្រាន់​អំពី​ផែន​ការ​អាជីវកម្ម​ របស់​អ្នក​ដូច្នេះ​ពួកគេ​អាច​ធ្វើ​ការងារ​បាន​ល្អ​នៅ​ក្នុង​ការ​រៀប​ចំ​វា.
រឿង​មួយ​ដែល​អ្នក​ត្រូវ​តែ​ទទួល​ក្នុង​ចិត្ត​នៅ​ពេល​ធ្វើ​ឱ្យ​ផែន​ការ​ អាជីវកម្ម​របស់​អ្នក​គឺ​ជា​ការ​ផ្លាស់​ប្តូ​រ​សេដ្ឋ​កិច្ច​ដែល​បាន​កើត​ឡើង​ ទៅ​ជា​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​នៅ​លើ​អាជីវកម្ម​របស់​អ្នក. ប្រសិន​បើ​អ្នក​សរសេរ​ផែនការ​មួយ​ដោយ​គ្មាន​ការ​ទទួល​យក​កត់​សម្គាល់​មួយ​ អំពី​របៀប​ដែល​រហូត​មក​ដល់​ពេល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​អាច​ផ្លាស់​ប្តូ ​រ, អ្វី​គ្រប់​យ៉ាង​នឹង​ធ្លាក់​មក​លើ​អ្នក. បន្ទាប់​មក​ក៏, វា​នឹង​មាន​ការ​ខ្នះខ្នែង​ក្នុង​ការ​ស​ន្ម​ត់​ថា​ផែនការ​ដំបូង​របស់​អ្នក​ ទាំង​អស់​នឹង​ត្រូវ​បាន​ត្រឹមត្រូវ. វា​មិន​មែន​ជា​ដំណើរ​ការ​វិទ្យា​សា​ស្រ្ត.

ផែនការ​អាជីវកម្ម​មួយ​ដែល​មាន​លក្ខណៈ​សាមញ្ញ​គួរ​តែ​រួម​បញ្ចូល​ដូច​ខាង​ក្រោម

សង្ខេប​ប្រតិបត្តិ

សេចក្ដី​សង្ខេប​ប្រតិបត្តិ​របស់​អ្នក​គឺ​ជា​ឱកាស​ដំបូង​ដែល​អ្នក​ត្រូវ​ តែ​ចាប់​យក​ការ​ប្រាក់​វិនិយោគិន​សក្តា​នុ​ពល​និង​គួរ​តែ​រួម​បញ្ចូល​របស់​ អ្នក

សេចក្តី​ថ្លែង​ការណ៍​បេសកកម្ម.

ពន្យល់​ពី​ព​ត៌​មាន​លំអិត​ជា​រៀងរាល់​នៃ​អាជីវកម្ម​របស់​អ្នក. តើ​អាជីវកម្ម​របស់​អ្នក​ធ្វើ​បាន, តើ​វា​មាន​គម្រោង​អ្វី​ដែល​ប្រភេទ​នៃ​ការ​អតិថិជន​ក្នុង​ការ​បំពេញ, ចំណាយ​ពេល​របស់​អ្នក​ក្នុង​ការ​ពន្យល់​ទាំង​នេះ.

ព័​ត៌​មាន​របស់​ក្រុម​ហ៊ុន​របស់​អ្នក

ព័​ត៌​មាន​ដូច​ជា​ពេល​ដែល​ក្រុមហ៊ុន​របស់​អ្នក​ត្រូវ​បាន​បង្កើត​ឡើង, ឈ្មោះ​និង​តួនាទី​នៃ​ស្ថាបនិក, ដែល​ជា​កន្លែង​ដែល​ក្រុមហ៊ុន​នេះ​មាន​ទីតាំង​ស្ថិតនៅ​ត្រូវ​បាន​ផ្គត់ផ្គង់​ នៅ​ទីនេះ.

ផលិតផល​ឬ​សេវា​បង្ហាញ.

ផ្តល់​ព័ត៌មាន​លម្អិត​នៃ​ផលិតផល​ដែល​បាន​ផលិត​ឬ​ប្រភេទ​នៃ​សេវា​បាន​បង្ហាញ​ដោយ​ក្រុមហ៊ុន​របស់​អ្នក.

ធ្វើ​ឱ្យ​សេចក្ដី​សង្ខេប​នៃ​ផែនការ​ពូជពង្ស​មួយ

នៅ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ខាង​មុខ​ដែល​ជា​កន្លែង​ដែល​មុខ​ជំនួញ​របស់ ​អ្នក​នឹង​ត្រូវ​បាន? ពន្យល់​ពី​នេះ​នៅ​ក្នុង​ផែនការ​អាជីវកម្ម​របស់​អ្នក.

ការ​ពិពណ៌នា​របស់​ក្រុម​ហ៊ុន.

នេះ​គឺ​ជា​កន្លែង​ដែល​អ្នក​ផ្ដល់​ព​ត៌​មាន​នៅ​លើ​អ្វី​ដែល​ក្រុម​ហ៊ុន​ របស់​អ្នក​ធ្វើ, អ្វី​ដែល​ផ្នែក​នៃ​ប្រជាជន​អាជីវកម្ម​របស់​អ្នក​នឹង​បម្រើ? អ្នក​ត្រូវ​បាន​គេ​គិត​ថា​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ដូច​ជា​ការ
1. បញ្ជាក់​ជា​សមាជិក​នៃ​ប្រជាជន​ដែល​មាន​អ្នក​ប្រើ​ប្រាស់​អនាគត​នៃ​ផលិតផល​ឬ​សេវាកម្ម​របស់​អ្នក.
2. ផ្តល់​ព័ត៌មាន​លម្អិត​នៃ​ធម្មជាតិ​នៃ​អាជីវកម្ម​និង​ការ​ចុះ​បញ្ជី​លើ​ទី​ផ្សារ​ត្រូវ​ការ​ថា​អ្នក​នឹង​ពេញ​ចិត្ត
3. បង្ហាញ​ពី​របៀប​ដែល​ផលិតផល​ឬ​សេវា​របស់​អ្នក​បំពេញ​បាន​តម្រូវ​ការ​ដែល​តម្រូវ​ឱ្យ​ពេញចិត្ត​នេះ.

វិភាគ​ទីផ្សារ

មូលដ្ឋាន​គឺ​ដើម្បី​កំណត់​ពី​ភាព​ទាក់ទាញ​នៃ​ទីផ្សារ​នេះ. ព​ត៌​មាន​លំអិត​ដើម្បី​រួម​បញ្ចូល​នៅ​ក្នុង​ផ្នែក​នេះ​រួម​បញ្ចូល​ទាំង

ការ​ពិពណ៌នា​ឧស្សាហកម្ម​និង​ទស្សន​វិស័យ

ផ្តល់​ព័ត៌មាន​លម្អិត​នៃ​ទំហំ​បច្ចុប្បន្ន​និង​អត្រា​កំណើន​ជា​ប្រវត្តិ​សា​ស្រ្ត​នៃ​ឧស្សាហកម្ម​របស់​អ្នក

ព័ត៌មាន​នៃ​ទំហំ​ទីផ្សារ​នេះ

ទំហំ​ទី​ផ្សារ​អាច​នឹង​ត្រូវ​បាន​វាយ​តំលៃ​ជា​មូលដ្ឋាន​លើ​ការ​លក់​នា​ ពេល​បច្ចុប្បន្ន​និង​នៅ​លើ​ការ​លក់​សក្តា​នុ​ពល​ប្រសិន​បើ​ការ​ប្រើ​ប្រាស់​ ផលិត​ផល​នេះ​ត្រូវ​បាន​គេ​ពង្រីក.

ព័ត៌មាន​ប្រាក់​ចំណេញ​លើ​ទីផ្សារ.

ក្រុម​ហ៊ុន​ផ្សេង​គ្នា​នៅ​ក្នុង​ទីផ្សារ​ដែល​មាន​កម្រិត​ខុស​គ្នា​នៃ​ការ ​ទទួល​បាន​ប្រាក់​ចំណេញ​នោះ​ទេ​ប៉ុន្តែ​ដឹង​ថា​ប្រាក់​ចំណេញ​ជា​មធ្យម​មាន​ សក្តា​នុ​ពល​សម្រាប់​ទី​ផ្សារ​មួយ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាករណ៍​ អំពី​របៀប​ដែល​ជួប​ការ​លំបាក​ឬ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ការ​រក​ប្រាក់ ​ចំណេញ​អាច​ជា.

អង្គការ​និង​គ្រប់គ្រង.

ព​ត៌​មាន​លំអិត​នៃ​ភាព​ជា​ម្ចាស់​របស់​ក្រុមហ៊ុន​របស់​អ្នក, រចនា​សម្ព័ន្ធ​របស់​អង្គការ​ក្រុមហ៊ុន​របស់​អ្នក, គុណវុឌ្ឍិ​សម្រាប់​ក្រុម​ប្រឹក្សា​ភិ​បាល​នៃ​នាយក​និង​ក្រុម​គ្រប់​គ្រង​ របស់​អ្នក​ត្រូវ​បាន​ទម្រង់​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ផែន​ការ​អាជីវកម្ម​របស់​ អ្នក
អាជីវកម្ម​ទាំងអស់​មាន​របស់​ខ្លួន​នៅ​លើ​ប្រភេទ​នៃ​ការ​រចនា​សម្ព័ន្ធ​ គ្រប់​គ្រង​ដូច្នេះ​វា​មិន​មែន​ពាក់ព័ន្ធ​ដែល​ខ្លួន​របស់​អ្នក​គួរ​តែ​មាន​ ការ akin ទៅ​អ្ន​​ក​ផ្សេង​ទៀត. មិន​ត្រូវ​ភ្លេច​ថា​ការ​គ្រប់គ្រង​ល្អ​គឺ​ជា​គន្លឹះ​ដើម្បី​ទទួល​បាន​ភាព​ ជោគជ័យ​គួរ Torchlight ការ​សម្រេច​ចិត្ត​របស់​អ្នក​នៅ​លើ​ប្រភេទ​នៃ​បុគ្គលិក​ដែល​អ្នក​ចង់​ដំឡើង​ ការ​ជា​អ្នក​ចាត់​ការ​ទូទៅ​នៃ​ក្រុម​ហ៊ុន​របស់​អ្នក
ផ្តល់​ព័​ត៌​មាន​លម្អិត​ស្តី​ពី​នាយកដ្ឋាន​ឬ​ការបែងចែក​គ្នា. ព័ត៌មាន​នេះ​អាច​នឹង​ហាក់​ដូច​ជា​មិន​ចាំបាច់​ឱ្យ​អ្នក​នោះ​ទេ​ប៉ុន្តែ​វា​ គឺ​ជា​ការ​ចាំបាច់​ដល់​វិនិយោគិន​ដែល​នឹង​ត្រូវ​បាន​អាន​ផែន​ការ​អាជីវកម្ម​ របស់​អ្នក​ដូច​ដែល​ពួក​គេ​ចង់​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ហើយ​ហេតុ​ អ្វី​បាន​ជា​ពួក​គេ​គឺ​ជា​មនុស្ស​ដែល​ល្អ​បំផុត​ក្នុង​ការ​កាន់កាប់​ទីតាំង​ នោះ.

វាយ​តំលៃ S.W.O.T នេះ

ស្វែង​យល់​ពី​កត្តា​ខាងក្នុង​និង​ខាង​ក្រៅ​ដែល​អាច​ប៉ះ​ពាល់​ដល់​អាជីវកម្ម​របស់​អង្គការ. កត្តា​ផ្ទៃ​ក្នុង​នេះ​គឺ​ជា កម្លាំង និង ភាព​ទន់​ខ្សោយ ខាងក្នុង​អង្គការ. កត្តា​ខាង​ក្រៅ​គឺ​ជា ឱកាស និង ការ​គំរាម​កំហែង បទ​បង្ហាញ​ដោយ​បរិស្ថាន.
ដូច្នេះ​វា​ត្រូវ​បាន​គេ​និយាយ​ថា ប្រសិន​បើ​អ្នក​ដឹង​ថា​ខ្លួន​ឯង​និង​ខ្មាំង​ស​ត្រូវ​របស់​អ្នក​ដែល​អ្នក​អាច​នឹង​មួយ​រយ​ប្រយុទ្ធ​គ្មាន​ការ​ខាត​បង់​តែ​មួយ.
ដោយ​ដឹង​ថា SWOT របស់​អ្នក​នឹង​ជួយ​អ្នក​ក្នុង​ការ​កំណត់​ឱកាស​នៃ​ការរស់រាន​មានជីវិត​ដែល​មុខ​ជំនួញ​របស់​អ្នក​មាន.
កម្លាំង ក្នុង​ម៉ាទ្រីស​នេះ​តំណាង​ឱ្យ​លក្ខណៈ​នៃ​អាជីវកម្ម​ដែល​ផ្តល់​ជា​ប្រយោជន៍​ជាង​អ្នក​ផ្សេង​ទៀត​ដែល.
ភាព​ទន់​ខ្សោយ លក្ខណៈ​ដែល​ដាក់​អាជីវកម្ម​នៅ​គុណវិបត្តិ​មួយ​ដែល​ទាក់​ទង​នឹង​អ្នក​ដទៃ​ទៀត
ឱកាស​ការងារ ទាំង​នេះ​គឺ​ជា​ធាតុ​ដែល​អាជីវកម្ម​នេះ​អាច​ទាញ​យក​ប្រយោជន៍​របស់​ខ្លួន. ដូច្នេះ​អ្នក​ត្រូវ​ពិចារណា​អ្វី​ដែល​ធ្វើ​ឱ្យ? តើ​អង្គការ​របស់​លោក​មាន​ជំនាញ​ពិសេស​ដែល​អ្នក​ផ្សេង​ទៀត​មិន​មាន? តើ​មាន​គោល​ន​យោ​បាយ​របស់​រដ្ឋា​ភិ​បាល​មួយ​ដែល​ជួយ​ឱ្យ​អាជីវកម្ម​របស់​ អ្នក​ដែល​មិន​បាន​អនុគ្រោះ​អ្នក​ផ្សេង​ទៀត? ឧ​ទា​ហរ​ណ៏​គឺ​ជា​ពេល​ដែល​អ្នក​រីករាយ​ប៉ាតង់​នៅ​លើ​ផលិតផល​បង្កើត​សម្រាប់​ រយៈ​ពេល​មួយ​ចំនួន​នៃ​ពេល​វេលា.
ការ​គំរាម​កំហែង ធាតុ​ពិត​ណាស់​គឺ​បរិស្ថាន​ដែល​អាច​មាន​បញ្ហា​ឬ​គុណវិបត្តិ​ទៅ​នឹង​អាជីវកម្ម​មួយ.

ច្បាប់.

អាជីវកម្ម​របស់​អ្នក​មិន​អាច​ធ្វើ​ការ​ដោយ​គ្មាន​ច្បាប់​និង​គោល​ន​យោ​ បាយ​គ្រប់​គ្រង​ការ​ប្រ​ព្រឹ​ត្ដ​ដែល​អាជីវកម្ម​ក៏​ដូច​ជា​ការ​ការពារ​ អតិថិជន​និង​សិទ្ធិ. ពន្យល់​ពី​របៀប​ផលិត​ផល​របស់​ក្រុម​ហ៊ុន​របស់​អ្នក​នឹង​ផ្ដល់​គឺ​មិន​មែន​ជា ​ការ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឬ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ប្រើ ​និង​អតិថិជន​រំពឹង​ទុក.

សង្ឃឹម​ថា​នេះ​ជា​ម​គ្គុ​ទេស​ក៍​ការ​សរសេរ​ផែនការ​អាជីវកម្ម​មួយ​ដែល​អាច ​ជួយ​អ្នក​បាន​បង្កើត​សម្រាប់​អាជីវកម្ម​របស់​អ្នក​និង​ជួយ​ឱ្យ​វា​រីក​ លូតលាស់​ដល់​កម្រិត​មួយ​ដែល​ខ្ពស់​ជាង​នេះ. តើ​អ្នក​បាន​បង្កើត​មួយ​សម្រាប់​អាជីវកម្ម​របស់​អ្នក​នៅ​ឡើយ​ទេ? ប្រសិន​បើ​អ្នក​មិន​ធ្វើ​វា​នៅ​ខាង​ស្ដាំ​ទៅ​ឆ្ងាយ!
កំពូល​រូបថត​រូបភាព Condesign