ការអនុវត្ត ៦យ៉ាងបង្កើនឱកាសជោគជ័យនៅក្នុងជីវិត និងអាជីវកម្មរបស់អ្នក
ជោគជ័យ akhypnosis.com
មនុស្សម្នាក់ៗកំណត់ការជោគជ័យរបស់ខ្លួនផ្សេងៗ
គ្នា។ ចំពោះអ្នកខ្លះគេអាចមានលទ្ធភាពទិញរថយន្តល្អ
ឬខុនដូយ៉ាងស្អាត។
អ្នកខ្លះទៀតគេមានលទ្ធភាពផ្ដល់អ្វីមួយដល់គ្រួសាររបស់គេ។
អ្នកជំនាញបានផ្ដល់យោបល់ថា
អ្វីដែលសំខាន់គឺត្រូវកំណត់អត្ថន័យឱ្យបានច្បាស់ថា
តើអ្វីជាជោគជ័យដែលមានន័យចំពោះអ្នក?
១) ស្វែងរកបទពិសោធន៍ថ្មីៗ៖ អ្នកមានបទពិសោធន៍ កាន់តែច្រើន អ្នកនឹងមានឱកាសជួបមនុស្សផ្សេងៗ បានដឹងពីរបៀបរស់នៅ និងទស្សនៈកាន់តែច្រើន។ អ្នកអាចរៀនពីបទពិសោធន៍អ្នកផ្សេងបាន អ្នកនឹងមានជោគជ័យកាន់តែច្រើន។ ការស្វែងរកបទពិសោធន៍ថ្មីៗមានន័យថា អ្នកមានបំណងតតាំងខ្លួនឯង ហើយចង់បន្តរៀនពីពិភពនៅជុំវិញខ្លួនអ្នក។
២) កុំមានការសង្ឃឹមជាមុន៖ បើអ្នកបានរៀនសូត្រអ្វីមួយ ចូរកុំសង្ឃឹមថាវានឹងផ្ដល់ផលត្រឡប់មកវិញភ្លាមៗអី។ បើវាមិនបានឲ្យផលភ្លាមៗទេ ចុះអ្នកកុំឈប់ធ្វើទៀតឱ្យសោះ។ ដូចជាការសិក្សាជាដើម វានឹងផ្ដល់ផលតបវិញនៅពេលណាមួយជាមិនខានឡើយ។
៣) ចូររាប់អានមនុស្សដែលអ្នកជួបដោយស្មោះត្រង់៖ អី។ មនុស្សម្នាក់ៗតែងតែផ្ដល់ឲ្យនូវអ្វីមួយ។ អ្នកនឹងមានការភ្ញាក់ផ្អើលចំពោះរបៀបដែលមនុស្សជាច្រើនមានបំណង គាំទ្រ និងធ្វើតាមអ្នក បើអ្នករាប់អានពួកគេដោយគោរពដោយមិនគិតពីអ្វីដែលគេមាន ឬក៏ទីកន្លែងដែលគេរស់នៅ។ កុំបោះបង់ឱកាសរាក់ទាក់អ្នកណាមួយឲ្យសោះ ព្រោះអ្នកក៏មានការវិនិច្ឆ័យផងដែរ។
៤) ចូរធ្វើតបវិញ៖ សប្បុរសធម៌គឺជាអ្វីដែល អ្នកមិនគួរបញ្ឈប់នោះទេ។ រឿងមួយទៀត អ្នកត្រូវធ្វើជាអ្នកស្ដាប់ឲ្យកាន់តែល្អ និងកាន់តែទាក់ទាញ។ អ្នកមិនត្រូវគិតពីកំហុសផ្ទាល់ខ្លួនពេកទេ។
៥) បង្កើតព្រឹត្តិការអស្ចារ្យធំក្ដីតូចក្ដី៖ នៅពេលអ្នកសម្រេចបានចុងក្រោយនូវគោលដៅដែលអ្នកគិតថា មិនបានជោគជ័យនោះ វានឹងមានអារម្មណ៍អស្ចារ្យដូចដែលអ្នកនឹងគិតដូច្នោះឯង។ អ្នកនឹងក្លាយជា មនុស្សកាន់តែសប្បាយចិត្តខ្លាំងជាងមុន បើអ្នកបោះជំហានៗតាមផ្លូវនោះ។
៦) កុំបំភ្លេចអតីតកាល៖ កំហុសតែងតែញាំញីក្នុង ដំណើរឆ្ពោះទៅរកជោគជ័យ។ បានរៀនពីកំហុសរបស់ខ្លួនបានច្រើន វាពិតជាប្រសើរជាងជោគជ័យទៅទៀត។ ការពិត ការជោគជ័យរបស់មនុស្សមិនអាចសម្រេចទៅបានដោយគ្មានកំហុសនោះទេ ដូច្នេះឈប់ធ្វើឲ្យខ្លួនអ្នកឈឺចាប់ទៀតទៅនៅពេលបង្កើតកំហុសណា មួយទោះធំក្ដី តូចក្ដី តែត្រូវចាំថា កុំឱ្យកើតឡើងម្ដងទៀត៕

No comments:
Post a Comment