វិធីបួនយ៉ាងជាគន្លឹះដែលលើកទឹកចិត្តអ្នក ឲ្យខិតខំកាន់តែខ្លាំងដើម្បីសម្រេចគោលដៅ!
ជាធម្មតាទេ ក្នុងជីវិតប្រចាំថ្ងៃ
មនុស្សម្នាក់ៗតែងតែជួបបញ្ហាប្លែកៗ និង លំបាកៗ ដែលជាឧបសគ្គរារាំង
មិនឲ្យសម្រេចអ្វីដែលពួកគេចង់បាន។ ក្នុងកាលៈទេសៈនេះ
អ្នកខ្លះអាចនឹងបោះបង់ចោលអ្វីដែលខ្លួនប្រាថ្នាចង់បាន
ដោយសារតែបញ្ហានោះវាលំបាកខ្លាំងពេក
ប៉ុន្តែអ្នកខ្លះទៀតមិនព្រមចុះចាញ់នោះទេ
ហើយនៅតែព្យាយាមរកវិធីដោះស្រាយបញ្ហា និង
ធ្វើការកាន់តែខ្លាំងជាងមុន ដើម្បីសម្រេចគោលដៅដែលចង់បាន។ ដូច្នេះ
ដើម្បីអាចបន្តកិច្ចការដែលចង់ធ្វើកាន់តែខ្លាំងជាងមុន
អ្នកត្រូវតែចេះរកវិធីដើម្បី លើកទឹកចិត្តខ្លួនឯង។
ខាងក្រោមនេះ គឺជា គន្លឹះមួយចំនួន ដើម្បីលើកទឹកចិត្តខ្លួនឯង សម្រាប់បន្តការងារកានតែខ្លាំងជាងមុន៖
១) ដឹងច្បាស់អ្វីដែលអ្នកចង់ធ្វើ(Know clearly what you want to do )
ដើម្បីអាច ធ្វើកិច្ចការយ៉ាងអស់ពីចិត្ត និង ប្រកបដោយភាពជោគជ័យនោះ អ្នកត្រូវដឹងឲ្យច្បាស់ថា អ្វីដែលអ្នកពេញចិត្តជាមិនមុនសិន។ ប្រសិនបើ អ្នកមិនសូវពេញចិត្តខ្លាំងលើអ្វីមួយនោះទេ ប្រាកដណាស់ រាល់ពេលជួបបញ្ហាម្តងៗ អ្នកនឹងបោះបង់ចោលវាដោយងាយជាទីបំផុត។ ផ្ទុយទៅវិញ បើកិច្ចការទាំងនោះអ្នកដឹងច្បាស់ថា វាជាអ្វីដែលពេញចិត្ត អ្នកនឹងមិនអាចបោះបង់ដោយងាយនោះឡើយ ហើយវាកាន់តែធ្វើឲ្យមានការតស៊ូកាន់តែខ្លាំងឡើង ដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួន។
២) សាងទំនុកចិត្តលើខ្លួនឯង (Build your confidence)
មុនពេលចេញទៅធ្វើរឿងអ្វីទាំងឡាយ ចំណុចសំខាន់ដែលមិនគួរមើលរំលងនោះ គឺសាងភាពជឿជាក់លើខ្លួនឯងជាមុនសិន។ ការសាងជំនឿចិត្តលើខ្លួនឯង ពិតជាមានសារៈសំខាន់ ក្នុងការជំរុញឲ្យអ្នកហ៊ានតស៊ូជាមួយនឹងបញ្ហាយ៉ាងក្លាហានបំផុត។ ដូច្នេះ ត្រូវចេះសាងការជឿជាក់ឲ្យបានខ្លាំងបំផុត ព្រោះសូម្បីតែខ្លួនឯងអ្នកមិនទុកចិត្តផង តើអ្វីដែលអាចទុកចិត្ត។
៣) រៀនសូត្រពីមនុស្សដែលធ្វើការខ្លាំង ( Learn from other people who are working hard)
មជ្ឈដ្ឋានជុំវិញខ្លួនយើង គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាចំណែកមួយដែលអាចមានឥទ្ធិពល ទាំងការគិត និង ឥរិយាបថ។ បើអ្នករាប់អានជាមួយមនុស្សដែល មានភាពខ្ជិលច្រអូសច្រើននោះ មិនយូរមិនឆាប់អ្នកក៏អាចក្លាយជាមនុស្សប្រភេទនេះដែរ តែប្រសិនបើអ្នកស្គាល់មនុស្សដែល មានទម្លាប់ល្អ ជាពិសេសគឺ អ្នកដែលមានភាពតស៊ូក្នុងការធ្វើកិច្ចការអ្វីមួយនោះ វានឹងផ្តល់ផលវិជ្ជមានជាច្រើនជាមិនខាន។ ការដែលអ្នក ស្គាល់មនុស្សពូកែ និង តស៊ូធ្វើការ វាអាចធ្វើឲ្យអ្នកអាចស្វែងយល់ពីគន្លឹះសំខាន់ៗរបស់ពួកគេ ក្នុងការលើកទឹកចិត្តឲ្យខ្លួនឯង អាចបន្តការងារទៅមុខបាន បើទោះបីជា ជួបបញ្ហាលំបាកៗយ៉ាងណាក្តី។
៤) គួរគិតថា គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ (Should think that no one is perfect)
បើទោះបីជា អ្នកបានប្រុងប្រយ័ត្ន ហើយបានព្យាយាមយ៉ាងខ្លាំងក្នុងការធ្វើកិច្ចការអ្វីមួយក្តី វាមិនមែនមានន័យថា លទ្ធផលគឺសុទ្ធតែជោគជ័យ ១០០ ភាគរយនោះទេ ពោលគឺ វាជៀសមិនផុតពីភាពបរាជ័យខ្លះឡើយ។ ក្នុងស្ថានភាពនេះ អ្នកមិនគួរអស់សង្ឃឹមឡើយ តែត្រូវគិតថា «គ្មាននរណាម្នាក់ ល្អឥតខ្ចោះទេ» ពោលគឺកំហុស ឬ ភាពបរាជ័យតែងតែកើតមាន។ ការគិតបែបនេះ អាចធ្វើឲ្យអ្នក មានទឹកចិត្តក្នុងការបន្តការងារ និង តស៊ូក្នុងជីវិតកាន់តែខ្លាំងឡើង៕

No comments:
Post a Comment