Monday, April 27, 2015

៧ សំនួរ​ដែល​លោក​អ្នក​​គួរ​គិត​ មុន​ពេល​ដាក់​ចេញ​​គោលដៅ​​​ឲ្យ​​ក្រុម​ការងារ​​​អនុវត្ត​

រូបតំណាងប្រភព៖​ avvoblog

ការ ​កំណត់​ផែន​ការ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ច្បាស់​លាស់​ជាមួយ​នឹង​សមាជិក​ ក្រុម​​ការងារ​ មាន​ភាព​ខុស​គ្នា​ច្រើន​នៅ​ពេល​ដែល​អ្នក​រៀប​ចំ​ផែន​ការ​តែ​មា្នក់​ឯង​ ។ ការ​រៀប​ចំ​ការ​ងារ​ជា​ក្រុម​​ការងារ​ អាច​ជួយ​ពង្រឹង​ដល់​សមត្ថភាព​នៃ​សមាជិក​ក្រុម​ការងារ​​គ្រប់​រូប​ និង​ជួយ​ឲ្យ​បុគ្គលិក​ម្នាក់​ៗ​​យល់​ពី​អ្វី​ដែល​​ខ្លួន​​​​ត្រូវ​ធ្វើ​ពី​ មួយ​ជំហាន​ទៅ​មួយ​ជំហាន​ ។ ដូច្នេះ​សូម​​លោក​អ្នក​សាក​ល្បង​សួរ​សំនួរ​​ចំនួន​៧​នេះ​ជា​មុន​សិន​ដូច​​ ខាង​ក្រោម​នេះ​ដើម្បី​​ឲ្យ​​​​ក្រុម​ការងារ​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ​។


១) តើ​ពេល​ណា​ស័ក្ដិសម​បំផុត ដើម្បី​កំណត់​ផែន​ការ​ដែល​ត្រូវ​ធ្វើ​ឡើង​?
​ អ្នក​គ្រប់គ្រង​ម្នាក់ៗ​តែង​តែ​ធ្វើ​កម្ម​ភាព​ជា​ប្រចាំ​ដើម្បី​សម្រេច​នូវ​ គោល​​ដៅ​​ ឬ អ្វី​មួយ​ដែល​​ខ្លួន​​ចង់​បាន។ ​  ដូច្នេះ​ក្នុង​ពេល​នេះ ​អ្នក​មិន​គួរ​រង​ចាំ​ពេល​វេលា​ដែល​អ្នក​គិត​ថា​សម​ស្រប​ណា​មួយ​សម្រាប់​ អ្នក​នោះ​ទេ​។ នេះ​មានន័យ​ថា អ្នក​គួរ​តែ​ចាប់​ផ្តើម​​បង្កើត​ផែន​ការ​ជា​គោលដៅ​របស់​អ្នក​​ពី​ថ្ងៃ​នេះ​ ទៅ​ជា​មួយ​ក្រុម​ការងារ​របស់​អ្នក​តែម្តង​ ។


២) តើ​អ្នក​បាន​សរសេរ​​​ផែនការ​​របស់​អ្នក​ហើយ​ឬ​នៅ?​
ការ ​សរសេរ​​ផែនការ​​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​អាច​ជួយ​អ្នក​ ៨០%​ ដើម្បី​សម្រេច​ផែន​ការ​របស់​អ្នក ។ មុន​ពេល​អ្នក​មិន​ទាន់​សរសេរ​នូវ​​ផែនការ និង គោលដៅ​​ដែល​ក្រុម​ការងារ​​របស់​អ្នក​ត្រូវ​ទៅ ​​​អ្នក​ត្រូវ​​សរសេរ​នៅ​ក្នុង​ក្រដាស​  ព្រោះ​ថា​ បើ​អ្នក​មាន​តែ​នៅ​ក្នុង​​ក្តី​ស្រមៃ​របស់​អ្នក​ អ្វីៗ​ទាំង​នោះ​នៅ​តែ​ជា​រឿង​មិន​ច្បាស់​លាស់ និង មិន​ប្រាកដប្រជា​តែ​ប៉ុណ្ណោះ ។


…៧ ជំនាញ​​​ដែល​ឪពុកម្ដាយ​គ្រប់រូប​​ ត្រូវ​បង្រៀន​កូនៗដើម្បី​ក្លាយ​ជា​បុគ្គល​ឆ្នើម​នៅ​ពេល​អនាគត​!​


៣) តើ​សមាជិក​ក្រុម​​ម្នាក់ៗ​បាន​​ពិនិត្យ​មើល​​ផែនការ​ជា​ប្រចាំ​ដែរ​ឬទេ?
ការ ​ជជែក​ពិភាក្សា​គ្នា និង ការ​យល់​ច្បាស់​ពី​ផែន​ការ​ដែល​ខ្លួន​ត្រូវ​ធ្វើ​ គឺ​មាន​ប្រសិទ្ធ​ភាព​បំផុត​សម្រាប់​សមាជិក​ដែល​ចូលរួម​ទាំង​អស់​ ដើម្បី​ដឹង​ពី​ចំណុច​ដែល​ខ្លួន​ត្រូវ​ធ្វើ​នៅ​ពេល​ខាងមុខ​​។


៤) តើ​គោល​ដៅ​ដែល​កំណត់​ចេញ​មាន​ភាព​ច្បាស់​លាស់​ឬទេ ?
អ្នក ​ត្រូវ​ប្រាកដ​អ្វី​ផែន​ការ​ដែល​អ្នក​ដាក់​ចេញ​មាន​ភាព​ច្បាស់​លាស់​ នៃ​ពេល​វេលា​ និង​​ត្រូវ​សមាមាត្រ​​ទៅ​​នឹង​សមត្ថភាព​របស់​ក្រុម​ការងារ​ទាំង​នោះ។​


៥) តើ​គ្រប់​ផែន​ការ​​ដែល​បាន​ដាក់​ឡើង មាន​ដំណោះ​ស្រាយ​ដែរ​ឬទេ?
ដើម្បី ​បង្កើន​ភាព​ជោគជ័យ​ អ្នក​ត្រូវ​ប្រាកដ​ថា​ទាំង​ខ្លួន​អ្នក​ និង ក្រុម​​ការងារ​ទាំង​មូល​ បាន​រៀប​ចំ​នូវ​ដំណោះ​ស្រាយ​​នានា​ជា​មុន​ ​ទុក​ធ្វើ​ជា​យុទ្ធសាស្ត្រ​ ដើម្បី​បញ្ចៀស​រាល់​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​ឡើង​ដោយ​ឥត​ព្រាងទុក​ ។


…អត្តចរិត​បែប​ណា​ដែល​គេ​វាយតម្លៃ​ថា អាច​រក​លុយ​បាន​ច្រើន​ជាង​មនុស្ស​ទូទៅ?…


៦) តើ​អ្នក​បាន​​ត្រៀម​ខ្លួន ​និង​សម្រេច​ចិត្ត​ហើយ​ឬនៅ​ ដើម្បី​ប្រ​ឈម​នឹង​ឧបសគ្គ​ដែល​នឹង​កើត​មាន​​ឡើង?​​
បញ្ហា ​ប្រឈម​លំបាកៗ​ខ្លាំង​ដើម្បី​ឈាន​ទៅ​រក​ការ​សម្រេច​គោល​ដៅ​របស់​អ្នក​ គឺ​តម្រូវ​ឲ្យ​អ្នក​ មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ ដោយ​ប្រឈម​ជាមួយ​នឹង​បញ្ហា​កាន់តែ​ច្រើន​។ បញ្ហា​ទាំង​នេះ នឹង​កើត​មាន​នៅ​ពេល​ដែល​អ្នក​ដាក់​ចេញ​ផែនការ ហេតុដូច្នេះ​អ្វី​ដែល​អ្នក​​ត្រូវ​ធ្វើ គឺ​ការ​ត្រៀម​ខ្លួន​ដើម្បី​​ប្រឈម​ទៅ​នឹង​បញ្ហា​ទាំង​នោះ​ឲ្យ​បាន​​មុន​ទើប​ ជា​ការ​ប្រសើរ។​


៧ ) តើ​សមាជិក​ក្រុម​របស់​អ្នក​ដឹង​ពី​ជំហាន​ដែល​ត្រូវ​ដើរ​ទៅ​មុខ​បន្ត​ទៀត​ដែរ​ឬទេ?​
ដើម្បី ​សម្រេច​ផែន​ការ​មួយ​ប្រកប​ដោយ​ជោគ​ជ័យ​អ្នក​ត្រូវ​កំណត់​នូវ​ជំហាន​ដែល​ ត្រូវ​ដើរ​ឲ្យ​បាន​ច្បាស់​លាស់​ សម្រាប់​អនុវត្ត​ប្រចាំ​ថ្ងៃ​ ​សប្ដាហ៍​ក្រោយ​ ឬ ខែ​ក្រោយ​ ​​ឲ្យ​ទៅ​​សមាជិក​ក្រុម​​ការងារ​របស់​អ្នក​បាន​ដឹង។ ប្រការ​នេះ គឺ​ជា​ការ​រួម​ចំណែក​មួយ​ដើម្បី​​​ក្រុម​ការងារ​ម្នាក់ៗ មាន​ទំនួល​ខុសត្រូវ​លើ​បេសកកម្ម​ការងារ​របស់​ខ្លួន​នៅ​ពេល​ខាងមុខ៕


ប្រែសម្រួល៖ ស៊ាន សំបុក

ប្រភព៖​ enterprenuer

No comments:

Post a Comment