Wednesday, December 16, 2015

សាកល្បង​អនុវត្ត​បង្កើត​ផ្នត់​គំនិត​ទាំង ៥ នេះ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​ជោគជ័យ​ទាំង​វ័យ​ក្មេង

រូបតំណាង     businessinsider.com 
១) អាយុ​គ្រាន់​តែ​ជា​តួលេខ

ប្រសិន​បើ​អ្នក​បង្វែរ​អាយុ​របស់​អ្នក​ទៅ​ជា​ជំនាញ​មួយ ដែល​អាច​ធ្វើ​រឿង​បាន​តាម​វិធី​ច្រើន វា​អាច​បង្ហាញ​ពី​ភាព​ខុស​ប្លែក​គ្នា​ខ្លាំង។ នៅ​ពេល​ដែល​អ្នក​ផ្តល់​ឲ្យ​ខ្លួន​អ្នក​នូវ​ភាព​ដោះសា​នៅ​ពេល​ដែល​អ្នក​ធ្វើ​ រឿង​អ្វី​មួយ​មិន​ជោគជ័យ គឺ​ជា​ពេល​ដែល​អ្នក​កំពុង​តែ​ទាញ​យក​ភាព​បរាជ័យ​ភាគ​ច្រើន​ចូល​មក​ក្នុង​ ជីវិត​របស់​អ្នក។ នៅ​ពេល​ដែល​អ្នក​ជឿ​ទុក​ចិត្ត​ខ្លួន​ឯង​ថា​អ្នក​អាច​ធ្វើ​បាន ហើយ​អ្នក​ធ្វើ​វា​ទោះ​បី​ជា​មាន​មនុស្ស​មួយ​ចំនួន​មិន​ចង់​ឃើញ​នូវ​ភាព​ ប្រឹងប្រែង ភាព​វៃ​ឆ្លាត​ រួម​ទាំង​ភាព​ជោគជ័យ​ទាំង​អ្នក​នូវ​ក្មេង​ អ្នក​ត្រូវ​ចេះ​បង្កើត​បញ្ហា​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ទាំង​នោះ ចូល​មក​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​របស់​អ្នក។

២) ជៀសវាង​ការ​សម្រេច​ចិត្ត​មិន​ដាច់​ស្រេច​

ការ​យក​ចិត្ត​ទុកដាក់​ គឺ​ជា​ធនធាន​ប្រចាំ​ថ្ងៃ​ ដើម្បី​បង្កើត​ផលិតភាព​ការងារ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ការ​សម្រេច​ចិត្ត​ប្រកប​ភាព​ច្បាស់​លាស់​ដាច់ស្រេច​ អាច​ជួយ​ឲ្យ​អ្នក​ធ្វើ​រឿង​មួយ​​ជោគជ័យ​បាន​យ៉ាង​ងាយ​ស្រួល​ដោយ​ពុំ​ចាំ​ បាច់​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​ពេក​ឡើយ។

៣) បង្កើត​ឲ្យ​មាន​ចិត្ត​អត់ធ្មត់​ខ្ពស់

ការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ គឺ​ជា​រឿង​សំខាន់​បំផុត​ ហើយ​ប្រសិន​បើ​អ្នក​មិន​មាន​ការ​អភិវឌ្ឍ​ផ្លូវ​ចិត្ត​ទេ ពេល​ខ្លះ​អ្នក​ប្រហែល​ជា​មិន​អាច​បញ្ចប់​កិច្ច​ការ​ណា​មួយ​ប្រកប​ដោយ​ ប្រសិទ្ធភាព​នោះ​ទេ ប្រសិន​បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​ចេះ​បង្កើត​ការ​អត់ធ្មត់ និង ការ​ហ្វឹកហាត់​ផ្លូវ​ចិត្ត។

៤) កំណត់​គោលដៅ​ឲ្យ​ធំ បញ្ចេញ​សកម្មភាព​ឲ្យ​ច្រើន

អ្នក​គួរ​តែ​សរសេរ​ចេញ​នូវ​គោល​ដៅ​របស់​អ្នក​ទាំង​អស់​មក​ខាង​ក្រៅ ដើម្បី​ឲ្យ​ខ្លួន​ឯង​មើល​ឃើញ​វា​ជា​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​អ្នក ដោយ​តម្រូវ​ឲ្យ​អ្នក​ត្រូវ​តែ​ធ្វើ​វា។ ត្រូវ​រំលឹក​ខ្លួន​ឯង​ឲ្យ​បាន​ជាប់​ ជា​រៀង​រាល់​ព្រឹក​នូវ​អ្វី​ដែល​ជា​គោលដៅ​ដែល​អ្នក​ត្រូវ​ធ្វើ ដោយ​អ្នក​ត្រូវ​ចេះ​សួរ​ខ្លួន​ឯង​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​ ខ្លួន​ឯង​បាន​សម្រេច​គោលដៅ​ទាំង​ឡាយ​របស់​ខ្លួន​ក្នុង​ពេល​តែ​មួយ​ឆ្នាំ​ នោះ?

៥) ជឿជាក់​លើ​ខ្លួន​ឯង

ប្រសិន​បើ​អ្នក​មិន​ជឿ​លើ​ខ្លួន​ឯង តើ​អ្នក​ណា​ជា​អ្នក​ជឿ​លើ​អ្នក? មនុស្ស​ដែល​ជោគជ័យ​ ជា​មនុស្ស​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ ដែល​ពួក​គេ​ជឿជាក់​លើ​អ្វី​ដែល​ពួក​គេ​បាន​បង្កើត​ឡើង។ នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ជឿ​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ គឺ​គ្មាន​អ្វី​ដែល​ថា​អ្នក​មិន​អាច​ធ្វើ​បាន មិន​អាច​រៀន​បាន​នោះ​ទេ ឬ ការ​បង្កើត​ ដំណោះ​ស្រាយ​មួយ​បាន​នោះ​ឡើយ។ នៅ​ពេល​ដែល​អ្នក​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង​អ្នក​អាច​ធានា​ បាន​នូវ​ភាព​អស្ចារ្យ​ដែល​អ្នក​បង្កើត។
Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន
Source: businessinsider.com

Friday, November 13, 2015

បើ​មិន​ចូលចិត្ត​ជំនួញ យ៉ាងហោចណាស់​ក៏​ចូលចិត្ត​សម្ដី​សំខាន់ៗ​របស់​មហាសេដ្ឋី Warren Buffett ​ចំនួន​៨​នេះ​ដែរ​

​មហាសេដ្ឋី Warren Buffett      huffingtonpost 
ដូច​​អ្វី​ដែល​ប្រិយមិត្ត​បាន​ជ្រាប​នៅ​ពេល​កន្លង​មក លោកអ្នក​បាន​សិក្សា​រៀនសូត្រ​ជា​ច្រើន​ពី​បទពិសោធន៍​ ក៏ដូចជា​ដំបូន្មាន​យ៉ាង​មានតម្លៃ​​នៃ​ភាព​ជោគជ័យ​នៅ​ក្នុង​អាជីវកម្ម​ពី​ មហាសេដ្ឋី​អាមេរិក Warren Buffett ​តាម​រយៈ​អត្ថបទ​ចេញ​ផ្សាយ​របស់​គេហទំព័រ​ TheBNEWS។ ជា​បន្ត​ទៅ​ទៀត​នៅ​ថ្ងៃ​នេះ លោក​អ្នក​នឹង​បាន​​​ស្វែង​យល់​បន្ថែម​ទៀត​ពី​សម្ដី​សំខាន់ៗ​របស់​​មហាសេដ្ឋី ​មាន​ប្រាក់ ៧១,២ ពាន់​លាន​ដុល្លារ​​​ចំនួន ៨​ ដូច​ខាងក្រោម​នេះ៖​

១) ដុសខាត់​គំនិត​របស់​អ្នក​ឲ្យ​កាន់តែ​ភ្លឺស្វាង​​
«ខ្ញុំ​បាន​ចំណាយ​ពេលវេលា​​យ៉ាង​ច្រើន​លើសលប់​​ក្នុង​មួយ​ថ្ងៃៗ​ដើម្បី​ អង្គុយ​គិត​គ្រប់​ច្រកល្ហក។ នេះ​មិនមែន​ជា​រឿង​ទូទៅ​ឡើយ​​នៅ​ក្នុង​ពិភព​ជំនួញ​របស់​អាមេរិក។ ខ្ញុំ​​ចូលចិត្ត​អាន ហើយ​ចាប់​ផ្តើម​គិត​​ បន្ទាប់​មក​ស្វែងរក​ការ​សម្រេចចិត្ត​មួយ​សម្រាប់​​ខ្លួន​ឯង។ ខ្ញុំ​ធ្វើ​ដូច្នេះ​ក៏ដោយសារតែ​ខ្ញុំ​​ពេញចិត្ត​ជីវិត​​បែប​នេះ​»។

២) មុន​​​នឹង​​ទៅ​ ត្រូវ​ដឹង​ពី​អ្វី​ដែល​អ្នក​ត្រូវ​ទៅ​​​​
«វា​ជា​​រឿង​ល្អ​​ប្រសើរ​ដើម្បី​ទិញ​ក្រុមហ៊ុន​ដ៏​អស្ចារ្យ​មួយ​ក្នុង​ តម្លៃ​សមរម្យ​ ជាជាង​ទិញ​ក្រុមហ៊ុន​​​​ធម្មតា​មួយ​​​​​ដែល​លក់​ក្នុង​តម្លៃ​​ដ៏​​ខ្ពស់​»។​

៣) ត្រូវ​ឆ្លាត និង ​ដឹង​ឲ្យ​ប្រាកដ​
«នៅ​ក្នុង​​​មុខរបរ​អាជីវកម្ម វា​ជា​គំនិត​ដ៏​អស្ចារ្យ​មួយ​ដែល​ខ្ញុំ​បាន​ព្យាយាម​បោះទុន​​ទិញ​ភាគហ៊ុន ដែល​ផ្ទុយ​ពី​មនុស្ស​ល្ងង់​អាច​រត់គេច​​ចេញ​ពី​វា»។ ​​​​

​៤) ត្រូវ​​ស្គាល់​មនុស្ស​ឲ្យ​បាន​ច្បាស់​​មុន​ទំនាក់ទំនង​
«អ្នក​មិន​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ជោគជ័យ​ដោយសារតែ​មាន​ទំនាក់ទំនង​ជា​​មួយ​មនុស្ស​មិន​ល្អ​នោះ​ឡើយ»។

៥) ត្រូវ​ធ្វើ​ខ្លួន​ជា​មនុស្ស​ម្នាក់​ដែល​គួរឲ្យ​គោរព និង មាន​ភាព​សុចរិត​​​
«អ្នក​​បាន​ចំណាយ​​​ពេល ២០ ឆ្នាំ​ដើម្បី​​កសាង​កិត្តិយស​របស់​អ្នក តែ​វា​អាច​​បាត់បង់​ទៅវិញ​ត្រឹមតែ​មួយ​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ។ បើ​អ្នក​គិត​ដល់​​ចំណុច​នេះ​ អ្នក​នឹង​ធ្វើ​​អ្វី​ផ្សេងៗ​គ្នា​កាន់តែ​ច្រើន​ឡើង​»។

៦) ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​មាន​តម្លៃ​បំផុត​​
«ជានិច្ចកាល ​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​មហាសាល​នឹង​បាត់បង់​ម្ចាស់​របស់​វា។ ក្រៅ​ពី​សុខភាព ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​​​បំផុត​របស់​ខ្ញុំ​ គឺ​​ចំណង់ចំណូលចិត្ត​របស់​ខ្ញុំ ការ​រស់នៅ​ជា​មួយ​មនុស្ស​ផ្សេងគ្នា និង ការ​​ពង្រឹង​មិត្តភាព​ជា​មួយ​​មិត្តភក្ដិ​របស់​ខ្ញុំ»។

៧) ដកថយ​នៅ​ពេល​ដែល​អ្នក​គិត​ថា​ចាំបាច់​
«ចំណុច​ដ៏​សំខាន់​បំផុត​នៅ​ពេល​ដែល​អ្នក​​សង្កេត​ឃើញ​​ថា ខ្លួន​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​រណ្តៅ​ដ៏​ជ្រៅ​មួយ​ នោះ​​គឺ​​ត្រូវ​ឈប់​ជីក​វា​តទៅទៀត»។

៨) ត្រូវ​ក្លាហាន​ និង មាន​ទំនុកចិត្ត
«ខ្ញុំ​តែងតែជឿជាក់​លើ​​ខ្លួន​​ឯង​ថា ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​មាន។ ខ្ញុំ​មិនដែល​សង្ស័យ​​ថា ខ្ញុំ​មិន​អាច​ក្លាយ​ជា​អ្នក​​មាន​សូម្បី​តែ​​បន្តិច»៕

Friday, October 16, 2015

៦​ជំហា​ន​​សម្រាប់​អាជីវកម្ម​ថ្មីថ្មោង​​​អន្ទង​ចិត្ត​ធនាគារ​ឱ្យ​ផ្ដល់​កម្ចី​​ ឬ​​​អ្នក​ចូល​ហ៊ុន​

៦​ ជំហាន​ឆ្ពោះ​ទៅ​រក​ការ​ទទួល​បាន​ដើមទុន​​​​បើក​អាជីវកម្ម     free-picture 
យុទ្ធសាស្ត្រ​​ស្វែង​រក​ដើមទុន​ពី​​​គ្រឹះស្ថាន​ ហិរញ្ញវត្ថុ​នានា​សម្រាប់​​ធ្វើ​​បើក​អាជីវកម្ម​ជា​លើកដំបូង​ ​គឺ​ជា​លក្ខខណ្ឌ​ដ៏​ចាំបាច់​មួយ​យ៉ាង​សំខាន់​របស់​សហគ្រិន​ទូទៅ។ សហគ្រិន​ទូទៅ​ច្បាស់​ណាស់​ពិត​ជា​ចង់​​​មូលដ្ឋាន​គ្រឹះ​ហិរញ្ញវត្ថុ​ដ៏​ រឹងមាំ​មួយ​សម្រាប់​ខ្លួន​ឯង ធ្វើ​យ៉ាងណា​ឲ្យ​អាជីវកម្ម​នោះ​មាន​​ស្ថេរភាព​ និង​រីកចម្រើន​ទៅ​មុខ​ជា​លំដាប់​។ ជំហាន​ទាំង​៦​ខាងក្រោម​នេះ គឺ​ជា​គន្លឹះ​ដ៏​ល្អ​សម្រាប់​ជួយ​ឲ្យ​លោកអ្នក​អាច​​ទទួល​បាន​ដើមទុន​​​ពី​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​​បើក​អាជីវកម្ម​របស់​អ្នក។​

១) កំណត់​ពី​​តម្រូវ​ការ​ហិរញ្ញវត្ថុ
ការ​កំណត់​ពី​តម្រូវ​ការ​ហិរញ្ញវត្ថុ​ គឺ​ជា​​ករណី​​​​ពិសេស​ដែល​សហគ្រិន​ត្រូវ​ពិនិត្យ​ និង​វាយ​តម្លៃ​ឲ្យ​បាន​ច្បាស់លាស់​។ ទាំង​នោះ​រួមមាន​ ការ​ទូទាត់​បញ្ជី ការ​ផ្គត់ផ្គង់​ សម្ភារៈ​ ​ការ​ចំណាយ​លើ​អគារ ​ថ្លៃ​ឈ្នួល​ និង​​តម្រូវ​ការ​ផ្សេង​​ទៀត​សម្រាប់​ដំណើរការ​អាជីវកម្ម​។ បន្ទាប់​មក​អ្នក​ត្រូវ​វាយ​តម្លៃ​ថា តើ​អ្នក​ត្រូវ​ការ​​ដើម​ទុន​ប៉ុន្មាន​ដើម្បី​​បើក​អាជីវកម្ម​នោះ?​

២) ​បង្កើត​ជម្រើស​ស្វែង​រក​ដើមទុន​​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ
ក្នុង​ដំណាក់កាល​នេះ អ្នក​អាច​ស្វែង​យល់​​​​លើ​សេវាកម្ម​ផ្តល់​ប្រាក់​កម្ចី​ពី​ធនាគារ ឬ ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ណា​មួយ​ដែល​បាន​ផ្តល់​លក្ខខណ្ឌ​សមស្រប​សម្រាប់​បើក ​អាជីវកម្ម។ ជា​ការ​ប្រសើរ​បើ​អ្នក​​ចេះ​​ថ្លឹងថ្លែង​ថា រវាង​ប្រាក់​កម្ចី​ពី​​ធនាគារ និង​ការ​ចូល​ភាគហ៊ុន​គ្នា​​ពី​សមាជិក​គ្រួសារ ​អ្នក​វិនិយោគ​ណា​មួយ​ល្អ​ប្រសើរ​ជាង ដែល​នេះ​នឹង​ជួយ​បង្កើត​ជម្រើស​សម្រាប់​លោក​អ្នក​កាន់តែ​ច្រើន​ឡើង​បន្ថែម​ ទៀត។

៣) ​លើក​គម្រោង​​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​​ខ្ចីប្រាក់​​​​
ជា​ទូទៅ​គ្រប់​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេងៗ​ត្រូវ​ការ​​ពិនិត្យ​មើល​គម្រោង​អាជីវកម្ម​​ របស់​អ្នក​​ជា​មុន​សិន​មុន​​នឹង​សម្រេច​ផ្តល់​ប្រាក់​កម្ចី​​។ នេះ​ដល់​ពេល​ដែល​អ្នក​ត្រូវ​បង្ហាញ​ព័ត៌មាន​យ៉ាង​លម្អិត​ពី​​គម្រោង​ អាជីវកម្ម​​របស់​អ្នក​​​ដោយ​បញ្ជាក់​ពី​មូលហេតុ ចំនួន​ប្រាក់​ដែល​​ត្រូវ​ខ្ចី និង យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​អាជីវកម្ម​ជោគជ័យ។ ​​​​​​​អ្នក​ត្រូវ​ប្រាកដ​ថា​ គោលដៅ​ និង មូលហេតុ​នៃ​ការ​ខ្ចីប្រាក់ ការ​ព្យាករ​លំហូរ​សាច់ប្រាក់​ ការ​បរិច្ឆេទ ការ​វិភាគ​​ទៅ​លើ​ស្ថានភាព​ប្រកួតប្រជែង ធនធាន និង ទិន្នន័យ​មួយចំនួន​​ទៀត​ក្នុង​គម្រោង​អាជីវកម្ម​​​ដាច់ខាត​ត្រូវ​​លើក​ឡើង​ ជា​ចាំបាច់។

៤) ទិន្នន័យ​ក្នុង​​គម្រោង​អាជីវកម្ម​ត្រូវ​តែ​ច្បាស់លាស់ និង​ស៊ីចង្វាក់​គ្នា
ដើម្បី​​ឲ្យ​អាជីវកម្ម​របស់​អ្នក​មាន​ឱកាស​កាន់តែ​ច្រើន​ឡើង​ក្នុង​ការ​ ទទួល​បាន​​​​ដើម​ទុន ​​​​​​រាល់​ទិន្នន័យ​ទាំងអស់​ត្រូវ​តែ​ពិត​ប្រាកដ និង​ច្បាស់លាស់ មិន​បំផ្លើស​ពី​ការពិត។ សូម​ជៀសវាង​​បង្កើត​អាជីវកម្ម​របស់​អ្នក​ហួស​ពី​សមត្ថភាព​ជាក់ស្តែង​របស់​ ខ្លួន។ ​អ្នក​ជំនាញ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែង​មាន​បទពិសោធន៍​ខ្ពស់​ក្នុង​​ការ​ វាយ​តម្លៃ​​​​យ៉ាង​ប្រុងប្រយ័ត្ន​លើ​​គម្រោង​អាជីវកម្ម​​របស់​អ្នក ដើម្បី​កំណត់​ថា​តើ​អ្នក​អាច​ទទួល​បាន​ពិន្ទុ​​កម្រិត​​ណា​​សម្រាប់​ លក្ខខណ្ឌ​​​ទទួល​បាន​ប្រាក់​កម្ចី​​ ឬ អត្រា​ការប្រាក់​​នោះ?

៥) ធ្វើ​បទ​បង្ហាញ​របស់​អ្នក​​​លើ​​គម្រោង​អាជីវកម្ម​​
​​​​​មុន​នឹង​អ្នក​ធ្វើ​បទ​បង្ហាញ​​ជា​ផ្លូវ​ការ​ដល់​​អ្នក​វិនិយោគ​ ឬ ​​សហគ្រិន​រួម អ្នក​ត្រូវ​​​ហ្វឹកហាត់​អនុវត្ត​​ធ្វើ​បទ​បង្ហាញ​ដោយ​ខ្លួន​ឯង​ឲ្យ​បាន​ ស្ទាត់​​ជា​មុន​សិន​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​។ ចំណុច​នេះ​អ្នក​ត្រូវ​រៀបចំ​លើក​យក​ទិន្នន័យ​ជាក់ស្តែង សំខាន់ៗ​​នៃ​គម្រោង​អាជីវកម្ម​របស់​អ្នក​ឲ្យ​​មាន​របៀបរៀបរយ និង​​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​ ទន្ទឹម​នឹង​ការ​ស្វែង​រក​សំនួរ​ជា​ច្រើន​ដែល​នឹង​អាច​ចោទសួរ​ឡើង​នៅ​ក្នុង​ បទ​បង្ហាញ​នីមួយ​ៗ​របស់​អ្នក​ សម្រាប់​ផ្តល់​ចម្លើយ​យ៉ាង​​មាន​ទំនុកចិត្ត​មួយ​ដល់​​ដៃគូ​ វិនិយោគ​ទាំង​នោះ។

​៦) ស្វែងយល់​ពី​តម្រូវ​ការ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​​​​
សូម​ជៀសវាង​ប្រើប្រាស់​ពេល​ឥតប្រយោជន៍​ទៅ​លើ​ធនាគារ ឬ ស្ថាប័ន​ហិរញ្ញវត្ថុ​ណា​ដែល​មិន​យក​ចិត្ត​ទុកដាក់​លើ​គម្រោង​អាជីវកម្ម​របស់ ​អ្នក។ ដើម្បី​ប្រាកដ​ថា អ្នក​អាច​ទទួល​បាន​​ប្រាក់​កម្ចី​ឬ​យ៉ាងណា​នោះ​ អ្នក​ត្រូវ​ចេះ​ច្បិច​សួរ​ឫសគល់​​ស្ថាប័ន​​ផ្តល់​ប្រាក់​កម្ចី​នោះ​​ពី​ យុទ្ធសាស្ត្រ​​ដែល​នឹង​ធ្វើ​ឲ្យ​លោកអ្នក​អាច​​​មាន​ឱកាស​ច្រើន​ក្នុង​ការ​ ទទួល​បាន​ប្រាក់​កម្ចី​សម្រាប់​យក​មក​ធ្វើ​ដើមទុន​បើក​អាជីវកម្ម​របស់​អ្នក​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី៕
សមាសភាព​សំខាន់ៗ​ចំនួន​១០ ជា​មូលដ្ឋានគ្រឹះ​​រៀប​ចំ​គម្រោង​ទីផ្សារ

សមាសភាព​សំខាន់ៗ​ចំនួន​១០ ជា​មូលដ្ឋានគ្រឹះ​​គម្រោង​ទីផ្សារ     business2community 
ការ​បង្កើត​គម្រោង​ទីផ្សារ​​ដ៏​​មាន​ប្រសិទ្ធភាព​​មួយ​មុន​ ដាក់​ចេញ​ផលិតផល ឬ សេវាកម្ម​​​របស់​អ្នក គឺ​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​​​អាជីវកម្ម​ទូទៅ​។ ​បង្កើត​គម្រោង​ទីផ្សារ​បាន​កាន់តែ​ល្អ កាន់តែ​​​រក​ឃើញ​ពី​​គន្លឹះ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​​ក្នុង​អាជីវកម្ម​បាន។ បើ​​អ្នក​ចង់​​ឲ្យ​ផលិតផល ឬ សេវាកម្ម​របស់​អ្នក​ទទួល​បាន​ការ​គាំទ្រ​​កាន់តែ​ច្រើន​​​​​មែន​នោះ អ្នក​ក៏​មិន​ត្រូវ​មើល​រំលង​មូលដ្ឋានគ្រឹះ​​គម្រោង​ទីផ្សារ​ទាំង​ ១០​ខាងក្រោម​នេះ​​ឡើយ។​​​​​​

១) ស្រាវជ្រាវ​ទីផ្សារ
ធ្វើ​យ៉ាងម៉េច​ដើម្បី​ស្រាវជ្រាវ​ទីផ្សារ​បាន? ចម្លើយ​​​នោះ​គឺ​ត្រូវ ប្រមូល រៀបចំ និង​សរសេរ​ទិន្នន័យ​ទីផ្សារ​​​ឲ្យ​បាន​ច្បាស់លាស់​ជា​ទីបំផុត​មុន​បើក​ អាជីវកម្ម​របស់​អ្នក។ នេះ​រួម​មាន ​សក្ដានុពល​ទីផ្សារ​​នៅ​តាម​រដូវ​កាល​នីមួយៗ តម្រូវការ​អតិថិជន ស្ថានភាព​ប្រជាសាស្ត្រ ចំណែក​ទីផ្សារ គោលដៅ​ទីផ្សារ ព្រម​ទាំង​ស្ថានភាព​ទូទៅ​ផលិតផល​​របស់​ដៃគូ​ប្រជែង​របស់​អ្នក​ជា​ដើម។

​​​​​​​​​២) ទិសដៅ​ទីផ្សារ
ជំហាន​ឆ្ពោះ​ទៅ​រក​ទិសដៅ​ទីផ្សារ​ ​មិនមែន​​​កាប់​បំពង់​អង្គុយ​​រង់ចាំ​ទឹកភ្លៀង​នោះ​ទេ ហើយ​ក៏​មិនមែន​ចេះ​តែ​​​​ដើរ​ទៅ​​មុខ​ដោយ​មិន​មាន​កោះ​ត្រើយ​នោះ​ដែរ។ ការ​ចែកចាយ​ផលិតផល ឬ សេវាកម្ម​​របស់​អ្នក​ក៏​ដូច្នេះ​ដែរ។ ​អ្នក​ត្រូវ​​សម្លឹង​មើល​ថា អ្នក​ណា​ជា​ទិសដៅ​ទីផ្សារ​របស់​អ្នក? បុរស​ ឬ​ ស្រ្តី? នៅ​កន្លែង​ណា? តើ​ពួកគេ​ចូលចិត្ត​ធ្វើ​អ្វី? ពួកគេ​មាន​លទ្ធភាព​ស្វែង​រក​ប្រាក់​ចំណូល​ក្នុង​កម្រិត​ណា? តើ​អ្វី​ទៅ​ជា​​ចំណោទ​បញ្ហា​​នៅ​ក្នុង​ការ​​រស់​នៅ​របស់​ពួកគេ? ការ​លើកឡើង​សំណួរ​ទាំង​នេះ ដើម្បី​រក​​ឲ្យ​ឃើញ​ថា ផលិតផល ឬ សេវាកម្ម​របស់​អ្នក​មាន​លក្ខណៈ​សមស្រប​ទៅ​​ស្ថានភាព​ទូទៅ​របស់​ពួកគេ​បាន​ ដល់​កម្រិត​ណា។ តែ​សូម​កុំ​ភ្លេច​រៀបរាប់​ប្រាប់​អតិថិជន​ទាំង​នោះ​យ៉ាង​លម្អិត និង​យ៉ាង​​ប៉ិនប្រសព្វ​ឲ្យ​អស់​ពី​សមត្ថភាព​ពី​ផលិតផល​ឬ សេវាកម្ម​របស់​អ្នក។​​​

៣) ផលិតផល 
ចំពោះ​ផលិតផល​វិញ អ្នក​ត្រូវ​ស្វែង​រក​ចម្លើយ​យ៉ាង​ពិត​ប្រាកដ​​ ថា​តើ​​ផលិតផល​របស់​អ្នក​មាន​ទំនាក់ទំនង​​​​ដោយ​របៀបណា​ទៅ​កាន់​ទីផ្សារ​ ខាងក្រៅ? តើ​អ្វី​ទៅ​ជា​តម្រូវ​ការ​ទីផ្សារ​របស់​អ្នក? តើ​បច្ចុប្បន្ន​នេះ​អតិថិជន​​ប្រើប្រាស់​អ្វី? សំនួរ​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ត្រៀម​ខ្លួន​​រួចរាល់​​ជា​មុន​អាច​​​ច្របាច់​បញ្ចូល​ ផលិតផល​របស់​អ្នក​នៅ​កាន់​ទីផ្សារ​ប្រកប​ដោយ​ប្រសិទ្ធភាព​​ដោយ​គ្មាន​ភាព​​ មន្ទិលសង្ស័យ ឬ ភាព​ស្ទាក់ស្ទើរ​នៅ​ក្នុង​ចិត្ត។

៤) ស្ថានភាព​ប្រកួតប្រជែង
តើ​​ធ្វើ​ដូចម្តេច​ទើប​អាច​យក​ឈ្នះ​គូប្រជែង​បាន? នេះ​ជា​សមរភូមិ​​ប្រយុទ្ធ​យ៉ាង​ក្តៅ​គគុក​មួយ​រវាង​អ្នក​​ និង​គូប្រជែង​​របស់​អ្នក​នៅ​លើ​ទីលាន​​​អាជីវកម្ម​​។ សហគ្រិន​ទូទៅ​អាច​ស្វែង​រក​​ឃើញ​ចម្លើយ​​​​បាន​​ច្រើន​របៀប​​ចំពោះ​សំនួរ​​ មួយ​នេះ ប៉ុន្តែ​​ការ​ធ្វើ​ឲ្យ​ផលិតផល​​ឬ សេវាកម្ម​របស់​អ្នក​ល្អ​​​​ខុស​ពី​គេ ត្រូវ​បាន​គេ​មើល​ឃើញ​​ជា​ទូទៅ​ថា ជា​ចម្លើយ​​មួយ​ដ៏​សមស្រប​បំផុត​​។ ​ដូច្នេះ អ្នក​ត្រូវ ​សរសេរ​ពី​យុទ្ធសាស្ត្រ​​​​​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ខុស​ប្លែក​ពី​គេ​ ដែល​គ្មាន​អ្នក​ណា​ដឹង​ក្រៅ​ពី​​អ្នក។ នេះ​ហើយ​បាន​គេ​ហៅ​ថា ការ​ធ្វើ​អាជីវកម្ម​។

៥) បេសកកម្ម​​​ទីផ្សារ​
តើ​​ក្រុមហ៊ុន​​របស់​អ្នក​បាន​ពាំនាំ​មក​នូវ​​អ្វី​ដែល​ជា​គុណ​តម្លៃ​ តែមួយគត់​ល្អ​ដាច់គេ​​​​​ខុស​ពី​ក្រុមហ៊ុន​ដទៃ​ទៀត? សំនួរ​នេះ​ជា​ហេតុផល​​មួយ​​ដើម្បី​រំលឹក​​អ្នក​ឲ្យ​​ពិនិត្យ​មើល​ឡើង​វិញ​​​ ថា​តើ​បេសកកម្ម​ទីផ្សារ​​​មាន​ភាព​ស៊ីចង្វាក់គ្នា​ទៅ​នឹង​បេសកកម្ម​​ ក្រុមហ៊ុន​​របស់​អ្នក​ដែរ​ឬ​ទេ? ជា​ឧទាហរណ៍​ក្រុមហ៊ុន​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​សរសេរ​បេសកកម្ម​​ទីផ្សារ​ របស់​ខ្លួន​ក្នុង​រយៈ​ពេល​ខ្លី ​​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុន​របស់​ក្រុមហ៊ុន។ ក្រោយ​មក​បន្ទាប់​ពី​បញ្ហា​​នោះ​ត្រូវ​បាន​ដោះស្រាយ បេសកកម្ម​នោះ​ចាប់​ផ្តើម កែលំអ​ឡើងវិញ​បន្តិចម្តងៗ​ស្របតាម​​បេសកកម្ម​ធំ​របស់​ក្រុមហ៊ុន ដែល​នេះ​ក៏​ជា​ដំណោះស្រាយ​មួយ​ល្អ​ផង​ដែរ។ ​​​

មាន​សំនួរ​សំខាន់ៗ​​ចំនួន​៣ ស្ដីពី​បេសកកម្ម​របស់​ទីផ្សារ​​រួមមាន តើ​​អ្នកណា​ជា​អតិថិជន​ស្នូល​របស់​អ្នក? តើ​​អ្នក​លក់​​ផលិតផល​ឬ សេវាកម្ម​អ្វី? តើ​​អ្វី​ទៅ​ជា​ភាព​ខុសគ្នា​រវាង​ផលិតផល ឬ សេវាកម្ម​របស់​អ្នក​​​ទៅ​នឹង​ក្រុមហ៊ុន​ដទៃ? ​

៦) យុទ្ធសាស្ត្រ​​ទីផ្សារ
ពាក្យ​ថា យុទ្ធសាស្ត្រ​មួយ​ម៉ាត់​ស្តាប់​ទៅ​ វា​ពិត​ជា​មិន​ធម្មតា​​​សម្រាប់​​អ្នក តែ​វា​ពិត​ជា​មិន​អាច​គេច​ផុត​នោះ​​ឡើយ ព្រោះ​ថា​បើ​គ្មាន​យុទ្ធសាស្ត្រ​ទេ​នោះ ប្រៀប​ដូច​ជា​ទៅ​ប្រយុទ្ធ​​​ដោយ​គ្មាន​អាវុធ​ក្នុង​ដៃ​ដូច្នេះ​ដែរ។ អញ្ចឹង​ហើយ​បាន​ជា​​យុទ្ធសាស្ត្រ​ទីផ្សារ​នេះ​ត្រូវ​មាន​ជា​ដាច់ខាត​សម្រាប់ ​ដំណើរ​ការ​អាជីវកម្ម​ឲ្យ​ជោគជ័យ។ តើ​​គេ​គិត​ទៅ​លើ​អ្វី​ខ្លះ​សម្រាប់​យុទ្ធសាស្ត្រ​​ទីផ្សារ​នេះ?

យុទ្ធសាស្ត្រ​​​​ទីផ្សារ​រួម​បញ្ចូល​ ទាំង​មូលដ្ឋាន​គ្រឹះ​​សំខាន់ៗ​ និង សកម្មភាព​នានា​នៃ​អាជីវកម្ម​សម្រាប់​អនុវត្ត​ក្នុង​រយៈ​ពេល​វែង​ ដែល​ជា​ដំណោះស្រាយ​​ដោយ​ការ​វិភាគ​ទៅ​លើ​​​ស្ថានភាព​យុទ្ធសាស្ត្រ​ដំបូង និង​ការ​បង្កើត​​ក្រុមហ៊ុន ការ​វាយតម្លៃ និង ​ជម្រើស​ជា​យុទ្ធសាស្ត្រ​តម្រង់​ទិស​​ដៅ​ទីផ្សារ​ដែល​សម​ស្រប​ទៅ​នឹង​គោលដៅ​ របស់​ទីផ្សារ។​

​​៧) កំណត់​តម្លៃ ទីតាំង និង ម៉ាក​របស់​ផលិតផល​ ឬ សេវាកម្ម
បន្ទាប់​ពី​បាន​ចុះ​ស្រាវជ្រាវ​ទីផ្សារ​​រួច​ហើយ នេះ​ជា​ពេលវេលា​មួយ​ដែល​អ្នក​ត្រូវ​លៃលក​ ថា​តើ​អ្នក​ត្រូវ​លក់​ផលិតផល ឬ សេវាកម្ម​​របស់​អ្នក​ក្នុង​តម្លៃ​ប៉ុន្មាន? លក់​នៅ​កន្លែង​ណា? តើ​ត្រូវ​ធ្វើ​​ដូចម្តេច​ខ្លះ​ដើម្បី​ឲ្យ​ម៉ាក​ផលិតផល​នោះ​ទទួល​​​បាន​​​ ចំណាប់អារម្មណ៍​កាន់តែ​ច្រើន​ឡើង​ពី​​សាធារណជន​?

​​៨) កំណត់​ហិរញ្ញវត្ថុ​
វា​ប្រាកដ​​ណាស់​ដែល​ថា យុទ្ធសាស្ត្រ​​ទីផ្សារ​មួយ​អាច​ជោគជ័យ​បាន​ ត្រូវ​តែ​មាន​ការ​ចំណាយ​​​​ប្រាក់​កាស​ទៅ​ជា​មួយ​ផង​ដែរ ទោះ​​តិច​ក្តី ​ច្រើន​ក្តី។ អ្នក​ត្រូវ​វាយ​តម្លៃ​ថា តើ​ទឹក​ប្រាក់​​ចំនួន​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ចំណាយ​ដើម្បី​អនុវត្ត​លើ​ គម្រោង​ទីផ្សារ​របស់​អ្នក? តើ​​អាច​​មាន​វិធីសាស្ត្រ​ផ្សេង​ក្រៅ​ពី​នេះ​ដែរ​ឬ​ទេ ដើម្បី​ធ្វើ​​ឲ្យ​អាជីវកម្ម​របស់​អ្នក​អាច​ពង្រីក​ទីផ្សារ​ដោយ​មិន​ចំណាយ​ ប្រាក់​ច្រើន តែ​មាន​ប្រសិទ្ធភាព?

​​​​​៩) គោលដៅ​ទីផ្សារ
អ្វី​ទៅ​ជា​គោលដៅ​ទីផ្សារ? ចម្លើយ​នោះ​គឺ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​ទាក់ទាញ​អតិថិជន​មក​គាំទ្រ​ផលិតផល ​ឬ សេវាកម្ម​របស់​អ្នក​នោះ​ទេ។ ដូច្នេះ ​វា​ជា​ចំនួន​មួយ​ដែល​អ្នក​ត្រូវ​កំណត់ និង​ធ្វើ​ឲ្យ​បាន​នៅ​​អំឡុង​ពេល​ណា​មួយ។ ជា​ឧទាហរណ៍​ អ្នក​ត្រូវ​កំណត់​ថា តើ​អ្នក​ត្រូវ​​ការ​​អតិថិជន ឬ ​ត្រូវ​លក់​ផលិតផល ឬ ត្រូវ​បង្កើន​ប្រាក់​ចំណូល​ចំនួន​​ប៉ុន្មាន​សម្រាប់​សបា្តហ៍​នេះ ខែ​នេះ ឆ្នាំ​នេះ ឬ ឆ្នាំ​ក្រោយ?​ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​បំពេញ​តម្រូវ​ការ​ដល់​អតិថិជន ​ជា​ករណី​មួយ​ទៀត​ដែល​មិន​អាច​មើល​រំលង​បាន ហើយ​នេះ​គឺ​ជា​គោលដៅ​ទីផ្សារ​របស់​អ្នក។​​

១០ ត្រួតពិនិត្យ​លទ្ធផល​​របស់​អ្នក
ការ​ធ្វើតេស្ត និង​ការ​​វិភាគ​​នៅ​លើ​​ទីផ្សារ​ ជា​ចំណុច​ចាប់ផ្តើម​នៅ​​ក្នុង​ចំណុច​នេះ ដែល​ត្រូវ​​អនុវត្ត​ក្នុង​ការ​ស្ទាបស្ទង់​លើ​​មតិ​វាយតម្លៃ​​របស់​អតិថិជន ការ​លក់ ចំណាប់អារម្មណ៍​ ឬ ទិន្នន័យ​នានា ដើម្បី​រក​ឲ្យ​ឃើញ​ថា​ តើ​ផលិតផល ឬ សេវាកម្ម​​របស់​អ្នក​ស្ថិត​នៅ​ក្នុង​កម្រិត​ណា?

ការ​ស្រាវជ្រាវ​នៅ​លើ​ទីផ្សារ ការ​ប្រកួតប្រជែង និង​ ការ​កំណត់​ទីតាំង​​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ គឺ​ជា​​សញ្ញាណ​មួយ​បញ្ជាក់​ថា អ្នក​កំពុង​ឈរ​នៅ​លើ​ទីតាំង​​អាជីវកម្ម​ដ៏​មាន​ប្រសិទ្ធភាព​មួយ​អាច​​ចែកចាយ ​ផលិតផល ឬ សេវាកម្ម​របស់​អ្នក​បាន។ ការ​បង្កើត​​គោលដៅ​សម្រាប់​​ចូល​សមរភូមិ​អាជីវកម្ម នេះ​​ក៏​បញ្ជាក់​ផង​ដែរ​ថា អ្នក​អាច​យល់​កាន់តែ​ច្បាស់​​ ថា​តើ​អ្នក​​គួរតែ​​​​ប្រឡូក​ក្នុង​​​អាជីវកម្ម​ឬ​ក៏​អត់៕
Li Ka-Shing ​​​​ ​រំដោះ​​​​ខ្លួន​​ពី​កម្មករ​រោងចក្រ​​ទី​ទាល់ក្រ​ទៅ​​ជា​មហាសេដ្ឋី​​នៅ​អាស៊ី

មហាសេដ្ឋី​​នៅ​អាស៊ី​មាន​បំផុត​នៅ​អាស៊ី​​លោក Li Ka-Shing     celebritynetworth 
គ្មាន​អ្នកណា​ម្នាក់​អាច​គិត​ថា​ លោក ​Li Ka-Shing ដែល​​នៅ​កុមារភាព​ធ្លាប់​តែ​រស់​នៅ​ក្នុង​ជីវភាព​តោកយ៉ាក​​កើត​ចេញ​ពី​​​ ត្រកូល​​គ្រួសារ​ក្រីក្រ​​​រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​​ខ្វះ​ព្រឹក​ម្នាក់​នេះ ​​ក្លាយ​ជា​មហាសេដ្ឋី​​ប្រចាំ​ទ្វីប​អាស៊ី​​​មាន​ប្រាក់​ជាង​ ៣០​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​​ដៃ​ឡើយ។ ​

ស្តាប់​ទៅ​វា​ហាក់បីដូច​ជា​អច្ឆរិយ​ ពេក​សម្រាប់​​​ប្រិយមិត្ត តែ​វា​បាន​ក្លាយ​ជា​រឿង​ពិត​មិន​អាច​ប្រកែក​បាន​​សម្រាប់​មហាសេដ្ឋី​ ល្បីល្បាញ​​មកពី​ទីក្រុង​ហុងកុង​​ម្នាក់​នេះ​​​​ ដោយ​​​មួយ​ឆាកជីវិត​របស់​គាត់ ​លោក​​ ​Li Ka-Shing បាន​​ខិតខំ​ប្រឹងប្រែង​​​គ្រប់បែប​យ៉ាង​ដើម្បី​​ពង្រីក​មុខ​ជំនួញ​ដ៏​តូច​​ របស់​គាត់​​ទៅ​ជា​ក្រុមហ៊ុន​យក្ស​នៅ​ពេល​បច្ចុប្បន្ន។

ដោយសារ​មើល​ឃើញ​ពី​សក្ដានុពល​របស់​ គាត់​ Thebenews នៅ​ថ្ងៃ​នេះ សូម​បង្ហាញ​ប្រិយមិត្ត​ពី​​ប្រវត្តិ​ត្រួសៗ​របស់​លោក ​Li Ka-Shing និង​គន្លឹះ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី​នៅ​អាស៊ី​​។

​​​​​​​​​​​ប្រវត្តិរូប​ និង​កុមារភាព​
កុមារ Li Ka-Shing បាន​កើត​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា​ ឆ្នាំ​១៩២៨ នៅ​ក្នុង​ខេត្ត ​Gaungdong ប្រទេស​ចិន។ គាត់​បាន​រស់​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ប្រទេស​ចិន​​ត្រូវ​ញាំញី​ដោយ​ការ​ ឈ្លានពាន​របស់​ប្រទេស​ជប៉ុន​។ នេះ​ បាន​បង្ខំ​ចិត្ត​គ្រួសារ​របស់​គាត់​ភៀសខ្លួន​មក​រស់​នៅ​ទីក្រុង​ហុងកុង អំឡុង​ពេល​ដែល​គាត់​កំពុង​រៀន​​នៅ​បឋមសិក្សា។

ស្ថានភាព​គ្រួសារ បង្ខំ​ចិត្ត​ឲ្យ Li Ka-Shing បោះបង់​​ការ​សិក្សា
ឪពុក​​របស់​គាត់​មាន​ជំងឺ​របេង​ធ្ងន់ធ្ងរ​ហើយ​បាន​ស្លាប់​​បន្ទាប់​ពី​ បាន​ផ្លាស់​ទីលំនៅ​មក​កាន់​ទីក្រុង​ហុងកុង​ដែល​នេះ​បាន​ដាក់​បន្ទុក​បន្ថែម​ ទៀត​ដល់​គ្រួសារ​​ក្រីក្រ​មួយ​នេះ។ ដោយសារតែ​ស្ថានភាព​គ្រួសារ​កាន់តែ​យ៉ាប់យ៉ឺន​ជាង​មុន កុមារ Li Ka-Shing ក៏​​​បាន​បង្ខំ​ចិត្ត​​បោះបង់​ការ​សិក្សា​​​ទាំងស្រុង​នៅ​អាយុ​១៥​ឆ្នាំ។
​​​
កុមារ​ក្រីក្រ​ម្នាក់​នេះ​​ធ្លាប់​បម្រើ​ការងារ​ជា​កម្មករ​រោងចក្រ​ ប្លាស្ទិក​មួយ​កន្លែង​តាំង​ពី​អាយុ​១៤​ឆ្នាំ​មក​ម្ល៉េះ ដើម្បី​យក​ប្រាក់​កម្រៃ​មក​ចិញ្ចឹម​ម្តាយ​របស់​គាត់។ គាត់​គ្មាន​ពេល​ទំនេរ​គ្រប់គ្រាន់​ដូច​ក្មេង​ដទៃ​នោះ​ឡើយ ព្រោះ​ស្ថានភាព​ក្រីក្រ​នេះ​បាន​បង្ខំ​ឲ្យ​គាត់​ត្រូវ​ធ្វើ​ការ​១៦​ម៉ោង​ ក្នុង​មួយ​ថ្ងៃ។
​​​​
ឈប់​ធ្វើ​កម្មករ​មក​បើក​​អាជីវកម្ម​ខ្លួន​ឯង​
នៅ​ឆ្នាំ​១៩៥០ ពោល​គឺ​នៅ​អាយុ​២២​ឆ្នាំ យុវជន​ម្នាក់​នេះ​ដែល​ធ្លាប់​ជា​កម្មករ​គេ​បាន​សម្រេច​ចិត្ត​បើក​​ក្រុមហ៊ុន ​ផ្ទាល់​របស់​ខ្លួន​​​​លក់​សម្ភារ​ក្មេង​លេង​ជា​ច្រើន​មុខ។ ក្រោយ​មក​លោក​បាន​ផ្លាស់ប្ដូរ​គម្រោង​អាជីវកម្ម​មួយ​នេះ​​មក​ផលិត​ផ្កាជ័រ​ វិញ​ បន្ទាប់​ពី​គាត់​ឮដំណឹង​ថា វា​កាក់កប​នៅ​ក្នុង​ទីផ្សារ​ប្រទេស​​អ៊ីតាលី។ អាជីវកម្ម​ថ្មី​នេះ​បាន​​ចាប់​ផ្តើម​បង្រៀន​គាត់​ឲ្យ​​ក្លាយ​ជា​សហគ្រិន​​​​ ម្នាក់​​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​​លើ​កិច្ចការ​ទូទៅ​​ប្រចាំ​ថ្ងៃ ដែល​​ក្រោយ​មក​វា​បាន​ក្លាយ​​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្កាជ័រ​ធំ​បំផុត​នៅ​ អាស៊ី។

សង្គម​ប្រែប្រួល​ Li Ka-shing ឆក់​យក​ឱកាស​បង្កើត​ក្រុមហ៊ុន​បន្ថែម
នៅ​ឆ្នាំ​១៩៦០ បដិវត្ត​វប្បធម៌​ចិន​បាន​​បង្ខំ​ចិត្ត​ឲ្យ​​ប្រជាពលរដ្ឋ​ជា​ច្រើន​ចាកចេញ​ពី ​ប្រទេស​ ដែល​នេះ​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ធ្លាក់ចុះ។ លោក Li Ka-shing យល់​ថា តម្លៃ​អចលនទ្រព្យ​នឹង​ហក់​​ឡើង​វិញ ដូច្នេះ​ហើយ​ឆ្លៀត​ក្នុង​ឱកាស​នេះ​គាត់​ក៏​​​បាន​ចាប់​ផ្តើម​ទិញ​ដី​ទុក​ជា​ បន្តបន្ទាប់។ ១១ ឆ្នាំ​ក្រោយ​មក គឺ​នៅ​ក្នុង​ឆ្នាំ​១៩៧១ លោក​សម្រេច​​ចិត្ត​បើក​ក្រុមហ៊ុន​​​ថ្មី​​មួយ​ឲ្យ​ឈ្មោះ​ថា Cheung Kong ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក​នា​ពេល​ បច្ចុប្បន្ន។

អំឡុង​ពេល​នេះ​​ដែរ​លោក​បាន​ ចាប់ផ្តើម​ទិញ​អាគារ សំណង់​ផ្សេងៗ រោងចក្រ ជា​ច្រើន​កន្លែង​នៅ​ក្នុង​ទីក្រុង​ហុងកុង​ដែល​បាន​ផ្តល់​ចំណូល​យ៉ាង​ច្រើន​ សន្ធឹកសន្ធាប់​​ ត្បិតអី​សំណង់​អគារ​ទាំង​នោះ​ចុះ​ថោក​ដោយ​សារ​បដិវត្ត​ម៉ៅសេទុង​បង្ក​ឲ្យ​​ ស្ថានភាព​នយោបាយ​វឹកវរ​​លើ​ផ្ទៃ​ប្រទេស។ តែ​​​​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​មហាសេដ្ឋី​រូប​នេះ​ បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​​​ឈ្នះ​ក្នុង​ល្បែង​អុក​​លើ​​ទីផ្សារ​ អចលនទ្រព្យ​នេះ​ បន្ទាប់​ពី​​ស្ថានភាព​នយោបាយ​វិល​មក​រក​ស្ថានភាព​ដើម​វិញ។

​មហិច្ឆតា​កាន់តែ​ខ្ពស់ ឆក់​ចាប់​យក​ក្រុមហ៊ុន​ថ្មី​កាន់តែ​ធំ​ជាង​មុន​
នៅ​ឆ្នាំ​១៩៧៩ ​នៅ​ពេល​ដែល​គាត់​​ឈាន​ដល់​វ័យ​​៥១ឆ្នាំ ​លោក Li Ka-shing បាន​ក្លាយ​ជា​ជនជាតិ​ចិន​ដំបូង​ដែល​បាន​គ្រប់គ្រង​ភាគហ៊ុន​ក្រុមហ៊ុន​ ពាណិជ្ជកម្ម​​អង់គ្លេស Hutchison Whampoa។ មហិច្ឆតា​របស់​គាត់​មិន​ចប់​ត្រឹមណឹង​នោះ​ទេ ពោល​គឺ​គាត់​បាន​ចែចូវ​​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​ធនាគារ​ហុងកុង ​(Hongkong & Shanghai Bank -HSBC) ចំនួន​២០% បន្ថែម​ទៀត​​​​​​​ ខណៈ​ក្រុមហ៊ុន Hutchison Whampoa ទទួលខុសត្រូវ​​ទាំងស្រុង​លើ​ពាណិជ្ជកម្ម​កំពង់ផែ​ក្នុង​ទីក្រុង​ហុងកុង។

ភាព​ជោគជ័យ​ក្នុង​មុខ​ជំនួញ​របស់​ គាត់​រយៈ​ពេល​១​ទសវត្ស​ក្រោយមក​​ធ្វើ​ឲ្យ​មហាសេដ្ឋី​ Li Ka-shing ចាប់​ផ្តើម​ពង្រីក​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន Hutchison Whampoa ទៅ​កាន់​ទីផ្សារ​ជំនួញ​ជុំវិញ​ពិភពលោក​​ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ខ្ពស់ ​បំផុត​​ទទួល​បាន​ប្រាក់​ចំណូល​ ៥០ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។
​​
នៅ​ឆ្នាំ​១៩៨៧ លោក​បាន​​​ចំណាយ​ប្រាក់​ ៥០០​លាន​ដុល្លារ​ទិញ​ក្រុមហ៊ុន​ប្រេង​ Husky Energy របស់​កាណាដា​ដែល​កំពុង​ត្រដរខ្យល់​ឈាន​ទៅ​រក​ការ​ក្ស័យធន ​ខណៈ​តម្លៃ​ប្រេង​ចុះ​ថោក​ហួស​ពី​ការ​ស្មាន។ វា​ពិត​ជា​ស្ថានភាព​មួយ​ដ៏​លំបាក​បំផុត​សម្រាប់​លោក​ក្នុង​ការ​ត្រួសត្រាយ​ ផ្លូវ​ឲ្យ​ក្រុមហ៊ុន​នេះ​ងើប​ឡើង​វិញ​ ដែល​តម្លៃ​ប្រេង​នៅ​ពេល​នោះ​គឺ​មួយ​បារ៉ែល​គឺ​មាន​តម្លៃ​ត្រឹមតែ១០​ដុល្លារ​ ប៉ុណ្ណោះ។

​​​ប៉ុន្តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ ឆ្នាំ​ក្រុមហ៊ុន​ខាងលើ​នេះ​បាន​សាង​មុខមាត់​ឡើង​វិញ​ បន្ទាប់​ពី​តម្លៃ​ប្រេង​ហក់​ឡើង​ជា​បន្តបន្ទាប់​ពី​១០​ដុល្លារ ទៅ ជាង​១០០​ដុល្លារ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​ទទួល​បាន​ ប្រាក់​ចំណូល​២៥​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​ក្នុង​នោះ​​​​​គាត់​មាន​ភាគហ៊ុន​​​​ចំនួន​​៨​ពាន់​លាន​ដុល្លារ​​នៅ​ ក្នុង​ក្រុមហ៊ុន​នេះ។​

វិនិយោគ​លើ​ក្រុមហ៊ុន​ប្រេង​មិន​អស់​ចិត្ត ​បោះទុន​​វិនិយោគ​​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​វិញ​ម្តង
គេ​នៅ​ចាំ​បាន​ថា មហាសេដ្ឋី​​អាស៊ី​ម្នាក់​នេះ​បាន​​ប្រើ​ពេល​តែ​​៥​នាទី​ប៉ុណ្ណោះ​ដើម្បី​ សម្រេចចិត្ត​​បោះទុន​១២០​លាន​ដុល្លារ​ជា​មួយ​ក្រុមហ៊ុន​បណ្តេញ​សង្គម​ដ៏​មាន ​ប្រជាប្រិយភាព ​Facebook ​កាល​ពី​ឆ្នាំ​២០០៧ ​ដែល​​មាន​ភាគហ៊ុន​៩០០​លាន​ដុល្លារ។

មុន​នេះ​បន្តិច​ពោល​គឺ​នៅ​ឆ្នាំ​២០០៥ លោក​ Li បាន​ជួយ​ស្រោចស្រង់​ក្រុមហ៊ុន​​បច្ចេកវិទ្យា Skype និង​ eBAY កាល​ពី​ឆ្នាំ​២០០៦ ក្នុង​ទឹកប្រាក់​២,៥​ ពាន់​លាន​ដុល្លារ។ នៅ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដែល​មហាសេដ្ឋី​រូប​នេះ​​​ចំណាយ​ប្រាក់​ បោះទុន​វិនិយោគ​ដែល​ក្នុង​នោះ​មាន​ដូច​ជា អតីត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Siri ដែល​ទិញ​ដោយ​Apple កាល​ពី​ឆ្នាំ​២០១០ ក្រុមហ៊ុន​ឌីជីថល​ Spotify ក្រុមហ៊ុន​​ ​GPS ​របស់​អ៊ីស្រាអែល​ហៅ​ថា Waze និង ក្រុមហ៊ុន​បច្ចេកវិទ្យា Hzo។ ​

នៅ​ឆ្នាំ​២០១០ ក្រុមហ៊ុន​ Cheung Kong របស់​លោក​ Li បាន​ទិញ​ក្រុមហ៊ុន​​​​​បណ្ដាញ​ថាមពល​​អគ្គិសនី​របស់​អង់គ្លេស (U.K. Power Networks) ក្នុង​ទឹកប្រាក់​ ៩,១ ពាន់​លាន​ដុល្លារ​ដែល​​​​បាន​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​​ប្រទេស​អឺរ៉ុប​​​មួយ​ នេះ​ចំនួន​ ៨​លាន​នាក់​។

នៅ​ឆ្នាំ​២០១១ មហាសេដ្ឋី​រូប​នេះ​មិនអស់ចិត្ត ក៏​សម្រេច​ចិត្ត​​ទិញ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ និង​ចែកចាយ​ទឹក​ស្អាត (Northumbrian Water) ​មួយ​ទៀត​ក្នុង​ប្រទេស​​​អង់គ្លេស​ដដែល​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ជាង​៧​ លាន​នាក់។​​​​

បង្កើត​មូលនិធិ​សម្រាប់​កម្មវិធី​មនុស្សធម៌​ជួយ​សង្គ្រោះ​ប្រជាជន​លើ​សាកលលោក
ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​​បាន​មក​ពី​មុខ​ជំនួញ​​របស់​គាត់​​មិន​ បាន​ធ្វើ​ឲ្យ​មហាសេដ្ឋី​រូប​នេះ​​ឈរ​នៅ​ស្ងៀម​បាន​ឡើយ។ លោក​បាន​​​បង្កើត​​មូលនិធិ Li Ka-Shing Foundation​ ដែល​មាន​ទឹកប្រាក់​ ​​១,៦​ពាន់​លាន​ដុល្លារ​សម្រាប់​សកម្មភាព​មនុស្សធម៌​ដែល​ផ្ដោត​សំខាន់​លើ​ ការអប់រំ​។ ក្នុង​នោះ​លោក​​បាន​ចំណាយ​ប្រាក់ ៦៩០​ លាន​ដុល្លារ​បង្កើត​សាកលវិទ្យាល័យ Shantou ​នៅ​ស្រុកកំណើត​របស់​គាត់​ក្នុង​ខេត្ត Guangdong និង​ ចំណាយ​ប្រាក់​៤០​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​កម្មវិធី​ស្រាវជ្រាវ​នៅ​ សាកលវិទ្យាល័យ Berkeley រដ្ឋ California សហរដ្ឋអាមេរិក។​​

ព័ត៌មាន​ផ្ទាល់​ខ្លួន
​គិត​មក​ដល់​ឆ្នាំ​២០១៤​នេះ ទោះបី​ជា​លោក Li មាន​អាយុ​៨៦​ឆ្នាំ​ហើយ​​​ ប៉ុន្តែ​​លោក​ជា​មនុស្ស​ម្នាក់​មាន​សុខភាព​ល្អ។ ជា​រៀងរាល់​ថ្ងៃ​​លោក​ តែង​ក្រោក​ពី​ដំណេក​នៅ​ម៉ោង​​ ៥ភ្លឺ ដើម្បី​​លេង​កីឡា​ដែល​គាត់​ចូលចិត្ត​បំផុត​គឺ​វាយ​កូនគោល​ យ៉ាងហោចណាស់​ ​៩០​នាទី​​ក្នុង​មួយ​ថ្ងៃ។ ទន្ទឹម​នឹង​នេះ​​លោក​ ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​អាន​កាសែត​បំផុត​ ដែល​មិន​រំលង​ទំព័រ​ណា​មួយ​នោះ​ឡើយ​ចាប់ពី​ទំព័រ​មុខ​រហូត​ដល់​ទំព័រ​ក្រោយ។

មហាសេដ្ឋី​ពោះម៉ាយ​ម្នាក់​នេះ​​មាន​ កូន​​​ប្រុស​ចំនួន​ពីរ​នាក់​ប៉ុណ្ណោះ ខណៈ​ដែល​ប្រពន្ធ​របស់​គាត់​វិញ​បាន​ស្លាប់​ចោល​គាត់​តាំង​ពី​ឆ្នាំ​១៩៩០ ​ដោយសារ​ជំងឺ​​គាំងបេះដូង​។ ថ្វីត្បិត​គាត់​ជា​អ្នកមាន​ មាន​ឈ្មោះ​ល្បី​ជុំវិញ​ពិភពលោក ​លោក​កម្រ​​ជួប​សម្ភាស​ជា​មួយ​អ្នក​កាសែត​ណាស់។ ទោះបីជា​យ៉ាងណា​ក្តី ទឹកប្រាក់ ​៣១,៩​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ដៃ​របស់​​លោក​នា​​ពេល​នេះ អាច​ល្មម​គ្រប់គ្រាន់​សម្រាប់​​រូប​គាត់​​​​ក្លាយ​ជា​អ្នក​ជំនួញ​មាន​ ឥទ្ធិពល​មួយ​រូប​របស់​អាស៊ី​រួច​ទៅ​ហើយ​៕
ប្រវត្តិ​​​មហាសេដ្ឋី​ម្ចាស់​គេហទំព័រ Bloomberg អាន​​ហើយ​កាន់តែ​ធ្វើ​ឲ្យ​​មាន​ពន្លឺ​ក្នុង​អាជីវកម្ម!

មហាសេដ្ឋីអាមេរិក​លោក Michael Bloomberg     Loonwatch 
តើ​មាន​ប្រិយមិត្ត​ណា​ខ្លះ​ស្គាល់​ឈ្មោះ​គេហទំព័រ​​​ដ៏​ ល្បី​​​របស់​អាមេរិក Bloomberg.com? TheBNEWS ជឿជាក់​ថា​ មាន​ប្រិយមិត្ត​មិន​តិច​​ឡើយ​ដែល​ចូលចិត្ត​តាមដាន​ព្រឹត្តិការណ៍​ពិភពលោក ជា​ពិសេស​​​មុខ​ជំនួញ​​ និង​សេដ្ឋកិច្ច​ បាន​ស្គាល់​​គេហទំព័រ​ខាងលើ​នេះ​​។

ទោះបី​ជា​បែប​នេះ​ក្តី អ្វី​ដែល​ប្រិយមិត្ត ជាពិសេស​សហគ្រិន​នឹង​បាន​ដឹង​​នៅ​ថ្ងៃ​នេះ​នោះ​គឺ ​​​​អ្នកណា​ជា​​ស្ថាបនិក និង​ជា​និពន្ធ​នាយក​គេហទំព័រ​ដ៏​ល្បីល្បាញ​មួយ​នេះ? តើ​បុគ្គល​​ម្នាក់​​នេះ​​មាន​អ្វី​ជា​ពិសេស​សម្រាប់​ឲ្យ​សហគ្រិន​ទាំងអស់​ រៀនសូត្រ​តាម?

ដើម្បី​បកស្រាយ​នូវ​ចម្ងល់​ខាងលើ​ TheBNEWS សូម​លើក​យក​ពី​ប្រវត្តិ​បុគ្គល​ម្នាក់​នេះ​ដែល​នោះ​គឺ​លោក ​Michael Bloomberg ជា​មហាសេដ្ឋី​អាមេរិក និង​ជា​ស្ថាបនិក​ដ៏​ល្បី​នៃ​គេហទំព័រ​​សេដ្ឋកិច្ច​​ដ៏​ធំ​​ក្នុង​លោក​មួយ​ នេះ​មក​ចែក​ជួន​ប្រិយមិត្ត​ដូចតទៅ៖​​​​​

ប្រវត្តិរូប​សង្ខេប និង​ ការងារ
លោក Michael Bloomberg បាន​កើត​នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ​ ឆ្នាំ​១៩៤២ នា​ទីក្រុង Boston រដ្ឋ​ Massachusetts។ លោក​កើត​ក្នុង​ត្រកូល​ក្នុង​គ្រួសារ​ធូរធារ​មួយ​ ដែល​មាន​ឪពុក​ជា​បណ្ណារក្ស​ (អ្នក​​ថែរក្សា ទុកដាក់​សៀវភៅ​នៅ​សាកលវិទ្យាល័យ។​ លោក Bloomberg គឺ​ជា​អតីត​និស្សិត​​សាកលវិទ្យាល័យ​ Hopkins និង Harvard ​ជា​កន្លែង​ដែល​លោក​​សិក្សា​​ថ្នាក់​​​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​​ផ្នែក​ គ្រប់គ្រង​ពាណិជ្ជកម្ម ( Business Administration)​ ក្នុង​ឆ្នាំ១៩៦៦។

ការងារ​ដំបូង​ដែល​លោក​ទទួល​បាន​​​​​ នៅ​ Wall Street គឺ​ជា​បុគ្គលិក​ធនាគារ Salomon Brothers ក្នុង​ឆ្នាំ​១៩៧២ ។ នៅ​ទី​នេះ​ហើយ ដែល​លោក​បាន​ហក់​ឡើង​ដំណែង​យ៉ាង​រហ័ស​​​រហូត​បាន​ក្លាយ​ជា​ដៃគូ​ជំនួញ​​មាន​ មុខតំណែង​ជា​អ្នក​ទទួល​ខុសត្រូវ​​ផ្នែក​លក់​​ក្នុង​ធនាគារ​នេះ​ក្នុង​ឆ្នាំ ១៩៧២។

នៅ​​ឆ្នាំ ១៩៧៩ ប្រធាន​​ធនាគារ Salomon Brothers លោក John Gutfreund បាន​ស្នើសុំ​ឲ្យ​លោក Bloomberg ចុះ​ចេញ​ពី​តំណែង​​របស់​លោក​មក​ទទួល​បន្ទុក​ផ្នែក​គ្រប់គ្រង​វិស្វកម្ម​ ប្រព័ន្ធ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​​វិញ។ ​ប៉ុន្តែ​គាត់​បាន​បដិសេធន៍។

ទោះបី​ជា​​នេះ​ក្តី​ ២​ឆ្នាំ​ក្រោយ​មក​ ពោល​គឺ​នៅ​ថ្ងៃ​ទី​៣១​ខែ កក្កដា​ឆ្នាំ​១៩៨១ ប្រធាន​​ធនាគារ​ខាងលើ​​​បាន​​ប្រកាស​ទំលាយ​ក្រុមហ៊ុន​​ពី​ក្រុមហ៊ុន​ឯកជន​ទៅ ​ជា​ក្រុមហ៊ុន​សាធារណ​​ទិញ​លក់​ទំនិញ​ ដែល​មាន​ឈ្មោះ​ថា Phibro Corporation។​​​​

នេះ​បាន​ធ្វើ​ឲ្យ​Bloomberg មិន​ពេញ​ចិត្ត​ និង​ត្រូវ​បាន​​បណ្តេញ​ចេញ​​ពី​ក្រុមហ៊ុន​​នេះ​ជា​មួយ​ទឹកប្រាក់​១០​លាន​ ដុល្លារ​​ជា​ថ្នូរ​នឹង​ការ​ចាកចេញ​របស់​លោក។

បង្កើត​ក្រុមហ៊ុន​ Bloomberg L.P.
នៅ​ក្នុង​ឆ្នាំ១៩៨១ លោក Bloomberg ​បាន​សម្រេចចិត្ត​បង្កើត​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​​​​មួយ​​​សម្រាប់​ការ​​​ ផ្តល់​ព័ត៌មាន​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ (Financial Information Computer។ គាត់​បាន​ដាក់ចិត្ត​ដាក់​កាយ​ជា​មួយ​ក្រុមហ៊ុន​របស់​លោក ​ជា​មួយ​​ដើម​ទុន​​​​៤​លាន​ដុល្លារ​ប៉ុណ្ណោះ​​ សម្រាប់​បើក​អាជីវកម្ម​តំបូង​​នេះ​ ក្នុង​ការ​​អភិវឌ្ឍ​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​អាច​​ផ្តល់​ព័ត៌មាន​ដល់​ អតិថិជន​ពី​ទីផ្សារ​សញ្ញាប័ណ្ណ(Bond Markets)។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទីតាំង​ក្រុមហ៊ុន​ស្ថិត​នៅ​ក្នុង​​​បន្ទប់​អាគារ​ជួល​តូច​មួយ​​បាន​​រីក​ ធំធាត់​ជា​បន្តបន្ទាប់ ហើយ​មួយ​ឆ្នាំ​ក្រោយ​មក​ ពោល​គឺ​នៅ​ក្នុង​ឆ្នាំ​១៩៨២ ធនាគារ Merrill Lynch របស់​អាមេរិក​បាន​ទិញ​ភាគហ៊ុន​មួយ​ចំនួន​នៅ​ក្រុមហ៊ុន​លោក Bloomberg និង​វិនិយោគ​ទឹកប្រាក់​បន្ថែម​ចំនួន ​៣០​លាន​ដុល្លារ​។

ក្រុមហ៊ុន​​របស់​លោក​បាន​បោះជំហាន​ទៅ ​មុខ​​យ៉ាង​ឆាប់​រហ័ស ហើយ​​នៅ​ក្នុង​ឆ្នាំ ១៩៨៦ ក្រុមហ៊ុន​របស់​លោក​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ក្រុមហ៊ុន Bloomberg L.P.​ ដែល​មាន​ការិយាល័យ​ចំនួន​១០០​ទីតាំង​នៅ​ជុំវិញ​ពិភពលោកដែល​មាន​គេហទំព័រ​ សារព័ត៌មាន​ល្បីល្បាញ Bloomberg.com ស្រាប់ សម្រាប់​ផ្តល់​ព័ត៌មាន​​​ទូទៅ​ដែល​ផ្តោត​សំខាន់​លើ​ផ្នែក​ហិរញ្ញវត្ថុ​ និង សេដ្ឋកិច្ច ទន្ទឹម​នឹង​មាន​បុគ្គលិក​បម្រើ​ការងារ​ចំនួន​ ១៥.០០០​នាក់។

ជាប់​ជា​​អភិបាល​ក្រុង​​ញីវយ៉ក (New York) ចំនួន ​៣​ អាណត្តិ
ភាព​​ជា​អ្នក​ជំនួញ​​​ មិន​បាន​ធ្វើ​ឲ្យ​លោក Bloomberg ស្កប់ស្កល់​នោះ​ឡើយ ពោល​គឺ​នៅ​ក្នុង​ឆ្នាំ​២០០២ លោក​បាន​ប្រឡូក​ចូល​ក្នុង​ឆាក​នយោបាយ​​​អាមេរិក រហូត​បាន​ជាប់​ឈ្មោះ​ជា​​អភិបាល​​ក្រុង New York មក​ពី​គណបក្ស​សាធារណរដ្ឋ។ ​

គោលនយោបាយ​​យ៉ាង​មាន​ប្រសិទ្ធភាព​​ របស់​លោក Bloomberg ​​សម្រាប់​ការ​អភិវឌ្ឍ សុវត្ថិភាព និង សន្តិសុខ​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​របស់​ខ្លួន​មួយ​នេះ ​បាន​​ធ្វើ​ឲ្យ​​មហាសេដ្ឋី​រូប​នេះ​បាន​ជាប់​ឆ្នោត​ជា​ថ្មី​នៅ​ក្នុង​ អាណត្តិ​ទី២​​ក្នុង​ឆ្នាំ​២០០៥ ។ ​មក​ដល់​​ឆ្នាំ​២០០៨ ខណៈ​ដែល​អាមេរិក​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ លោក​នៅ​តែ​រក្សា​តំណែង​របស់​លោក​​ដដែល​ រហូត​ដល់​​ជាប់​ឆ្នោត​​​សាជាថ្មី​ក្នុង​អាណត្តិ​ទី៣​​មុន​ពេល​លោក​បញ្ចប់​ អាណត្តិ​របស់​លោក​កាល​​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ​​ថ្មីៗ​នេះ។

ក្នុង​វ័យ​ ៧២​ឆ្នាំ និង​មាន​​ប្រាក់​ ៣៤​ ពាន់​លាន​ដុល្លារ​ក្នុង​ដៃ​នៅ​ពេល​បច្ចុប្បន្ន លោក Bloomberg បាន​​ចូល​រួម​ក្នុង​​កម្មវិធី​​នានា​ដូច​​ជា​បាន​ធ្វើ​បទសម្ភាសន៍​ឲ្យ ​ទស្សនាវដ្ដី Forbes ដ៏​ល្បី​របស់​អាមេរិក​ជុំវិញ​មុខ​ជំនួញ​យ៉ាង​ជោគជ័យ​របស់​លោក​​។

តាម​បទពិសោធន៍​​ជា​អតីត​ចៅហ្វាយក្រុង ​​​កាន់​តំណែង​៣​អាណត្តិ​ និង ជា​​សហគ្រិន​ ​អាច​អភិវឌ្ឍ​​ក្រុមហ៊ុន​របស់​លោក​ចេញ​ពី​ក្រុមហ៊ុន​តូចតាច​ទៅ​ជា​​​​ ស្ថាប័ន​ក្រុមហ៊ុន​ធំ​​មួយ​នៅ​ពេល​បច្ចុប្បន្ន​​ លោក​បាន​លើក​គោលការណ៍​ចំនួន​៥​​ ជួយ​លើក​ទឹកចិត្ត​សហគ្រិន​ទូទៅ​ឲ្យ​ទទួល​បាន​ជោគជ័យ​​ដែល​នោះ​គឺ៖

១​) ប្រឈម​មុខ​នឹង​​​បញ្ហា​
កាល​ពី​លោក​​​មាន​អាយុ​ ៣៩​ឆ្នាំ លោក​ Bloomberg ត្រូវ​បណ្តេញ​ចេញ​ពី​ការងារដែល​លោក​ស្រលាញ់​បំផុត។ វា​ពិត​ជា​អយុត្តធម៌​​ណាស់​សម្រាប់​លោក​នៅ​ពេល​នោះ តែ​ដូច​ជា​អរគុណ​ម្យ៉ាង​ដែរ​ដល់​ក្រុមហ៊ុន​នោះ ត្បិតអី​ការ​បណ្តេញ​ចេញ​នេះ បាន​បើក​ឱកាស​​​ឲ្យ​លោក​ឈប់​​​ធ្វើ​ជា​បុគ្គលិក​​​ធ្វើ​ការ​ឲ្យ​គេ មក​​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​វិញ​ក្នុង​​ឆ្នាំ​១៩៨២។ នោះ​គឺ ​Bloomberg L.P. ជា​ក្រុមហ៊ុន​ល្បីល្បាញ​នៅ​លើ​ពិភពលោក​មក​ដល់​សព្វថ្ងៃ​នេះ។

លោក​បាន​លើក​ឡើង​ថា លោក​មិន​​បណ្តោយ​ឲ្យ​ដាន​អាក្រក់​អតីតកាល​របស់​លោក​​មក​បំផ្លាញ​ភាព​បរាជ័យ​ របស់​លោក​នៅ​បច្ចុប្បន្ន​ភាព​បាន​ឡើយ។ លោក​​​ត្រូវ​តែ​ប្រឈម​ឧបសគ្គ​នេះ នឹង​ងើប​បន្ត​បោះ​ជំហាន​ដោយ​ខ្លួនឯង​យ៉ាង​ស្វាហាប់​​ទាំង​មុខ​ជំនួញ និង ឆា​នយោបាយ​ប្រចាំ​ក្រុង​ញីវយ៉ក។ លោក​បាន​បន្ថែម​ថា បើ​អ្នក​ចង់​ជោគជ័យ លុះត្រា​តែ​ទទួល​យក​ភាព​បរាជ័យ​របស់​អ្នក​ដោយ​រីករាយ ហើយ​ត្រូវ​លើក​ទឹកចិត្ត​ខ្លួន​ឯង​ មិន​ចុះ​ចាញ់​​ភាព​បរាជ័យ​​នោះ។​​​​​

២) បង្កើត​សំណាង​ខ្លួន​ឯង​​ឲ្យ​​កាន់តែ​ច្រើន
«ភ័ព្វសំណាង​ គឺ​ឱកាស​​​មួយ​យ៉ាង​សំខាន់​នៃ​ភាព​ជោគជ័យ។ អ្នក​ដែល​ខិតខំ​ព្យាយាម​ នឹង​មាន​សំណាង​កាន់តែ​ច្រើន»។ នេះ​ជា​​សម្ដី​របស់​លោក ​Bloomberg។

លោក ​Bloomberg​ និយាយ​ថា សំណាង​អាច​កើត​មាន​​ច្រើន​បំផុត​សម្រាប់​អ្នកណា​ដែល​ចេះ​​តស៊ូ​ព្យាយាម​ តែប៉ុណ្ណោះ។ ដើម្បី​ទទួល​បាន​សំណាង​ទាំង​នោះ ​អ្នក​ត្រូវ​​តែ​ធ្វើ​ជា​​បុគ្គល​​សកម្ម​​បំផុត​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ពោល​គឺ​ត្រូវ​ក្រោក​មក​​ធ្វើ​ការ​ពី​ព្រលឹម និង ចេញ​ទៅ​វិញ​​នៅ​ពេល​យប់។ ការ​ខិតខំ​របស់​អ្នក​នឹង​បង្កើត​ឱកាស​កាន់តែ​ច្រើន​ដែល​អ្នកដទៃ​មិន​អាច​មាន ​ដូច​អ្នក។​

៣) បង្កើត​ទំនាក់ទំនង​ជានិច្ច​
នៅ​​ពេល​ដែល​លោក​​ចាប់​ផ្តើម​ដំណើរ​​ការ​ក្រុមហ៊ុន​ជា​លើក​ដំបូង លោក​​​បាន​ស្ទុះស្ទា​ខ្លាំង​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​​ ​ជា​​មួយ​សាធារណជន​ ដើម្បី​ស្វែង​យល់​ពី​​ចំណាប់​អារម្មណ៍​របស់​ពួកគេ​លើ​ផលិតផល​របស់​លោក។ ការ​ណែនាំ​ខ្លួន​ ប្រៀប​ដូច​ជា​ការ​លក់​ទំនិញ បន្តិចប្តងៗ​បាន​រុញ​ច្រាន​ឲ្យ​ក្រុមហ៊ុន​របស់​​លោក​​ចាប់ផ្តើម​​មាន​ ចំណាប់អារម្មណ៍​ពី​សាធារណជន​កាន់តែ​ច្រើន​ឡើង។​​ ៣​ឆ្នាំ​ក្រោយ​មក បុគ្គល​ម្នាក់​ដែល​គេ​មិន​សូវ​ស្គាល់​រូប​នេះ​បាន​ចាប់​ផ្តើម​​មាន​ឈ្មោះ​ បោះ​សម្លេង រហូត​មាន​ដៃគូ​មក​វិនិយោគ​ជា​មួយ​លោក​ជា​បន្តបន្ទាប់។

៤​) បន្ត​ការ​​សិក្សា​រៀនសូត្រ​ជាប្រចាំ
លោក​ Bloomberg និយាយ​ថា ពិភពលោក​​សម្បូរ​​ទៅ​ដោយ​មនុស្ស​ដែល​ចូលចិត្ត​​បញ្ចប់​ព្រំដែន​សមត្ថភាព​ ខួរក្បាល​របស់​ខ្លួន​ណាស់។ ​មនុស្ស​ប្រភេទ​នេះ នឹង​ផ្តល់​ចម្លើយ​​១លាន​ហេតុផល​ពី​អ្វី​ដែល​ពួកគេ​មិន​អាច និង មិន​គួរ​ធ្វើ​ តែ​គ្មាន​ដំណោះស្រាយ​ល្អ​ណា​មួយ​គួរឲ្យ​​​កោតសរសើរ​​​សម្រាប់​ខ្លួន​ឯង​ ទាល់តែ​សោះ។​

សម្រាប់​ខ្លួន​លោក​ផ្ទាល់ លោក​បាន​ចាត់ទុក​ការ​​សិក្សា​រៀនសូត្រ​ប្រៀប​បាន​ដូច​ជា​ខ្សែទឹក​ ហូរ​មិន​ចេះ​​ហត់ ដែល​លោក​ត្រូវ​យក​មក​អនុវត្ត​ជា​ប្រចាំ​លើ​មុខ​ជំនួញ​របស់​លោក។ ការ​សិក្សា​រៀនសូត្រ​ជា​ប្រចាំ នឹង​ជួយ​បំពេញ​ភាព​ចន្លោះ​ខ្វះខាត និង​បង្កើន​សក្ដានុពល​​ខួរក្បាល​របស់​លោក​​ឲ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខ។ ​​​

៥) ការ​ចែករំលែក
មនុស្ស​ត្រូវ​​​ទទួល​ខុសត្រូវ​លើ​ភាព​ជោគជ័យ និង​​ភាព​បរាជ័យ​របស់​ខ្លួន តែ​លោក​ Bloomberg យល់​ថា ភាព​ជោគជ័យ​អាច​កើត​មាន​ឡើង​កាន់តែ​ច្រើន​ឡើង​នៅ​ពេល​ដែល​អ្នក​ចេះ​ចែក​ រំលែក​ទៅ​​មនុស្ស​ផ្សេង​ទៀត។ លោក​បាន​បន្ថែម​​ថា ការ​ចែករំលែក​នេះ​មិន​ចាំ​បាច់​តម្រូវ​ឲ្យ​អ្នក​មាន​លុយកាក់​ច្រើន​នោះ​ឡើយ។ ប៉ុន្តែ ​វា​ជា​ការ​ចែករំលែក​ចំណេះដឹង ​បង្កើន​ភាព​ស្និទ្ធស្នាល​ជា​មួយ​អ្នកដទៃ នោះ​គឺ​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​អ្នក​​​​​​​​មាន​សមាជិក​កាន់តែ​រឹងមាំ​ បាន៕
ចង់​​គ្រប់គ្រង​ហិរញ្ញវត្ថុ​ក្នុង​អាជីវកម្ម​មាន​ប្រសិទ្ធភាព​​គន្លឹះ​​ ៥​យ៉ាង​​​​នេះ​អាច​ជួយ​អ្នក​បាន

គន្លឹះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ក្នុង​អាជីវកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព     indianmanpower 
អ្នក​មាន​ផែនការ​អាជីវកម្ម​ល្អ មាន​ដើមទុន​​គ្រប់គ្រាន់ មាន​ធនធាន​មនុស្ស​​ជំនាញៗ ប៉ុន្តែ​បើ​ដំណើរការ​​អាជីវកម្ម​ហើយ​​ គ្មាន​ប្រសិទ្ធភាព​​គ្រប់គ្រង​ប្រាក់​ចំណូល​ចំណាយ​​របស់​អ្នក វា​មិន​ខុស​​អី​ពី​ស្រី​កញ្ជើធ្លុះ​នោះ​ឡើយ។ ទោះបី​ជា​រក​ប្រាក់​ចំណូល​​បាន​ច្រើន​ប៉ុណ្ណា​ក៏ដោយ ក៏​មិន​អាច​សល់​ដែរ​ ហើយ​ទី​បំផុត​អាច​នឹង​ខាត​​បង់​ ឬ ជំពាក់​បំណុល​គេ​ជាក់​ជា​មិនខាន។

នេះ​ជា​អ្វី​​ដែល​សហគ្រិន​​​ត្រូវ​ ដឹង​ថា ​ប្រសិទ្ធភាព​នៃ​ការ​ គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ គឺ​​ជា​មូលដ្ឋាន​គ្រឹះ​​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​សម្រាប់​​​ដំ​គ្រប់គ្រង ​អាជីវកម្ម​ឲ្យ​រីក​លូតលាស់​ទៅ​មុខ​បាន​។ ធ្វើ​យ៉ាង​ម៉េច​ដើម្បី​គ្រប់គ្រង​ហិរញ្ញវត្ថុ​មាន​ប្រសិទ្ធភាព?​ ខាងក្រោម​នេះ​ជា​​ចម្លើយ​​ដ៏​សមស្រប​សម្រាប់​​​ជួយ​​ផ្តល់​ពន្លឺ​លោក​អ្នក​ ដោះ​ស្រាយ​​ចម្ងល់​នេះ៖​​​

១) រៀបចំ​របាយការណ៍​​​​ចំណូល​ចំណាយ
​អ្នក​ត្រូវ​ធានា​ថា រាល់​ឯកសារ​​ របាយការណ៍​ចំណូល​ចំណាយ​ តារាង​តុល្យការ​​ ត្រូវ​ធ្វើ​ឡើង​រួចរាល់​មុន​​ការ​បរិច្ឆេទ និង​ ​តាម​លំដាប់លំដោយ។ ​ប្រសិន​បើ​​​​របាយការណ៍​ហិរញ្ញវត្ថុ​របស់​អ្នក​ ត្រូវ​​បាន​​តាមដាន​​ដិតដល់​​ វា​នឹង​បង្ក​​ភាព​ងាយស្រួល​ក្នុង​ការ​ចាត់ចែង​ហិរញ្ញវត្ថុ​របស់​អ្នក។ តែ​បើ​មិន​ដូច្នេះ​ទេ មាន​ន័យ​​ថា អ្នក​​ត្រូវ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចការ​ ហិរញ្ញវត្ថុ​នេះ។ សូម​​ប្រញាប់​រួសរាន់​​បំពេញ​ភារកិច្ច​នេះ​ឲ្យ​បាន​មុន​ពេល​កំណត់​កាន់តែ​ ល្អ ដើម្បី​ជៀសវាង​ការ​​ផាក​ពិន័យ​ផ្សេងៗ​លើ​ភាព​យឺតយ៉ាវ​​របស់​អ្នក​លើ​​ការ​ បង់ពន្ធ​​ពី​​មន្ត្រី​ពន្ធដារ។

២) ត្រួតពិនិត្យ​ប្រាក់​ចំណាយ​ចំណូល​​ប្រចាំ​ឆ្នាំ​ឡើងវិញ
ការ​ត្រួតពិនិត្យ​ប្រាក់​ចំណាយ​ចំណូល​​ប្រចាំ​ឆ្នាំ​ឡើងវិញ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ម្ចាស់ការ​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​កាន់តែ​​ ប្រសើរ​ឡើង។ អ្នក​ត្រូវ​ស្វែងយល់​ថា តើ​ប្រាក់​របស់​អ្នក​បាន​ចំណាយ​ធំ​​ច្រើន​ជាងគេ​បំផុត​ទៅ​លើ​​អ្វី? តើ​ប្រភព​ចំណូល​ធំ​បំផុត​របស់​អ្នក​បាន​មក​ពី​អ្វី? ការ​ត្រួតពិនិត្យ​លើ​ចំណុច​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​អាច​​​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ ស្វែង​រក​ប្រភព​​ ឬ ការ​ចាត់ចែង​ប្រាក់​ចំណូល​សម្រាប់​ឆ្នាំ​បន្ទាប់​ឲ្យ​​មាន​ប្រសិទ្ធភាព​ជាង​ មុន។

៣) កំណត់​ប្រាក់​​​ចំណូល និង ចំណាយ​​
តើ​ទឹកប្រាក់​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ចំណាយ​នៅ​ក្នុង​ឆ្នាំ​ នេះ? តើ​​អ្វីទៅ​ជា​គម្រោង​របស់​អ្នក​​​​ធ្វើ​ឲ្យ​អាជីវកម្ម​នោះ​​សម្រេច​បាន​ដល់ ​គោលដៅ​​? ក្នុង​ករណី​ដែល​​អ្នក​មិន​អាច​សម្រេច​​​គោល​ដៅ​នេះ​​បាន​ នេះ​ជា​​សញ្ញាណ​មួយ​​បញ្ជាក់​ថា អ្នក​ត្រូវ​តែ​បង្កើន ឬ កាត់បន្ថយ​ការ​ចំណាយ​ ដើម្បី​ធានា​ថា អាជីវកម្ម​របស់​អ្នក​​នឹង​ទទួល​បាន​ផ្លែផ្កា​មក​វិញ។

ខាងក្រោម​នេះ​ជា​ដំណោះស្រាយ​អាច​ស្រោចស្រង់​ការ​ចំណាយ​​ក្នុង​អាជីវកម្ម​របស់​អ្នក​ឡើង​វិញ

ការ​បណ្តុះបណ្តាលៈ ដរាបណា​អ្នក​មិន​អាច​​​​មាន​លទ្ធភាព ​​​សម្រាប់​ការ​ចំណាយ​របស់​អ្នក អ្នក​គួរតែ​ចំណាយ​ថវិកា​មួយចំនួន​មក​បណ្តុះបណ្តាល​បុគ្គលិក ឬ កម្មករ​របស់​អ្នក​ឡើងវិញ។ វា​ចំណុច​ល្អ​ដែល​​អ្នក​ត្រូវ​ធ្វើ​ឲ្យ​ដើរ​ទន្ទឹមគ្នា​​ពី​អ្វី​ដែល​កំពុង​ កើត​មាន​នៅ​ក្នុង​ទីផ្សារ និង យុទ្ធសាស្ត្រ​​​ល្អ​ៗមក​អនុវត្ត​ ដើម្បី​​ទាញ​ប្រយោជន៍​មក​វិញ​​ឲ្យ​អាជីវកម្ម​របស់​អ្នក។

យុទ្ធសាស្រ្ត​ទីផ្សារៈ ប្រសិន​បើ​​​ថវិកា​​ចំណាយ​លើ​​​​ការ​ពង្រីក​ទីផ្សារ​មាន​ទំហំ​ធំ អ្នក​អាច​សាកល្បង​​ចំណាយ​ថវិកា​​​ណា​ផ្សេង​​ក្រៅ​ពី​នេះ​ ​ដើម្បី​យក​ទៅ​ស្រាវជ្រាវ​​​លើ​ទីផ្សារ​វិញ ថា​តើ​​អ្វី​ទៅ​ជា​​តម្រូវ​ការ និង មធ្យោបាយ​ធ្វើ​អតិថិជន​​មាន​ចំណាប់​អារម្មណ៍​ពិត​ប្រាកដ?​ នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​អាច​កំណត់​បាន​ថា តើ​​​គួរតែ​​ផ្សព្វផ្សាយ​អាជីវកម្ម​​របៀបណា(ខិត្តប័ណ្ណ ឬ បណ្តេញ​សង្គម) ទើប​​ទទួល​បាន​ការ​គាំទ្រ​​ច្រើន​ពី​អតិថិជន។

ត្រួតពិនិត្យ​លើ​ប្រព័ន្ធ​​គ្រប់គ្រង​ទិន្នន័យៈ ថ្វីបើ ​ប្រព័ន្ធ​​បច្ចេកវិទ្យា​ទំនើបៗ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ប្រាក់​ច្រើន​ ​ពិតមែន ប៉ុន្តែ​​ស្រប​ពេល​ដែល​​វា​កំពុង​ពេញ​និយម​ប្រើប្រាស់​ដល់​ការ​​គ្រប់គ្រង​​ ចំណាយ​ និង​ចំណូល វា​ក៏​មាន​ប្រសិទ្ធភាព​ជួយ​គ្រប់គ្រង​ និង ផ្តល់​ទិន្នន័យ​ហិរញ្ញវត្ថុ​របស់​អ្នក​យ៉ាង​​សុក្រឹត​បំផុត​ផង​ដែរ។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​ត្រូវ​​ដើរ​ឲ្យ​ទាន់​បច្ចេកវិទ្យា​មួយ​នេះ​​ស្រប​តាម​បច្ចុប្បន្នភាព​ របស់​ពិភពលោក។

៤) ដាក់​​​បំណុល​ជា​រឿង​អាទិភាព​
គោលដៅ​នៃ​ការ​ធ្វើ​អាជីវកម្ម​របស់​អ្នក​គឺ ការ​ទទួល​បាន​ប្រាក់​ចំណេញ​មក​វិញ។ តែ​បើ​អ្នក​​នៅ​មាន​បំណុល​នៅ​ក្នុង​ដៃ អ្នក​ត្រូវ​ប្រើប្រាស់​​​​ប្រាក់​ចំណូល​របស់​អ្នក​ជា​អាទិភាព​លើ​​បំណុល​នោះ ​។ ដូច្នេះ សូម​ចាប់ផ្តើម​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ​​ភ្លាមៗ ពី​លទ្ធភាព​​ប្រាក់​ចំណាយ​សម្រាប់​​ការ​ទូទាត់​បំណុល​ខ្ទង់​ខែ​នីមួយៗ។ ប្រសិន​បើ​អាជីវកម្ម​របស់​អ្នក​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​មុន ការ​ចំណាយ​លើ​បំណុល​របស់​អ្នក​ត្រូវ​តែ​ធ្វើ​ឡើង​ឲ្យ​បាន​ច្រើន​បំផុត ត្បិត​អី​វា​អាច​ជួយ​ឲ្យ​អ្នក​អាច​ងើប​ចេញ​ពី​បំណុល​បាន​ឆាប់រហ័ស។

៥) ពិនិត្យ​លើ​​​ប្រសិទ្ធភាព​នៃ​ការ​ស្វែង​រក​ប្រាក់​ចំណូល​​
តើ​អ្នក​បាន​យល់​ហើយ​ឬ​នៅ​ថា អ្វី​ទៅ​ជា​តម្រូវ​ការ​ចាំបាច់​របស់​អ្នក​ដើម្បី​ទទួល​រក​​ប្រាក់​ចំណូល​​ ទាំង​នោះ? តើ​អ្នក​គួរតែ​ប្រើ​​យុទ្ធសាស្ត្រ​​ថ្មី​ ដើម្បី​អាច​រក​ប្រាក​ចំណូល​បាន​ច្រើន​ជាង​មុន​ឬ យ៉ាងណា? បើ​ប្រាក់​ចំណូល​របស់​អ្នក​ធ្លាក់​ចុះ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា អ្នក​ត្រូវ​តែ​មាន​យុទ្ធសាស្ត្រ​ ឬ គន្លឹះ​ថ្មីៗ​​ បង្កើន​ប្រាក់​ចំណូល​ឡើងវិញ។ ​សាកល្បង​ពិនិត្យ​មើល​លទ្ធភាព​លក់​ក្នុង​អាជីវកម្ម​របស់​អ្នក​ និង អ្វី​ដែល​ត្រូវ​ធ្វើ​បន្ត​ទៀត​។ នេះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​​​អ្នក​ប្រយ័ត្នប្រយែង​ ឬ យក​ចិត្ត​ទុកដាក់​ក្នុង​​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​ឲ្យ​មាន​ ប្រសិទ្ធភាព​ជាង​មុន៕​
Author: គន្លឹះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ក្នុង​អាជីវកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព
Source: ​ indianmanpower

Thursday, October 1, 2015


បំណុល​នឹង​​​រួច​ទោះបី​ច្រើន​​​ក៏ដោយ​ ឲ្យ​តែ​អ្នក​អនុវត្ត​តាម​គន្លឹះ​ទាំង​៨ ​នេះ​

បំណុល​នឹង​​​រួច​ទោះបី​ជា​មាន​​ច្រើន​យ៉ាងណា​​ក៏ដោយ​ ឲ្យ​តែ​អ្នក​អនុវត្ត​តាម​គន្លឹះ​ទាំ�     debt 
តើ​​លោក​អ្នក​ធ្លាប់​ជំពាក់​បំណុល​​អ្នកដទៃ​ដែរ​ឬទេ? បើ​ធ្លាប់​ តើ​លោក​អ្នក​ដោះស្រាយ​បំណុល​​នោះ​​របៀបណា? ចម្លើយ​ លោក​អ្នក​ពិត​ជា​មាន​យុទ្ធសាស្ត្រ​ដោយ​ខ្លួន​ឯង​ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី TheBNEWS ​សូម​បង្ហាញ​គន្លឹះ​ស្ដីពី​ការ​ដោះស្រាយ​បំណុល​ឲ្យ​មាន​ប្រសិទ្ធភាព​ជូន​ដល់ ​ប្រិយមិត្ត​អ្នក​អាន​ឲ្យ​បាន​ជ្រាប​ទុក​សម្រាប់​អនុវត្ត​ការពារ​ខ្លួន​ដោះ​ ឲ្យ​រួច​ និង មិន​ធ្លាក់​ចូល​បំណុល​អ្នក​ដទៃ។​​​​​

១) ​ដាក់​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បំណុល
នៅ​ពេល​ដែល​អ្នក​ខ្លួន​ក្នុង​បំណុល​ អ្នក​មិន​ត្រូវ​បាក់ទឹកចិត្ត​ខ្លួន​ឯង​នោះ​ទេ តែ​អ្វី​ដែល​​លោក​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​ក្តី​សង្ឃឹម និង​ការ​​ប្ដេជ្ញា​ចិត្ត​ថា នឹង​ដោះ​វា​ឲ្យ​រួច​នៅ​ថ្ងៃ​ណាមួយ។ ទោះបី​ជា​អ្នក​មាន​គូ ឬ នៅ​លីវ​ក៏ដោយ​ ទំនូល​ខុស​ត្រូវ​គឺ​ជា​រឿង​សំខាន់ ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា តើ​អ្នកណា​ខ្លះ​មាន​ចំណែក​ក្នុង​ការ​ដោះបំណុល​នេះ? មិន​ចំពោះ​ខ្លួន​អ្នក​ផ្ទាល់ ឬ សមាជិក​គ្រួសារ​ឯទៀត​នោះ​ទេ​ ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​​​ពី​យុទ្ធសាស្ត្រ​ដោះស្រាយ​បំណុល ​ជា​ពិសេស​ការ​​​រួម​គ្នា​កាត់​បន្ថយ​ការ​ចំណាយ​​ឲ្យ​ទិញ​ជាង​ចំណូល​ជា​ដើម។

២) រៀបចំ​គម្រោង​ចំណាយ
ក្រឡេក​ទៅ​មើល​ការ​ចំណាយ​ប្រចាំ​ខែ​​របស់​អ្នក​វិញ តើ​អ្នក​បាន​ចំណាយ​​ទៅ​លើ​អ្វី​ខ្លះ? បើ​អ្នក​មិន​ដឹង​ថា អ្នក​បាន​ចំណាយ​ទៅ​លើ​​អ្វី​ខ្លះ ​នោះ​វា​មិនមែន​ជា​រឿង​ចៃដន្យ​​ឡើយ​ ដែល​អ្នក​ជំពាក់​បំណុល​គេ។ យ៉ាងណា​ក៏ដោយ សូម​ចាប់​ផ្តើម​រៀបចំ​គម្រោង​ចំណាយ​ប្រចាំខែ​របស់​អ្នក​​ឡើង​វិញ​ថា តើ​អ្នក​គួរ​ចំណាយ​ទៅ​លើ​អ្វី​ខ្លះ​ក្នុង​ខែ​​​នេះ? បន្ទាប់​មក​រៀបចំ​​ខ្ទង់​ចំណាយ​ឲ្យ​តូច​ជាង​ចំណូល​ដែល​អ្នក​មាន​។

៣) កំណត់ ​និង លប់​ចោល​ទាំង​អស់​លើ​ការ​ចំណាយ​ទាំងឡាយ​ណា​ដែល​មិន​ចាំបាច់​​
តើ​អ្នក​មាន​មើល​រំលង​លើ​ការ​ចំណាយ​មួយ​ចំនួន​ដែល​មិន​ចាំបាច់​ដែរ​ឬទេ? បើ​អ្នក​រក​ឃើញ​ថា ការ​ចំណាយ​មួយ​ចំនួន​ឥត​ប្រយោជន៍ ខាត​តែ​លុយ ខណៈ​បំណុល​​ក៏​មាន​ច្រើន ចុះ​ហេតុ​អ្វី​មិន​លុបបំបាត់​ចោល​ភ្លាម​ទៅ? គន្លឹះ​ដ៏​មាន​ប្រសិទ្ធភាព​​នៅ​ទីនេះ អ្នក​គួរ​ប្រកាន់ខ្ជាប់​គោលការណ៍​​​ចំណាយ​លើ​អ្វី​ដែល​ចាំបាច់​ កុំ​ចំណាយ​លើ​អ្វី​ដែល​អ្នក​​ចង់​បាន។​​

៤) ដោះ​បំណុល​ដែល​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ជាមុន
ដោះ​បំណុល​ចេញ​ពី​ប្រភព​​តែ​មួយ​វា​ជា​បញ្ហា​ទៅ​ហើយ តែ​អ្វី​ដែល​ជា​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​គឺ​ការ​ជំពាក់​បំណុល​ច្រើន​ កន្លែង។ បើ​អ្នក​ធ្លាក់​ក្នុង​ស្ថានភាព​នេះ​មែន​ចូរ​​អនុវត្ត​ប្រើ​យុទ្ធសាស្ត្រ​ដោះ ​បំណុល​ណា​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ជា​មុន​សិន ទើប​ដោះបំណុល​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ជាង​ជា​ក្រោយ។​​

៥) សន្សំ​ប្រាក់​ទុក្ខ​សម្រាប់​គ្រា​អាសន្ន
នេះ​ជា​ករណី​មួយ​ដ៏​លំបាក​សម្រាប់​អ្នក​ដែល​មាន​បំណុល​ស្រាប់​ ព្រោះ​ថា​ម្ខាង​រក​លុយ​ដើម្បី​ដោះ​បំណុល ម្ខាង​ទៀត​​រក​លុយ​សម្រាប់​ទុក​ចំណាយ​ផ្ទាល់​ខ្លួន។ យ៉ាងណាមិញ អ្នក​គួរតែ​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ធ្លាក់​បំណុល​គេ? ចម្លើយ​នោះ​គឺ​ដោយសារ​អ្នក​​មើល​រំលង​ការ​សន្សំ​ប្រាក់​ទុក​សម្រាប់​ គ្រាអាសន្ន​នេះ​ឯង​នៅ​ពេល​កន្លង​មក។ ដូច្នេះ ទន្ទឹម​នឹង​ការ​រក​ប្រាក់​ដោះ​បំណុល​គេ អ្នក​ក៏​ត្រូវ​រក​ប្រាក់​បន្ថែម​ក្នុង​កម្រិត​ណា​មួយ​បន្ថែម​ទៀត ដើម្បី​ទុក​ត្រៀម​ចំណាយ​ពេល​មាន​អាសន្ន ត្បិតអី​វា​អា​​ការពារ​អ្នក​មិន​ឲ្យ​ធ្លាក់​ក្នុង​បំណុល​អ្នកដទៃ​ម្តង​ទៀត​ នៅ​ពេល​ក្រោយ។

៦) រក​ប្រាក់​ចំណូល​បន្ថែម
បើ​អ្នក​មាន​ពេលវេលា​ច្រើន អ្នក​គួរតែ​ឆ្លៀត​រក​ការងារ​ផ្សេង​​ក្រៅ​ម៉ោង​ដើម្បី​រក​ប្រាក់​ចំណូល​ បន្ថែម​ទៀត នោះ​​អាច​ធ្វើ​ឲ្យ​អ្នក​​ដោះ​ខ្លួន​ពី​បំណុល​បាន​កាន់តែ​ឆាប់។ ពេល​វេលា​ដែល​អ្នក​កំពុង​ជំពាក់​បំណុល​គេ គឺ​ជា​ពេល​វេលា​មួយ​ដែល​អ្នក​ត្រូវ​ស្វាហាប់​បំផុត​ និង មមាញឹក​បំផុត​។ ថ្វីត្បិត​តែ​វា​មាន​ការ​ហត់នឿយ​បន្តិច​ក្តី តែ​ត្រូវ​ចាំ​ថា អនាគត​របស់​អ្នក​ជា​រឿង​សំខាន់​មិនមែន​អង្គុយ​ចំពាក់​បំណុល​គេ​នោះ​ឡើយ។ ដរាប​ណា​អ្នក​រក​ចំណូល​បាន​កាន់តែ​ច្រើន ជឿជាក់​ថា​បំណុល​របស់​អ្នក​ក៏​សាបរលាប​តាម​នោះ​ដែរ។

៧) ព្យាយាម​ធ្វើ​ឲ្យ​​ប្រភព​បំណុល​ច្រើន​ឲ្យ​ក្លាយ​ជា​ប្រភព​បំណុល​តែ​មួយ
រវាង​ប្រភព​​​​បំណុល​តែ​មួយ និង ប្រភព​បំណុល​ច្រើន ប្រភព​បំណុល​តែ​មួយ​​​មាន​ហានិភ័យ​តិច​ជាង​​ និង ធ្វើ​ឲ្យ​អ្នក​មាន​លទ្ធភាព​អាច​ដោះ​បាន​​ច្រើន​ទៀត​ផង។​ នៅ​​ពេល​ដែល​អ្នក​ជំពាក់​បំណុល​ច្រើន​ប្រភព​ ប្រៀប​ដូច​ជា​អ្នក​កំពុង​​បង្កើត​កូន​បំណុល​ថ្មីៗ​​បន្ថែម​ទៀត​ ដែល​​នេះ​ជា​រឿង​មួយ​ផ្តល់​ផលវិបាក​បន្ថែម​ទៀត​។ ហេតុដូច្នេះ ​បើ​អ្នក​មាន​បំណុល​ច្រើន​ប្រភព អ្នក​ត្រូវ​ដាច់ខាត​ឆាប់​ដោះបំណុល​ទាំង​នោះ​ចេញ​​ឲ្យ​នៅ​តែ​ជា​ប្រភព​បំណុល​ តែ​មួយ​វិញ ទើប​​ជា​ការ​ប្រសើរ។​

៨) រៀប​ចំ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ហិរញ្ញវត្ថុ
​​ប្រយោជន៍​មួយ​ឃ្លា​ដែល​អ្នក​ត្រូវ​ចាំ​នៅ​ពេល​នេះ​នោះ​គឺ​ថា អ្នក​ដែល​​គ្មាន​ផែនការ​ហិរញ្ញវត្ថុ ​ គឺ​ជា​អ្នក​​ដែល​បរាជ័យ​គ្រប់គ្រង​ហិរញ្ញវត្ថុ។ ​​ព្រោះ​អ្វី? ព្រោះ​មិន​ដឹង​ថា ខ្លួន​ត្រូវ​ចំណាយ​ប៉ុន្មាន? ចំណាយ​ទៅ​លើ​អ្វី​ខ្លះ? ត្រូវ​សន្សំ​ប្រាក់​ទុក​ក្នុង​កម្រិត​ណា? ។ល។ អ្នក​មិន​ត្រឹមតែ​រៀបចំ​​​ផែនការ​​​ចំណាយ​​តែ​មួយ​មុខ​ប៉ុណ្ណោះ​នោះ​ទេ តែ​អ្នក​ក៏​ត្រូវ​ចេះ​គ្រប់គ្រង​ការ​ចំណាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ទៀត​ផង​​ ដើម្បី​​សន្សំ​ប្រាក់​មួយ​ដោយ​ឡែក​​នៅ​ពេល​ដែល​ចូល​និវត្តន៍។ នៅ​ពេល​ដែល​អ្នក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ (ចំណូល​ចំណាយ) យ៉ាង​មាន​ប្រសិទ្ធភាព ធានា​ថា លោក​អ្នក​នឹង​មិន​ធ្លាក់​បំណុល​ជា​លើក​ទី២​នោះ​ឡើយ៕
Author: ប្រែសម្រួល៖ ខេវិន
Source: Entrepreneur
យុទ្ធសាស្ត្រ​៤ ចំណុច​ជួយ​​​​គ្រប់គ្រង​ទំនាក់ទំនង​​អាជីវកម្ម​ឲ្យ​រឹងមាំ

យុទ្ធសាស្ត្រ​៤ ចំណុច​ជួយ​​​​គ្រប់គ្រង​ទំនាក់ទំនង​​អាជីវកម្ម​ឲ្យ​រឹងមាំ     startupcollective 
សហគ្រិន​ភាគច្រើន​ពិត​ជា​ចង់​ដឹង​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​​បង្កើត​ទំនាក់ទំនង​ល្អ​មួយ​នៅ​ក្នុង​ អាជីវកម្ម? នេះ​គឺ​ជា​បញ្ហា ព្រោះ​ថា​ទំនាក់ទំនង​​ដ៏​ល្អ​​​វា​មិន​ដូច​ទៅ​នឹង​អ្វី​ដែល​ជា​ការ​រៀបចំ​ ឡើង​របស់​ក្រុមហ៊ុន​នីមួយៗ​នោះ​ឡើយ។ ម្យ៉ាង​​ទៀត​បរិយាកាស​​ការងារ​នៅ​​ពេល​បច្ចុប្បន្ន​នេះ​វា​មាន​ទំនាក់ទំនង​ ច្រើន​បែប​សណ្ឋាន​ណាស់​​ដែល​ទាមទារ​ឲ្យ​អ្នក​គ្រប់គ្រង​អាជីវកម្ម​ស្វែង​យល់ ​ឲ្យ​បាន​ល្អិតល្អន់ និង ​ចេះ​ថ្លឹងថ្លែង​ឲ្យ​បាន​ត្រឹមត្រូវ​។

ជា​ការ​ផ្តល់​ជំនួយ និង លើក​កម្ពស់​ការ​យល់ដឹង​ដល់​មិត្ត​អ្នកអាន ជា​ពិសេស​សហគ្រិន​ពី​របៀប​​ធ្វើ​ឲ្យ​ទំនាក់ទំនង​ក្នុង​អាជីវកម្ម​មាន​ភាព​ រឹងមាំ សូម​មិត្ត​អាន​​ស្វែង​យល់​​ជា​មួយ​ TheBNEWS ​ពី​គន្លឹះ ៤ ចំណុច​ខាងក្រោម​នេះ៖ ​​​​​​​

១) ការ​​ផ្តល់​ជូន​ និង ការ​ទាញ​​ផល​ប្រយោជន៍​មក​វិញ (Give and Take)
​កំហុស​ទូទៅ​នៅ​ក្នុង​បរិយាកាស​អាជីវកម្ម​គឺ​​ថា ការ​ទំនាក់ទំនង​នោះ​​មាន​ឥទ្ធិពល​ជា​លំហូរ​ទៅ​​តាម​​​​ទិសដៅ​មួយ​ប៉ុណ្ណោះ ពោល​​គឺ​ការ​គ្រប់គ្រង​ក្នុង​ក្រុមហ៊ុន​បាន​​ធ្វើ​ឡើង​ពី​​ថ្នាក់​លើ​រហូត​ ដល់​ថ្នាក់​ក្រោម។ ផ្ទុយ​ទៅ​វិញ​​គ្រប់​រូបភាព​នៃ​ការ​ទំនាក់ទំនង​ទាំងអស់ ទំនាក់ទំនង​​គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង​ចែក​ចេញ​២ទម្រង់​នោះ​​គឺ​ ទី១) ផ្តល់​អំណាច​ដល់​បុគ្គលិក​​​បញ្ចេញ​​ប្រតិកម្ម​របស់​ពួកគេ​​ឲ្យ​កាន់តែ​ ច្រើន​ និង ទី២) បង្កើន​សក្ដានុពល​​ការងារ​ឲ្យ​ចេញ​ជា​លទ្ធផល​ល្អ​ប្រសើរ​ឡើង។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ អ្នក​​គ្រាន់តែ​ដឹង​ថា ការ​គ្រប់គ្រង​ទំនាក់ទំនង​ក្នុង​អាជីវកម្ម​​នៅ​​​សតវត្ស​ទី​២១​នេះ មាន​រូបភាព​និង ទិសដៅ​ច្រើន​​បែប​សណ្ឋាន​ណាស់ ហេតុ​ដូច្នេះ​​​​​របៀប​គ្រប់គ្រង​តាម​រូបមន្ត​​អុំទូក​បណ្តោយ​ទឹក​នោះ​គួរតែ ​ត្រូវ​កាត់​បន្ថយ។ សូម​​​អ្នក​​​ផ្តល់​អ្វី​មួយ​ដ៏​មាន​តម្លៃ​ដល់​ពួកគេ ដូច​ជា​រង្វាន់​លើក​ទឹកចិត្ត ការ​បណ្តុះបណ្តាល ឬ តំឡើង​តំណែង​ ។ល។ ព្រោះ​ថា​វា​អាច​ជួយ​ឲ្យ​ពួកគេ​ភ្ញាក់​ស្មារតី និង អាច​ធ្វើ​ឲ្យ​​​អ្នក​អាច​ទាញ​យក​ប្រយោជន៍​​​ពី​ពួកគេ​វិញ។

២) បង្ហាញ​​បុគ្គលិក​ពី​ការ​​ឲ្យ​តម្លៃ​របស់​អ្នក​ (Show Employees That You Value Them)
ដំបូន្មាន​ដែល​បាន​ផ្តល់​ជូន​​ដោយ​អ្នក​ជំនាញ​ មាន​តម្លៃ​ណាស់​សម្រាប់​បុគ្គលិក​គ្រប់រូប​​នៅ​កន្លែង​ការងារ។ នោះ​រួម​មាន​ដូច​ជា ​សកម្មភាព​ចូលរួម​ ការ​រួម​ចំណែក និង សកម្មភាព​អ្វី​ម្យ៉ាង​ដែល​ជា​បរិបទ​សាមញ្ញ​ក្នុង​​សកម្មភាព​ទំនាក់ទំនង​ ប្រចាំថ្ងៃ​​របស់​មនុស្ស។ នេះ​ប្រៀប​ដូច​ជា​ការ​វិនិយោគ​ដ៏​ធំ​សម្បើម​មួយ​មាន​គុណប្រយោជន៍​ជះ​ត្រលប់​ មក​វិញ​​ដល់​ក្រុមហ៊ុន​របស់​អ្នក​ដែល​អ្នក​​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​ បាន។

ជា​ទូទៅ​ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា បុគ្គលិក​ម្នាក់ៗ​សុទ្ធតែ​មាន​សក្ដានុពល​ តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ជ្រោមជ្រែង​របស់​អ្នក​ក្នុង​ការ​ជួយ​ បណ្តុះបណ្តាល​សមត្ថភាព និង ជំនាញ​របស់​ពួកគេ​ឲ្យ​កាន់តែ​​ប្រសើរ​ឡើង​បន្ថែម​ទៀត​។ វា​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​សម្រាប់​​វិស័យ​អាជីវកម្ម ត្បិតអី​ទំនាក់ទំនង​ការងារ​ល្អ​ផុស​ចេញ​ជា​រូបរាង​ឡើង​លុះត្រា​តែ​អ្នក​ គ្រប់គ្រង​បាន​យល់​ ឬ ស្គាល់​ពី​តម្លៃ​របស់​បុគ្គលិក​ម្នាក់ៗ។ ​​​​​

​៣) ត្រូវ​ប្រុងប្រយ័ត្ន​ការ​ទំនាក់ទំនង​​ច្រើន​ហួសហេតុ​ពេក​ (Beware of Data Smog)
មាន​រឿង​មួយ​ដែល​អ្នក​គ្រប់គ្រង​នៅ​ពេល​នេះ​ត្រូវ​ប្រុងប្រយ័ត្ន​នោះ​គឺ​ ការ​ទំនាក់ទំនង​​ច្រើន​ហួសហេតុ ​ពេក​ ត្បិតអី​ករណី​នេះ​វា​គ្រាន់តែ​ជា​បង្ក​ឡើង​ជា​បញ្ហា​ប្រឈមមុខ​មួយ​​​​ តែប៉ុណ្ណោះ។ ដើម្បី​ជៀសវាង​បញ្ហា​នេះ អ្នក​ត្រូវ​កំណត់​វប្បធម៌​មួយ​នៅ​ការិយាល័យ​​ធ្វើ​ការ​​ដែល​អ្នក​ចង់​បាន។ នោះ​អាច​មាន​ដូចជា កំណត់​ពេល​ប្រជុំ​ក្នុង​ពេល​ជាក់លាក់​មួយ ការ​រៀបចំ​គម្រោង​ពិនិត្យ​លទ្ធផល​ការងារ​របស់​បុគ្គលិក​​ឲ្យ​បាន​ទៀងទាត់ រំលង​ចោល​កិច្ច​ពិភាក្សា​ដែល​គ្មាន​តម្លៃ និង ​​បង្កើត​​​ទំនូល​ខុសត្រូវ​លើ​ការងារ​ជា​ដើម។

៤) ធ្វើ​ឲ្យ​​ទំនាក់ទំនង​ទាំង​ក្នុង និង ក្រៅ​​ក្រុមហ៊ុន​មាន​តុល្យភាព (Balance Your Internal and External Communications)
​ការ​ទំនាក់ទំនង​មួយ​ដែល​គ្មាន​តុល្យភាព​ទាំង​ក្នុង​ និង ក្រៅ​ក្រុមហ៊ុន​ នឹង​​បាត់បង់​ភាព​ស៊ីចង្វាក់គ្នា​​ទៅវិញ​ទៅ​មក​រវាង​បុគ្គលិក​ម្នាក់​ទៅ​ បុគ្គលិក​ម្នាក់​ទៀត ឬ ពី​បុគ្គលិក​ម្នាក់​ទៅ​កាន់​អតិថិជន​​ផ្សេង​ទៀត។ ក្នុង​នាម​ជា​អ្នក​ដឹកនាំ អ្នក​ត្រូវ​​ប្រាកដ​ថា បរិយាកាស​ការងារ សេវាកម្ម​អតិថិជន ការ​គាំទ្រ​​ផលិតកម្ម និង ការ​រៀបចំ​គម្រោង​ជា​ដើម ត្រូវតែ​ធ្វើ​ឡើង​រូបភាព​មួយ​ដោយ​​ស្មារតី​ទទួលខុសត្រូវ និង ចេះ​​ថ្លឹងថ្លែង​ឲ្យ​ស៊ីជម្រៅ​។

ជា​ឧទាហរណ៍ ការ​ទំនាក់ទំនង​ទៅ​កាន់​អតិថិជន និង អ្នក​រួម​ការងារ​មាន​លក្ខណៈ​ខុសគ្នា ហេតុ​ដូច្នេះ​វប្បធម៌​ទំនាក់ទំនង​របស់​អ្នក​នៅ​កន្លែង​ធ្វើ​ការ​អាច​មិន​ ត្រូវ​បរិបទ​​មួយ​នៅ​ពេល​​ដែល​អ្នក​ទំនាក់ទំនង​ទៅ​កាន់​អតិថិជន​នោះ​ឡើយ។ ករណី​នេះ​អ្នក​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​បង្រៀន​ពួកគេ​នោះ​ឡើយ ពោល​គឺ​អ្នក​គ្រាន់តែ​បង្កើន​សកម្មភាព​​ចូលរួម​ និង ដាស់តឿន​ពួកគេ​មាន​​ទំនូល​ខុសត្រូវ​​កាន់តែ​ខ្ពស់​គឺ​រួចស្រេច​ទៅ​ហើយ​៕
វិធី​បួន​យ៉ាង​ជា​គន្លឹះដែល​លើក​ទឹក​ចិត្ត​អ្នក​ ឲ្យ​ខិតខំ​កាន់​តែ​ខ្លាំង​ដើម្បី​សម្រេច​គោលដៅ​!

ជា​ធម្មតា​ទេ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ មនុស្ស​ម្នាក់ៗ​តែងតែ​ជួប​បញ្ហា​ប្លែកៗ និង លំបាកៗ​ ដែល​ជា​ឧបសគ្គ​រារាំង មិន​ឲ្យ​សម្រេច​អ្វី​ដែល​ពួកគេ​ចង់​បាន។ ក្នុង​កាលៈទេសៈ​នេះ អ្នកខ្លះ​អាច​នឹង​បោះបង់​ចោល​អ្វី​ដែល​ខ្លួន​ប្រាថ្នា​ចង់​បាន ដោយសារ​តែ​បញ្ហា​នោះ​វា​លំបាក​ខ្លាំង​ពេក​ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​មិន​ព្រម​ចុះ​ចាញ់​នោះ​ទេ ហើយ​នៅ​តែ​ព្យាយាម​រក​វិធី​ដោះ​ស្រាយ​បញ្ហា និង ធ្វើការ​កាន់​តែ​ខ្លាំង​ជាង​មុន​ ដើម្បី​សម្រេច​គោល​ដៅ​ដែល​ចង់បាន។ ដូច្នេះ ដើម្បី​អាច​បន្ត​កិច្ចការ​ដែល​ចង់​ធ្វើ​កាន់​តែ​ខ្លាំង​ជាង​មុន អ្នក​ត្រូវ​តែ​ចេះ​រក​វិធី​ដើម្បី​ លើកទឹកចិត្ត​ខ្លួនឯង។

ខាង​ក្រោម​នេះ គឺជា គន្លឹះ​មួយ​ចំនួន​ ដើម្បី​លើក​ទឹកចិត្ត​ខ្លួនឯង សម្រាប់​បន្តការងារ​កាន​តែ​ខ្លាំង​ជាង​មុន៖

១) ដឹង​ច្បាស់​អ្វី​ដែល​អ្នក​ចង់​ធ្វើ​(Know clearly what you want to do )
ដើម្បី​អាច ធ្វើ​កិច្ច​ការ​យ៉ាង​​អស់​ពីចិត្ត និង ​ប្រកប​ដោយ​ភាព​ជោគជ័យ​នោះ អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា អ្វី​ដែល​អ្នក​ពេញ​ចិត្ត​ជា​មិន​មុន​សិន​។ ប្រសិនបើ អ្នក​មិន​សូវ​ពេញ​ចិត្ត​ខ្លាំង​លើ​អ្វី​មួយ​នោះ​ទេ ប្រាកដ​ណាស់ រាល់​ពេល​ជួប​បញ្ហា​ម្តងៗ អ្នក​នឹង​បោះបង់​ចោល​វា​ដោយ​ងាយ​ជាទីបំផុត។ ផ្ទុយទៅវិញ បើ​កិច្ចការ​ទាំង​នោះ​អ្នកដឹង​ច្បាស់​ថា វា​ជា​អ្វី​ដែល​ពេញចិត្ត​ អ្នក​នឹង​មិន​អាច​បោះបង់​ដោយ​ងាយ​នោះ​ឡើយ ហើយ​​វា​កាន់តែ​ធ្វើ​ឲ្យ​មាន​ការ​តស៊ូ​កាន់​តែ​ខ្លាំង​ឡើង ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួន។

២) សាង​ទំនុក​ចិត្ត​លើ​ខ្លួនឯង (Build your confidence)
មុន​ពេល​ចេញ​ទៅ​ធ្វើ​រឿង​អ្វី​ទាំង​ឡាយ ចំណុច​សំខាន់​ដែល​មិន​គួរ​មើល​រំលង​នោះ គឺ​សាង​ភាព​ជឿជាក់​លើ​ខ្លួនឯង​ជា​មុន​សិន។​ ការ​សាង​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ពិតជា​មាន​សារៈសំខាន់ ក្នុង​ការ​ជំរុញ​ឲ្យ​អ្នក​ហ៊ាន​តស៊ូ​ជាមួយ​នឹង​បញ្ហា​យ៉ាង​ក្លាហាន​បំផុត។ ដូច្នេះ ត្រូវ​ចេះ​សាង​ការ​ជឿជាក់​ឲ្យ​បាន​ខ្លាំង​បំផុត ព្រោះ​សូម្បី​តែ​ខ្លួនឯង​អ្នក​មិន​ទុក​ចិត្ត​ផង តើ​អ្វី​ដែល​អាច​ទុក​ចិត្ត។

៣) រៀនសូត្រ​ពី​មនុស្ស​ដែល​ធ្វើ​ការ​ខ្លាំង​ (​ Learn from other people who are working hard) 
មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​យើង គឺ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​ជា​ចំណែក​មួយ​ដែល​អាច​មាន​ឥទ្ធិពល ទាំង​ការ​គិត និង ឥរិយាបថ។ បើ​អ្នក​រាប់​អាន​ជាមួយ​មនុស្ស​ដែល មាន​ភាព​ខ្ជិលច្រអូស​ច្រើន​នោះ មិនយូរមិនឆាប់​អ្នក​ក៏​អាច​ក្លាយ​ជា​មនុស្ស​ប្រភេទ​នេះ​ដែរ តែ​ប្រសិន​បើ​អ្នក​ស្គាល់​មនុស្ស​ដែល​ មាន​ទម្លាប់​ល្អ ជាពិសេស​គឺ ​អ្នក​ដែល​មាន​ភាព​តស៊ូ​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វី​មួយ​នោះ វា​នឹង​ផ្តល់​ផល​វិជ្ជមាន​ជាច្រើន​ជា​មិន​ខាន​។ ការដែល​អ្នក​ ស្គាល់​មនុស្ស​ពូកែ​ និង តស៊ូ​ធ្វើការ វា​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ស្វែង​យល់​ពី​គន្លឹះ​សំខាន់ៗ​របស់​ពួកគេ ក្នុង​ការ​លើក​ទឹកចិត្ត​ឲ្យ​ខ្លួន​ឯង ​អាច​បន្ត​ការងារ​ទៅ​មុខ​បាន បើ​ទោះ​បី​ជា ជួប​បញ្ហា​លំបាកៗ​យ៉ាង​ណា​ក្តី។

៤) គួរ​គិត​ថា គ្មាន​នរណា​ម្នាក់​ល្អឥតខ្ចោះ​នោះ​ទេ (Should think that no one is perfect) 
បើ​ទោះបីជា អ្នក​បាន​ប្រុងប្រយ័ត្ន ហើយ​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វី​មួយ​ក្តី​ វា​មិន​មែន​មាន​ន័យ​ថា លទ្ធផល​គឺ​សុទ្ធតែ​ជោគជ័យ ១០០ ភាគរយ​នោះ​ទេ ពោល​គឺ វា​ជៀស​មិន​ផុត​ពី​ភាព​បរាជ័យ​ខ្លះ​ឡើយ។ ក្នុង​ស្ថានភាព​នេះ អ្នក​មិន​គួរ​អស់​សង្ឃឹម​ឡើយ តែ​ត្រូវ​គិត​ថា «គ្មាន​នរណា​ម្នាក់ ល្អឥតខ្ចោះ​ទេ​» ពោល​គឺ​កំហុស ឬ ភាព​បរាជ័យ​តែងតែ​កើត​មាន។ ការ​គិត​បែប​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ មាន​ទឹកចិត្ត​ក្នុង​ការ​បន្ត​ការងារ និង តស៊ូ​ក្នុង​ជីវិត​កាន់​តែ​ខ្លាំង​ឡើង​៕

ហេតុ​អ្វី​បាន​ជា​សហគ្រិន​ត្រូវ​​​​ត្រៀម​ខ្លួន​​​ទទួល​យក​ភាព​បរាជ័យ ជាជាង​ភាព​​ជោគជ័យ? 


សហគ្រិន​ត្រូវ​​​​ត្រៀម​ខ្លួន​​​ទទួល​យក​ភាព​បរាជ័យ ជាជាង​ភាព​​ជោគជ័យ     entrepreneur 
ការ​បង្កើត​​អាជីវកម្ម​មួយ​ជាមួយ​មហិច្ឆតា​ គឺ​ជា​រឿង​សំខាន់​របស់​សហគ្រិន​នានា តែ​អ្វី​ដែល​កាន់តែ​សំខាន់​ជាង​នេះ​ទៅទៀត​​នោះ​គឺ​​ត្រូវ​ត្រៀម​ខ្លួន​ហ៊ាន​ ទទួល​យក​ភាព​បរាជ័យ​ដែល​នឹង​កើត​ឡើង។ នេះ​ជា​បញ្ហា​ដ៏​ធំ​មួយ​ ហើយ​ជា​អ្វី​ដែល​គេ​មើល​ឃើញ​​​ថា សហគ្រិន ៩០ % សុទ្ធតែ​បរាជ័យ​ក្នុង​អាជីវកម្ម​របស់​ខ្លួន។

យ៉ាងណាមិញ ការ​មិន​ព្រម​បោះបង់​មហិច្ឆតា​របស់​ខ្លួន​​ដោយ​ព្យាយាម​ងើប​ឡើង​វិញ​ម្តង​ ហើយ​ម្តង​ទៀត​បាន​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​ជោគជ័យ​យ៉ាង​ពិត​ប្រាកដ។ តែ​សូម​កុំ​ភ្លេច​ថា ការ​ត្រៀមខ្លួន​ទទួល​យក​ភាព​​បរាជ័យ​នេះ​ហើយ​ដែល​ជា​មេរៀន​ដ៏​ល្អ​មួយ​ធ្វើ​ ឲ្យ​សហគ្រិន​ទាំង​នោះ​ស្គាល់​ពន្លឺ​ថ្ងៃ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ បើ​ដូច្នេះ​មែន តើ​អ្វី​ទៅ​ជា​សារសំខាន់​នៃ​​ការ​ត្រៀម​ទទួល​យក​ភាព​បរាជ័យ?​

១) ធ្វើ​ឲ្យ​សហគ្រិន​មាន​​ភាព​វ័យ​ឆ្លាត និង ​​កាន់តែ​រឹងមាំ
អ្វី​ដែល​ជា​អត្ថន័យ​​ដ៏​សាមញ្ញ​នៅ​ទី​នេះ​គឺ​ថា ការ​ត្រៀម​ខ្លួន​​ដើម្បី​បរាជ័យ​ នឹង​ជួយ​ធ្វើ​ឲ្យ​សហគ្រិន​កាន់តែ​រឹងមាំ និង ​មាន​ភាព​វៃឆ្លាត​​ជាង​មុន។ ប្រការ​នេះ​គឺ​ថា នៅ​ពេល​ដែល​សហគ្រិន​ម្នាក់​បាន​មើល​ឃើញ​ពី​ភាព​បរាជ័យ​របស់​ខ្លួន ឬ យល់​ឃើញ​ថា ភាព​បរាជ័យ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ណា​មួយ​ ពេល​នោះ​ហើយ​ដែល​សហគ្រិន​នោះ​ចាប់ផ្តើម​គិត​រិះរក​ពី​គន្លឹះ​​​ជោគជ័យ​ជា​ ថ្មី​មួយ​ឲ្យ​កាន់តែ​ល្អ​ជាង​មុន។ ជា​ឧទាហរណ៍​ថា ប្រសិន​បើ​​សហគ្រិន​ម្នាក់​​លក់​ផលិតផល​​ភេសជ្ជៈ​របស់​ខ្លួន​មិន​សូវ​ដាច់ ស្ថានភាព​នេះ​​នឹង​បង្រៀន​សហគ្រិន​នោះ​ឲ្យ​ចេះ​រិះរក​វិធីសាស្ត្រ​ថ្មី​​រៀន ​សូត្រ​ពី​កំហុស​របស់​ខ្លួន​ដើម្បី​ចាប់ផ្តើម​អន្ទង​ចិត្ត​អតិថិជន​ឡើង​វិញ។ សូម​ចាំ​ថា សហគ្រិន​ដែល​ជួប​ភាព​បរាជ័យ​កាន់តែ​ច្រើន នឹង​កាន់តែ​មាន​ទំនុក​ចិត្ត និង ភាព​ជឿជាក់​ក្នុង​ការ​ធ្វើ​អាជីវកម្ម​កាន់តែ​ប្រសើរ​ឡើង​ជា​មុន។​​​

២) ធ្វើ​ឲ្យ​សហគ្រិន​មាន​ភាព​ច្បាស់លាស់ និង ​ប្រកដប្រជា​ជាង​មុន
មាន​សហគ្រិន​មួយ​ចំនួន​យល់​​ថា ការ​ដាក់​ចិត្ត​ដាក់​​កាយ​ក្នុង​អាជីវកម្ម​របស់​ខ្លួន​ពិត​ជា​រៀង​ ត្រឹមត្រូវ​មួយ​រហូត​ធ្វើ​ការ​ភ្លេច​ខ្លួន​ងប់ងុល​ក្នុង​ការងារ​នោះ​ដោយ​ គ្មាន​ហេតុផល​ដោយ​យល់​ថា នេះ​ជា​ភាព​ការងារ​មួយ​​ដែល​ខ្លួន​មិន​ត្រូវ​ធ្វេសប្រហែស។ ការ​ពិត​មាន​រឿងរ៉ាវ​ជា​ច្រើន​នៅ​ខាងក្រៅ​ដែល​​អាច​ធ្វើ​ឲ្យ​ខ្លួន​មាន​ សក្ដានុពល​ជាង​នេះ​​នោះ​គឺ​​អតិថិជន។ អាជីវកម្ម​របស់​អ្នក​ផ្សារភ្ជាប់​ទៅ​នឹង​អតិថិជន ហេតុដូច្នេះ​​​ប្រសិន​បើ​អ្នក​រក​ឃើញ​ពី​កង្វះខាត​​នូវ​ការ​គាំទ្រ​ពី​ សំណាក់​​​អតិថិជន នោះ​​ជា​ពេល​មួយ​ដែល​អ្នក​ត្រូវ​សិក្សា​ខ្លួន​ឯង​ថា តើ​អ្វី​ទៅ​ជា​ភាព​ជោគជ័យ​ពិតប្រាកដ? នេះ​ជា​ដំណាក់កាល​មួយ​ដែល​អ្នក​​អាច​ស្វែង​យល់​ខ្លួន​ឯង​​បាន​ថា តើ​ត្រូវ​​ប្រឈមមុខ​នឹង​ភាព​បរាជ័យ​នោះ​ដោយ​របៀបណា? អ្វី​ទៅ​ជា​ដំណោះស្រាយ? បើ​អ្នក​អាច​រក​ឃើញ​ចម្លើយ​​បាន​​មែន​នោះ​ មាន​ន័យ​ថា​អ្នក​​ពិត​ជា​​​ស្គាល់​​​​ខ្លួនឯង​ច្បាស់​ជាង​មុន និង​អាច​គ្រប់គ្រង​វា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៣) ធ្វើ​ឲ្យ​សហគ្រិន​​​ខិតខំ​ប្រឹងប្រែង​ជាង​មុន
សហគ្រិន​ម្នាក់​ដែល​មើល​ឃើញ​ពី​ភាព​បរាជ័យ​ហើយ តែ​​មិន​ព្រម​​ងើប​ដើរ​ឡើង​វិញ​ នោះ​មិន​ស័ក្ដិសម​ជា​សហគ្រិន​នោះ​​ឡើយ​ ត្បិតអី​ភាព​ជា​សហគ្រិន​គឺ​ជា​បុគ្គល​ដែល​មាន​ការ​តស៊ូ​ស្វិតស្វាញ​បំផុត​ មិន​ព្រម​បោះបង់​គោលដៅ​របស់​ខ្លួន​ជា​ដាច់​ខាត។ នេះ​ជា​ការ​ពិត ហើយ​អ្វី​ដែល​​យើង​លើក​យក​ចំណុច​នេះ​មក​​ពិភាក្សា​ពិត​ជា​ត្រឹមត្រូវ ព្រោះ​ការ​បរាជ័យ​​​បាន​ធ្វើ​ឲ្យ​សហគ្រិន​ខិត​ខំ​ខ្នះខ្នែង កាន់តែ​ព្យាយាម​ដើម្បី​សម្រេច​បាន​គោលដៅ​របស់​ខ្លួន​។ ការ​ពិត​មិន​ខុស​ពី​សហគ្រិន​ទូទៅ នៅ​ពេល​ដែល​អ្នក​បរាជ័យ សូម​អ្នក​យក​ពាក្យ​មួយ​ឃ្លា​នៅ​ទី​នេះ​មក​គិត​បន្តិច​នោះ​គឺ​ថា សហគ្រិន​ធ្វើ​អាជីវកម្ម​មិនមែន​​សម្លឹង​មើល​ត្រឹមតែ​១​ខែ ឬ ១ ឆ្នាំ​ខាងមុខ​នោះ​ទេ តែ​ជា​ការ​ប្រមើល​មើល​ពី​ភាព​ជោគជ័យ​នៅ​ក្នុង​រយៈ​ពេល ៥ ឬ ១០ ឆ្នាំ​ខាងមុខ​ឯណោះ។

៤) ធ្វើ​ឲ្យ​សហគ្រិន​អាច​​រំដោះ​ខ្លួន​ចេញ​ពី​បរាជ័យ​ដោយ​ងាយស្រួល​
សហគ្រិន​ម្នាក់​ដែល​​មិន​ស្គាល់​សោះ​​ពាក្យ​​ថា​ ចាញ់ ឬ បរាជ័យ សហគ្រិន​នោះ​ក៏​មិន​ស្គាល់​ភាព​ជោគជ័យ​ពិតប្រាកដ​ដែរ។​ សហគ្រិន​បែប​នេះ​​រមែងតែងតែ​ជួប​ភាព​តក់ស្លុត​ខ្លាំង​នៅ​​ពេល​បរាជ័យ​ចូល​មក ​ដល់ ត្បិតអី​ខ្លួន​មិន​បាន​ត្រៀម​ទុក​ជា​មុន ម្យ៉ាង​មិន​សូវ​មាន​យុទ្ធសាស្ត្រ​ទប់ទល់​ភាព​បរាជ័យ​ទៀត​ផង​។ នេះ​ហើយ​ជា​បញ្ហា ដែល​សហគ្រិន​ត្រូវ​តែ​យល់​ថា បញ្ហា​ ឬ ភាព​បរាជ័យ​ពិត​ជា​​គ្រឹះ​ដ៏​សំខាន់​ធ្វើ​ឲ្យ​យើង​ហ៊ាន​ប្រឈមមុខ​វា​នៅ​ពេល​ ក្រោយ​ៗ ទៀត​ដោយ​មិន​ភ័យ​ខ្លាច។ ទាំង​ឆ្លាត មាន​សុទិដ្ឋិនិយម​កាន់តែ​រឹងមាំ ភាព​ជឿជាក់ ភាព​ប្រាកដប្រជា និង ការ​ហ៊ាន​ប្រឈមមុខ​ដោយ​មិន​​ភ័យខ្លាច ទាំង​នេះ​គឺ​ជា​អ្វី​ដែល​សហគ្រិន​ទូទៅ​​​រៀនសូត្រ​បាន​ពី​ភាព​បរាជ័យ៕
ការ​អនុវត្ត​ ៦​យ៉ាង​បង្កើន​ឱកាស​ជោគជ័យ​នៅ​ក្នុង​ជីវិត​ និង​អាជីវ​កម្ម​របស់​អ្នក​

ជោគជ័យ     akhypnosis.com 
មនុស្ស​ម្នាក់​ៗ​​កំណត់​ការ​ជោគជ័យ​របស់​ខ្លួន​​ផ្សេងៗ​ គ្នា។ ចំពោះ​អ្នក​ខ្លះ​គេ​អាច​មាន​លទ្ធភាព​ទិញ​រថ​យន្ត​ល្អ​ ឬ​ខុនដូ​យ៉ាង​​ស្អាត​។ អ្នក​ខ្លះ​ទៀត​គេ​មាន​លទ្ធភាព​ផ្ដល់​អ្វី​មួយ​ដល់​គ្រួសារ​របស់​គេ។​ អ្នក​ជំនាញ​បាន​ផ្ដល់​យោបល់​​ថា​​ ​អ្វី​ដែល​​សំខាន់​គឺ​ត្រូវ​កំណត់​អត្ថន័យ​​ឱ្យ​បាន​ច្បាស់​ថា​ តើ​អ្វី​ជា​ជោគ​ជ័យ​ដែល​មាន​ន័យ​ចំពោះ​អ្នក?​

១) ស្វែង​រក​បទ​ពិសោធន៍​ថ្មីៗ​៖ អ្នក​មាន​បទ​ពិសោធន៍​ កាន់​តែ​ច្រើន អ្នក​នឹង​មាន​ឱកាស​ជួប​មនុស្ស​ផ្សេងៗ​ ​បាន​ដឹង​ពី​របៀប​រស់​នៅ​ និង​ទស្សនៈ​​​​កាន់​តែ​ច្រើន​។ អ្នក​អាច​រៀន​ពី​បទ​ពិសោធន៍​អ្នក​ផ្សេង​បាន​ អ្នក​នឹង​មាន​ជោគ​ជ័យ​កាន់​តែ​ច្រើន​។ ការ​ស្វែង​រក​បទ​ពិសោធន៍​ថ្មីៗ​មាន​ន័យ​ថា ​​​អ្នក​មាន​បំណង​តតាំង​ខ្លួន​ឯង​ ហើយ​ចង់​បន្ត​រៀន​ពី​ពិភព​​​នៅ​ជុំ​វិញ​ខ្លួន​អ្នក។

​​២) កុំ​មាន​ការ​សង្ឃឹម​ជា​មុន​៖ បើ​​អ្នក​បាន​រៀន​សូត្រ​អ្វី​មួយ​ ចូរ​កុំ​សង្ឃឹម​ថា​​វា​នឹង​​ផ្ដល់​ផល​ត្រឡប់​មក​វិញ​ភ្លាមៗ​អី។ ​ ​បើ​វា​មិន​បាន​ឲ្យ​ផល​ភ្លាមៗ​ទេ​ ​ចុះ​អ្នក​កុំ​ឈប់​ធ្វើ​ទៀត​​ឱ្យ​សោះ​។ ​ដូច​ជា​​​ការ​សិក្សា​​ជា​ដើម ​​វា​នឹង​ផ្ដល់​ផល​តប​វិញ​​នៅ​ពេល​ណា​មួយ​​ជា​មិន​ខាន​ឡើយ។

​៣) ចូរ​រាប់​អាន​មនុស្ស​ដែល​អ្នក​ជួប​ដោយ​ស្មោះ​ត្រង់៖ ​ អី។ មនុស្ស​ម្នាក់ៗ​តែង​តែ​ផ្ដល់​ឲ្យ​នូវ​អ្វី​មួយ​។ ​អ្នក​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​របៀប​ដែល​មនុស្ស​ជា​ច្រើន​មាន​បំណង​ គាំទ្រ ​​និង​ធ្វើ​តាម​អ្នក​ បើ​អ្នក​រាប់​អាន​ពួក​គេ​ដោយ​គោរព​ដោយ​មិន​គិត​ពី​អ្វី​ដែល​គេ​មាន ឬ​ក៏​ទី​កន្លែង​ដែល​គេ​រស់​នៅ​។ កុំ​បោះ​បង់​ឱកាស​រាក់​ទាក់​អ្នក​ណា​មួយ​ឲ្យ​សោះ ព្រោះ​អ្នក​ក៏​មាន​ការ​វិនិច្ឆ័យ​ផង​ដែរ។

​៤) ចូរ​ធ្វើ​តប​វិញ៖ ​សប្បុរស​ធម៌​គឺ​ជា​​អ្វី​​​ដែល​ អ្នក​មិន​គួរ​បញ្ឈប់​​នោះ​ទេ។ ​រឿង​មួយ​ទៀត​ អ្នក​ត្រូវ​ធ្វើ​ជា​អ្នក​ស្ដាប់​ឲ្យ​កាន់​តែ​ល្អ​ ​និង​កាន់​តែ​ទាក់​ទាញ​។ អ្នក​មិន​ត្រូវ​គិត​ពី​កំហុស​ផ្ទាល់​ខ្លួន​ពេក​ទេ។

៥) បង្កើត​ព្រឹត្តិ​ការ​អស្ចារ្យ​ធំ​ក្ដី​តូច​ក្ដី៖ នៅ​ពេល​អ្នក​សម្រេច​បាន​ចុង​ក្រោយ​នូវ​គោល​ដៅ​​ដែល​អ្នក​គិត​ថា​ ​មិន​បាន​ជោគ​ជ័យ​នោះ​ វា​នឹង​មាន​អារម្មណ៍​អស្ចារ្យ​ដូច​ដែល​អ្នក​នឹង​គិត​ដូច្នោះ​ឯង​។ អ្នក​នឹង​ក្លាយ​ជា ​មនុស្ស​កាន់​តែ​សប្បាយ​ចិត្ត​ខ្លាំង​ជាង​មុន​ បើ​អ្នក​បោះ​ជំហាន​ៗ​តាម​ផ្លូវ​នោះ​។

៦) កុំ​បំភ្លេច​អតីត​កាល៖ កំហុស​​តែង​តែ​ញាំញី​ក្នុង​ ដំណើរ​ឆ្ពោះ​ទៅ​រក​ជោគ​ជ័យ​។​ ​បាន​រៀន​ពី​កំហុស​របស់​ខ្លួន​បាន​ច្រើន​ វា​ពិត​ជា​ប្រសើរ​​​ជាង​ជោគ​ជ័យ​ទៅ​ទៀត។ ការ​ពិត ​ការ​​ជោគ​ជ័យ​​របស់​មនុស្ស​មិន​អាច​សម្រេច​ទៅ​បាន​ដោយ​គ្មាន​កំហុស​នោះ​ទេ​ ដូច្នេះ​ឈប់​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ឈឺ​ចាប់​ទៀត​ទៅ​នៅ​ពេល​បង្កើត​កំហុស​ណា​ មួយ​ទោះ​ធំ​ក្ដី​ តូច​ក្ដី​ តែ​​ត្រូវ​ចាំ​ថា​ កុំ​ឱ្យ​កើត​ឡើង​​ម្ដង​ទៀត៕​


គោលការណ៍​គ្រឹះ​ទាំង៧ ​ប្រែក្លាយ​ពី​​អ្នក​គ្រប់គ្រង​​​សាមញ្ញ​ទៅ​អ្នក​គ្រប់គ្រង​ល្អ

គោលការណ៍​គ្រឹះ​ទាំង៧ប្រែក្លាយ​ពី​​អ្នក​គ្រប់គ្រង​​​សាមញ្ញ​ទៅ​អ្នក​គ្រប់គ្រង​ល្អ     windstartech 
ត្រឹមតែ​ជា​អ្នក​​គ្រប់គ្រង​​គ្រប់គ្រាន់​ដែរ​ឬទេ? នេះ​ជា​សំនួរ​មួយ​ដែល​ប្រិយមិត្ត​អ្នកអាន​ ជា​ពិសេស​សហគ្រិន និង អ្នក​គ្រប់គ្រង​នានា​​គួរ​ស្វែង​យល់​យ៉ាង​ប្រុងប្រយ័ត្ន​។ មិត្ត​អ្នក​អាន​អាច​យល់​​ថា ដោយសារ​តែ​​លោក​អ្នក​ជា​មនុស្ស​មាន​សមត្ថភាព​ និង មាន​ទំនុកចិត្ត​ទើប​​ត្រូវ​បាន​គេ​ចាត់តាំង​ឲ្យ​ទទួល​ខុសត្រូវ​ជា​អ្នក​​ គ្រប់គ្រង​នៅ​​​ក្នុង​ស្ថាប័ន​ណា​មួយ។

យ៉ាងណាមិញ សូម​ចាំ​ថា រាល់​បុគ្គលិក​ទាំងអស់ ត្រូវ​ការ​អ្នក​​គ្រប់គ្រង​ម្នាក់​ដែល​មាន​គុណភាព និង មាន​គុណ​តម្លៃ​យ៉ាង​ច្រើន​​ដល់​បុគ្គលិក​គ្រប់គ្នា។ បើ​ដូច្នេះ​មែន​នោះ ត្រឹមតែ​​ជា​អ្នក​គ្រប់គ្រង វា​មិន​ទាន់​គ្រប់គ្រាន់​ទេ តែ​លោក​អ្នក​ត្រូវ​​​ក្លាយ​ជា​​អ្នក​គ្រប់គ្រង​មួយ​​​ដ៏​ល្អ​ផ្តល់​ភាព​ជា​​ គំរូ​ដល់​មនុស្ស​គ្រប់គ្នា។ ហេតុដូច្នេះ​ បើ​អ្នក​គ្រប់គ្រង​មួយ​ចំនួន​យល់​ថា នៅ​មាន​ចំណុច​ខ្វះ​ខាត​​​ត្រង់​ចំណុច​​ណាមួយ​ សូម​សិក្សា​ពី​គន្លឹះ​ចំនួន​៧ ខាងក្រោម​នេះ​ដើម្បី​ប្រែក្លាយ​ពី​អ្នកគ្រប់គ្រង​សាមញ្ញ​ទៅ​ជា​ អ្នកគ្រប់គ្រង​ល្អ​មួយ​រូប​។

១) រក្សា​ឥរិយាបថ​ឲ្យ​បាន​ល្អ​​
ឥរិយាបថ (ដេក ដើរ ឈរ អង្គុយ) គឺ​ជា​ចំណុច​ស្លាប់រស់​​មួយ​របស់​​អ្នក​គ្រប់គ្រង​ដ៏​​ល្អ ហើយ​អ្នក​គ្រប់គ្រង​ដ៏​ល្អ​បាន​ដឹង​ថា ថាមភាព និង ឥរិយាបថ​ជួយ​បង្កើន​ល្បឿន​ការងារ​នៅ​ថ្ងៃ​នេះ។ គេ​អាច​មើល​ឃើញ​ជា​ទូទៅ​ថា ភាព​​ខុសគ្នា​រវាង​អ្នក​គ្រប់គ្រង​សាមញ្ញ និង អ្នក​គ្រប់គ្រង​ល្អ គឺ​ថា​អ្នក​គ្រប់គ្រង​សាមញ្ញ​​ឡើង​ជណ្តើរ​​មួយៗ ខណៈ​ដែល​អ្នក​គ្រប់គ្រង​ល្អ​វិញ​ព្យាយាម​រត់​ឡើង​ជណ្តើរ​​នោះ។ ​​​

ងាក​មក​មើល​ការ​ស្លៀកពាក់ និង តុបតែង​កាយ​វិញ អ្នក​គ្រប់គ្រង​ល្អ​តែង​​ស្លៀកពាក់​សមរម្យ​ភាព​ជា​អ្នក​ដឹក​នាំ ហើយ​ថា​ធានា​ថា ភាសា​កាយវិការ​ពិត​ជា​ជះឥទ្ធិពល និង គំរូ​ដល់​បុគ្គលិក​ឯទៀត​។ រីឯ​ភាសា​ទំនាក់ទំនង​វិញ មាន​ភាព​ច្បាស់លាស់ ងាយ​​យល់ ម៉ត់ចត់ ​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​គ្រប់គ្នា​អាច​ទទួល​យក​បាន​ទោះបី​ជា​ស្ថិត​នៅ​ក្នុង ​ស្ថានភាព​តឹងតែង​ណា​មួយ​​ក៏ដោយ។

២)​ ធ្វើ​ឲ្យ​មាន​​​​តម្លាភាព​​ដល់​​មនុស្ស​គ្រប់គ្នា​
​​អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​គ្រប់គ្រង​​ដ៏​ល្អ​បាន​ទេ បើ​សម្ដី​របស់​អ្នក​សាប​ដូច​ជា​ចុង​អំពៅ។ ហេតុដូច្នេះ​ការ​និយាយ​ស្តី​ចំៗ ពិតៗ និង​ដោយ​ផ្ទាល់​​ទន្ទឹម​នឹង​មាន​​ភាព​ស្មោះត្រង់​ជា​ពិសេស​នៅ​ពេល​មាន​​​​ ស្ថានភាព​​មិន​ល្អ នោះ​ហើយ​ជា​អ្វី​ដែល​អ្នក​​គ្រប់គ្រង​ល្អ​ត្រូវ​ធ្វើ។ លើស​ពី​នេះ​ទៅ​ទៀត តម្លាភាព​របស់​អ្នក​​គ្រប់គ្រង​​ល្អ បង្ហាញ​ភាព​ជា​វិជ្ជមាន​ក្នុង​ការ​ឆ្លើយតប​​​ភ្លាមៗ ជាមួយ​នឹង​ការ​យក​យន្តការ​​ដំណោះស្រាយ​ធ្វើ​ជា​មូលដ្ឋាន។

អ្វី​ដែល​គេ​មើល​ឃើញ​កាន់តែ​ច្បាស់​បន្ថែម​ទៀត​នោះ​គឺ​ថា អ្នក​គ្រប់គ្រង​​ដែល​មាន​តម្លាភាព គឺ​ជា​បុគ្គល​ដែល​និយាយ​ដោយ​បើកចំហ មិន​លាក់លៀម និង បង្ក​លក្ខណៈ​ងាយស្រួល​ដល់​មនុស្ស​គ្រប់គ្នា​ឲ្យ​ចូលរួម​វាយតម្លៃ​ ព្រម​ទាំង​ផ្តល់​​មតិ​កែលំអ​លទ្ធផល​ការងារ​​​បាន​ដោយ​ស្មើភាព​។​​​

៣) បង្ហាញ​ភាព​ចាស់ទុំ​ និង គំរូ​ដល់​មនុស្ស​គ្រប់គ្នា​
ភាព​ជា​ចាស់ទុំ​ក្នុង​​ពេល​បំពេញ​ការងារ​ក្តី ក្រៅ​ការងារ​ក្តី​សុទ្ធតែ​ជះឥទ្ធិពល​ ​និង ផ្តល់​គំរូ​មួយ​ដល់​មនុស្ស​គ្រប់គ្នា ជា​ពិសេស​របស់​បុគ្គលិក​ក្រោម​បង្គាប់​តែម្តង។ ម៉្លោះហើយ អ្នក​​គ្រប់គ្រង​​ដែល​ល្អ​ត្រូវ​គិតគូរ​បង្ហាញ​ឧត្តមភាព​មួយ​យ៉ាង​មាន​តម្លៃ ​​សម្រាប់​ធ្វើ​ជា​កញ្ចក់​​​ដល់​មនុស្ស​គ្រប់គ្នា​។ នេះ​មិន​ត្រឹម​តែ បង្ហាញ​គុណ​តម្លៃ​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ធ្វើ​ឲ្យ​បុគ្គលិក​ឯទៀត​អនុវត្ត​តាម និង មាន​ទំនូល​ខុសត្រូវ​ខ្ពស់​ទាំង​​ទំនាក់ទំនង​ក្នុង​ការងារ​ក្តី ក្រៅ​ការងារ​ក្តី ជា​ពិសេស​គឺ​ក្រមសីលធម៌​នេះ​ឯង។

៤) ចេះ​បទ​បែន​តាម​កាលៈទេសៈ​​​​
អ្នក​​គ្រប់គ្រង​​ល្អ ​គឺ​ជា​បុគ្គល​ស្គាល់​កាលៈទេសៈ​ច្បាស់លាស់​ថា អ្វី​ដែល​គូរ​ធ្វើ ឬ ផ្លាស់ប្ដូរ​នៅ​​ពេល​នេះ។ ជា​មួយ​ជំនឿ​ដ៏​ជឿជាក់​​របស់​​អ្នក អ្នក​​ត្រូវ​​ប្រែក្លាយ​ឧបសគ្គ និង បញ្ហា​ប្រឈមមុខ​ដ៏​តឹងតែង​ទាំង​នោះ​ឲ្យ​ស្រប​តាម​កាលៈទេសៈ អាច​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​រលូន​ហាក់​មិន​មាន​អ្វី​កើត​ឡើង​។

អ្វី​ដែល​រឹត​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​ក្នុង​អំឡុង​ពេល​នេះ​ អ្នក​​ត្រូវ​ឈ្លេចសួរ​​បុគ្គលិក ឬ មនុស្ស​គ្រប់គ្នា​ ថា​តើ​​អ្នក​ទាំង​នោះ​​មាន​ប្រតិកម្ម​​យ៉ាងណា​ចំពោះ​បញ្ហា​ថ្មីៗ​នេះ​? សូម​កុំ​នៅ​ស្ងប់ស្ងៀម​ឲ្យ​សោះ ព្រោះ​ថា​​កាលៈទេសៈ​ដែល​ផ្លាស់ប្ដូរ​ទាមទារ​ឲ្យ​មាន​កិច្ចពិភាក្សា​កាន់តែ​ ច្រើន​ ត្បិតអី​​វា​វិធីសាស្ត្រ​ដ៏​ល្អ​ដើម្បី​ដំណោះស្រាយ​​បញ្ហា​ដែល​ឥត​ព្រាងទុក​ ។ ​​​​​​​​

៥) ពង្រឹង​គណនេយ្យ​ភាព​ក្នុង​ការងារ
ចំណុច​មួយ​ទៀត​ដែល​គេ​យល់​ថា ធ្វើ​ឲ្យ​​​គ្រប់គ្រង​​សាមញ្ញ​​ម្នាក់​ក្លាយ​ទៅ​ជា​​អ្នក​គ្រប់គ្រង​​ល្អ​ បាន​ គឺ​គណនេយ្យ​ភាព​នៅ​ក្នុង​ការងារ។ គណនេយ្យ​ភាព​ដែល​និយាយ​ឲ្យ​ងាយ​យល់​ថា ជា​ទំនូល​ខុសត្រូវ​​ធ្វើ​ឲ្យ​​​ការងារ​ទទួល​បាន​​ផ្លែផ្កា​ ជា​​ភារកិច្ច​​របស់​អ្នក​គ្រប់គ្រង​​។ ហេតុ​ដូច​នេះ ​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ល្អ​ អ្នក​ត្រូវ​បង្កើត​ឲ្យ​មាន​វប្បធម៌​ល្អៗ ជា​ដំណោះស្រាយ​ក្នុង​ការងារ​ និង ខិតខំ​ឲ្យ​អស់​ពី​លទ្ធភាព​កសាង​បរិស្ថាន​ការងារ​មួយ​ដែល​មាន​ការ​រៀនសូត្រ​ គ្មាន​ដែន​កំណត់។

​​​៦) ជួយ​​អនុវត្ត​យុទ្ធសាស្ត្រ​ការងារ​ដល់​បុគ្គលិក​​​
អ្នក​គ្រប់គ្រង​​ល្អ មិន​មាន​គ្រាន់តែ​ដឹង​ត្រឹមតែ​ភាព​ជា​អ្នក​គ្រប់គ្រង​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​​បង្ហាញ និង ​អនុវត្ត​យុទ្ធសាស្ត្រ​ការងារ​ដល់​បុគ្គលិក​​ក្រោម​បង្គាប់​របស់​ខ្លួន​ផង​ ដែរ។ ជា​ឧទាហរណ៍ អ្នក​​គ្រប់គ្រង​​​ល្អ​មិន​ត្រឹមតែ​តែ​ផ្តល់​មតិ​កែលំអ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​អនុវត្ត​​ដំណោះស្រាយ​​ឬ មតិ​កែលំអ​ទាំង​នោះ​ផង​ដែរ​ជា​មួយ​គោលដៅ​មួយ​យ៉ាង​​ច្បាស់លាស់​ពិតប្រាកដ។ នៅ​ពេល​ដែល​អ្នក​​បើក​ផ្លូវ​ណា​មួយ​ដល់​ពួកគេ នោះ​ជា​ចំណែក​មួយ​​យ៉ាង​ធំធេង​ជួយ​កសាង​ទំនុកចិត្ត​ដល់​​ពួកគេ​បន្ថែម​ទៀត​​ ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​គោលដៅ​នោះ​។ ​
​​​​
៧) អភិវឌ្ឍ​ទេពកោសល្យ​របស់​អ្នក
សារសំខាន់​តែ​មួយ​គត់​របស់​ក្រុមហ៊ុន​មួយ​ដែល​មាន​អ្នក​គ្រប់គ្រង​ល្អ គឺ​ជា​ក្រុមហ៊ុន​ដែល​មាន​បុគ្គល​ចូលរួម​អភិវឌ្ឍ​ទេពកោសល្យ​របស់​ខ្លួន​ ច្រើន។ បុគ្គល​ទាំង​​នេះ ជា​អ្នក​ដែល​អាច​ផ្លាស់ប្ដូរ​​វិវត្ត​​ឈរ​នៅ​លើ​ទីតាំង​មួយ​ដ៏​ត្រឹមត្រូវ និង ចំ​កាលៈទេសៈ។ ទាំង​នោះ​មាន​ដូច​ជា ការ​លើក​ទឹកចិត្ត​ឲ្យ​មាន​ឱកាស​ថ្មីៗ និង ការ​អនុវត្ត​​គម្រោង​នានា​ដែល​​ឆ្ពោះ​ទៅ​រក​​ការ​អភិវឌ្ឍ​​មួយ​ជា​តម្រូវ​ ការ និង ការ​សម្រេចចិត្ត​របស់​មនុស្ស​គ្រប់គ្នា។ អ្នក​គ្រប់គ្រង​ល្អ ក៏​ជា​បុគ្គល​ដែល​គិតគូរ​ពី​អនាគត​យ៉ាង​​យក​ចិត្ត​ទុកដាក់​​បំផុត ដើម្បី​បង្កើន​សក្តានុភាព​ការងារ និង ​ផលប្រយោជន៍​របស់​មនុស្ស​គ្រប់គ្នា៕
Author: ប្រែសម្រួល៖ ខេវិន
Source: Entrepreneur

Wednesday, September 23, 2015

ចង់​ដោះស្រាយ​បញ្ហា​ក្នុង​អាជីវកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព​ អនុវត្ត​​តាម​​ជំហាន​ទាំង​១០​នេះ

ចង់​ដោះស្រាយ​បញ្ហា​ក្នុង​អាជីវកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព​ អនុវត្ត​​តាម​​ជំហាន​ទាំង​១០​នេះប្រភព៖​ adviceforlawyer
តើ ​លោក​អ្នក​ធ្លាប់​មាន​បញ្ហា​នៅ​ក្នុង​អាជីវកម្ម​ដែរ​ឬទេ? តើ​បរាជ័យ​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក​មាន​ក្នុង​កម្រិត​ណា? តើ​អ្នក​ដោះស្រាយ​បញ្ហា​នោះ​​ដោយ​របៀបណា? តើ​មាន​ជំហាន​​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​អនុវត្ត​​ដើម្បី​ដោះស្រាយ​បញ្ហា​ ទាំង​នោះ? ហេតុ​អ្វី​បាន​ជា​មហាសេដ្ឋី Bill Gates, Larry Ellison, Warren Buffett, Mark Zuckerberg, Aliko Dangote និង Steve Jobs អាច​ជោគជ័យ​ក្នុង​អាជីវកម្ម​បាន?

ការ​ពិត​ មហាសេដ្ឋី​កំពូលៗ​នៅ​លើ​ពិភពលោក​ទាំង​នេះ​សុទ្ធតែ​ជួប​បញ្ហា​ក្នុង​ អាជីវកម្ម​រាប់មិនអស់ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ពួកគេ​បាន​ហែល​ផុត​បញ្ហា​ទាំង​នោះ​បាន​ដោយ​ជោគជ័យ​រហូត​មកដល់​សព្វថ្ងៃ។ អ្នក​ទាំង​នេះ​​គឺ​សុទ្ធតែ​មាន​យុទ្ធសាស្ត្រ​ដោះស្រាយ​អាជីវកម្ម​រៀងៗ​ខ្លួន ​រួច​ទៅ​ហើយ​ ​តែ​ជា​គោលការណ៍​​ការ​ស្វែង​រក​ដំណោះស្រាយ​ក្នុង​អាជីវកម្ម​ត្រូវ​បាន​គេ​ អនុវត្ត​​តាម​ជំហាន​ទាំង​១០ ខាងក្រោម​នេះ៖

១) ​រក​ឲ្យ​ឃើញ​បញ្ហា​ដែល​កើត​មាន​ឡើង​

តើ​អ្វី​ទៅ​ជា​បញ្ហា​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក? នេះ​ជា​សំនួរ​មួយ​​ដើម្បី​បញ្ជាក់​ថា អ្នក​ពិត​​ជា​​ដឹង​ខ្លួន​ឯង​ថា ខ្លួន​កំពុង​ប្រឈមមុខ​ទៅ​នឹង​​បញ្ហា​មួយ​ពិតប្រាកដ​​ដែល​មិន​ទាន់​ដោះស្រាយ​ នៅ​ឡើយ។ ជា​ទូទៅ អាជីវកម្ម​ដែល​បរាជ័យ ភាគច្រើន​កើត​ឡើង​​ដោយសារ​តែ​​​​ប្រព័ន្ធ​គ្រប់គ្រង​បាន​មើល​រំលង​បញ្ហា​មួយ ​ចំនួន​​។ ជំហាន​ដំបូង​នៅ​ពេល​នេះ​គឺ​អ្នក​ត្រូវ​ដឹង​ថា បញ្ហា​ពិត​ជា​មាន ហើយ​ដំណោះស្រាយ​មួយ​ក៏​ត្រូវ​ដាក់​ចេញ​​​ជា​ក្រោយ​​ផង​​ដែរ។

…ហេតុ​អ្វី​បាន​ជា​អតិថិជន​ត្រូវ​ជ្រើសរើស​អ្នក​ តែ​មិនមែន​ជា​គូប្រជែង​​របស់​អ្នក?…



២) កំណត់​មូលហេតុ​នៃ​បញ្ហា


​តើ​អ្វី​ទៅ​ជា​មូលហេតុ​នាំ​ឲ្យ​កើត​មាន​បញ្ហា​នេះ​ឡើង? បន្ទាប់​ពី​បាន​រក​ឃើញ​បញ្ហា​ហើយ​នោះ ជំហាន​បន្ទាប់​គឺ​ជា​ដំណាក់​កាល​មួយ​ដែល​អ្នក​ត្រូវ​ដឹង​ពី​មូលហេតុ​ដែល​នាំ ​ឲ្យ​បញ្ហា​អាជីវកម្ម​របស់​អ្នក​កើត​មាន​ឡើង។ ​អ្នក​ត្រូវ​ប្រកាន់​គោលការណ៍​មួយ​ថា មាន​ហេតុ​ ទើប​មាន​ផល​ជា​ក្រោយ ហេតុ​ដូច្នេះ​បញ្ហា​​ក្នុង​អាជីវកម្ម​ក៏​មាន​ហេតុ​របស់​វា​ដែរ។ នៅ​ពេល​ដែល​អ្នក​អាច​ជីកកកាយ​ឫសគល់​នៃ​មូលហេតុ​នៃ​​បញ្ហា​អាជីវកម្ម​បាន​​ ហើយ​នោះ មាន​ន័យ​ថា អ្នក​ក៏​អាច​ដឹង​ពី​ដំណោះស្រាយ​ដើម្បី​​​ត្រៀម​​ទប់ស្កាត់​បញ្ហា​នោះ​បាន​​ ដែរ។ ​



៣) ជឿជាក់​ថា​ ដំណោះស្រាយ​ពិត​ជា​មាន


បញ្ហា​ និង ឫសគល់​នៃ​បញ្ហា​ អ្នក​អាច​កំណត់​បាន​​អស់​ហើយ ហើយ​អ្វី​ដែល​ជា​ជំហាន​បន្ទាប់​នោះ​គឺ ការ​ស្វែង​រក​ដំណោះស្រាយ​យ៉ាង​មាន​ប្រសិទ្ធភាព​មួយ​លើ​បញ្ហា​នោះ។ នេះ​អាច​ជា​រឿង​លំបាក​សម្រាប់​អ្នក​ក្នុង​ការ​ស្វែង​រក​វា​​ឡើង តែ​អ្វី​ដែល​ចាំ​បាច់​​​នោះ​គឺ​​អ្នក​ត្រូវ​​ជឿជាក់​​ថា រាល់​បញ្ហា​​សុទ្ធតែ​មាន​ដំណោះស្រាយ​ទាំង​អស់។ នៅ​ពេល​ដែល​អ្នក​ដាក់​ជំនឿ​នេះ​ហើយ មិនយូរមិនឆាប់​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ពិត​ជា​មាន​ជាក់​ជាមិនខាន ហើយ​​បញ្ហា​នោះ​នឹង​រលត់​ទៅវិញ​ក្នុង​រយៈ​​ណា​មួយ​។

…តើធ្វើយ៉ាងណាទើបអាចក​សាង​កេរ្តិ៍ឈ្មោះ​របស់​អ្នក​ឲ្យ​ល្បី​នៅ​ក្នុង​វិស័យ​ជំនួញ?…



៤) ដាក់​​បញ្ហា​ឲ្យ​សមាជិក​​​ក្នុង​ក្រុម​​ពិភាក្សា​ស្វែង​រក​ដំណោះស្រាយ


វា​មិន​មែន​ជា​អ្វី​ដែល​គួរឲ្យ​ព្រួយបារម្ភ​នោះ​ឡើយ បើ​បញ្ហា​នេះ​គ្រាន់តែ​ជា​រឿង​មួយ​តូចតាច​​ដែល​អ្នក​អាច​ដោះស្រាយ​ដោយ​ខ្លួន ​ឯង​បាន។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ បើ​បញ្ហា​នោះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ អ្នក​ចាំបាច់​ត្រូវ​ស្វែង​រក​ជំនួយ​ពី​ក្រុម​ការងារ​ស្វែង​រក​ដំណោះស្រាយ​ ត្បិត​អី ក្រុមការងារ​ដ៏​រឹងមាំ​អាច​មាន​យុទ្ធសាស្ត្រ និង គំនិត​ល្អៗ​ច្រើន​បង្កើត​ជា​ជម្រើស​ដ៏​សមស្រប​ណាមួយ​សម្រាប់​អ្នក​ធ្វើ​ការ​ សម្រេចចិត្ត​​ដោះស្រាយ​លើ​បញ្ហា​នោះ។

៥) សាកល្បង​ស្វែង​រក​ដំណោះស្រាយ​ដោយ​ខ្លួន​ឯង

ទន្ទឹម​នឹង​ការ​ស្នើ​សុំ​ជំនួយ​ពី​សមាជិក​ក្នុង​ក្រុម​ការងារ​​ជួយ​ស្វែង​រក ​ដំណោះស្រាយ​​​ឲ្យ​អ្នក អ្នក​ក៏​ត្រូវ​គិត​រិះរក​យុទ្ធសាស្ត្រ ឬ គន្លឹះ​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ច្រើន​​ដោយ​ខ្លួន​ឯង​​ផង​ដែរ​តាម​លទ្ធភាព​ ដែល​អាច​ធ្វើ​បាន។ ចំណាយ​ពេល​វេលា​​ដ៏​ស្ងប់ស្ងាត់​នៅ​​កន្លែង​​​ដ៏​សមគួរ​មួយ​អាច​ជួយ​ឲ្យ​ អ្នក​ស្វែង​រក​ដំណោះស្រាយ​យ៉ាង​មាន​ប្រសិទ្ធភាព​បាន​និង ប្រកបដោយ​ភាព​ច្នៃប្រឌិត​ទៀត​ផង ត្បិតអី​ពេល​ខ្លះ​​ការ​ចំណាយ​ពេលវេលា​​គិត​​​នៅ​កន្លែង​ស្ងប់ស្ងាត់ ​​ដំណោះស្រាយ​​អាច​ផុស​ចេញ​ឡើង​ទាំង​មិន​ដឹង​ខ្លួន។

…​​ក្រុមហ៊ុន​ Khmer Real Estate​ ​ផ្ដល់​​មូលនិធិ​ពី​ ​​៣០០០$-៥០០០$​ សម្រាប់​​យុវជន​​​មាន​មហិច្ឆតា​បង្កើត​អាជីវកម្ម​!…



៦) កត់ត្រា​ទុក​​​លទ្ធភាព​ដំណោះស្រាយ​នីមួយៗ


បន្ទាប់​ពី​អ្នក​រិះរក​មធ្យោបាយ ឬ គន្លឹះ​ដោះស្រាយ​ផ្សេងៗ​​បាន​ច្រើន​​ដោយ​ខ្លួន​អ្នក​ផ្ទាល់​ហើយ​នោះ អ្នក​ត្រូវ​ចាប់ផ្តើម​កត់ត្រា​ទុក​គន្លឹះ​​ទាំង​នោះ​​ដែល​អ្នក​ជឿជាក់​ថា អាច​មាន​លទ្ធភាព​​ដោះស្រាយ​បញ្ហា​នោះ​​បាន​ឲ្យ​បាន​តាម​លំដាប់​លំដោយ និង ត្រឹមត្រូវ​ផង​ដែរ។ យ៉ាងណាមិញ អ្នក​មិន​ត្រូវ​​ប្រញាប់ប្រញាល់​ធ្វើ​​ឲ្យ​​ដំណោះស្រាយ​របស់​អ្នក​កើត​ចេញ​ ជា​សកម្មភាព​ភ្លាមៗ​នោះ​ឡើយ ពោល​គឺ​គ្រាន់តែ​ព្រាងទុក​នៅ​ក្នុង​ក្រដាស​តែ​ប៉ុណ្ណោះ ដើម្បី​យក​ទៅ​ផ្ទៀងផ្ទាត់​​ជា​មួយ​ដំណោះស្រាយ​របស់​សមាជិក​ក្នុង​ក្រុម ដែល​មាន​នៅ​ជំហាន​ទី​បន្ទាប់​នេះ។



៧) ផ្ទៀងផ្ទាត់​លទ្ធផល​ដំណោះស្រាយ​របស់​អ្នក​ជា​មួយ​សមាជិក​ក្នុង​ក្រុម


បន្ទាប់​ពី​បាន​ចំណាយ​ពេល​រៀងៗ​ខ្លួន​ស្វែង​រក​ដំណោះស្រាយ​​​ដែល​កំពុង​ ប្រឈមមុខ ឥឡូវ​នេះ​ដល់​ពេល​ដែល​អ្នក​ត្រូវ​​​លើកឡើង​ពី​ដំណោះស្រាយ​របស់​អ្នក​ទៅ​ សមាជិក​ក្នុង​ក្រុម​ឲ្យ​ស្វែង​យល់​ទាំង​អស់​គ្នា។ បន្ទាប់​មក​ អ្នក​ត្រូវ​ស្នើ​សុំ​ឲ្យ​សមាជិក​នីមួយៗ​លើក​ទស្សន ឬ គំនិត​យោបល់​របស់​ខ្លួន​ដើម្បី​រក​ឲ្យ​ឃើញ​ពី​​យុទ្ធសាស្ត្រ​ដ៏​ល្អ​មួយ​ជា​ គន្លឹះ​ដោះស្រាយ​បញ្ហា​នោះ​មុន​សម្រេចចិត្ត​​ជា​ផ្លូវការ។ សកម្មភាព​នេះ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​អាជីវកម្ម​ ព្រោះ​ថា​ វា​អាច​កសាង​ក្រុមការងារ​ឲ្យ​រឹងមាំ​បាន​ដែល​នេះ​ហើយ​ធ្វើ​ឲ្យ​អាជីវកម្ម​ របស់​អ្នក​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​​រស់​រវើក។

…ដំបូន្មាន​ដ៏​មាន​តម្លៃ​​របស់​​​ស្ថាបនិក​ក្រុមហ៊ុន​ល្បីៗ​៥ រូប​​ពីយុទ្ធសាស្រ្ត​​ធ្វើ​​អាជីវកម្ម​​​​…



៨) ចាប់​ផ្តើម​កត់ត្រា​ទុក​ដំណោះស្រាយ​​​នីមួយៗ​ដែល​បាន​លើក​ឡើង


ក្នុង​អំឡុង​ពេល​ដែល​​ក្រុមការងារ​កំពុង​លើកឡើង​ពី​មតិយោបល់​​ដែល​ជា​ យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​នោះ អ្នក​ក៏​មិន​ត្រូវ​ភ្លេច​ទាញ​ក្រដាស​កត់ត្រា​ចំណុច​សំខាន់ៗ​នៃ​មតិយោបល់​ ទាំង​នោះ ហើយ​ចាប់​ផ្តើម​ប្រៀបធៀប​ពី​មួយ​ទៅ​មួយ​ ដើម្បី​រក​ឲ្យ​ឃើញ​​ថា តើ​ដំណោះស្រាយ​ណា​មួយ​ល្អ​បំផុត​សម្រាប់​អ្នក។ នេះ​ជា​​​វិធីសាស្ត្រ​មួយ​ដើម្បី​​ធ្វើ​ឲ្យ​​អ្នក​ប្រាកដ​ថា មាន​តែ​ជម្រើស​ដ៏​ល្អ​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុវត្ត​។



៩) ចាប់​ផ្តើម​ធ្វើ​ការ​សម្រេចចិត្ត


បន្ទាប់​ពី​បាន​ស្តាប់ និង ថ្លឹងថ្លែង​គ្រប់​ជ្រុងជ្រោយ​លើ​ដំណោះស្រាយ​នានា​ពី​ក្រុម​ការងារ នេះ​ដល់​ពេល​ដែល​អ្នក​ត្រូវ​​សម្រេច​ចិត្ត​​​​យ៉ាង​ឆាប់​រហ័ស​​ក្នុង​ការ​ ជ្រើសរើស​ដំណោះស្រាយ​ដ៏​ល្អ​មួយ​យក​មក​អនុវត្ត​មុន​​នឹង​​បញ្ហា​រាលដាល​​​ កាន់តែ​ធំ។ អ្នក​គឺ​ជា​សហគ្រិន ជា​អ្នក​ដែល​គ្រប់គ្រង​លើ​ជោគវាសនា​របស់​ក្រុមហ៊ុន ហេតុ​ដូច្នេះ​ការ​សម្រេច​ចិត្ត​ក្នុង​ពេល​នេះ​គឺ​ជា​តួនាទី​របស់​អ្នក​​ដោយ​ ការ​ទទួល​ខុសត្រូវ។ ​



…តើអ្វី​ទៅ​ជា​លក្ខណៈ​ខុស​គ្នា​រវាង ​​អាជីវករ​ខ្នាត​តូច​ និងសហគ្រិន​​​​?…


១០) អនុវត្ត​ការ​សម្រេចចិត្ត​នោះ​ និង ទទួល​ស្គាល់​​លទ្ធផល​​ដែល​កើត​មាន​ឡើង

ការ​សម្រេច​ចិត្ត​របស់​អ្នក​មាន​រួច​ហើយ ដូច្នេះ​នៅ​ពេល​នេះ​វា​នៅ​រង់ចាំ​តែ​ការ​​អនុវត្ត​របស់​អ្នក​តែ​ប៉ុណ្ណោះ។ ​អ្នក​ត្រូវ​ប​ប្រើប្រាស់​​ធនធាន​នានា​ដែល​ជា​មធ្យោបាយ​គាំទ្រ​ដល់​ការ​ សម្រេច​ចិត្ត​នោះ ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ដែល​កំពុង​កើត​មាន​។ ប៉ុន្តែ​នៅ​មាន​សំនួរ​​មួយ​ទៀត​ដែល​អ្នក​ត្រូវ​​ឆ្លើយ​​នោះ​គឺ តើ​អ្នក​បាន​ត្រៀមខ្លួន​ទទួល​យក​លទ្ធផល​ក្រោយ​ពី​ការ​សម្រេចចិត្ត​របស់​អ្នក ​ហើយ​ឬ​នៅ?

លទ្ធផល​ពីរ​ត្រូវ​តែ​កើត​មាន​នៅ​ពេល​នេះ​ ពោល​ដំណោះស្រាយ​បញ្ហា​នោះ​អាច​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ឬ អវិជ្ជមាន។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ អ្នក​ត្រូវ​តែ​ទទួល​យក​លទ្ធផល​ទាំង​ពីរ​នេះ​ដោយ​ការ​ទទួល​ខុសត្រូវ ត្បិតអី​មនុស្ស​ភាគ​ច្រើន​បាន​គេចវេស​ និង ភ័យ​ខ្លាច​​ទៅ​នឹង​​​លទ្ធផល​​អវិជ្ជមាន។ ​ សម្រាប់​អ្នក​វិញ ក្នុង​នាម​ជា​សហគ្រិន អ្នក​មិន​ត្រូវ​បដិសេធន៍​ទំនួលខុសត្រូវ​របស់​ខ្លួន​ក្នុង​នាម​​ជា​អ្នក​ ដឹកនាំ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​ឡើយ ព្រោះ​ថា​ការ​ហ៊ាន​ប្រឈមមុខ​ទៅ​នឹង​ការ​បរាជ័យ​ក្នុង​អាជីវកម្ម​​នេះ​ហើយ​ ដែល​ជា​គន្លឹះ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​​សហគ្រិន​ជោគជ័យ​បាន​នៅ​​ថ្ងៃ​ ខាងមុខ៕

TheBNEWS នឹង​ចេញ​ផ្សាយ​សៀវភៅ​មួយ​ក្បាល​មាន​ឈ្មោះ​ថា​​ “ឈ្នះ​ល្បែង​អាជីវកម្ម” ​ឬ​ “Winning the Game of Business” ​នៅ​ពេល​ឆាប់​ៗខាង​មុខ​នេះ។ សៀវភៅ​នេះ​នឹង​​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ​​ដល់​ប្រិយមិត្ត​១០០​នាក់​ដំបូង​ ដែល​​​បាន​ផ្ញើ​អ៊ីមែល​របស់​ខ្លួន​មក​កាន់​​​ប្រអប់​ទទួល​​សារ (inbox) ​​ facebook ​របស់​ TheBNEWS! ​សូម​ប្រញាប់​រួស​រាន់​ឡើង​ ហើយ​សូម​ជួយ​ចែក​រំលែក​ព័ត៌មាន​នេះ​ផង​ណា! ​សូម​អរគុណ! ​​



ប្រែសម្រួល៖ ខេវិន

ប្រភព៖​ mytopbusinessideas

​ចង់​​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ គន្លឹះ​ទាំង៤នេះអាច​ជួយ​អ្នក​បាន!

បើ​ចង់​​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ គន្លឹះ​ទាំង​៤​នេះ​អាច​ជួយ​អ្នក​បាន!ប្រភព៖​ rimpe
មុន ​ពេល​ចេញ​ជា​សកម្មភាព​អ្វីមួយ មនុស្ស​គ្រប់​គ្នា​តែង​ធ្វើ​ការ​សម្រេចចិត្ត។ ការ​សម្រេច​ចិត្ត​ខុស ធ្វើ​ឲ្យ​សកម្មភាព​ដែល​អ្នក​ធ្វើ​នោះ​ខុស តែ​បើ​ការ​សម្រេច​ចិត្ត​ត្រូវ​វិញ សកម្មភាព​ដែល​អ្នក​ធ្វើ​នោះ ប្រាកដ​ជាចេញ​ជា​លទ្ធផល​វិជ្ជមាន។ ដូច្នេះ​ការ​សម្រេច​ចិត្ត​ពិត​ជា មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​មនុស្ស​គ្រប់​គ្នា ជាពិសេស ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​តែ​ម្តង។ ដូច្នេះ មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ អ្នក​ត្រូវ​តែ​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​ជាទីបំផុត ដើម្បី​ជៀសវាង​បញ្ហា​ផ្សេងៗ។

ខាង​ក្រោម​នេះជា​គន្លឹះ​សំខាន់ៗ​ដែល​ជួយ​ឲ្យ​អ្នក​ធ្វើ​ការ​សម្រេចចិត្ត​ប្រកប​ដោយប្រសិទ្ធភាព៖

១) សរសេរ​ជម្រើស​ទាំងអស់​ ដើម្បី​ប្រៀប​ធៀប (Write all your options for comparing )

ជា​ធម្មតា​ទេ ដើម្បី​មុន​ពេល​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ អ្នក​គួរ​តែ​បង្កើត​ជម្រើស​ឲ្យ​បាន​ច្រើន​សិន។ ការ​បង្កើត​ជម្រើស​ឲ្យ​បាន​ច្រើន​នេះ អាច​ជួយ​ឲ្យ​អ្នក​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​គិតគូរ និង ប្រៀប​ធៀប​រក​មើល​ថា មួយ​ណា​ល្អ​ជាង​គេ បន្ទាប់​មក​ធ្វើការ​សម្រេច​ចិត្ត​ធ្វើ​វា​តែ​ម្តង។​​

…ទម្លាប់អាក្រក់ទាំង៣នេះ មិនអាច​ធ្វើ​ឲ្យ​អ្នក​បញ្ចេញ​សក្ដានុពល​ឲ្យ​អស់​ពី​ខ្លួន​នៅ​កន្លែង​ការងារ​បាន​ឡើយ!…



២) បញ្ឈប់​​ការ​ស្វែង​រក​ភាព​ល្អឥតខ្ចោះ (Stop seeking perfection) ​


ការ​គិតគូរ​ពិចារណា​វែង​ឆ្ងាយ គឺ​ពិត​ជា​សំខាន់​ក្នុង​ការ​សម្រេចចិត្ត​ប្រកប​ដោយ​ផល​វិជ្ជមាន ប៉ុន្តែ​បើ​អ្នក​សញ្ជឹង​គិត​ដោយ​ព្យាយាម​​រក​ឲ្យ​ឃើញ​ភាព​ល្អ​ឥត​ខ្ចោះ​នោះ ក៏​មិន​អាច​ទៅ​រួច​ដែរ​ ព្រោះ​ក្នុង​លោក​នោះ គ្មាន​រឿង​បែប​នេះ​ឡើយ ហើយ​ជា​ធម្មតា​ទេ​ វា​តែង​តែ​មាន​បញ្ហា​ខ្លះៗ​ដែល​មិន​អាច​ជៀស​រួច។ បើ​អ្នក​ចាំ​ទាល់​​តែ​រក​ឃើញថា អ្វីៗ​​ល្អ​ឥត​ខ្ចោះ​សិន​ទើប​សម្រេច​ចិត្ត​នោះ​ វា​អាច​ធ្វើ​ឲ្យ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ដាក់​ចេញ​ជា​ផែន​ការ ឬ សកម្មភាព​ការងារ​ផ្សេងៗ។ អ្វី​ដែល​សំខាន់​ត្រង់​ចំណុច​នេះ គឺ គ្រាន់​តែ​ព្យាយាម​គិត​ឲ្យ​បាន​ម៉ត់ចត់ ហើយ​ធ្វើ​ការ​សម្រេចចិត្ត​ជា​មួយ​នឹង​ទំនួល​ខុស​ត្រូវ​ខ្ពស់ នោះ​អាច​និយាយ​បាន​ថា វា​គឺ​ជា​រឿង​ដ៏​ប្រសើរ​មួយ​។

…គន្លឹះសំខាន់ទាំង ៥យ៉ាង​ដែល​អ្នក​អាច​រៀន​សូត្រ​ពី​ភាព​ជោគជ័យ​​របស់​ក្រុមហ៊ុន Google…

​៣) ត្រូវ​មាន​ភាព​ឯករាជ្យ​លើ​ខ្លួនឯង​ (Be independent)

ភាព​ឯករាជ្យ ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់ ព្រោះ​បើ​គ្មាន​ភាព​ឯករាជ្យ​ទេ ពួកគេ​មិន​អាច​ធ្វើអ្វី​ដែល​ពួកគេ​ចង់​ធ្វើ​នោះ​ឡើយ។ ដូច្នេះ ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​នោះ អ្នក​ត្រូវ​តែ​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង ពោល​គឺ ត្រូវ​ធ្វើអ្វី​ដែល​ខ្លួន​ពេញ​ចិត្ត ជាជាង​ធ្វើ​ទៅ​តាម​ការ​បញ្ចុះបញ្ចូល​របស់​អ្នក​ដទៃ។ មិនមែន​មាន​ន័យ​ថា អ្នក​មិន​ស្តាប់​អ្នកដទៃ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​អ្នក​ត្រូវ​មាន​ជំហរ​ច្បាស់លាស់ និង ស្គាល់​យ៉ាង​ច្បាស់​ពី​គោល​បំណង​របស់​ខ្លួន ដើម្បី​ជៀសវាង​ធ្វើអ្វីៗ​ទៅ​តាម​តែ​គេ។

…ដើម្បី​រកស៊ី​ជា​មួយមិត្តភក្ដិ​ប្រកប​ដោយ​ជោគជ័យ ត្រូវ​មាន៤ចំណុច​នេះ!…



៤) ចេះ​ទទួល​ស្គាល់​កំហុស (Admit your mistakes
)

គ្មាន​នរណា​ម្នាក់​មិន​ធ្លាប់​សាង​កំហុស​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​នោះ ថា​តើ​ចេះ​​ទទួល​ស្គាល់​កំហុស​នោះ​ឬអត់។ ការ​ទទួល​ស្គាល់​កំហុស មានន័យថា អ្នក​បាន​ទទួល​ស្គាល់​ថា វិធី​ដែល​ធ្វើ​កន្លង​មក​គឺ​មាន​បញ្ហា ដូច្នេះ ត្រូវ​ការ​ផ្លាស់ប្ដូរ ដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​ប្រសើរ​ឡើង​វិញ។ ដូច្នេះ ការ​ទទួល​ស្គាល់​កំហុស អាច​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ល្អ​ជាង​មុន៕

…៤ចំណុច​សំខាន់​នេះ គ្រប់គ្រាន់​នឹង​បង្ហាញ​ថា អ្នក​ជា​បុគ្គលិក​អាក្រក់!…



ប្រែ​សម្រួល៖ រស្មី

ប្រភព៖​ Entrepheneur

Tuesday, September 15, 2015

ធានា​ថា​លោក​អ្នក​សល់​ប្រាក់​ច្រើន ប្រសិន​បើ​អនុវត្ត​តាម​ដំបូន្មាន​៨យ៉ាង​បាន​សម្រេច !

ធានា​ថា​លោក​អ្នក​សល់​ប្រាក់​ច្រើន ប្រសិន​បើ​អនុវត្ត​តាម​ដំបូន្មាន​៨យ៉ាង​បាន​សម្រេចប្រភព៖​ instantcashrotator
ទ្រឹស្ដី ​មួយ​ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ដែល​សល់​ប្រាក់​ច្រើន គឺ​ព្យាយាម​ធ្វើ​អតិបរមា​កម្ម​លើ​ប្រាក់​ចំណេញ និង​ធ្វើ​អប្បបរមា​កម្ម​លើ​ប្រាក់​ចំណាយ (try to maximize your income, and minimize your expense) ឬ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ជាង​នេះ​ថា ប្រឹង​រក​ប្រាក់ ហើយ​រិះ​ថាំ ខំ​សន្សំ។

ក្រៅ​ពី​នោះ ក៏​មាន​ពាក្យ​មួយ​តំណាល​ថា​ «សម្បូរ​ទ្រព្យ – rich» និង​ «សម្បូរ​ប្រាក់ – wealthy» មិន​ដូច​គ្នា​ទេ។ ពាក្យ​ថា​ «សម្បូរ​ប្រាក់» មាន​ន័យ​ថា​ប្រាក់​សម្បូរហូរហៀរ​ ប្រាក់​ចាយ​មិន​ចេះ​ស្កាល​ដូច​ពាក្យ​សំនួន​របស់​ខ្មែរ​ថា «ហែក​ដំបូល​ចាក់» មានន័យ​ថា​លុយ​សម្បូរ​ខ្លាំង​ពេក ដល់​ថ្នាក់​ចាក់​លុយ​ចូល​ក្នុង​ផ្ទះ​តាម​ដំបូល​ផ្ទះ​តែម្ដង។

មួយ​វិញ​ទៀត ពាក្យ​ថា​ «ពូកែ​រកលុយ​» និង​ពាក្យ «ពូកែ​សន្សំលុយ» ក៏​ខុស​គ្នា​ដែរ។ លោក​អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​ពាក្យ «ក្លាយ​ជា​អ្នក​មាន​ឆាប់​ទេ តែ​បើ​ចង់​រក្សា​ប្រាក់​ឲ្យ​នៅ​សល់​យូរ​អង្វែង​កុំ​ឲ្យ​ខ្វះ​ចាយ​ទៅ​ថ្ងៃ​ ក្រោយ ជា​រឿង​មិន​ងាយ​ស្រួល​ឡើយ» ។


អ្នក​ដែល​ចង់ «សល់​លុយ​ច្រើន» យល់​ថា​គេ​អាច​ប្រើ​សាច់​ប្រាក់ ដើម្បី​បង្កើន​សាច់​ប្រាក់ ពោល​គឺ​ត្រូវ​ធ្វើ​ឲ្យ​សាច់​ប្រាក់​មាន​លំហូរ​ជានិច្ច មិន​ឲ្យ​វា​នៅ​ស្ងៀម​ទេ។ ពួកគេ​យល់​អំពី​តម្លៃ​ប្រាក់ និង​ចំណាយ​ត្រូវ​ខ្ទង់ ហើយ​ប្រាក់​នឹង​ឲ្យ​ពរ​ឲ្យ​ជ័យ​ត្រឡប់​ទៅ​គេ​វិញ តែ​ប្រសិន​បើ​លោក​អ្នក​មើលងាយ​ប្រាក់​ដោយ​ចាយ​ប្រាក់​ខ្ជះខ្ជាយ ប្រាក់​នឹង​ឲ្យ​ទុក្ខ​ទោស​ទៅ​លោក​អ្នកវិញ​ដែរ។

ខាង​ក្រោម​នេះ ជា​ប្រការ ៨យ៉ាង​ដែល​លោក​អ្នក​ ប្រសិន​ប្រាថ្នា​ចង់ «សម្បូរ​ប្រាក់» ត្រូវ​ជៀសវាង​ព្រោះ​សុទ្ធ​សឹង​ជា​កំហុស។

…សញ្ញាណ​សំខាន់ៗ​ទាំង​១០ បង្ហាញ​ពី​ភាព​ខុសគ្នា​រវាង​​បុគ្គល​ជោគជ័យ និងបុគ្គល​បរាជ័យ!…

១-លោភ​ខាង​ទ្រព្យ​សម្បត្តិ​:កាលណា​លោក​អ្នក​ចង់​បាន​ ផាសុកភាព​ហើយ ចង់​ធ្វើ​អ្វី ចង់​បាន​អ្វី​ដែល​ស្រួលៗ រក​តែ​ស្រណុក រក​តែ​ស្រួល វា​ជា​ការ​ដើរ​ច្រាស​ទិស​គ្នា មិន​ឲ្យ​លោក​អ្នក​ទុក​ដាក់​ប្រាក់​កាស​ឲ្យ​គង់វង្ស​បាន​ទេ​ ហើយ​វា​ជា​បច្ច័យ​អាក្រក់​បំផុត​ក្នុង​បញ្ហា​លុយ​កាក់។ លោក​អ្នក​ដែល​លោភ​ខាង​ទិញ​របស់​ប្រើប្រាស់​ គឺ​ស្ថិត​ក្នុង​ចំពូក «អ្នក​វណ្ណៈ​កណ្ដាល -middle class»។

ផ្ទុយ​ពី​នេះ «អ្នក​សម្បូរ​ប្រាក់ -the wealth» លោភ​ខាង​សេរីភាព និង​លោភ​ខាង​កើប​លុយ​ទុក យូរៗ​ទៅ ប្រាក់​លែង​អាស្រ័យ​តែ​លើ​កិច្ច​ខិតខំ (efforts) របស់​គេ​តែ​មួយ​មុខ​ទៀត​ហើយ តែ​អាស្រ័យ​លើ​កត្តា​ដទៃ​ទៀត។ មនុស្ស​ចំពូក​នេះ លោភ​តែ​ខាង​ប្រាក់ និង​សេរីភាព រីឯ​របស់របរ​ប្រើប្រាស់​មិន​មែន​ជា​មុខ​សញ្ញា​​ដែល​គេ​ត្រូវ​យក​ចិត្ត​ទុក​ ដាក់​នោះ​ទេ។

២-ជៀសវាង​ការ​រកស៊ី​ហក់​លោត: គួរ​ជៀសវាង​ការ​ផ្លាស់ប្ដូរ​មុខ​របរ​ញឹកញាប់ (diversificaton) ព្រោះ​ការ​រកស៊ី​ហក់លោត ពិបាក​ជោគជ័យ​ណាស់ ពោល​គឺ​បន្តិច​រកស៊ី​នេះ មិន​បាន​ប៉ុន្មាន​ផង ដូរ​មុខ​របរ​ទៅ​រកស៊ី​អ្វី​ផ្សេង។

…ជំនាញ​​​​អាជីវកម្ម​​សំខាន់ៗ​ទាំង​៧ ដែល​​សហគ្រិន​គួរ​រៀន​ពី​មេធាវី…

លោក Mark Cubanជា​ធុរជន​ដ៏​ឆ្នើម​មួយ​រូប ឲ្យ​ដំបូន្មាន​ថា «បើ​រក​ស៊ី​អ្វី​ ឲ្យ​ចំ​ជា​រក​ស៊ី​ហ្នឹង ប្រសើរ​ជាង​រកស៊ី​ហក់​លោត»។ ប្រសិនបើ លោក​អ្នក​ចង់​ចូល​ក្នុង​ចំពូក «អ្នក​សម្បូរ​ប្រាក់» ត្រូវ​សម្លឹង​មើល​ឱកាស​វិនិយោគ​ឲ្យ​ត្រូវ ហើយ​តម្រង់​ទិស​ទៅ​តែ​មុខ​ព្រួញ​នោះ​តែ​មួយ ពិត​ជា​មិន​ខុស​ទេ។

៣-កុំ​ពឹង​លើ​ប្រភព​ចំណូល​តែ​មួយ (រកស៊ី​ងាប់​ក្រឡា):លោក ​អ្នក​គួរ​កុំ​ពឹង​ទៅ​លើ​ប្រភព​ចំណូល​តែ​មួយ មិន​ថា​លោក​អ្នក​រក​ចំណូល​មួយ​មុខ​នោះ​បាន​ច្រើន​ប៉ុណ្ណា​ទេ ព្រោះ​ធ្វើ​បែប​នេះ​មិន​ខុស​ពី​ពាក្យ​ខ្មែរ​ថា «រក​ស៊ី​ងាប់​ក្រឡា»។ មាន​ករណី នារី​ម្នាក់​ធ្វើ​ការ​ឲ្យ​គេ​តែ​មួយ​មុខ មិន​មាន​មុខ​របរ​ផ្សេង​ទេ មានន័យ​ថា​គាត់​ពឹង​តែ​លើ​ប្រាក់ខែ​មួយ​មុខ ស្រាប់​តែ​ថ្ងៃ​មួយ ក្រុមហ៊ុន​បញ្ឈប់​នាង​ពី​ការងារ បណ្ដាល​ឲ្យ​ប្រភព​ចំណូល​របស់​នាង​ត្រូវ​កាត់ផ្ដាច់​ដូច​គេ​កាត់​ផ្ដាច់​ សរសៃឈាម​ដូច្នោះ​ដែរ ព្រោះ​អាង​តែ​លើ​ប្រាក់​ខៃ​តែ​មួយ​មុខ​ មិន​រក​ស៊ី​អ្វី​ផ្សេង ដើម្បី​គួបផ្សំ​គ្នា។

ប្រការ​សំខាន់​គឺ​លោក​អ្នក​ពុំ​គួរ​ទុក​សាច់​ប្រាក់​ឲ្យ​នៅ​ទំនេរ​ទេ ត្រូវ​បោះ​ទុន​រកស៊ី​លើ​វិស័យ​អ្វី​ផ្សេង ដើម្បី​បង្កើត​ចំណូល​ផ្សំ​គ្នា ​នេះ​បន្តិច​នោះ​បន្តិច។ នេះ​គេ​មិន​ហៅ​ថា «រកស៊ី​ហក់​លោត ឬ​ដូរ​មុខ​របរ – diversification» ទេ តែ​ជា «ការ​ពង្រីក​មុខ​របរ – fortification»។

…សៀវភៅ​បី​ក្បាល​ដែល​ល្អ​បំផុត​សម្រាប់​​​សហគ្រិន​​​នារី​ៗ​!…

៤-កុំ​មើល​បំណាំ​គ្នា(កុំ​គិត​អំពី​គេ គិត​អំពី​ខ្លួនឯង): ប្រសិនបើ​លោក​អ្នក​រវល់​តែ​ធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ រក​កំណើត​មាន​មិន​ឃើញ​ទេ ព្រោះ​ការ​ប្រៀប​ធៀប​គ្នា​បែប​នេះ​ បើ​រស់​នៅ​ក្នុង​បរិស្ថាន​មិន​ប្រកួតប្រជែង ធ្វើ​ឲ្យ​មនុស្ស​មិន​សូវ​ខំ​ប្រឹង ព្រោះ​រវល់​តែ​មើល​គេ ប្រសិន​បើ​គេ​មិន​សូវ​ប្រឹង ឯង​មិន​សូវ​ប្រឹង​ដែរ យូរ​ទៅ លែង​ចង់​មាន​ចង់​បាន។ ដូចនេះ គួរ​កុំ​ខ្វល់​រឿង​គេ​ គិត​តែ​ពី​រឿង​ខ្លួន​ឯង​វិញ ល្អ​ជាង។

៥-រកស៊ី​ ត្រូវ​ចេះ​មើល​កាលៈទេសៈ ចូរ​លោក​អ្នក​កុំ​រកស៊ី​លើ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ និង​ធំៗ​ពេក​ព្រោះ​ជួនកាល​យើង​តាម​គេ​មិន​ទាន់​ទេ គេ​ចេញ​ស៊េរី​ថ្មីៗ ឯង​នៅ​លក់​ផលិត​ផល​ចាស់​មិន​ទាន់​អស់​ផង ដូច្នេះ​ទំនិញ​ទាំងនោះ បាន​ត្រឹម​មួយ​ឆាវ​ប៉ុណ្ណោះ​ រួច​ហើយ​ឆាប់​សាប​ទៅ​វិញ។ លោក​ Warren Buffett រកស៊ី​ខាង​វិស័យ​អគ្គិសនី ​សំណង់​ស្ពាន​ថ្នល់ ធនាគារ ធានារ៉ាប់រង ភេសជ្ជៈ អាហារ ស្ករ​គ្រាប់។

លោក​អ្នក​គួរ​រកស៊ី​មុខ​របរ​ណា ផលិតផល​ណា ដែល​គេ​និយម​ប្រើប្រាស់​យូរអង្វែង មិន​ចេះ​សាប​រលាប។

៦-កុំ​ឆាប់​ជឿ​គេ​អស់​ពី​ពោះ​ពេកៈ អស់​លោក​ លោក​ស្រី​ខ្លះ​ ជឿ​ជាក់​លើ​គេ​ពេក ពោល​គឺ​ជឿ​អស់​ពី​ពោះ ឬ​ជឿ​ផ្កាប់​មុខ​តែ​ម្ដង ដោយ​សារ​សេចក្ដី​ឆោត​ល្ងង់ ឬ​ដោយ​សារ​មនោសញ្ចេតនា​ពេញចិត្ត​ពេញ​ថ្លើម​ចំពោះ​គេ។ នេះ​ជា​កំហុស​ឆ្គង​ដ៏​ធំ​នៅ​ក្នុង​មុខ​ជំនួញ។

…​​វិធីសាស្ត្រ​​ ៩​យ៉ាង​ ដើម្បី​​បញ្ចុះ​បញ្ចូល​​​អតិថិជន​គ្រាក់​ៗ​ឱ្យ​ទិញ​ផលិតផល​របស់​អ្នក!…

ត្រូវ​ចាំ​ថា​នៅ​ក្នុង​លោក​នេះ​ ល្បិចកល​មនុស្ស​រាប់​រយ​ជំពូក មិន​អាច​ជឿ​ទុក​ចិត្ត​គេ​ទាំង​ស្រុង​ទេ មុន​នឹង​យល់​ព្រម​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នាម​អ្វី​មួយ មុន​នឹង​ប្រគល់​ប្រាក់​ដើម្បី​វិនិយោគ​លើ​គម្រោង​អ្វី​មួយ តោង​លោក​អ្នក​ពិនិត្យ​ពិច័យ​ឲ្យ​បាន​ល្អិតល្អន់​បំផុត ពុំ​នោះ​ទេ នឹង​ត្រូវ​ខាត​បង់​ប្រាក់​ទាំង​ដុំៗ​អសារឥតការ​ជា​មិន​ខាន។

និយាយ​នេះ​មិន​មែន​ជំរុញ​ឲ្យ​លោក​អ្នក​គិតតែ​ពី​សង្ស័យ​អ្នក​ដទៃ​នោះ​ទេ តែ​លោក​អ្នក​ត្រូវ​ឆ្លាត​វៃ​បន្តិច ដើម្បី​ទប់​ទល់​នឹង​មនុស្ស​ខូច​ ដើរ​បោកប្រាស់​គេ។ សព្វ​ថ្ងៃ​មាន​ករណី​មនុស្ស​ចេះ​ល្បិច​ថតចម្លង​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ផ្ទះសម្បែង​ឬ​ធ្វើ​ប្លង់​ដី​ប្លង់​ផ្ទះ​ក្លែងក្លាយ មិន​ចេះ​តិច ហើយ​យក​ទៅ​បញ្ចាំ​ច្រើន​កន្លែង​ (ផ្ទះ​តែ​មួយ​កន្លែង ដី​តែ​មួយ​កន្លែង ធ្វើ​ប្លង់​ក្លែងក្លាយបួន​ប្រាំ​ ដើរ​ដាក់​បញ្ចាំ​ ដើម្បី​បោកប្រាស់​លុយ​គេ)។ នេះ​ជា​ឧទាហរណ៍​ដែល​កើត​មាន​ពិតៗ​នៅ​ក្នុង​សង្គម ដូច​នេះ​មុន​នឹង​រកស៊ី​ត្រូវ​តាមដាន​ស្រាវជ្រាវ​ឲ្យ​ល្អិតល្អន់។

៧-ដាក់​ប្រាក់​ក្នុង​ធនាគារ​ ដើម្បី​ចំណេញ​ការ​ប្រាក់់ៈ ប្រសិន​បើ​លោក​អ្នក​ត្រឹម​តែ​រក​លុយ​មក​ទុក មិន​ទាន់​ចាត់​ចូល​ក្នុង​ចំពូក «មនុស្ស​ពូកែ​សន្សំ​ប្រាក់» ទេ។ យក​ល្អ​យក​ប្រាក់​ទៅ​ផ្ញើ​នៅ​ធនាគារ ដើម្បី​បាន​ការប្រាក់​ស៊ី ទោះ​តិច​ក្ដី​ច្រើន​ក្ដី​ គ្រាន់​បើ​ជាង​ទុក​ប្រាក់​នៅ​ក្នុង​ផ្ទះ នាំ​ប្រឈម​នឹង​ហានិភ័យ។

ប្រការ​សំខាន់ លោក​អ្នក​គួរ​ផ្អឹប​សាច់ប្រាក់​ខ្លួន​ឯង​នៅ​ក្នុង​ខ្ទង់​គណនី​ដែល​មិន​បង្ក​ លក្ខណៈ​ងាយ​ស្រួល​ឲ្យ​លោក​អ្នក​ដក​ប្រាក់​ស្រេច​តែ​នឹង​ចិត្ត​នោះ​ទេ ព្រោះ​បើ​មិនដូច្នេះ​ទេ លោក​អ្នក​ចេះ​តែ​ចង់​ចំណាយ​ប្រាក់ ទោះ​កាន់​ក្រដាសប្រាក់ កាន់​មូលប្បទានប័ត្រ កាន់​វីហ្សាកាត ឬ​អ្វី​ក៏​ដោយ ឲ្យ​តែ​អាច​ទូទាត់​ជា​ប្រាក់​បាន ដឹង​តែ​ពី​ចង់​ចំណាយ។ ដូច​នេះ ត្រូវ​ជ្រើសរើស​ប្រភេទ​គណនី​ដែល​បង្កក​ប្រាក់​ដើម​ទុក ដើម្បី​កុំ​ឲ្យ​លោក​អ្នក​ចេះ​តែ​ចង់​ដកប្រាក់​ពី​ធនាគារ​មក​ចាយ​ផ្ដេសផ្ដាស។

…បុគ្គល​ ​១០រូបមាន​​ប្រវត្តិ​​ជា​​ទុគ៌តជន​​ តែ​បាន​​អភិវឌ្ឍ​ខ្លួន​ជា​​បុគ្គល​​ឆ្នើម និង​ល្បីល្បាញ​ទូទាំង​ពិភពលោក!…

៨-មាន​លុយ​នៅ​មិន​សុខ ចង់​តែ​ចំណាយ​លុយៈ ពេល​អ្នក​មាន​ទ្រព្យ​ធន​សម្បូរ​ហូរហៀរ ពួកគេ​ចាប់​ផ្ដើម​ចាយ​លុយ​ដូច​ក្រដាស​ ពោល​គឺ​ចាយ​ខ្ជះខ្ជាយ​ខុស​ខ្ទង់ លើ​របស់​ដែល​មិន​ចាំបាច់​។ លោក​អ្នក​ខ្លះ​ដែល​មាន​ប្រាក់​ក្នុង​ខ្លួន ដឹង​តែ​ពី​នៅ​មិន​សុខ ចង់​តែ​ចំណាយ ទិញ​នេះ​ទិញ​នោះ មិន​ចេះ​អស់​រឿង​ទិញ។

ប្រសិនបើ​ទិញ​របស់របរ​ដើម្បី​ត្រឹម​បង្អួត ឬ​សម្ញែង​អ្នក​ដទៃ​ប៉ុណ្ណឹង​ទេ គួរ​កុំ​ធ្វើ​បែប​នេះ​អី​ល្អ​ជាង ព្រោះ​គេ​បាន​ត្រឹម​សរសើរ​មួយ​ភ្លែត ឬ​មិន​ស្រួល​ដៀល​លោក​អ្នក​វិញ​ផង​ ថា​ចាយ​ខ្ជះខ្ជាយ៕

ប្រែ​សម្រួល៖ អន សំអាង

Monday, September 14, 2015

ដើម្បី​រកស៊ី​ជា​មួយមិត្តភក្ដិ​ប្រកប​ដោយ​ជោគជ័យ ត្រូវ​មាន៤ចំណុច​នេះ!

ដើម្បី​រកស៊ី​ជា​មួយ មិត្តភក្ដិ​ប្រកប​ដោយ​ជោគជ័យ ត្រូវ​មាន ៤ ចំណុច​នេះ!ប្រភព៖​ paulkeijze
ការ ​បើក​ជំនួញ គឺ​ពិត​ជា​រឿង​សំខាន់ ហើយ​មនុស្ស​ភាគ​មួយ​ចំនួន​ចូលចិត្ត​សហការ​ជា​មួយ​នឹង មិត្តភ័ក្ដិ​របស់​ខ្លួន ព្រោះ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដំណើរ​ការ​ផ្សេងៗ ដោយសារ​ពួក​គេ​ស្គាល់​គ្នា​ច្បាស់​ទៅ​ហើយ។

ប៉ុន្តែ​ជំនួញ​ជា​ច្រើន បាន​បរាជ័យ​ទៅវិញ​ក្រោយពេល​បើក​ដំណើរ​ទៅ​បាន​មួយ​រយៈ ដោយសារតែ​ទុក​ចិត្ត​គ្នា​ជ្រុល និង មិន​បាន​បែងចែក​មុខងារ​ឲ្យ​បាន​ច្បាស់ នាំ​ឲ្យ​ការងារ​មាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន។ អីចឹង​​ហើយ​បានជា មនុស្ស​មួយចំនួន​​ចូលចិត្ត​រក​ស៊ី​ជាមួយ​នឹង អ្នក​ដែល​មិន​សូវ​ជិត​ស្និត​ខ្លាំង​ជាមួយគ្នា ដើម្បី​ជៀស​វាង​បញ្ហា​ខាង​លើ។

ដូច្នេះ​ដើម្បី​បើក​ជំនួញ​ជា​មួយ​មិត្តភ័ក្ដិ ឬ សាច់ញាតិ​ប្រកប​ដោយ​ភាព​ជោគជ័យ អ្នក​ត្រូវ​គិត​លើ​ចំណុច​ខាង​ក្រោម​ឲ្យ​បាន​ច្បាស់៖

១) ស្វែង​រក​អ្នក​ដែល​មាន​គំនិត​ស្រដៀង​គ្នា​ (Finding friends who have similar ideas)

ដើម្បី​ចាប់​ផ្តើម​បើក​ជំនួញ​ជាមួយ​មិត្តភ័ក្ដិ អ្នក​គួរតែ​ព្យាយាម​ស្វែងរក​នរណា​ដែល​មាន​គំនិត​ស្រដៀង​គ្នា និងមាន​សមត្ថភាព​ផង​ដែរ ដើម្បី​ធានា​ថា ការ​សហការ​គ្នា​នេះ ប្រកប​ទៅ​ដោយ​ប្រសិទ្ធ​ភាព និង អាច​ឈាន​ទៅ​រក​ភាព​ជោគជ័យ​។ គ្មាន​នរណា​ម្នាក់ មាន​គំនិត​ដូច​អ្នក​ផ្សេង​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​អាច​មាន​លក្ខណៈ​ប្រហាក់ប្រហែល ឬ ស្រដៀងគ្នា ដែល​ប្រការ​នេះ​នាំ​ឲ្យ​ពួកគេ​អាច​ងាយ​​ចុះ​សម្រុង​គ្នា​លើ​ការ​សម្រេច​ ចិត្ត​ក្នុង​ផែន​ការ​អាជីវកម្ម និង ដំណើរ​ការ​នៃ​ការងារ​។

២) កុំ​ភ្លេច​ធ្វើ​កិច្ច​សន្យា​ឲ្យ​ច្បាស់លាស់ (Don’t forget the Agreement)

មិត្តភក្ដិ​គឺ​ជា មនុស្ស​ដែល​ស្គាល់​ច្បាស់​អំពី​អ្នក ហើយ​ពួកគេ​តែង​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ តែ មនុស្ស​​ដែល​អាច​បោក​ប្រាស់​អ្នក​លឿន​បំផុត ក៏​ជា​មិត្តភ័ក្ដិ​របស់​អ្នក​ផង​ដែរ ព្រោះ​ម្នាក់ៗ​សុទ្ធ​តែ​ទុក​ចិត្ត​ជ្រុល​ទៅ​លើ​គ្នា។ បើ​ទោះ​បី​ជា សមាជិក​នៃ​ជំនួញ​ថ្មី​នោះ គឺ​សុទ្ធ​តែ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​ក្តី តែ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ស្ថានភាព​នេះ គឺ​ការ​ធ្វើ​កិច្ច​សន្យា។ កិច្ច​សន្យា​នេះ ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​ លើ​ការ​បែង​ចែក​ប្រាក់​ចំណេញ និង ការ​ទទួល​ខុស​ត្រូវ​អ្វី​ខ្លះ​ប្រសិន​បើ​នរណា​ម្នាក់​មិន​គោរព​តាម​កិច្ច​ ព្រមព្រៀង​នឹង​គ្នា។ ចំណុច​នេះ មើល​ទៅ​ហាក់​ដូចជា មិន​សូវ​សំខាន់ ព្រោះ​ម្នាក់ៗ​សុទ្ធ​តែ​ជា​មិត្តភ័ក្ដិ​និង បាន​ស្គាល់ចិត្ត​ថ្លើម​គ្នា​យូរ​មក​ហើយ ប៉ុន្តែ​មាន​បញ្ហា​ជា​ច្រើន​បាន​កើត​ឡើង​ទៅ​ហើយ ព្រោះតែ ម្នាក់ៗ​ទុក​ចិត្ត​គ្នា​ជ្រុល​ពេក ធ្វើ​ឲ្យ​លទ្ធផល​ចុងក្រោយ ត្រូវ​បរាជ័យ​ទាំងស្រុង ជាពិសេស​នៅ​ពេល​មាន​រណា​ម្នាក់ មិន​គោរព​តាម​គោលការណ៍។

៣) កំណត់​តួនាទី​ឲ្យ​ច្បាស់​​ ( Defining clearly the role of each )

ដើម្បី​ឲ្យ​ការងារ​ដំណើរការ​ទៅ​ដោយ​រលូន សមាជិក​ម្នាក់ៗ​ត្រូវ​បែងចែក ការងារ និង តួនាទី​ឲ្យ​ច្បាស់​ជាទី​បំផុត ដើម្បី​ធានា​ថា អ្នក​មិន​យក​រឿង​មិត្តភាព​ឡូកឡំ​ក្នុង​ការងារ​ច្រើនពេក​។ បើ​មិន​បែងចែក​ឲ្យ​ច្បាស់​លាស់​ អ្នកខ្លះ​ប្រាកដជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រសិទ្ធភាព​ការងារ ហើយ​អាច​ធ្វើ​ហួស​ដែន​សមត្ថភាព​ការងារ​របស់​ខ្លួន ដោយ​អាង​ថា សមាជិក​ទាំង​នោះ​​គឺ​ជា​មិត្តភក្ដិ​។

…ដំណើរ​ជោគជ័យ​របស់​ Samsung ​ពី​ក្រុមហ៊ុន​​អាហារ​តូ​ច​មួយ​នៅ​កូរ៉េ​​ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​​ក្នុង​លោក!…

៤) មិត្តភាព​គឺ​សំខាន់​ជាង​លុយ (Friendship is more important than money)

ថ្វីបើ​គោលដៅ​ធំ​បំផុត​ក្នុង​ការ​ធ្វើ​អាជីវកម្ម គឺ​ដើម្បី​ប្រាក់​ចំណេញ ប៉ុន្តែ​បើ​អ្នក​គិត​តែ​ផល​ចំណេញ​ខ្លាំង​ពេក វា​ធ្វើ​ឲ្យ​មិត្ត​ភាព​របស់​អ្នក​រង្គោះរង្គើ​មិនខាន។ សូម​កុំ​ភ្លេច​ថា អាជីវកម្ម​របស់​អ្នក​បង្កើត​ឡើង​ដោយ​មាន​ការ​ចូលរួម​ពី​មិត្តភក្ដិ​ ដូច្នេះ ប្រសិន​បើ​មិត្តភាព​ក្នុង​ក្រុមហ៊ុន​បាត់បង់ វា​មាន​ន័យ​ថា អាជីវកម្ម​របស់​អ្នក​នឹង​ត្រូវ​បរាជ័យ​មិនខាន​នៅ​ពេល​ខាង​មុខ។ ត្រូវ​ចេះ​អធ្យាស្រ័យ និង អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក ពេល​មាន​បញ្ហា​កើត​ឡើង។ ដូច្នេះ ត្រូវ​គិតគូរ​ពី​មិត្តភាព​ជា​រឿង​សំខាន់ តែ​មិនមែន​មាន​ន័យ​ថា ដល់​ថ្នាក់​ហួសហេតុ​ពេក​នោះ​ទេ ព្រោះ​បើ​ហួស​ហេតុ​ពេក ក៏​ធ្វើ​ឲ្យ​អាជីវកម្ម​ត្រូវ​រលាយ​ផង​ដែរ៕