អានសម្រង់សម្ដីរបស់អ្នកជំនួញល្បីៗចំនួន៧ ឃ្លានេះសិន មុននឹងចាប់ផ្តើមធ្វើជំនួញឲ្យជោគជ័យ!
ការធ្វើជំនួញ គឺជាក្តីប្រាថ្នារបស់មនុស្សជាច្រើន ព្រោះមានការតែធ្វើជំនួញទេដែលនាំឲ្យមនុស្សក្លាយជាអ្នកមាន ទ្រព្យសម្បត្តិច្រើន។ ប៉ុន្តែការធ្វើជំនួញមិនមែនជារឿងងាយស្រួលដូចការគិតនោះទេ ដូច្នេះហើយបានជាមនុស្សមិនតិចទេ បានបោះបង់គំនិតធ្វើជំនួញ ហើយសុខចិត្តធ្វើការឲ្យគេពេញមួយជីវិត។ យ៉ាងណាក៏ដោយ បើសិនអ្នកពិតជាចង់ធ្វើជំនួញមែន មិនគួរបោះបង់ក្តីប្រាថ្នាខ្លួននោះឡើយ ពោលគឺត្រូវសម្រេចវាឲ្យបាននៅពេលណាមួយ។
ខាងក្រោមនេះ គឺជាគំនិតសំខាន់ៗ ដែលជួយឲ្យអ្នកមើលឃើញផ្លូវក្នុងការធ្វើជំនួញ៖
១) «វិធីដើម្បីចាប់ផ្តើមអ្វីមួយនោះ គឺត្រូវឈប់និយាយ ហើយត្រូវចាប់ផ្ដើមធ្វើតែម្តង។» ដោយ លោក Walt Disney អតីតសហស្ថាបនិកក្រុមហ៊ុន Disney។
២) «តើអ្នកត្រូវធ្វើដូចម្តេចខ្លះដើម្បី ធ្វើជំនួញជោគជ័យ? មានរឿងសាមញ្ញបីដែលអ្នកត្រូវមាន៖ ទី១ ត្រូវដឹងច្បាស់ថា ផលិតផលរបស់អ្នកប្រសើរជាងអ្នកដទៃ ទី២យល់ច្បាស់អំពីអតិថិជន និង ទី៣ ត្រូវមានមហិច្ឆតាដើម្បីជោគជ័យ។» ដោយលោក Dave Thomas អតីតស្ថាបនិកក្រុមហ៊ុនWendy’s ។
៣) «អតិថិជនដែលមិនសប្បាយចិត្តនឹងផលិតផលរបស់អ្នកបំផុត គឺជាប្រភពដ៏សំខាន់ក្នុងការរៀនសូត្ររបស់អ្នក។ » ដោយលោក Bill Gates មហាសេដ្ឋីរបស់អាមេរិក។
៤) «ការរង់ចាំទាល់តែមានចំណុចល្អឥតខ្ចោះនោះ គឺមិនមែនជាវិធីដ៏ឆ្លាតវៃនោះទេ។» លោក Seth Godin អ្នកនិពន្ធ និង អ្នកជំនួញជនជាតិអាមេរិក។
៥) «បរាជ័យច្រើនដង មានន័យថា អ្នកអាចនឹងជោគជ័យឆាប់ៗ។» ដោយលោក Tom Kelley អ្នកគ្រប់គ្រងក្រុមហ៊ុន Ideo របស់អាមេរិក។
៦) «កុំលេងល្បែងណាដែលអ្នកមិនទាន់យល់ច្បាស់ ទោះបីជាអ្នកឃើញមនុស្សជាច្រើនមានបានដោយសារវាក៏ដោយ។» ដោយលោក Tony Hsieh នាយកប្រតិបត្តិក្រុមហ៊ុន Zappos។
…តើមហាសេដ្ឋី Warren Buffett ឲ្យនិយមន័យភាពជោគជ័យយ៉ាងដូចម្ដេច?…
៧) «អាថ៌កំបាំងក្នុងការ ជួលមនុស្សមកធ្វើការនោះ គឺត្រូវស្វែងរកអ្នកណាដែលមានមហិច្ឆតាចង់ផ្លាស់ប្ដូរពិភពលោក។» ដោយ Marc Benioff នាយកប្រតិបត្តិក្រុមហ៊ុន Salesforce៕
ប្រែសម្រួល៖ រស្មី
ប្រភព៖ www.forbes.com & www.businessinsider.com
No comments:
Post a Comment