សង្ខេបព្រឹត្តិការណ៍សំខាន់ៗសម្រាប់ល្ងាចថ្ងៃច័ន្ទ ទី ៣០ ខែមិនា
១- នៅក្នុងយន្តហោះរបស់ក្រុមហ៊ុន Germanwings ដែលធ្លាក់កាលពីសប្ដាហ៍មុននោះ មានពីរនាក់គឺកាពីទែន និងអាកាសយានិករង។ ទិន្នន័យនៅក្នុងប្រអប់ខ្មៅបង្ហាញថាកាពីទែនបានស្រែកខ្លាំងៗដើម្បី ឲ្យអាកាសយានិករងបើកទ្វារបន្ទប់អ្នកបើកបរ ដើម្បីគាត់អាចចូលទៅអង្គុយ។អាកាសយានិករងដែលកំពុងកើតអាការៈស្រ្តេសខ្លាំង (stress) បានបិទទ្វារមិនឲ្យកាពីទែនចូលបន្ទាប់ពីកាពីទែនដើរចេញក្រៅបន្ទប់ អ្នកបើកបរទៅបន្ទប់ទឹក។ បន្ទាប់មក អាកាសយានិករងដែលមានអាយុ ២៧ ឆ្នាំបានបើកយន្តហោះ ជិះបំបុកភ្នំតែម្ដង។ នេះបើយោងតាមការសន្និដ្ឋានបឋមរបស់ក្រុមអ្នកស៊ើបអង្កេតសំណុំរឿង ធ្លាក់យន្តហោះនេះ។
២- បណ្ដាអស់លោករដ្ឋមន្ត្រីមកពីប្រទេស៖ អាមេរិក – អង់គ្លេស – បារាំង – អាល្លឺម៉ង់ – រុស្ស៊ី និងចិន គ្រោងជួបប្រជុំនៅប្រទេសអ៊ីរ៉ង់នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋ មន្ត្រី។ កិច្ចប្រជុំនេះសំដៅរិះរកវិធីដោះស្រាយបញ្ហាបរមាណូរបស់អ៊ីរ៉ង់។
៣- ប្រទេសក្រិកនៅមិនទាន់បញ្ចប់បង្ហើយ (finalize) នូវកំណែទម្រង់ដែលប្រទេសនេះត្រូវតែធ្វើជាចាំបាច់ ដើម្បីដោះស្រាយវិបត្តិបំណុល ព្រោះនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ ថវិកាជាតិរបស់ក្រិកនឹងត្រូវអស់ទាំងស្រុង។
៤- គេបានរកឃើញសាកសពមនុស្សពីរនាក់នៅកន្លែងផ្ទុះក្នុងអគារមួយ កន្លែងនៅសង្កាត់ម៉ាន់ហាថាន់ (Manhattan) ដែលឧបទ្ទវហេតុនេះបានកើតឡើងកាលពីសប្ដាហ៍មុន។
…គ្រឿងសព្វាវុធទំនើបៗចំនួន ១០ ប្រភេទដែលរុស្ស៊ីចំណាយប្រាក់រាប់ពាន់លានដុល្លារទិញទុកសម្រាប់វាយកម្ទេចសត្រូវ…
៥- ក្នុងចំណោមអ្នកជិះនៅក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Germanwings ដែលបានផ្ទុះនៅលើភ្នំអាល់កាលពីសប្ដាហ៍មុននោះ ពេលនេះ គេបានកំណត់អត្តសញ្ញាណបានចំនួន ៧៨ នាក់រួចជាស្រេច។
៦) នៅក្នុងកិច្ចប្រជុំកំពូលថ្ងៃអាទិត្យកន្លងទៅនេះ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានរិះគន់ចំៗទៅលើប្រធានាធិបតីរុស្ស៊ី លោក ពូទីន ដោយនិយាយថា ប្រធានាធិបតីរូបនេះបានគាំទ្រឲ្យមានភាពវឹកវរនៅតំបន់ មជ្ឈិមបូព៌ា។
៧) ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បាននិយាយនៅក្នុងបទសម្ភាសន៍មួយប្រចាំទូរទស្សន៍ថា ក្រុម ISIS បានពង្រីកឥទ្ធិពលរបស់ខ្លួនតាំងពីអាមេរិកចាប់ផ្ដើមវាយប្រហារតាម ដែនអាកាសមកម្ល៉េះ។
៨) រញ្ជួយដីក្រោមបាតសមុទ្រក្នុងកម្រិត ៧,៧ វ៉ិចទ័រ នៅប្រទេសប៉ាពូញូវហ្គីណេភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក កំពុងធ្វើឲ្យគេព្រមានពីការវាយប្រហារនៃរលកយក្សស៊ូណាមិ។
៩) មនុស្ស ២៣ នាក់បានរងរបួសនៅពេលយន្តហោះកាណាដា Air Canada រអិលធ្លាក់ផ្លូវនៅអាកាសយានដ្ឋាន Halifax ដោយសារបញ្ហាធ្លាក់ព្រិលដ៏ធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ អន សំអាង
ប្រភព៖ Businessinsider
No comments:
Post a Comment