១០ ចំណុចដែលក្រុមអ្នកមាន គិតខុសពីក្រុមអ្នកក្រ
ក្រុម អ្នកក្រច្បាស់ជាមានចម្ងល់ច្រើនទៅលើក្រុមអ្នកមាន ដែលមានប្រាក់ស្តុកស្តម្ភ ខណៈដែលខ្លួនវិញស្ថិតនៅក្នុងស្ថានភាពក្រីក្រមិនអាចងើបមុខចេញពី ភាពក្រីក្របាន។ នេះមិនមែនជារឿងមួយចៃដន្យនោះឡើយ ត្បិតអីច្បាស់ជាមានហេតុផលអ្វីម្យ៉ាងជាពិសេសនៅពីក្រោយភាព ជោគជ័យរបស់គេ។ ដូច្នេះ នៅថ្ងៃនេះ ប្រិយមិត្តសាកល្បងសិក្សាលើភាពខុសគ្នានៃការគិតរបស់ក្រុមអ្នកមាន និងក្រុមអ្នកក្រទាំង១០ចំណុចខាងក្រោមនេះវិញម្តងមើល៍ថា តើពិតជាមូលហេតុធ្វើឲ្យក្រុមមនុស្សទាំងពីរប្រភេទនេះរស់នៅ ក្នុងស្ថានភាពផ្សេងគ្នា ឬយ៉ាងណា?
១) ទម្លាប់ប្រចាំថ្ងៃរបស់មនុស្សនឹងមានឥទ្ធិពលជាសំខាន់ក្នុងជីវិតរបស់ខ្លួន
ក្រុម អ្នកមានយល់ស្របទៅនឹងការលើកឡើងនេះចំនួន៥២% ខណៈដែលក្រុមអ្នកក្រវិញយល់ស្របត្រឹមតែ៣%ប៉ុណ្ណោះ។ ក្រុមអ្នកមានពន្យល់ដោយខ្លីថា សាងទម្លាប់អាក្រក់ធ្វើឲ្យបាត់បង់ប្រយោជន៍ សាងទម្លាប់ល្អទទួលបាន ឱកាស និងលាភសក្ការៈដែលក្រុមអ្នកក្រគ្មាន។
២) ភាពមានបានកើតឡើងដោយការខិតខំប្រឹងប្រែងរបស់ខ្លួនក្រុម អ្នកមានប្រមាណជា៩៨% បានយល់ឃើញថា ទស្សនៈខាងលើពិតជាត្រឹមត្រូវ ខណៈអ្នកក្រដល់ទៅ៨៧% បដិសេធន៍ទៅនឹងអំណះអំណាងនេះ។ ការស្រាវជ្រាវបានរកឃើញថា ទ្រព្យសម្បតិ្ត៩៤% នៃក្រុមអ្នកមានប្រាក់របស់ប្រជាជនអាមេរិកទទួលបានតាមរយៈការ ខិតខំប្រឹងប្រែង និងសមត្ថភាពប្រកបដោយសក្ដានុពលរបស់ខ្លួន។
៣) ការទំនាក់ទំនងអាចបង្កើនជំនាញវិជ្ជាជីវៈ និង ការអភិវឌ្ឍខ្លួនឯងជុំវិញ ការលើកឡើងនេះ ក្រុមអ្នកក្របានយល់ស្របចំនួន១៧% រីឯក្រុមអ្នកមានវិញបានយល់ស្របរហូតដល់៨៨%។ នេះបានធ្វើឲ្យគេទាញហេតុផលថា អ្នកមានឲ្យតម្លៃលើការទំនាក់ទំនង ដើម្បីបង្កើនភាពជោគជ័យក្នុងជីវិត តាមរយៈការពង្រីក និងពង្រឹងសក្ដានុពលរបស់គេជាមួយក្រុមមនុស្សដ៏ទៃទៀតដែលនាំ ខ្លួនឆ្ពោះទៅរកពន្លឺនៃជីវិត។
តើលោកអូបាម៉ា មានយុទ្ធសាស្ត្រអ្វីខ្លះទើបអាចធ្វើការងារជាច្រើនប្រកបដោយប្រសិទ្ធភាព?
៤) ស្វាគមន៍ជានិច្ចជាមួយមនុស្សថ្មីៗគឺជាគន្លឹះនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុ
ទស្សនៈ នេះបានធ្វើឲ្យក្រុមអ្នកក្រយល់ស្របត្រឹមតែ ១១% ប៉ុណ្ណោះ ខណៈដែលក្រុមអ្នកមានវិញយល់ស្របចំនួន៦៨%។ ក្រុមអ្នកមានពេញចិត្តក្នុងការជួបជុំ ឬចាប់ដៃស្វាគមន៍ជាមួយមនុស្សថ្មីៗ និងជឿជាក់ថា ការកសាងនូវក្តីស្រលាញ់ និងទំនុកចិត្តពីក្រុមមនុស្សទាំងនោះគឺជាជំហានឆ្ពោះទៅរកភាព ជោគជ័យផ្នែកហិរញ្ញវត្ថុ។
៥)ការចេះសន្សំប្រាក់គឺជាមូលដ្ឋានគ្រឹះក្លាយជាអ្នកមានត្រង់ ចំណុចនេះក្រុមអ្នកក្រ ហាក់បានយល់ស្របទៅនឹងការលើកឡើងនេះបានគួរសម ពោលគឺមានចំនួនរហូតដល់៥២%។ តែទោះជាយ៉ាងណា ក្រុមអ្នកមាននៅតែនាំមុខដដែលដោយបានយល់ស្របរហូតដល់៨៨%។ ទស្សនៈដ៏គួរឲ្យចាប់អារម្មណ៍នៅពេលនេះគឺថា ដើម្បីក្លាយជាអ្នកមានមិនសំខាន់ត្រង់ថាខ្លួនត្រូវមានសមត្ថភាព អាចរកលឲ្យបានច្រើននោះឡើយ តែសំខាន់ត្រង់ថា តើខ្លួនអាចសន្សំលុយបានដល់កម្រិតណា។ គោលការណ៍ដ៏ល្អមួយ គឺអាចលៃលកសន្សំលុយកាក់២០%នៃប្រាក់ដែលយើងអាចរកបាន និង៨០% ផ្សេងទៀតអាចប្រើប្រាស់សម្រាប់ការចំណាយប្រចាំថ្ងៃ។
៦ ជោគវាសនារបស់មនុស្សម្នាក់ គឺអាស្រ័យលើការគិត និងទង្វើរបស់ខ្លួនក្រុម អ្នកមានរហូតដល់៩០% បានយល់ស្របទៅនឹងអំណះអំណាងខាងលើនេះ ស្របពេលដែលក្រុមអ្នកក្រវិញយល់ឃើញថាត្រឹមត្រូវត្រឹមតែ១០% ប៉ុណ្ណោះ។ ក្រុមអ្នកក្របានឲ្យតម្លៃខ្ពស់លើកម្មផល ឬ ពូជអំបូរទើបធ្វើឲ្យខ្លួនក្លាយជាអ្នកក្រ។ តែតាមការពិត ក្រុមអ្នកមានទាំងអស់មិនមែនកើតមកសុទ្ធតែជាអ្នកមាននោះឡើយ ពោលគឺវាកើតចេញពីការខិតខំប្រឹងប្រែងរបស់ខ្លួន។
៧ ភាពច្នៃប្រឌិត គឺជាជំហានជោគជ័យផ្នែកហិរញ្ញវត្ថុមាន ក្រុមអ្នកក្រត្រឹមតែ១១% ប៉ុណ្ណោះបានយល់ស្របទៅនឹងការលើកឡើងនេះ ខណៈដែលក្រុមអ្នកមានវិញបានយល់ស្របរហូតដល់៧៥%។ ក្រុមអ្នកមានជឿជាក់លើភាពច្នៃប្រឌិតរបស់ខ្លួនដែលមានឥទ្ធិពល លើភាពជោគជ័យទាំងឡាយ ផ្ទុយពីក្រុមអ្នកក្រដែលឲ្យតម្លៃ និងពឹងតែលើព្រេងសំណាង។
ហេតុអ្វីអ្នកនៅតែដោះខ្លួនមិនរួចពីបំណុលគេ?
៨) ពេញចិត្ត និងឲ្យតម្លៃលើការងារ គឺជាផ្លូវឈានទៅរកភាពសម្បូរហូរហៀរខាងមាសប្រាក់
ការ ស្រាវជ្រាវបានបង្ហាញថា ក្រុមអ្នកមានចំនួន៨៥% បានស្រលាញ់ពេញចិត្តការងាររបស់ខ្លួនដែលបានចំណាយពេលជាមធ្យម៥០ ម៉ោងក្នុងមួយសបា្តហ៍ជាមួយនឹងការងារនោះ។ ប៉ុន្តែគេរកឃើញថា មានអ្នកក្រត្រឹមតែ២%ប៉ុណ្ណោះដែលពេញចិត្តការងាររបស់ខ្លួន ហើយបានចំណាយពេលជាមួយការងាររបស់ខ្លួនជាមធ្យមត្រឹមតែ៤៣ម៉ោង ប៉ុណ្ណោះ។ នេះបានធ្វើឲ្យគេកំណត់ថា ភាពច្នៃប្រឌិតគឺជាថ្នាំប៉ូវសុខភាពហិរញ្ញវត្ថុដ៏ស័ក្តិសិទ្ធិដល់ ក្រុមអ្នកមានជំរុញឲ្យពួកគេពេញចិត្តលើការងារនោះ។
៩) សុខភាពល្អ គឺជាថាមពលបណ្ដុះភាពជោគជ័យហិរញ្ញវត្ថុក្រុម អ្នកមានចំនួន៨៥% បានយល់ស្របទៅនឹងការលើកឡើងខាងលើដោយនិយាយថា សុខភាពល្អនេះហើយដែលធ្វើឲ្យខ្លួនអាចបំពេញការងាររបស់ខ្លួនជា ប្រក្រតីដោយគ្មានការព្រួយបារម្ភ ដែលនេះគ្មានអ្វីក្រៅពីការឈានទៅរកភាពជោគជ័យផ្នែកហិរញ្ញវត្ថុ នោះឡើយ។ តែមានក្រុមអ្នកក្រត្រឹមតែ១៣% ប៉ុណ្ណោះដែលបានយល់ស្រប។
១០) ហ៊ានប្រឈមមុខនឹងឧបសគ្គ ដើម្បីរកច្រកផ្លូវធ្វើជាអ្នកមានក្រុម អ្នកក្រ៦% បានយល់ស្របទៅនឹងទស្សនៈនេះ ដែលតួលេខនេះផ្ទុយពីក្រុមអ្នកមានប្រមាណ៦៣% យល់ឃើញថាការលើកឡើងនេះពិតជាត្រឹមត្រូវ។ ការស្រាវជ្រាវរកឃើញថា ក្រុមអ្នកមានភាគច្រើនគឺអ្នកជំនួញ។ មុខជំនួញនេះហើយដែលធ្វើឲ្យក្រុមអ្នកមានរៀនសូត្រយ៉ាងច្រើនពី ការប្រឈមមុខនឹងភាពបរាជ័យ និងឧបសគ្គទាំងឡាយ។ អ្នកមាន២៧% បានសារភាពថា បានបរាជ័យក្នុងជីវិតរបស់គេ ខណៈដែលអ្នកក្រវិញមានត្រឹមតែ២%ប៉ុណ្ណោះ ដែលនេះគឺជារឿងមួយដែលគួរឲ្យពិចារណាបំផុត៕
No comments:
Post a Comment