ចង់គ្រប់គ្រងហិរញ្ញវត្ថុក្នុងអាជីវកម្មមានប្រសិទ្ធភាពគន្លឹះ ៥យ៉ាងនេះអាចជួយអ្នកបាន
គន្លឹះគ្រប់គ្រងហិរញ្ញវត្ថុក្នុងអាជីវកម្មឲ្យមានប្រសិទ្ធភាព indianmanpower
អ្នកមានផែនការអាជីវកម្មល្អ មានដើមទុនគ្រប់គ្រាន់
មានធនធានមនុស្សជំនាញៗ ប៉ុន្តែបើដំណើរការអាជីវកម្មហើយ
គ្មានប្រសិទ្ធភាពគ្រប់គ្រងប្រាក់ចំណូលចំណាយរបស់អ្នក
វាមិនខុសអីពីស្រីកញ្ជើធ្លុះនោះឡើយ។
ទោះបីជារកប្រាក់ចំណូលបានច្រើនប៉ុណ្ណាក៏ដោយ ក៏មិនអាចសល់ដែរ
ហើយទីបំផុតអាចនឹងខាតបង់ ឬ ជំពាក់បំណុលគេជាក់ជាមិនខាន។
នេះជាអ្វីដែលសហគ្រិនត្រូវ ដឹងថា ប្រសិទ្ធភាពនៃការ គ្រប់គ្រងហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មិនអាចខ្វះបានសម្រាប់ដំគ្រប់គ្រង អាជីវកម្មឲ្យរីកលូតលាស់ទៅមុខបាន។ ធ្វើយ៉ាងម៉េចដើម្បីគ្រប់គ្រងហិរញ្ញវត្ថុមានប្រសិទ្ធភាព? ខាងក្រោមនេះជាចម្លើយដ៏សមស្របសម្រាប់ជួយផ្តល់ពន្លឺលោកអ្នក ដោះស្រាយចម្ងល់នេះ៖
១) រៀបចំរបាយការណ៍ចំណូលចំណាយ
អ្នកត្រូវធានាថា រាល់ឯកសារ របាយការណ៍ចំណូលចំណាយ តារាងតុល្យការ ត្រូវធ្វើឡើងរួចរាល់មុនការបរិច្ឆេទ និង តាមលំដាប់លំដោយ។ ប្រសិនបើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នក ត្រូវបានតាមដានដិតដល់ វានឹងបង្កភាពងាយស្រួលក្នុងការចាត់ចែងហិរញ្ញវត្ថុរបស់អ្នក។ តែបើមិនដូច្នេះទេ មានន័យថា អ្នកត្រូវមានកិច្ចការជាច្រើនទៀតពាក់ព័ន្ធទៅនឹងកិច្ចការ ហិរញ្ញវត្ថុនេះ។ សូមប្រញាប់រួសរាន់បំពេញភារកិច្ចនេះឲ្យបានមុនពេលកំណត់កាន់តែ ល្អ ដើម្បីជៀសវាងការផាកពិន័យផ្សេងៗលើភាពយឺតយ៉ាវរបស់អ្នកលើការ បង់ពន្ធពីមន្ត្រីពន្ធដារ។
២) ត្រួតពិនិត្យប្រាក់ចំណាយចំណូលប្រចាំឆ្នាំឡើងវិញ
ការត្រួតពិនិត្យប្រាក់ចំណាយចំណូលប្រចាំឆ្នាំឡើងវិញ នឹងធ្វើឲ្យអ្នកមានម្ចាស់ការលើការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែ ប្រសើរឡើង។ អ្នកត្រូវស្វែងយល់ថា តើប្រាក់របស់អ្នកបានចំណាយធំច្រើនជាងគេបំផុតទៅលើអ្វី? តើប្រភពចំណូលធំបំផុតរបស់អ្នកបានមកពីអ្វី? ការត្រួតពិនិត្យលើចំណុចទាំងនេះ នឹងធ្វើឲ្យអ្នកអាចត្រៀមខ្លួនរួចរាល់ក្នុងការ ស្វែងរកប្រភព ឬ ការចាត់ចែងប្រាក់ចំណូលសម្រាប់ឆ្នាំបន្ទាប់ឲ្យមានប្រសិទ្ធភាពជាង មុន។
៣) កំណត់ប្រាក់ចំណូល និង ចំណាយ
តើទឹកប្រាក់ប៉ុន្មានដែលអ្នកត្រូវការដើម្បីចំណាយនៅក្នុងឆ្នាំ នេះ? តើអ្វីទៅជាគម្រោងរបស់អ្នកធ្វើឲ្យអាជីវកម្មនោះសម្រេចបានដល់ គោលដៅ? ក្នុងករណីដែលអ្នកមិនអាចសម្រេចគោលដៅនេះបាន នេះជាសញ្ញាណមួយបញ្ជាក់ថា អ្នកត្រូវតែបង្កើន ឬ កាត់បន្ថយការចំណាយ ដើម្បីធានាថា អាជីវកម្មរបស់អ្នកនឹងទទួលបានផ្លែផ្កាមកវិញ។
ខាងក្រោមនេះជាដំណោះស្រាយអាចស្រោចស្រង់ការចំណាយក្នុងអាជីវកម្មរបស់អ្នកឡើងវិញ
ការបណ្តុះបណ្តាលៈ ដរាបណាអ្នកមិនអាចមានលទ្ធភាព សម្រាប់ការចំណាយរបស់អ្នក អ្នកគួរតែចំណាយថវិកាមួយចំនួនមកបណ្តុះបណ្តាលបុគ្គលិក ឬ កម្មកររបស់អ្នកឡើងវិញ។ វាចំណុចល្អដែលអ្នកត្រូវធ្វើឲ្យដើរទន្ទឹមគ្នាពីអ្វីដែលកំពុង កើតមាននៅក្នុងទីផ្សារ និង យុទ្ធសាស្ត្រល្អៗមកអនុវត្ត ដើម្បីទាញប្រយោជន៍មកវិញឲ្យអាជីវកម្មរបស់អ្នក។
យុទ្ធសាស្រ្តទីផ្សារៈ ប្រសិនបើថវិកាចំណាយលើការពង្រីកទីផ្សារមានទំហំធំ អ្នកអាចសាកល្បងចំណាយថវិកាណាផ្សេងក្រៅពីនេះ ដើម្បីយកទៅស្រាវជ្រាវលើទីផ្សារវិញ ថាតើអ្វីទៅជាតម្រូវការ និង មធ្យោបាយធ្វើអតិថិជនមានចំណាប់អារម្មណ៍ពិតប្រាកដ? នេះនឹងធ្វើឲ្យអ្នកអាចកំណត់បានថា តើគួរតែផ្សព្វផ្សាយអាជីវកម្មរបៀបណា(ខិត្តប័ណ្ណ ឬ បណ្តេញសង្គម) ទើបទទួលបានការគាំទ្រច្រើនពីអតិថិជន។
ត្រួតពិនិត្យលើប្រព័ន្ធគ្រប់គ្រងទិន្នន័យៈ ថ្វីបើ ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗអាចនឹងធ្វើឲ្យអ្នកចំណាយប្រាក់ច្រើន ពិតមែន ប៉ុន្តែស្របពេលដែលវាកំពុងពេញនិយមប្រើប្រាស់ដល់ការគ្រប់គ្រង ចំណាយ និងចំណូល វាក៏មានប្រសិទ្ធភាពជួយគ្រប់គ្រង និង ផ្តល់ទិន្នន័យហិរញ្ញវត្ថុរបស់អ្នកយ៉ាងសុក្រឹតបំផុតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវដើរឲ្យទាន់បច្ចេកវិទ្យាមួយនេះស្របតាមបច្ចុប្បន្នភាព របស់ពិភពលោក។
៤) ដាក់បំណុលជារឿងអាទិភាព
គោលដៅនៃការធ្វើអាជីវកម្មរបស់អ្នកគឺ ការទទួលបានប្រាក់ចំណេញមកវិញ។ តែបើអ្នកនៅមានបំណុលនៅក្នុងដៃ អ្នកត្រូវប្រើប្រាស់ប្រាក់ចំណូលរបស់អ្នកជាអាទិភាពលើបំណុលនោះ ។ ដូច្នេះ សូមចាប់ផ្តើមរៀបចំគម្រោងហិរញ្ញវត្ថុភ្លាមៗ ពីលទ្ធភាពប្រាក់ចំណាយសម្រាប់ការទូទាត់បំណុលខ្ទង់ខែនីមួយៗ។ ប្រសិនបើអាជីវកម្មរបស់អ្នកអាចរកប្រាក់ចំណូលបានច្រើនជាងមុន ការចំណាយលើបំណុលរបស់អ្នកត្រូវតែធ្វើឡើងឲ្យបានច្រើនបំផុត ត្បិតអីវាអាចជួយឲ្យអ្នកអាចងើបចេញពីបំណុលបានឆាប់រហ័ស។
៥) ពិនិត្យលើប្រសិទ្ធភាពនៃការស្វែងរកប្រាក់ចំណូល
តើអ្នកបានយល់ហើយឬនៅថា អ្វីទៅជាតម្រូវការចាំបាច់របស់អ្នកដើម្បីទទួលរកប្រាក់ចំណូល ទាំងនោះ? តើអ្នកគួរតែប្រើយុទ្ធសាស្ត្រថ្មី ដើម្បីអាចរកប្រាកចំណូលបានច្រើនជាងមុនឬ យ៉ាងណា? បើប្រាក់ចំណូលរបស់អ្នកធ្លាក់ចុះ នេះសបញ្ជាក់ឲ្យឃើញថា អ្នកត្រូវតែមានយុទ្ធសាស្ត្រ ឬ គន្លឹះថ្មីៗ បង្កើនប្រាក់ចំណូលឡើងវិញ។ សាកល្បងពិនិត្យមើលលទ្ធភាពលក់ក្នុងអាជីវកម្មរបស់អ្នក និង អ្វីដែលត្រូវធ្វើបន្តទៀត។ នេះហើយជាអ្វីដែលធ្វើឲ្យអ្នកប្រយ័ត្នប្រយែង ឬ យកចិត្តទុកដាក់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឲ្យមាន ប្រសិទ្ធភាពជាងមុន៕

Author: គន្លឹះគ្រប់គ្រងហិរញ្ញវត្ថុក្នុងអាជីវកម្មឲ្យមានប្រសិទ្ធភាព
Source: indianmanpower
No comments:
Post a Comment