មួយខែៗមិនសូវសល់លុយសម្រាប់សន្សំទុកមែនទេ? គន្លឹះទាំងនេះអាចជួយលោកអ្នកបាន!
ប្រិយមិត្តពិតជាមិនអាចសន្សំប្រាក់ទុកសម្រាប់ខ្លួនឯងមែនទេ? តើលោកអ្នកមានធ្លាប់សួរខ្លួនឯងថា មូលហេតុអ្វីបានជាលោកអ្នកមិនអាចសន្សំប្រាក់បានច្រើន? នេះជាអ្វីដែលលោកអ្នកត្រូវជីកឫសគល់រកឲ្យឃើញពីមូលហេតុនៅពីក្រោយបញ្ហាទាំងនេះ ដើម្បីធ្វើយ៉ាងណាឲ្យការសន្សំប្រាក់របស់អ្នកអាចចេញជារូបរាងឡើង។ ដូច្នេះ សូមកុំអាលអស់សង្ឃឹម ព្រោះថាគន្លឹះសំខាន់ៗទាំង៥ ខាងក្រោម គឺជាវិធីសាស្ត្រល្អៗជួយត្រួសត្រាយផ្លូវលោកអ្នកឈានឆ្ពោះទៅរកការសន្សំប្រាក់បានដោយជោគជ័យ។
១) ដោះបំណុលឲ្យរួច
គ្រាន់តែចំណាយពេលគិតទៅលើការចំណាយរបស់អ្នកជារៀងរាល់ខែលើបំណុលដែលមានស្រាប់ អ្នកនឹងដឹងថា ការដោះបំណុលឲ្យកាន់តែរហ័សគឺកាន់តែធ្វើឲ្យអ្នកមានសេរីភាពហិរញ្ញវត្ថុអាចសន្សំប្រាក់បានកាន់តែច្រើន។ អ្នកមិនត្រូវសន្សំប្រាក់មុនដោះបំណុលរបស់អ្នកឲ្យរួចនោះឡើយ ព្រោះថាអត្រាការប្រាក់លើប្រាក់បំណុលមិនឆាប់ថយចុះដែលនេះប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់អ្នក។ ប្រសិទ្ធភាពមួយដែលធ្វើឲ្យអ្នកគេចផុតពីប្រាក់បំណុលគឺ បង្កើតទឹកប្រាក់បន្ទាន់ (Emergency Fund) សម្រាប់ចំណាយលើស្ថានភាពចាំបាច់ណាមួយ។ ផ្ទុយទៅវិញ បើលោកអ្នកគ្មានប្រាក់បន្ទាន់សម្រាប់ត្រៀមទុកនោះទេ ត្រូវតែឆាប់សន្សំវាឲ្យបានភ្លាមៗទៅ។
គ្រាន់តែចំណាយពេលគិតទៅលើការចំណាយរបស់អ្នកជារៀងរាល់ខែលើបំណុលដែលមានស្រាប់ អ្នកនឹងដឹងថា ការដោះបំណុលឲ្យកាន់តែរហ័សគឺកាន់តែធ្វើឲ្យអ្នកមានសេរីភាពហិរញ្ញវត្ថុអាចសន្សំប្រាក់បានកាន់តែច្រើន។ អ្នកមិនត្រូវសន្សំប្រាក់មុនដោះបំណុលរបស់អ្នកឲ្យរួចនោះឡើយ ព្រោះថាអត្រាការប្រាក់លើប្រាក់បំណុលមិនឆាប់ថយចុះដែលនេះប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់អ្នក។ ប្រសិទ្ធភាពមួយដែលធ្វើឲ្យអ្នកគេចផុតពីប្រាក់បំណុលគឺ បង្កើតទឹកប្រាក់បន្ទាន់ (Emergency Fund) សម្រាប់ចំណាយលើស្ថានភាពចាំបាច់ណាមួយ។ ផ្ទុយទៅវិញ បើលោកអ្នកគ្មានប្រាក់បន្ទាន់សម្រាប់ត្រៀមទុកនោះទេ ត្រូវតែឆាប់សន្សំវាឲ្យបានភ្លាមៗទៅ។
២) រៀបចំគម្រោងចំណាយដើម្បីសន្សំប្រាក់ អ្នកត្រូវមានគម្រោងសន្សំសម្រាប់ការចំណាយក្នុងរយៈពេលខ្លី និងរយៈពេលវែង។ អ្នកត្រូវដឹងថា តើអ្នកត្រូវការប្រាក់ប៉ុន្មានដើម្បីទិញសំលៀកបំពាក់ ដំណើរកម្សាន្ត ផ្ទះ រថយន្ត វិនិយោគ? ឬ តើលោកអ្នកត្រូវចំណាយប្រាក់ធ្វើអ្វីខ្លះក្នុងរយៈពេល ៥ ឆ្នាំ ១០ឆ្នាំ ឬ ២០ ឆ្នាំខាងមុខ? នៅពេលដែលអ្នកកំណត់ពេលវេលាសម្រាប់គម្រោងចំណាយនីមួយៗទាំងនោះហើយ នោះលោកអ្នកនឹងអាចចាត់ចែងកំណត់ថវិកាសម្រាប់សន្សំបាន។
៣) រក្សាប្រាក់សន្សំជាភាគរយនៃប្រាក់ចំណូលរបស់អ្នកមិនថាប្រិយមិត្តសន្សំប្រាក់ជាភាគរយនៃប្រាក់ចំណូលប្រចាំខែ ឬ ប្រាក់ចំណូលប្រចាំថ្ងៃនោះទេ តែអ្វីដែលសំខាន់អ្នកត្រូវដាច់ខាតសន្សំប្រាក់ឲ្យបានចាប់ពីថ្ងៃនេះតទៅ។ កូនសោដ៏សំខាន់នៅពេលនេះ គឺលោកអ្នកត្រូវកំណត់ភាគរយនៃប្រាក់សន្សំពីប្រាក់ចំណូលរបស់អ្នកក្នុងចំនួនជាក់លាក់មួយ។ មនុស្សមួយចំនួនបានសន្សំប្រាក់ពី៥ទៅ១០% នៃប្រាក់ចំណូលប្រចាំថ្ងៃ ឬ ប្រចាំខែរបស់ខ្លួន។ ប៉ុន្តែបើតាមការអះអាងរបស់អ្នកជំនាញបានផ្តល់ដំបូន្មានថា ជាទូទៅការសន្សំប្រាក់ចាប់ពី១០% ឡើងទៅនៃប្រាក់ចំណូលរបស់អ្នក គឺជាចំនួនមួយសមស្របបំផុត។
៤) កត់ត្រាបញ្ជីចំណាយរបស់អ្នកជាប្រចាំសំណួរមួយចោទសួរដល់ប្រិយមិត្តនៅពេលនេះគឺ តើប្រាក់ចំណូល និងការចំណាយរបស់អ្នកខុសគ្នាដូចម្តេចខ្លះ? បើលោកអ្នកចំណាយច្រើនជាងចំណូល នោះជាផលវិបាកមួយហើយ។ ជាការល្អប្រសើរលើប្រសិទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុ អ្នកត្រូវកត់ត្រា និង ត្រួតពិនិត្យបញ្ជីការចំណាយប្រចាំថ្ងៃ ឬ ប្រចាំខែរបស់អ្នកឲ្យបានច្បាស់លាស់ជាប្រចាំដូចជា ថ្លៃហូបចុក សំលៀកបំពាក់ ការប្រើប្រាស់ទូរស័ព្ទ រថយន្ត បំណុល ការជួបជុំ ឬ ដំណើរកម្សាន្តជាដើម។ ការធ្វើដូចនេះ ទើបធ្វើឲ្យលោកអ្នកមានប្រសិទ្ធភាពគ្រប់គ្រងការចំណាយរបស់អ្នកបាន។
៥) កំណត់ការចំណាយរបស់អ្នក បន្ទាប់ពីបានកត់ត្រាបញ្ជីចំណាយរួចហើយ លោកអ្នកនឹងដឹងថា តើទឹកប្រាក់ប៉ុន្មានដែលអ្នកបានចំណាយនៅពេលកន្លងមក? ចំនួនទឹកប្រាក់ដែលបានចំណាយទាំងនោះមានច្រើនហួសពីតម្រូវការជាក់ស្តែង អាចបញ្ជាក់ថា អ្នកកំពុងខ្ជះខ្ជាយហិរញ្ញវត្ថុរបស់ខ្លួន។ នេះជាដំណាក់កាលមួយដ៏លំបាកសម្រាប់អ្នក តែជារឿងមួយត្រូវតែធ្វើឲ្យបានដើម្បីសន្សំប្រាក់ទុក។ ដំណោះស្រាយដ៏ល្អ អ្នកត្រូវចំណាយអ្វីដែលចាំបាច់ និង ជាអាទិភាពសិន ពោលគឺទិញសម្ភារៈអ្វីដែលចាំបាច់ កុំទិញសម្ភារៈអ្វីដែលចង់បាន។ នៅមានវិធីសាស្ត្រល្អៗជាច្រើនទៀតដែលប្រិយមិត្តអាចរកឃើញដោយខ្លួនឯងបាន តែគន្លឹះសំខាន់ៗខាងលើនេះពិតជារឿងដែលលោកអ្នកត្រូវធ្វើជាអាទិភាព ប្រសិនបើចង់សន្សំប្រាក់ទុកមែននោះ៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ enterprenuer
ការសួរសុខទុក្ខពីការបញ្ជាទិញដ៏អស្ចារ្យនៃអ៊ីលលីម៊ីណាធីដើម្បីរដ្ឋសដ្ឌានិងទូទាំងពិភពលោកនេះគឺជាឱកាសបើកចំហមួយដើម្បីចូលរួមជាមួយភាតរភាពនៃ Illuminati ដែលជាកន្លែងដែលអ្នកអាចស្តារក្តីសុបិន្តដែលបាត់បង់របស់អ្នកហើយក៏ជាកន្លែងដែលអ្នកអាចមើលឃើញពន្លឺនៃទ្រព្យសម្បត្តិនិងសុភមង្គល។ ដោយគ្មានការបង្ហូរឈាមទេ។ ហើយយើងក៏បង់ប្រាក់សរុបចំនួន 650.000 ដុល្លារដើម្បីស្វាគមន៍សមាជិកថ្មីទាំងអស់នៅពេលដែលពួកគេចូលរួមក្នុងភាតរភាពហើយក៏ជាទីតាំងនៃជម្រើសនិងទីកន្លែងរបស់ពួកគេជាមួយនឹងការវិនិយោគរួមជាមួយឱកាសនេះនៅក្នុងជីវិតដើម្បីឱ្យពួកគេល្បីល្បាញ។
ReplyDeleteអត្ថប្រយោជន៍ផ្តល់ជូនសមាជិកថ្មីដែលចូលរួមជាមួយ ILLUMINATI ។
រង្វាន់រង្វាន់ជាទឹកប្រាក់ចំនួន 650.000 ដុល្លារអាមេរិក។
2. រថយន្ដ Dream Sleek Dream Dream តម្លៃ 150.000 ដុល្លារអាមេរិក
3. ផ្ទះសុបិន្តមួយដែលបានទិញនៅក្នុងប្រទេសនៃជម្រើសរបស់អ្នក។
ការណាត់ជួបមួយខែជាមួយនឹង 5 ល្អបំផុតនៅលើពិភពលោក។
មេដឹកនាំនិងតារាល្បី ៗ 5 រូបក្នុងពិភពលោក។ ប្រសិនបើអ្នកចាប់អារម្មណ៍សូមទាក់ទងអាស័យដ្ឋានអ៊ីម៉ែលពីមុន = greatilluminate99@gmail.com
ចំណាំ នេះជាភាតរភាព Illuminati ដែលអ្នកអាចចូលរួមពីគ្រប់ទីកន្លែងនៅក្នុងពិភពលោកឥណ្ឌាទួរគីអាហ្រ្វិកសហរដ្ឋអាមេរិកម៉ាឡេស៊ី,
ឌូបៃគុយវ៉ែតចក្រភពអង់គ្លេសអូទ្រីសអាល្លឺម៉ង់អឺរ៉ុប។ អាស៊ីអូស្ត្រាលី។ ល។
ការស្វាគមន៍ TEMPLE ILLUMINATI សហរដ្ឋអាមេរិក