Wednesday, April 22, 2015

ការ​យល់​ខុស​ ១០ យ៉ាង​នេះ ​អាច​បំផ្លាញ​ភាព​ជោគ​ជ័យ​របស់​អ្នក​បាន!​

រូបតំណាងប្រភព៖​ slideshare
១) គិត​​ថា គ្មាន​​ពេល​វេលា​មិន​គ្រប់​គ្រាន់​
មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​មមាញឹក​ជា​មួយ​នឹង​ការ​ងារ​ប្រចាំ​ថ្ងៃ​ដែល​ពុំ​អាច​មាន​ពេល​បង្កើត​ឱ​កាស​សម្រាប់​ខ្លួន​ឯង​ដើម្បី​ធ្វើ​អ្វី​មួយ​ដើម្បី​ភាព​ជោគ​ជ័យ​របស់​ខ្លួន​ ។ ទន្ទឹម​នឹង​នេះ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ដែល​ជោគ​ជ័យ​ ដូច​លោក​ Sabeer Bhatia ស្ថាបនិក​សារ​អេឡិចត្រូនិក​ Hotmail លោក Noah Kagan ស្ថាបនិក​គេហទំព័រ AppSumo សុទ្ធ​តែ​ទទួល​បាន​ជោគ​ជ័យ​ ក្នុង​អំឡុង​ពេល​បំ​ពេញ​ការ​ងារ​ពេញ​ម៉ោង​របស់​ខ្លួន​ ដែល​បុគ្គល​ទាំង​នេះ​​សុទ្ធ​តែ​ជា​មនុស្ស​ឆ្លៀត​ឱកាស ។ ដូច្នេះ​តើ​អ្វី​ជា​សកម្ម​ភាព​ក្នុង​ជីវិត​របស់​អ្នក​ ដែល​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ជោគ​ជ័យ ?

២) ឱកាស​នឹង​មក​ដល់​នៅ​ពេល​ទន្ទឹង​រង់ចាំ​​
មនុស្ស​ ៣ នាក់​ក្នុង​ចំណោម​ ១០ នាក់ បាន​បង្ហាញ​ពី​គោល​បំណង​ចង់​ក្លាយ​ជា​សហគ្រិន​នៅ​ថ្ងៃ​ណា​មួយ​ ។ ប៉ុន្តែ​ជា​ទូ​ទៅ​គ្មាន​ឱ​កាស​ណាមួយ​រត់​មក​រក​អ្នក​​នោះ​ឡើយ​។ ហេតុដូច្នេះ​ មាន​តែ​អ្នក​ខ្លួន​​អ្នក​ប៉ុណ្ណោះ​ដែល​​ត្រូវ​ប្រឈម​មុខ​ និង​ធ្វើ​ការ​ប្រ​កួត​ប្រ​ជែង​​ដើម្បី​ចាប់​យក​ឱកាស​នានា​ក្នុង​ជីវិត​របស់​អ្នក​ ។

៣) គិត​ថា​ ​ឱ​កាស​​មាន​តែម្ដង​ក្នុង​​មួយ​ជីវិត​
​​មនុស្ស​ភាគ​ច្រើន​បាន​​ស្គាល់​ក្រុម​ហ៊ុន​ Microsoft ប៉ុន្តែ​​លោក​អ្នក​អាច​នឹង​មិន​ស្គាល់​ក្រុម​ហ៊ុន​ Traf-O-Data ដែល​ជា​ក្រុមហ៊ុន​ដំបូង​របស់​លោក Bill Gate និង Paul Allen ជា​ស្ថាបនិក​ ហើយ​វា​​ត្រូវ​បាន​ដួល​រលំ​ទៅ​វិញ​។ តាម​ពិត​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ទទួល​បរាជ័យ​រាប់​មិន​អស់​មុន​ពួក​គេ​ទទួល​បាន​ជោគ​ជ័យ ដូច្នេះ​អ្នក​ត្រូវ​គិត​ថា​អ្នក​មិន​មែន​មាន​ឱ​កាស​តែ​ម្តង​ក្នុង​ជីវិត​នោះ​ទេ ទោះ​បី​អ្នក​ដល់​អាយុ ៩៩ ឆ្នាំ​ក៏ដោយ​ ។


៤) គិត​ថា​ មាន​លុយ​មិន​គ្រប់​គ្រាន់​នៅ​ក្នុង​ដៃ​​
តើ​ការ​ធ្វើ​ជំនួញ​នីមួយៗ​សុទ្ធ​តែ​ត្រូវ​មាន​ដើម​ទុន​ធំ​ឬ ? តែ​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា​តើ​មុខ​ជំនួញ​អ្វី​ដែល​អ្នក​អាច​ចាប់​ផ្តើម​ជាមួយ​នឹង​ទំហំ​ទឹក​ប្រាក់​របស់​អ្នក​ ? ដូច្នេះ​ប្រ​សិន​បើ​អ្នក​មាន​ក្តី​ស្រមៃ​ចង់​ធ្វើ​អ្វី​មួយ​អ្នក​គួរ​ចាប់​ផ្តើម​ក្រោយ​ពី​អ្នក​មាន​ទឹក​ប្រាក់​គ្រប់​សម្រាប់​ជំហាន​ដំបូង​​របស់​អ្នក ។

៥) គិត​ថា​ អ្នក​ខ្វះ​ការ​អប់​រំ 
អ្នក​ដែល​ទទួល​បាន​អប់​រំ​ពី​មហាវិទ្យាល័យ​ មិន​ប្រាកដ​ថា​អាច​ធ្វើ​អ្វី​មួយ​បាន​ជោគ​ជ័យ​ទាំង​អស់​នោះ​ទេ​ ហើយ​អ្នក​ដែល​បោះ​បង់​ការ​សិក្សា​ក៏​មិន​ប្រាកដ​ថា​ សុទ្ធ​តែ​មិន​អាច​ទទួល​បាន​ជោគ​ជ័យ​នោះ​ដែរ​ ។ លោក Bill Gate និង លោក Steve Jobs សុទ្ធ​តែ​ជា​អ្នក​បោះ​បង់​ចោល​ការ​សិក្សា​ដូច្នេះ​ពេល​ខ្លះ​អ្នក​មិន​ចាំ​បាច់​ត្រូវ​ការ ការ​អប់រំ​ពេក​នោះ​ទេ អ្នក​គ្រាន់​តែ​ត្រូវ​ការ​ជំនាញ​មួយ​ដែល​ច្បាស់លាស់​ ។

៦) គិត​ថា គ្មាន​ជំនាញ​ច្បាស់​លាស់
ជំនាញ​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ក្លាយ​ខ្លួន ជា CEO ឬ ដើម្បី​ធ្វើ​ក្រុម​ហ៊ុន​មួយ​ទទួល​បាន​ជោគ​ជ័យ​គឺ​អ្នក​សុទ្ធ​តែ​អាច​រៀន​បាន​ ។ ប្រសិន​បើ​អ្នក​គ្មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​រៀន​អ្នក​គ្រាន់​តែ​ត្រូវ​ការ​មនុស្ស​មួយ​ក្រុម​ដែល​មាន​ជំនាញ​ពិត​ប្រាកដ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​មក​ធ្វើ​ការ​ឲ្យ​អ្នក នោះ​ក៏​បង្ហាញ​ពី​សក្ដានុពល​របស់​អ្នក​បាន​ដែរ​ ។

៧) គ្មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​​មនុស្សម្នា​នៅ​​ក្នុង​សង្គម
ការ​ចំណាយ​ពេល​ចូល​រួម​ក្នុង​កម្ម​វិធី​ផ្សេងៗ​ជា​មួយ​បណ្តា​ក្រុម​ហ៊ុន​ឬ​អង្គការ​អាច​ធ្វើ​ឲ្យ​អ្នក​អាច​បង្កើន​ទំនាក់​ទំនង​ក្នុង​សង្គម​បាន​កាន់​តែ​ច្រើន​ ហើយ​នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ព័ត៌មាន​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ប្រចាំ​ថ្ងៃ​ ។


៨) គិត​ថា អ្នក​នៅ​ខ្វះ​ទំនួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង​
ការ​មាន​ទំនួល​ខុស​ត្រូវ​គឺ​ជា​រឿង​មួយ​ដ៏​សំខាន់​សម្រាប់​មនុស្ស​គ្រប់​រូប​ ដែល​មិន​អាច​ខ្វះ​បាន​ មិន​ថា​នៅ​ក្នុង​ក្រុម​គ្រួសារ​ ក្នុង​ក្រុមហ៊ុន​​នោះ​ទេ​ ត្បិតអី​វ​វាបង្ហាញ​ពី​ភាព​តាំង​ចិត្ត​ និង​ការ​​ប្ដេជ្ញា​ចិត្ត​របស់​អ្នក រួមរស់​ក្នុង​ដំណើរ​ជីវិត​​ប្រចាំ​ថ្ងៃ​របស់​អ្នក​។

៩) គិត​ថា​គ្មាន​បទពិសោធន៍​គ្រប់​គ្រាន់ 
ប្រសិន​បើ​អ្នក​មាន​គំនិត​មួយ​ដែល​ប្លែក​ពី​គេ​ ហើយ​អ្នក​មាន​វិធី​ដើម្បី​ដំណើរ​ការ​វា​ តើ​អ្នក​ត្រូវ​គិត​ថា​អ្នក​គួរ​មាន​បទពិសោធន៍​ប៉ុណ្ណា​ដើម្បី​សម្រេច​បាន? ចម្លើយ​នោះ​គឺ​ទេ! តើ​អ្នក​មិន​សំណាង​ណាស់​ពេក​ទេ​នៅ​ក្នុង​រឿង​នេះ?​

១០) គិត​ថា​ត្រូវ​ធ្វើ​អ្វី​មួយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ 
ការ​គិត​ធ្វើ​អ្វី​មួយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​លើក​ដំបូង​ប្រហែល​ជា​ពិបាក​នឹង​ទៅ​រួច​ ប៉ុន្តែ​អ្នក​អាច​ធ្វើ​អ្វី​មួយ​ទៅ​តាម​សមត្ថភាព​ដែល​អ្នក​អាច​ធ្វើ​បាន​ ហើយ​រង​ចាំ​ទទួល​មតិ​រិះ​គន់​ត្រ​លប់​មក​វិញ​នោះ​អ្នក​អាច​ប្រហែល​បំពេញ​គ្រប់​ចន្លោះ​បាន​៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖​ Lifehack

No comments:

Post a Comment