អនុវត្តច្បាប់ទាំង១០ ក្លាយជាអ្នកមានពីអតីតមហាសេដ្ឋីអាមេរិក Andrew Carnegie
និយាយ ពីឈ្មោះ Andrew Carnegie ប្រិយមិត្តពិតជាមិនធ្លាប់ស្គាល់នោះឡើយ តែ តាមពិតលោកគឺជាមនុស្សម្នាក់ដែលពិភពលោកធ្លាប់ឮ ជាពិសេសក្នុងចំណោមពិភពអ្នកជំនួញលោកខាងលិចក្នុងអំឡុងចុង សតវត្សទី១៩ ដើមសតវត្សទី២០។ ជាជនជាតិអាមេរិកដើមកំណើតស្កុតឡែន គេបានចាត់ទុកលោកថា គឺជាអ្នកជំនួញពង្រីកបដិវត្តឧស្សាហកម្មដែកដ៏ធំបំផុតមួយរបស់ អាមេរិកនៅក្នុងសតវត្សទី១៩ និងជាបុគ្គលដែលស្រលាញ់ភាតរភាព និងមនុស្សជាតិនៅជុំវិញសាកលលោកជាទីបំផុត។
ប៉ុន្តែរឿងមួយដែលមហាសេដ្ឋី ក៏ដូចជាអ្នកជំនួញនៅពេលបច្ចុប្បន្នត្រូវដឹង លោកបានជាប់ឈ្មោះជាវីរបុរសមហាសេដ្ឋីមានបំផុតនៅលើពិភពលោកនៅ ក្នុងឆ្នាំ១៩០១។ ទោះបីជាលោកបានស្លាប់តាំងពីឆ្នាំ១៩១៩ ក៏ពិតមែន រយៈពេលជិត១សតវត្សកន្លងទៅនេះកំពូលមហាសេដ្ឋីរូបនេះបានបន្សល់ ទុកច្បាប់ជោគជ័យមួយសម្រាប់អ្នកជំនួញជំនាន់ក្រោយរៀនសូត្រ តាម។ នោះគឺជាច្បាប់ជោគជ័យចំនួន១០ ក្លាយជាអ្នកមាន ដែលបានចងក្រងជាសៀវភៅមួយមានចំណងជើងថា «វិទ្យាសាស្ត្រជោគជ័យ ឬ Science of Success»។
ច្បាប់ទី១: បង្កើតគោលដៅគាត់និយាយថា មុននឹងធ្វើសកម្មភាពអ្វីមួយ អ្នកត្រូវបង្កើតគម្រោងរបស់អ្នកឲ្យច្បាស់លាស់ជាមុនសិន ហើយបន្ទាប់មកចាប់ផ្តើមអនុវត្តគម្រោងនោះភ្លាមៗ ឆ្ពោះទៅរកគោលដៅដែលអ្នកបានកំណត់ដោយមិនបង្អែបង្អង់។
ច្បាប់ទី២: បង្កើតសម្ព័ន្ធភាព
លោក Andrew ណែនាំដល់អ្នកសហគ្រិនទាំងឡាយ បើចង់ជោគជ័យក្នុងអាជីវកម្មក្តី ឬ ក្នុងកិច្ចការប្រចាំថ្ងៃក្តី ដាច់ខាតត្រូវពង្រីកទំនាក់ទំនងជាមួយមនុស្សដែលមានសមត្ថភាពឲ្យបាន ច្រើនតាមលទ្ធភាពដែលអាចធ្វើបាន។ គាត់បន្តថា ប្រសិនបើអ្នកមិនទាន់មានទំនាក់ទំនងល្អជិតស្និទ្ធណាមួយជាមួយ មនុស្សទាំងនោះទេ អ្នកត្រូវបង្កើតឡើងភ្លាមៗ ឲ្យបានឆាប់កាន់តែល្អ។
ច្បាប់ទី៣: អនុវត្តឲ្យហួសពីកាតព្វកិច្ចរបស់ខ្លួនបុគ្គល ជោគជ័យម្នាក់អាចបំពេញកាតព្វកិច្ចរបស់ខ្លួនបាន ក៏មិនទាន់ហៅថាបុគ្គលជោគជ័យបានដែរ។ Andrew មានប្រសាសន៍ថា ទាំងក្នុងមុខជំនួញ ទាំងក្នុងការងារប្រចាំថ្ងៃរបស់អ្នក អ្នកត្រូវដាក់កំហិតខ្លួនឯងធ្វើកិច្ចការទាំងនោះឲ្យច្រើនជាង អ្វីដែលអ្នកគ្រោងទុក។ នេះវានឹងជួយបន្តុបខ្លួនយើងកាន់តែខ្ពស់ ហួសពីដែនសមត្ថភាពរបស់អ្នកដទៃ។
តើលោកអូបាម៉ា មានយុទ្ធសាស្ត្រអ្វីខ្លះទើបអាចធ្វើការងារជាច្រើនប្រកបដោយប្រសិទ្ធភាព?
ច្បាប់ទី៤: អនុវត្តដោយភាពជឿជាក់ការ អនុវត្តដោយភាពជឿជាក់ និងទំនុកចិត្តលើសកម្មភាពឆ្ពោះទៅរកគោលដៅរបស់ខ្លួន នោះហើយជាអ្វីដែលធ្វើឲ្យគោលដៅនោះទទួលបានជោគជ័យគ្មានខ្វះ ចន្លោះ។ នេះការលើកឡើងរបស់លោក Andrew នៅក្នុងច្បាប់ទី៤នេះ។
ច្បាប់ទី៥: បំផុសគំនិតដោយខ្លួនឯងលោក Andrew បានមានប្រសាសន៍ថា ចង់ក្លាយជាអ្នកមានមិនមែនកាប់បំពងរង់ចាំទឹកភ្លៀងនោះឡើយ។ ការបំផុសគំនិតថ្មីៗ ឬការខ្នះខ្នែងព្យាយាមបង្កើតវាដោយខ្លួនឯងកាន់តែច្រើន ប្រកបដោយការច្នៃប្រឌិតខ្ពស់ក្នុងមុខជំនួញ នោះអ្នកនឹងបានពន្លឺឈានឆ្ពោះក្លាយជាអ្នកមានជាក់ជាមិនខាន។
ច្បាប់ទី៦: ប្រកាន់ខ្ជាប់មហិច្ឆតារបស់ខ្លួន
លោក Andrew បញ្ជាក់ថា មហិច្ឆតាដែលមានជាដរាបមិនមែនបញ្ចប់ត្រឹមអ្វីដែលអ្នកបាន ធ្វើរួចរាល់នៅពេលកន្លងមកនោះឡើយ តែត្រូវបង្កើតវាឡើងឲ្យហួសពីនេះ ហើយត្រូវធ្វើឲ្យវារីកធំធាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត។
ច្បាប់ទី៧: មានសុទិដ្ឋិនិយមមហាសេដ្ឋី Andrew ផ្តល់ដំបូន្មានថា ការដាក់ខ្លួនឲ្យក្លាយជាបុគ្គលម្នាក់មានសុទិដ្ឋិនិយមផ្តល់ក្តី សង្ឃឹម និងស្នាមញញឹមសម្រាប់ខ្លួនឯង គឺជាឫសគល់ឆ្ពោះទៅរកភាពជោគជ័យ ដែលធ្វើឲ្យអ្នកក្លាយជាផ្ទាំងស៊ីបមានឥទ្ធិពលលើអ្នកដទៃ។
ច្បាប់ទី៨: គិតឲ្យបានត្រឹមត្រូវគិតមុនគូរ ក្នុងសុភាសិតខ្មែរ ក៏មិនខុសអ្វីពីទស្សនៈរបស់លោក Andrew ដែរ។ នៅក្នុងច្បាប់ទី៨ នេះគាត់បានបកស្រាយថា មនុស្សម្នាក់ត្រូវមានសមត្ថភាពខ្ពស់លើការគិតនេះ ដោយធ្វើការបែងចែកឲ្យដាច់ស្រលះរវាងល្អ និងអាក្រក់លើបញ្ហាអ្វីមួយ និង ត្រូវប្រើប្រាស់ហេតុផលដោះស្រាយបញ្ហានោះឲ្យបានជាអតិបរមាទើបជា ការប្រសើរ។
១០ ចំណុចដែលក្រុមអ្នកមាន គិតខុសពីក្រុមអ្នកក្រ
ច្បាប់ទី៩: ការព្យាយាមនៅក្នុងច្បាប់ទី៩ នេះ លោក Andrew និយាយថា ឧបសគ្គជាថ្នាំប៉ូវ រីឯសត្រូវគឺជាអាវុធ។ ដូច្នេះ ទោះបីជាឧបសគ្គទាំងនោះកំពុងរាំងខ្ទប់ដំណើរជីវិត ឬ នៅក្នុងអាជីវកម្មរបស់អ្នកក្នុងកម្រិតណាក៏ដោយ អ្នកត្រូវព្យាយាមរុលទៅមុខជានិច្ចដោយមិនចុះចាញ់ ត្បិតអីវាជាឱកាសធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់កាន់តែរឹងមាំ អាចសម្រេចគោលដៅរបស់ខ្លួនបាន។
ច្បាប់ទី១០: ទាញផលប្រយោជន៍ពីភាពបរាជ័យបរាជ័យ គឺទុកជាបទពិសោធន៍ នេះជាពាក្យមួយឃ្លាដែលគេឃើញមានជាទូទៅសម្រាប់ដាស់តឿនអ្នក បរាជ័យ។ សម្រាប់លោក Andrew គាត់បានបញ្ជាក់ថា ការបរាជ័យក៏បង្កប់ទៅដោយភាពជោគជ័យ និងអត្ថប្រយោជន៍ជាច្រើនផងដែរ។ ដូច្នេះ ត្រូវគិតថា បរាជ័យក៏ជារឿងជោគជ័យមួយដែលយើងអាចរៀនសូត្រពីវាបានទាំងអស់៕
No comments:
Post a Comment