សាកល្បងអនុវត្តបង្កើតផ្នត់គំនិតទាំង ៥ នេះដើម្បីធ្វើឲ្យខ្លួនឯងជោគជ័យទាំងវ័យក្មេង
រូបតំណាង businessinsider.com
១) អាយុគ្រាន់តែជាតួលេខ
ប្រសិនបើអ្នកបង្វែរអាយុរបស់អ្នកទៅជាជំនាញមួយ ដែលអាចធ្វើរឿងបានតាមវិធីច្រើន វាអាចបង្ហាញពីភាពខុសប្លែកគ្នាខ្លាំង។ នៅពេលដែលអ្នកផ្តល់ឲ្យខ្លួនអ្នកនូវភាពដោះសានៅពេលដែលអ្នកធ្វើ រឿងអ្វីមួយមិនជោគជ័យ គឺជាពេលដែលអ្នកកំពុងតែទាញយកភាពបរាជ័យភាគច្រើនចូលមកក្នុង ជីវិតរបស់អ្នក។ នៅពេលដែលអ្នកជឿទុកចិត្តខ្លួនឯងថាអ្នកអាចធ្វើបាន ហើយអ្នកធ្វើវាទោះបីជាមានមនុស្សមួយចំនួនមិនចង់ឃើញនូវភាព ប្រឹងប្រែង ភាពវៃឆ្លាត រួមទាំងភាពជោគជ័យទាំងអ្នកនូវក្មេង អ្នកត្រូវចេះបង្កើតបញ្ហាដើម្បីធ្វើឲ្យមនុស្សទាំងនោះ ចូលមកពាក់ព័ន្ធក្នុងសកម្មភាពរបស់អ្នក។
២) ជៀសវាងការសម្រេចចិត្តមិនដាច់ស្រេច
ការយកចិត្តទុកដាក់ គឺជាធនធានប្រចាំថ្ងៃ ដើម្បីបង្កើតផលិតភាពការងារប្រកបដោយប្រសិទ្ធភាព ការសម្រេចចិត្តប្រកបភាពច្បាស់លាស់ដាច់ស្រេច អាចជួយឲ្យអ្នកធ្វើរឿងមួយជោគជ័យបានយ៉ាងងាយស្រួលដោយពុំចាំ បាច់មានការខិតខំប្រឹងប្រែងខ្លាំងពេកឡើយ។
៣) បង្កើតឲ្យមានចិត្តអត់ធ្មត់ខ្ពស់
ការផ្តោតយកចិត្តទុកដាក់ គឺជារឿងសំខាន់បំផុត ហើយប្រសិនបើអ្នកមិនមានការអភិវឌ្ឍផ្លូវចិត្តទេ ពេលខ្លះអ្នកប្រហែលជាមិនអាចបញ្ចប់កិច្ចការណាមួយប្រកបដោយ ប្រសិទ្ធភាពនោះទេ ប្រសិនបើធៀបទៅនឹងអ្នកដែលចេះបង្កើតការអត់ធ្មត់ និង ការហ្វឹកហាត់ផ្លូវចិត្ត។
៤) កំណត់គោលដៅឲ្យធំ បញ្ចេញសកម្មភាពឲ្យច្រើន
អ្នកគួរតែសរសេរចេញនូវគោលដៅរបស់អ្នកទាំងអស់មកខាងក្រៅ ដើម្បីឲ្យខ្លួនឯងមើលឃើញវាជាកិច្ចការប្រចាំថ្ងៃរបស់អ្នក ដោយតម្រូវឲ្យអ្នកត្រូវតែធ្វើវា។ ត្រូវរំលឹកខ្លួនឯងឲ្យបានជាប់ ជារៀងរាល់ព្រឹកនូវអ្វីដែលជាគោលដៅដែលអ្នកត្រូវធ្វើ ដោយអ្នកត្រូវចេះសួរខ្លួនឯងថាតើនឹងមានអ្វីកើតឡើងនៅពេលដែល ខ្លួនឯងបានសម្រេចគោលដៅទាំងឡាយរបស់ខ្លួនក្នុងពេលតែមួយឆ្នាំ នោះ?
៥) ជឿជាក់លើខ្លួនឯង
ប្រសិនបើអ្នកមិនជឿលើខ្លួនឯង តើអ្នកណាជាអ្នកជឿលើអ្នក? មនុស្សដែលជោគជ័យ ជាមនុស្សដែលមានការប្រកួតប្រជែងខ្ពស់ ដែលពួកគេជឿជាក់លើអ្វីដែលពួកគេបានបង្កើតឡើង។ នៅពេលដែលអ្នកមានអារម្មណ៍ជឿទុកចិត្តលើខ្លួនឯង គឺគ្មានអ្វីដែលថាអ្នកមិនអាចធ្វើបាន មិនអាចរៀនបាននោះទេ ឬ ការបង្កើត ដំណោះស្រាយមួយបាននោះឡើយ។ នៅពេលដែលអ្នកមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំងអ្នកអាចធានា បាននូវភាពអស្ចារ្យដែលអ្នកបង្កើត។

Author: ប្រែសម្រួល៖ ជី លីស៊ុន
Source: businessinsider.com
No comments:
Post a Comment