បំណុលនឹងរួចទោះបីច្រើនក៏ដោយ ឲ្យតែអ្នកអនុវត្តតាមគន្លឹះទាំង៨ នេះ
បំណុលនឹងរួចទោះបីជាមានច្រើនយ៉ាងណាក៏ដោយ ឲ្យតែអ្នកអនុវត្តតាមគន្លឹះទាំ� debt
តើលោកអ្នកធ្លាប់ជំពាក់បំណុលអ្នកដទៃដែរឬទេ?
បើធ្លាប់ តើលោកអ្នកដោះស្រាយបំណុលនោះរបៀបណា? ចម្លើយ
លោកអ្នកពិតជាមានយុទ្ធសាស្ត្រដោយខ្លួនឯង តែទោះជាយ៉ាងនេះក្តី
TheBNEWS
សូមបង្ហាញគន្លឹះស្ដីពីការដោះស្រាយបំណុលឲ្យមានប្រសិទ្ធភាពជូនដល់
ប្រិយមិត្តអ្នកអានឲ្យបានជ្រាបទុកសម្រាប់អនុវត្តការពារខ្លួនដោះ
ឲ្យរួច និង មិនធ្លាក់ចូលបំណុលអ្នកដទៃ។
១) ដាក់ឆន្ទៈក្នុងការដោះស្រាយបំណុល
នៅពេលដែលអ្នកខ្លួនក្នុងបំណុល អ្នកមិនត្រូវបាក់ទឹកចិត្តខ្លួនឯងនោះទេ តែអ្វីដែលលោកអ្នកត្រូវធ្វើនោះគឺក្តីសង្ឃឹម និងការប្ដេជ្ញាចិត្តថា នឹងដោះវាឲ្យរួចនៅថ្ងៃណាមួយ។ ទោះបីជាអ្នកមានគូ ឬ នៅលីវក៏ដោយ ទំនូលខុសត្រូវគឺជារឿងសំខាន់ ហើយអ្នកត្រូវប្រាកដថា តើអ្នកណាខ្លះមានចំណែកក្នុងការដោះបំណុលនេះ? មិនចំពោះខ្លួនអ្នកផ្ទាល់ ឬ សមាជិកគ្រួសារឯទៀតនោះទេ ត្រូវធ្វើការសម្រេចចិត្តពីយុទ្ធសាស្ត្រដោះស្រាយបំណុល ជាពិសេសការរួមគ្នាកាត់បន្ថយការចំណាយឲ្យទិញជាងចំណូលជាដើម។
២) រៀបចំគម្រោងចំណាយ
ក្រឡេកទៅមើលការចំណាយប្រចាំខែរបស់អ្នកវិញ តើអ្នកបានចំណាយទៅលើអ្វីខ្លះ? បើអ្នកមិនដឹងថា អ្នកបានចំណាយទៅលើអ្វីខ្លះ នោះវាមិនមែនជារឿងចៃដន្យឡើយ ដែលអ្នកជំពាក់បំណុលគេ។ យ៉ាងណាក៏ដោយ សូមចាប់ផ្តើមរៀបចំគម្រោងចំណាយប្រចាំខែរបស់អ្នកឡើងវិញថា តើអ្នកគួរចំណាយទៅលើអ្វីខ្លះក្នុងខែនេះ? បន្ទាប់មករៀបចំខ្ទង់ចំណាយឲ្យតូចជាងចំណូលដែលអ្នកមាន។
៣) កំណត់ និង លប់ចោលទាំងអស់លើការចំណាយទាំងឡាយណាដែលមិនចាំបាច់
តើអ្នកមានមើលរំលងលើការចំណាយមួយចំនួនដែលមិនចាំបាច់ដែរឬទេ? បើអ្នករកឃើញថា ការចំណាយមួយចំនួនឥតប្រយោជន៍ ខាតតែលុយ ខណៈបំណុលក៏មានច្រើន ចុះហេតុអ្វីមិនលុបបំបាត់ចោលភ្លាមទៅ? គន្លឹះដ៏មានប្រសិទ្ធភាពនៅទីនេះ អ្នកគួរប្រកាន់ខ្ជាប់គោលការណ៍ចំណាយលើអ្វីដែលចាំបាច់ កុំចំណាយលើអ្វីដែលអ្នកចង់បាន។
៤) ដោះបំណុលដែលដែលមានអត្រាការប្រាក់ខ្ពស់ជាមុន
ដោះបំណុលចេញពីប្រភពតែមួយវាជាបញ្ហាទៅហើយ តែអ្វីដែលជាបញ្ហាធ្ងន់ធ្ងរជាងនេះទៅទៀតគឺការជំពាក់បំណុលច្រើន កន្លែង។ បើអ្នកធ្លាក់ក្នុងស្ថានភាពនេះមែនចូរអនុវត្តប្រើយុទ្ធសាស្ត្រដោះ បំណុលណាដែលមានអត្រាការប្រាក់ខ្ពស់ជាមុនសិន ទើបដោះបំណុលដែលមានអត្រាការប្រាក់ទាបជាងជាក្រោយ។
៥) សន្សំប្រាក់ទុក្ខសម្រាប់គ្រាអាសន្ន
នេះជាករណីមួយដ៏លំបាកសម្រាប់អ្នកដែលមានបំណុលស្រាប់ ព្រោះថាម្ខាងរកលុយដើម្បីដោះបំណុល ម្ខាងទៀតរកលុយសម្រាប់ទុកចំណាយផ្ទាល់ខ្លួន។ យ៉ាងណាមិញ អ្នកគួរតែសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកធ្លាក់បំណុលគេ? ចម្លើយនោះគឺដោយសារអ្នកមើលរំលងការសន្សំប្រាក់ទុកសម្រាប់ គ្រាអាសន្ននេះឯងនៅពេលកន្លងមក។ ដូច្នេះ ទន្ទឹមនឹងការរកប្រាក់ដោះបំណុលគេ អ្នកក៏ត្រូវរកប្រាក់បន្ថែមក្នុងកម្រិតណាមួយបន្ថែមទៀត ដើម្បីទុកត្រៀមចំណាយពេលមានអាសន្ន ត្បិតអីវាអាការពារអ្នកមិនឲ្យធ្លាក់ក្នុងបំណុលអ្នកដទៃម្តងទៀត នៅពេលក្រោយ។
៦) រកប្រាក់ចំណូលបន្ថែម
បើអ្នកមានពេលវេលាច្រើន អ្នកគួរតែឆ្លៀតរកការងារផ្សេងក្រៅម៉ោងដើម្បីរកប្រាក់ចំណូល បន្ថែមទៀត នោះអាចធ្វើឲ្យអ្នកដោះខ្លួនពីបំណុលបានកាន់តែឆាប់។ ពេលវេលាដែលអ្នកកំពុងជំពាក់បំណុលគេ គឺជាពេលវេលាមួយដែលអ្នកត្រូវស្វាហាប់បំផុត និង មមាញឹកបំផុត។ ថ្វីត្បិតតែវាមានការហត់នឿយបន្តិចក្តី តែត្រូវចាំថា អនាគតរបស់អ្នកជារឿងសំខាន់មិនមែនអង្គុយចំពាក់បំណុលគេនោះឡើយ។ ដរាបណាអ្នករកចំណូលបានកាន់តែច្រើន ជឿជាក់ថាបំណុលរបស់អ្នកក៏សាបរលាបតាមនោះដែរ។
៧) ព្យាយាមធ្វើឲ្យប្រភពបំណុលច្រើនឲ្យក្លាយជាប្រភពបំណុលតែមួយ
រវាងប្រភពបំណុលតែមួយ និង ប្រភពបំណុលច្រើន ប្រភពបំណុលតែមួយមានហានិភ័យតិចជាង និង ធ្វើឲ្យអ្នកមានលទ្ធភាពអាចដោះបានច្រើនទៀតផង។ នៅពេលដែលអ្នកជំពាក់បំណុលច្រើនប្រភព ប្រៀបដូចជាអ្នកកំពុងបង្កើតកូនបំណុលថ្មីៗបន្ថែមទៀត ដែលនេះជារឿងមួយផ្តល់ផលវិបាកបន្ថែមទៀត។ ហេតុដូច្នេះ បើអ្នកមានបំណុលច្រើនប្រភព អ្នកត្រូវដាច់ខាតឆាប់ដោះបំណុលទាំងនោះចេញឲ្យនៅតែជាប្រភពបំណុល តែមួយវិញ ទើបជាការប្រសើរ។
៨) រៀបចំយុទ្ធសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុ
ប្រយោជន៍មួយឃ្លាដែលអ្នកត្រូវចាំនៅពេលនេះនោះគឺថា អ្នកដែលគ្មានផែនការហិរញ្ញវត្ថុ គឺជាអ្នកដែលបរាជ័យគ្រប់គ្រងហិរញ្ញវត្ថុ។ ព្រោះអ្វី? ព្រោះមិនដឹងថា ខ្លួនត្រូវចំណាយប៉ុន្មាន? ចំណាយទៅលើអ្វីខ្លះ? ត្រូវសន្សំប្រាក់ទុកក្នុងកម្រិតណា? ។ល។ អ្នកមិនត្រឹមតែរៀបចំផែនការចំណាយតែមួយមុខប៉ុណ្ណោះនោះទេ តែអ្នកក៏ត្រូវចេះគ្រប់គ្រងការចំណាយឲ្យមានប្រសិទ្ធភាពទៀតផង ដើម្បីសន្សំប្រាក់មួយដោយឡែកនៅពេលដែលចូលនិវត្តន៍។ នៅពេលដែលអ្នកគ្រប់គ្រងហិរញ្ញវត្ថុ (ចំណូលចំណាយ) យ៉ាងមានប្រសិទ្ធភាព ធានាថា លោកអ្នកនឹងមិនធ្លាក់បំណុលជាលើកទី២នោះឡើយ៕

Author: ប្រែសម្រួល៖ ខេវិន
Source: Entrepreneur
No comments:
Post a Comment