គោលការណ៍គ្រឹះទាំង៧ ប្រែក្លាយពីអ្នកគ្រប់គ្រងសាមញ្ញទៅអ្នកគ្រប់គ្រងល្អ
គោលការណ៍គ្រឹះទាំង៧ប្រែក្លាយពីអ្នកគ្រប់គ្រងសាមញ្ញទៅអ្នកគ្រប់គ្រងល្អ windstartech
ត្រឹមតែជាអ្នកគ្រប់គ្រងគ្រប់គ្រាន់ដែរឬទេ?
នេះជាសំនួរមួយដែលប្រិយមិត្តអ្នកអាន ជាពិសេសសហគ្រិន និង
អ្នកគ្រប់គ្រងនានាគួរស្វែងយល់យ៉ាងប្រុងប្រយ័ត្ន។
មិត្តអ្នកអានអាចយល់ថា ដោយសារតែលោកអ្នកជាមនុស្សមានសមត្ថភាព
និង
មានទំនុកចិត្តទើបត្រូវបានគេចាត់តាំងឲ្យទទួលខុសត្រូវជាអ្នក
គ្រប់គ្រងនៅក្នុងស្ថាប័នណាមួយ។
យ៉ាងណាមិញ សូមចាំថា រាល់បុគ្គលិកទាំងអស់ ត្រូវការអ្នកគ្រប់គ្រងម្នាក់ដែលមានគុណភាព និង មានគុណតម្លៃយ៉ាងច្រើនដល់បុគ្គលិកគ្រប់គ្នា។ បើដូច្នេះមែននោះ ត្រឹមតែជាអ្នកគ្រប់គ្រង វាមិនទាន់គ្រប់គ្រាន់ទេ តែលោកអ្នកត្រូវក្លាយជាអ្នកគ្រប់គ្រងមួយដ៏ល្អផ្តល់ភាពជា គំរូដល់មនុស្សគ្រប់គ្នា។ ហេតុដូច្នេះ បើអ្នកគ្រប់គ្រងមួយចំនួនយល់ថា នៅមានចំណុចខ្វះខាតត្រង់ចំណុចណាមួយ សូមសិក្សាពីគន្លឹះចំនួន៧ ខាងក្រោមនេះដើម្បីប្រែក្លាយពីអ្នកគ្រប់គ្រងសាមញ្ញទៅជា អ្នកគ្រប់គ្រងល្អមួយរូប។
១) រក្សាឥរិយាបថឲ្យបានល្អ
ឥរិយាបថ (ដេក ដើរ ឈរ អង្គុយ) គឺជាចំណុចស្លាប់រស់មួយរបស់អ្នកគ្រប់គ្រងដ៏ល្អ ហើយអ្នកគ្រប់គ្រងដ៏ល្អបានដឹងថា ថាមភាព និង ឥរិយាបថជួយបង្កើនល្បឿនការងារនៅថ្ងៃនេះ។ គេអាចមើលឃើញជាទូទៅថា ភាពខុសគ្នារវាងអ្នកគ្រប់គ្រងសាមញ្ញ និង អ្នកគ្រប់គ្រងល្អ គឺថាអ្នកគ្រប់គ្រងសាមញ្ញឡើងជណ្តើរមួយៗ ខណៈដែលអ្នកគ្រប់គ្រងល្អវិញព្យាយាមរត់ឡើងជណ្តើរនោះ។
ងាកមកមើលការស្លៀកពាក់ និង តុបតែងកាយវិញ អ្នកគ្រប់គ្រងល្អតែងស្លៀកពាក់សមរម្យភាពជាអ្នកដឹកនាំ ហើយថាធានាថា ភាសាកាយវិការពិតជាជះឥទ្ធិពល និង គំរូដល់បុគ្គលិកឯទៀត។ រីឯភាសាទំនាក់ទំនងវិញ មានភាពច្បាស់លាស់ ងាយយល់ ម៉ត់ចត់ ដែលធ្វើឲ្យបុគ្គលិកគ្រប់គ្នាអាចទទួលយកបានទោះបីជាស្ថិតនៅក្នុង ស្ថានភាពតឹងតែងណាមួយក៏ដោយ។
២) ធ្វើឲ្យមានតម្លាភាពដល់មនុស្សគ្រប់គ្នា
អ្នកមិនអាចក្លាយជាអ្នកគ្រប់គ្រងដ៏ល្អបានទេ បើសម្ដីរបស់អ្នកសាបដូចជាចុងអំពៅ។ ហេតុដូច្នេះការនិយាយស្តីចំៗ ពិតៗ និងដោយផ្ទាល់ទន្ទឹមនឹងមានភាពស្មោះត្រង់ជាពិសេសនៅពេលមាន ស្ថានភាពមិនល្អ នោះហើយជាអ្វីដែលអ្នកគ្រប់គ្រងល្អត្រូវធ្វើ។ លើសពីនេះទៅទៀត តម្លាភាពរបស់អ្នកគ្រប់គ្រងល្អ បង្ហាញភាពជាវិជ្ជមានក្នុងការឆ្លើយតបភ្លាមៗ ជាមួយនឹងការយកយន្តការដំណោះស្រាយធ្វើជាមូលដ្ឋាន។
អ្វីដែលគេមើលឃើញកាន់តែច្បាស់បន្ថែមទៀតនោះគឺថា អ្នកគ្រប់គ្រងដែលមានតម្លាភាព គឺជាបុគ្គលដែលនិយាយដោយបើកចំហ មិនលាក់លៀម និង បង្កលក្ខណៈងាយស្រួលដល់មនុស្សគ្រប់គ្នាឲ្យចូលរួមវាយតម្លៃ ព្រមទាំងផ្តល់មតិកែលំអលទ្ធផលការងារបានដោយស្មើភាព។
៣) បង្ហាញភាពចាស់ទុំ និង គំរូដល់មនុស្សគ្រប់គ្នា
ភាពជាចាស់ទុំក្នុងពេលបំពេញការងារក្តី ក្រៅការងារក្តីសុទ្ធតែជះឥទ្ធិពល និង ផ្តល់គំរូមួយដល់មនុស្សគ្រប់គ្នា ជាពិសេសរបស់បុគ្គលិកក្រោមបង្គាប់តែម្តង។ ម៉្លោះហើយ អ្នកគ្រប់គ្រងដែលល្អត្រូវគិតគូរបង្ហាញឧត្តមភាពមួយយ៉ាងមានតម្លៃ សម្រាប់ធ្វើជាកញ្ចក់ដល់មនុស្សគ្រប់គ្នា។ នេះមិនត្រឹមតែ បង្ហាញគុណតម្លៃរបស់អ្នកប៉ុណ្ណោះទេ តែវាបានធ្វើឲ្យបុគ្គលិកឯទៀតអនុវត្តតាម និង មានទំនូលខុសត្រូវខ្ពស់ទាំងទំនាក់ទំនងក្នុងការងារក្តី ក្រៅការងារក្តី ជាពិសេសគឺក្រមសីលធម៌នេះឯង។
៤) ចេះបទបែនតាមកាលៈទេសៈ
អ្នកគ្រប់គ្រងល្អ គឺជាបុគ្គលស្គាល់កាលៈទេសៈច្បាស់លាស់ថា អ្វីដែលគូរធ្វើ ឬ ផ្លាស់ប្ដូរនៅពេលនេះ។ ជាមួយជំនឿដ៏ជឿជាក់របស់អ្នក អ្នកត្រូវប្រែក្លាយឧបសគ្គ និង បញ្ហាប្រឈមមុខដ៏តឹងតែងទាំងនោះឲ្យស្របតាមកាលៈទេសៈ អាចបោះជំហានទៅមុខយ៉ាងរលូនហាក់មិនមានអ្វីកើតឡើង។
អ្វីដែលរឹតកាន់តែពិសេសជាងនេះទៅទៀតក្នុងអំឡុងពេលនេះ អ្នកត្រូវឈ្លេចសួរបុគ្គលិក ឬ មនុស្សគ្រប់គ្នា ថាតើអ្នកទាំងនោះមានប្រតិកម្មយ៉ាងណាចំពោះបញ្ហាថ្មីៗនេះ? សូមកុំនៅស្ងប់ស្ងៀមឲ្យសោះ ព្រោះថាកាលៈទេសៈដែលផ្លាស់ប្ដូរទាមទារឲ្យមានកិច្ចពិភាក្សាកាន់តែ ច្រើន ត្បិតអីវាវិធីសាស្ត្រដ៏ល្អដើម្បីដំណោះស្រាយបញ្ហាដែលឥតព្រាងទុក ។
៥) ពង្រឹងគណនេយ្យភាពក្នុងការងារ
ចំណុចមួយទៀតដែលគេយល់ថា ធ្វើឲ្យគ្រប់គ្រងសាមញ្ញម្នាក់ក្លាយទៅជាអ្នកគ្រប់គ្រងល្អ បាន គឺគណនេយ្យភាពនៅក្នុងការងារ។ គណនេយ្យភាពដែលនិយាយឲ្យងាយយល់ថា ជាទំនូលខុសត្រូវធ្វើឲ្យការងារទទួលបានផ្លែផ្កា ជាភារកិច្ចរបស់អ្នកគ្រប់គ្រង។ ហេតុដូចនេះ បើអ្នកចង់ក្លាយជាអ្នកគ្រប់គ្រងល្អ អ្នកត្រូវបង្កើតឲ្យមានវប្បធម៌ល្អៗ ជាដំណោះស្រាយក្នុងការងារ និង ខិតខំឲ្យអស់ពីលទ្ធភាពកសាងបរិស្ថានការងារមួយដែលមានការរៀនសូត្រ គ្មានដែនកំណត់។
៦) ជួយអនុវត្តយុទ្ធសាស្ត្រការងារដល់បុគ្គលិក
អ្នកគ្រប់គ្រងល្អ មិនមានគ្រាន់តែដឹងត្រឹមតែភាពជាអ្នកគ្រប់គ្រងប៉ុណ្ណោះទេ តែត្រូវបង្ហាញ និង អនុវត្តយុទ្ធសាស្ត្រការងារដល់បុគ្គលិកក្រោមបង្គាប់របស់ខ្លួនផង ដែរ។ ជាឧទាហរណ៍ អ្នកគ្រប់គ្រងល្អមិនត្រឹមតែតែផ្តល់មតិកែលំអប៉ុណ្ណោះទេ តែត្រូវអនុវត្តដំណោះស្រាយឬ មតិកែលំអទាំងនោះផងដែរជាមួយគោលដៅមួយយ៉ាងច្បាស់លាស់ពិតប្រាកដ។ នៅពេលដែលអ្នកបើកផ្លូវណាមួយដល់ពួកគេ នោះជាចំណែកមួយយ៉ាងធំធេងជួយកសាងទំនុកចិត្តដល់ពួកគេបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់គោលដៅនោះ។
៧) អភិវឌ្ឍទេពកោសល្យរបស់អ្នក
សារសំខាន់តែមួយគត់របស់ក្រុមហ៊ុនមួយដែលមានអ្នកគ្រប់គ្រងល្អ គឺជាក្រុមហ៊ុនដែលមានបុគ្គលចូលរួមអភិវឌ្ឍទេពកោសល្យរបស់ខ្លួន ច្រើន។ បុគ្គលទាំងនេះ ជាអ្នកដែលអាចផ្លាស់ប្ដូរវិវត្តឈរនៅលើទីតាំងមួយដ៏ត្រឹមត្រូវ និង ចំកាលៈទេសៈ។ ទាំងនោះមានដូចជា ការលើកទឹកចិត្តឲ្យមានឱកាសថ្មីៗ និង ការអនុវត្តគម្រោងនានាដែលឆ្ពោះទៅរកការអភិវឌ្ឍមួយជាតម្រូវ ការ និង ការសម្រេចចិត្តរបស់មនុស្សគ្រប់គ្នា។ អ្នកគ្រប់គ្រងល្អ ក៏ជាបុគ្គលដែលគិតគូរពីអនាគតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីបង្កើនសក្តានុភាពការងារ និង ផលប្រយោជន៍របស់មនុស្សគ្រប់គ្នា៕

Author: ប្រែសម្រួល៖ ខេវិន
Source: Entrepreneur
No comments:
Post a Comment