៦ជំហានសម្រាប់អាជីវកម្មថ្មីថ្មោងអន្ទងចិត្តធនាគារឱ្យផ្ដល់កម្ចី ឬអ្នកចូលហ៊ុន
៦ ជំហានឆ្ពោះទៅរកការទទួលបានដើមទុនបើកអាជីវកម្ម free-picture
យុទ្ធសាស្ត្រស្វែងរកដើមទុនពីគ្រឹះស្ថាន
ហិរញ្ញវត្ថុនានាសម្រាប់ធ្វើបើកអាជីវកម្មជាលើកដំបូង
គឺជាលក្ខខណ្ឌដ៏ចាំបាច់មួយយ៉ាងសំខាន់របស់សហគ្រិនទូទៅ។
សហគ្រិនទូទៅច្បាស់ណាស់ពិតជាចង់មូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏
រឹងមាំមួយសម្រាប់ខ្លួនឯង ធ្វើយ៉ាងណាឲ្យអាជីវកម្មនោះមានស្ថេរភាព
និងរីកចម្រើនទៅមុខជាលំដាប់។ ជំហានទាំង៦ខាងក្រោមនេះ
គឺជាគន្លឹះដ៏ល្អសម្រាប់ជួយឲ្យលោកអ្នកអាចទទួលបានដើមទុនពី
គ្រឹះស្ថានហិរញ្ញវត្ថុបើកអាជីវកម្មរបស់អ្នក។
១) កំណត់ពីតម្រូវការហិរញ្ញវត្ថុ
ការកំណត់ពីតម្រូវការហិរញ្ញវត្ថុ គឺជាករណីពិសេសដែលសហគ្រិនត្រូវពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់លាស់។ ទាំងនោះរួមមាន ការទូទាត់បញ្ជី ការផ្គត់ផ្គង់ សម្ភារៈ ការចំណាយលើអគារ ថ្លៃឈ្នួល និងតម្រូវការផ្សេងទៀតសម្រាប់ដំណើរការអាជីវកម្ម។ បន្ទាប់មកអ្នកត្រូវវាយតម្លៃថា តើអ្នកត្រូវការដើមទុនប៉ុន្មានដើម្បីបើកអាជីវកម្មនោះ?
២) បង្កើតជម្រើសស្វែងរកដើមទុនពីគ្រឹះស្ថានហិរញ្ញវត្ថុ
ក្នុងដំណាក់កាលនេះ អ្នកអាចស្វែងយល់លើសេវាកម្មផ្តល់ប្រាក់កម្ចីពីធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុណាមួយដែលបានផ្តល់លក្ខខណ្ឌសមស្របសម្រាប់បើក អាជីវកម្ម។ ជាការប្រសើរបើអ្នកចេះថ្លឹងថ្លែងថា រវាងប្រាក់កម្ចីពីធនាគារ និងការចូលភាគហ៊ុនគ្នាពីសមាជិកគ្រួសារ អ្នកវិនិយោគណាមួយល្អប្រសើរជាង ដែលនេះនឹងជួយបង្កើតជម្រើសសម្រាប់លោកអ្នកកាន់តែច្រើនឡើងបន្ថែម ទៀត។
៣) លើកគម្រោងធ្វើជាមូលដ្ឋានសម្រាប់ខ្ចីប្រាក់
ជាទូទៅគ្រប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗត្រូវការពិនិត្យមើលគម្រោងអាជីវកម្ម របស់អ្នកជាមុនសិនមុននឹងសម្រេចផ្តល់ប្រាក់កម្ចី។ នេះដល់ពេលដែលអ្នកត្រូវបង្ហាញព័ត៌មានយ៉ាងលម្អិតពីគម្រោង អាជីវកម្មរបស់អ្នកដោយបញ្ជាក់ពីមូលហេតុ ចំនួនប្រាក់ដែលត្រូវខ្ចី និង យុទ្ធសាស្ត្រធ្វើឲ្យអាជីវកម្មជោគជ័យ។ អ្នកត្រូវប្រាកដថា គោលដៅ និង មូលហេតុនៃការខ្ចីប្រាក់ ការព្យាករលំហូរសាច់ប្រាក់ ការបរិច្ឆេទ ការវិភាគទៅលើស្ថានភាពប្រកួតប្រជែង ធនធាន និង ទិន្នន័យមួយចំនួនទៀតក្នុងគម្រោងអាជីវកម្មដាច់ខាតត្រូវលើកឡើង ជាចាំបាច់។
៤) ទិន្នន័យក្នុងគម្រោងអាជីវកម្មត្រូវតែច្បាស់លាស់ និងស៊ីចង្វាក់គ្នា
ដើម្បីឲ្យអាជីវកម្មរបស់អ្នកមានឱកាសកាន់តែច្រើនឡើងក្នុងការ ទទួលបានដើមទុន រាល់ទិន្នន័យទាំងអស់ត្រូវតែពិតប្រាកដ និងច្បាស់លាស់ មិនបំផ្លើសពីការពិត។ សូមជៀសវាងបង្កើតអាជីវកម្មរបស់អ្នកហួសពីសមត្ថភាពជាក់ស្តែងរបស់ ខ្លួន។ អ្នកជំនាញគ្រឹះស្ថានហិរញ្ញវត្ថុតែងមានបទពិសោធន៍ខ្ពស់ក្នុងការ វាយតម្លៃយ៉ាងប្រុងប្រយ័ត្នលើគម្រោងអាជីវកម្មរបស់អ្នក ដើម្បីកំណត់ថាតើអ្នកអាចទទួលបានពិន្ទុកម្រិតណាសម្រាប់ លក្ខខណ្ឌទទួលបានប្រាក់កម្ចី ឬ អត្រាការប្រាក់នោះ?
៥) ធ្វើបទបង្ហាញរបស់អ្នកលើគម្រោងអាជីវកម្ម
មុននឹងអ្នកធ្វើបទបង្ហាញជាផ្លូវការដល់អ្នកវិនិយោគ ឬ សហគ្រិនរួម អ្នកត្រូវហ្វឹកហាត់អនុវត្តធ្វើបទបង្ហាញដោយខ្លួនឯងឲ្យបាន ស្ទាត់ជាមុនសិនដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ចំណុចនេះអ្នកត្រូវរៀបចំលើកយកទិន្នន័យជាក់ស្តែង សំខាន់ៗនៃគម្រោងអាជីវកម្មរបស់អ្នកឲ្យមានរបៀបរៀបរយ និងប្រកបដោយជំនាញវិជ្ជាជីវៈពិតប្រាកដ ទន្ទឹមនឹងការស្វែងរកសំនួរជាច្រើនដែលនឹងអាចចោទសួរឡើងនៅក្នុង បទបង្ហាញនីមួយៗរបស់អ្នក សម្រាប់ផ្តល់ចម្លើយយ៉ាងមានទំនុកចិត្តមួយដល់ដៃគូ វិនិយោគទាំងនោះ។
៦) ស្វែងយល់ពីតម្រូវការគ្រឹះស្ថានហិរញ្ញវត្ថុ
សូមជៀសវាងប្រើប្រាស់ពេលឥតប្រយោជន៍ទៅលើធនាគារ ឬ ស្ថាប័នហិរញ្ញវត្ថុណាដែលមិនយកចិត្តទុកដាក់លើគម្រោងអាជីវកម្មរបស់ អ្នក។ ដើម្បីប្រាកដថា អ្នកអាចទទួលបានប្រាក់កម្ចីឬយ៉ាងណានោះ អ្នកត្រូវចេះច្បិចសួរឫសគល់ស្ថាប័នផ្តល់ប្រាក់កម្ចីនោះពី យុទ្ធសាស្ត្រដែលនឹងធ្វើឲ្យលោកអ្នកអាចមានឱកាសច្រើនក្នុងការ ទទួលបានប្រាក់កម្ចីសម្រាប់យកមកធ្វើដើមទុនបើកអាជីវកម្មរបស់អ្នក ក្នុងរយៈពេលដ៏ខ្លី៕

No comments:
Post a Comment