សកម្មភាព ៥យ៉ាងដែលអ្នកមានតែងធ្វើ ផ្ទុយស្រលះពីអ្នកក្រ!
បើ
តាមការស្រាវជ្រាវ ទ្រព្យសម្បត្តិពិភពលោកប្រមាណ ៤៨ភាគរយ
គឺត្រូវបានគ្រប់គ្រងដោយក្រុមអ្នកមានដែលស្មើនឹង១ភាគរយនៃចំនួន
មនុស្សសរុបប៉ុណ្ណោះ។ តួលេខនេះបញ្ជាក់ឲ្យឃើញថា
មានទ្រព្យសម្បត្តិដ៏ច្រើនលើសលប់
បានធ្លាក់ទៅលើដៃលើមនុស្សមួយចំនួនតូចប៉ុណ្ណោះគ្រប់គ្រង
ខណៈមនុស្សជាច្រើនទៀត រស់នៅក្នុងជីវភាពក្រីក្រ និង មធ្យម។
ដូច្នេះហើយ មានគេឆ្ងល់ថា ហេតុអ្វីបានជា
មនុស្សទាំងនោះជោគជ័យខ្លាំងម៉្លេះ?
ខាងក្រោមនេះ
គឺជាចំណុចមួយចំនួនដែលពួកសេដ្ឋីៗគិតខុសពីអ្នកក្រ ឬ
មនុស្សធម្មតាជាហេតុធ្វើឲ្យបុគ្គលទាំងនេះក្លាយជាអ្នកមានកំពូលៗ
៖
១) អ្នកមានជឿលើច្បាប់នៃប្រាក់ចំណូល
ក្នុង
ចិត្តរបស់សេដ្ឋីយល់ឃើញថា
កាលណាគេបញ្ជូនអ្វីមួយពិសេសទៅកាន់ទីផ្សារ
បុគ្គលទាំងនេះនឹងទទួលបានប្រយោជន៍ជាច្រើនពីផលិតផល ឬ
សេវាកម្មទាំងនោះមកវិញ។ និយាយបែបសាមញ្ញ
កាលណាគេអាចផលិតអ្វីដែលពិសេស
ហើយមនុស្សភាគច្រើនត្រូវការមិនអាចខ្វះបាននោះ
ភាពជោគជ័យនឹងកើតឡើងជៀសមិនផុតឡើយទៅតាមភាពជាក់ស្តែង
ដូច្នេះហើយ ក្រុមអ្នកមានត្រូវតែព្យាយាមរកអ្វីដែលថ្មី
ដែលមនុស្សពិតជាត្រូវការមិនអាចខ្វះបាន។
ដោយឡែកចំពោះអ្នកក្រភាគច្រើន
មិនសូវមានគំនិតខិតខំធ្វើអ្វីដែលពិសេសលើសគេនោះទេ
ពោលគឺចូលចិត្តអ្វីដែលប្រហាក់ប្រហែលគេដែរ
ដូច្នេះហើយបានជាគ្មានឱកាសណាដើម្បីទទួលបានជោគជ័យជាដុំកំភួន។
២) អ្នកមានផ្ដោតសំខាន់ទៅលើឱកាស មិនមែនឧបសគ្គទេ
ចំពោះ
បុគ្គលជោគជ័យ មិនខ្វល់នឹងឧបសគ្គខ្លាំងពេកនោះទេ
ពោលគឺឲ្យតែមានឱកាសល្អ នឹងចាប់យកភ្លាម
ព្រោះទីណាក៏មានឧបសគ្គដែរ តែសំខាន់គឺឱកាស។ ដោយសារតែ
បែបនេះហើយបានជាបុគ្គលទាំងនេះជោគជ័យក្នុងជីវិតជាបន្តបន្ទាប់។
ចំណែកអ្នកក្រវិញ ទោះបីជាឃើញឱកាសល្អមកដល់ក៏ដោយ
តែបែរជាខ្លាចនេះខ្លាចនោះ រហូតរបូតឱកាសល្អបាត់ចេញពីដៃ។
ការខ្វល់អំពីឧបសគ្គមិនមែនជារឿងខុសនោះទេ
តែបើគិតច្រើនហើយមិនចេញសកម្មភាពអ្វីសោះនោះ
វាធ្វើឲ្យអ្នកខ្លាចរអាមិនហ៊ានធ្វើអ្វីទាល់តែសោះ
រហូតដល់សុញគំនិត។
៣) អ្នកមានតែងគិតបែបវិជ្ជមាន
ជាធម្មតា
ការរស់នៅតែងប្រឈមមុខនឹងបញ្ហាជាច្រើន
ដែលទាមទារឲ្យមនុស្សម្នាក់ៗត្រូវខិតខំជំនះឲ្យអស់ពីលទ្ធភាព។
អ្វីដែលសំខាន់នោះ គឺត្រូវគិតវិជ្ជមានជានិច្ច
ពោលគឺអ្វីៗសុទ្ធតែអាចទៅរួចឲ្យតែព្យាយាម។ ការគិតបែបវិជ្ជមាន
ជួយឲ្យមនុស្សមានទឹកចិត្តក្នុងការបន្តការងារ
ទោះបីជាជួបបញ្ហាច្រើនយ៉ាងណាក្តី
ប៉ុន្តែបើកាលណាអ្នកគិតអវិជ្ជមានហើយ នោះវាមានន័យស្មើនឹងបរាជ័យ។
ចំពោះអ្នកមាន តែងគិតវិជ្ជមានជានិច្ច
ដូច្នេះហើយពួកគេតែងសម្រេចអ្វីដែលចង់បាន។
៤) អ្នកមានព្យាយាមលើកកម្ពស់តម្លៃរបស់ខ្លួន
អ្នកមានទ្រព្យសម្បត្តិច្រើន
គឺជាទូទៅព្យាយាមប្រាប់ទៅកាន់អ្នកដទៃអំពីលក្ខណៈពិសេសរបស់ខ្លួន។
នេះគឺជាចំណុចដ៏សំខាន់មួយ ព្រោះថា
ការព្យាយាមបង្ហាញអ្នកដទៃអំពីលក្ខណៈពិសេសរបស់ខ្លួននេះ
គឺជាឱកាសដើម្បីបញ្ជាក់ថា
អ្នកពិតមានសមត្ថភាពក្នុងការធ្វើអ្វីមួយពិតប្រាកដ
ដែលនាំឲ្យមនុស្សជុំវិញខ្លួនឃើញច្បាស់ និង
ចាប់ផ្តើមមានទំនុកចិត្ត។
ចំពោះអ្នកដែលចូលចិត្តលាក់បាំងអំពីសមត្ថភាពរបស់ខ្លួនវិញ
គឺមិនងាយនឹងធ្វើឲ្យអ្នកនៅជុំវិញខ្លួនមានជំនឿចិត្តឡើយ
ហើយក៏មិនងាយរកផ្លូវជោគជ័យធំដុំឃើញដែរ។
…អានសម្រង់សម្ដីរបស់អ្នកជំនួញល្បីៗចំនួន៧ ឃ្លានេះសិន មុននឹងចាប់ផ្តើមធ្វើជំនួញឲ្យជោគជ័យ!…
៥) អ្នកមានប្ដេជ្ញាចិត្តដើម្បីក្លាយជាអ្នកមាន
បើទោះបីជា ស្ថិតក្នុងស្ថានភាពណាក៏ដោយ
ប្រសិនបើអ្នកតែងខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីក្លាយជាអ្នកមាន
ទ្រព្យសម្បត្តិច្រើន មិនយូរមិនឆាប់ប្រាកដជាសម្រេច។ មានន័យថា
គឺចង់ក្លាយជាអ្នកបង្កើតការងារឲ្យគេ
ជាជាងរង់ចាំតែធ្វើការឲ្យគេ។ ដោយឡែកមនុស្សមួយចំនួនវិញ
មិនសូវគិតខំធ្វើយ៉ាងណាក្លាយជាថៅកែនោះទេ
ពោលគឺបានត្រឹមគិតខិតខំធ្វើការឲ្យគេប៉ុណ្ណោះ
ដូច្នេះបានជាពួកគេបានត្រឹមតែមួយរស់ប៉ុណ្ណោះ
ពោលគឺមិនអាចក្លាយជាអ្នកមានបាននឹងគេឡើយ៕
ប្រែសម្រួល៖ រស្មី
ប្រភព៖ www.businessinsider.com & www.thefeelgoodlifestyle.com
No comments:
Post a Comment